+85561 777 090
Logo
របាយការណ៍ពាក់កណ្ដាលឆមាសទីពីរឆ្នាំ២០១៦ស្ដីពីអចលនទ្រព្យកម្ពុជា
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 4:01 a.m.

របាយការណ៍ពាក់កណ្ដាលឆមាសទីពីរឆ្នាំ២០១៦ស្ដីពីអចលនទ្រព្យកម្ពុជា


ក្រុមហ៊ុនអចលនទ្រព្យមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យដែលឈានមុខគេក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុន Knight Frank បានបញ្ចេញរបាយការណ៏មួយស្ដីពីការបង្ហាញពីអចលនទ្រព្យក្នុងប្រទេសកម្ពុជានៅពាក់កណ្ដាលឆមាសទីពីរឆ្នាំ២០១៦។ លោក Ross Wheble អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុនបានផ្ដល់ទិដ្ឋភាពជាក់ស្ដែងនៃអ្វីដែលបានប្រែប្រួល និងអ្វីដែលយើងរំពឹងថានឹងកើតឡើង នៅពេលអនាគតដោយសារបម្រែបម្រួលទាំងនេះជាពិសេសក្នុងទីក្រុងភ្នំពេញ។

លោក Wheble បានបញ្ចេញរបាយការណ៏មួយដោយនិយាយថា បើទោះបីជាមានព្រឹត្តិការអន្តរជាតិដូចជា Brexit និងការឈ្នះឆ្នោតរបស់លោក Trump និង “ខណៈពេលដែលទិដ្ឋភាពសេដ្ឋកិច្ចសកលមានបម្រែ បម្រួលរយៈពេលខ្លីមួយដែលកម្ពុជាបានបន្តបន្តកើនឡើងដោយមានការវិនិយោគពីប្រទេសចិនដែលវាគឺជាផ្នែកមួយនៃគោលនយោបាយ ´ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ´។”

ក៏ប៉ុន្តែតើមានអ្វីកើតឡើងបន្តទៀតនៅក្នុងទីផ្សារប្រទេសកម្ពុជា? លោក Wheble សូមណែនាំលោកអ្នកក្នុងវិស័យពីរគឺវិស័យលំនៅដ្ឋាន និងវិស័យពាណិជ្ជកម្មដើម្បីផ្ដល់ចម្លើយជូនលោកអ្នក។

វិស័យការិយាល័យ 

វិស័យការិយាល័យនឹងទទួលបានអត្ថប្រយោជន៏ជាច្រើនពីគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយដែលជាគំនិតផ្ដួចផ្ដើមរបស់ប្រទេសចិន។ របាយការណ៍របស់ក្រុមហ៊ុន Knight Frank បានបង្ហាញថាការវិនិយោគខាងក្រៅពីការផ្ដួចផ្ដើមនេះនឹងផ្ដល់នូវ “លំហូរដ៏រឹងមាំរបស់ក្រុមហ៊ុនចិនដែលមានបំណងចង់សាងសង់អគារការិយាល័យ។” ហើយការផ្គត់ផ្គង់ការិយាល័យត្រូវបានគេរំពឹងថានឹងកើនឡើងរហូតដល់៧៧%នៅឆ្នាំ២០២០ខាងមុខនេះ។

ចាប់ពីបច្ចុប្បន្នទៅតម្លៃជួលជាមធ្យមប្រហែល១៨ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែនេះគិតត្រឹមពាក់កណ្ដាលឆមាសទី២ក្នុងឆ្នាំ២០១៦កន្លងមកនេះ។ នេះគឺជាការវាស់វែងជាមធ្យមដោយក្រុមហ៊ុន  Knight Frank លើការិយាល័យទាំងអស់ទូទាំងប្រទេស។ របាយការណ៏នេះក៏បានលើកឡើងដែរថា “តម្លៃសម្រាប់កា រិយាល័យដែលមានប្លង់កម្មសិទ្ធិមានតម្លៃចាប់ពី២,១០០ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េចំពោះការិយាល័យ ប្រភេទB ហើយខ្ពស់បំផុតគឺតម្លៃ ៤,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ការិយាល័យប្រភេទA។ ប្រសិនបើយើងសួរអំពីតម្លៃជួលគឺថាតម្លៃរបស់វាមិនមានភាពស្ថិតស្ថេរនោះទេក្នុងរយៈពេលខ្លីនេះស្របពេលដែលអគារការិយាល័យមួយចំនួននឹង សាងសង់រួចរាល់នាពេលឆាប់ៗខាងមុខនេះ។

មិនមានបម្រែបម្រួលណាមួយដែលជាតម្រូវការដើម្បីរំពឹងថានឹងមានអ្វីកើតឡើងក្នុងវិស័យការិយាល័យប្រភេទBនិងប្រភេទ Cនោះទេ របាយការណ៏បានបង្ហាញថាការរស់នៅជាធម្មតាមាន៨៥% និងច្រើនជាងនេះ។ ទោះជាយ៉ាណាក៏ដោយតម្រូវការយូនីតដែលមានទំហំចាប់ពី១០០ទៅ២០០ម៉ែត្រការ៉េមានតម្លៃចាប់ ពី១៥ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុមួយខែ។

វិស័យលក់រាយ 

ការផ្គត់ផ្គង់នៃហាងលក់រាយកើនឡើងដល់១៣៨,១៥៤ម៉ែត្រការ៉េក្នុងហាងលក់ចំនួន១១។ ការប៉ាន់ប្រមាណគម្រោងយូនីតលក់រាយមិនបានសាងសង់ទាន់តម្រូវការនោះទេ។  ដូច្នេះហើយមិនការប្រែប្រួលណាដែលត្រូវបានគេមើលឃើញក្នុងវិស័យមួយនេះឡើយ។  តម្លៃជួលនៅតែស្ថិតនៅដដែលចាប់តាំងតែពីមានការបង្កើតហាងលក់រាយជាច្រើនដូចជាក្នុងផ្សារទំនើបអ៊ីអនម៉ល និងអគារវឌ្ឍនៈ អត្រានៃការជួលនៅតែខ្ពស់ដដែលរហូតដល់៩០%។

របាយការណ៍ក៏លើកឡើងដែរថា “តម្លៃហាក់បីដូចជានឹងមានការប្រែប្រួលក្នុងឆ្នាំ២០១៨ខាងមុខនេះ ដោយសារតែមានគម្រោងពីរធំៗនឹងបញ្ចប់ការសាងសង់រួចរាល់នៅពេលខាងមុខនេះដូចជាគម្រោងផ្សារទំនើបផាកសាន់និងគម្រោងផ្សារទំនើបអ៊ីអន ម៉លទី២។” ក៏ប៉ុន្តែនេះមិនមានការប្រែប្រួលឆាប់ៗនោះទេបន្ទាប់ពីមានការកើនឡើង១៩៦% លើការផ្គត់ផ្គង់នៃហាងលក់សរុប។ គម្រោងផ្សារទំនើបអ៊ីអនម៉លទី២នឹងបន្ថែមការិយាល័យប្រហែល៧០, ៥០០ម៉ែត្រការ៉េបន្ថែមទៀតនៃហាងលក់ទាំងអស់។

ការកើនឡើងនៃការផ្គត់ផ្គង់នេះនឹងអាចប្រែប្រួលនៅពេលដែលមានអ្នកលក់ច្រើន។ របាយការណ៍បាននិយាយដែរថា“អ្នកលក់រាយទំនងជានឹងបន្តបង្កើតហាងលក់ដាច់ដោយឡែកតែឯងមួយនៅក្នុងតំបន់លំនៅដ្ឋានដ៏ពេញនិយមមួយខណៈពេលដែលគម្រោងលំនៅដ្ឋានប្រណិតៗមាននៅក្នុងខណ្ឌចំការមន និងខណ្ឌទួលគោកដែលអាចឱ្យពួកគេបង្កើតលំនៅដ្ឋានជាសហគមបាន។” រឿងរ៉ាវនេះវាពិបាកនិយាយបន្តិចប៉ុន្តែវាអាចទៅរួច!………

វិស័យសេវាកម្មអាផាតមេន

ថ្មីៗនេះ មានយូនីតចំនួន៤,២១៤យូនីតអាចរកជួលបានក្នុងទីផ្សារកម្ពុជានាពេលបច្ចប្បន្ន ដែលសេវាកម្មអាផាតមេនជាមធ្យមបន្តកើនឡើងដើម្បីបង្កើតជាការផ្គត់ផ្គង់សេវាកម្មអាផាតមេន។ តម្លៃជាមធ្យមសម្រាប់គម្រោងប្រណិតៗមានតម្លៃចាប់ពី២០ ដុល្លារហើយអាចឡើងដល់៣៣ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ដូច្នេះហើយតម្លៃជួលជាមធ្យមសម្រាប់យូនីតកម្រិតមធ្យមក្នុងត្រីមាសទី៤ក្នុងឆ្នាំ២០១៦មានតម្លៃចាប់ពី៩ដុល្លារទៅ១៨ដុល្លារក្នុងមួយខែ។

អត្រាផ្គត់ផ្គង់ចំពោះសេវាកម្មអាផាតមេននៅតែមានកម្រិតខ្ពស់ ប៉ុន្តែការស្នាក់នៅក្នុងអាផាតមេន វាគ្រាន់តែជាការរស់នៅ រយៈពេលខ្លីតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន Knight Frank បានព្យាករណ៍ថាវិស័យសេវាកម្មអាផាតមេននឹងមានការធ្លាក់ចុះនៅពេលណាមួយបន្ទាប់ពីសេវាកម្មអាផាតមេនថ្មីៗនិងគម្រោងអភវិឌ្ឍន៏ខុនដូធំៗសាងសង់រួចរាល់។ ពួកគេបានសន្និដ្ឋានថានឹងមានសេវាយូនីតអាផាតមេនបន្ថែមចំនួន១,០៥៣យូនីតទៀតនៅក្នុងឆ្នាំ២០១៨ខាងមុខនេះ។ ក៏ប៉ុន្តែពួកគេបានអះអាងថា“ការកើនឡើងនៃសំណង់ដោយមានការចូលរស់នៅក្នុងគម្រោងដែលមានគុណភាពខ្ពស់នឹងទទួលបានអត្ថប្រយោជន៏ដល់សហគ្រាស ខណៈដែលក្រុមហ៊ុនទាំងមូលបានផ្ដល់នូវជម្រើសជាច្រើនសម្រាប់អ្នករស់នៅក៏ដូចជាដើម្បីលើកស្ទួយស្តង់ដាររបស់សហគ្រាស។”

វិស័យពាណិជ្ជកម្ម

ការផ្គត់ផ្គង់ខុនដូដែលមានស្រាប់ និងខុនដូបច្ចុប្បន្នសម្រាប់ត្រីមាសទី៤ឆ្នាំ២០១៦កន្លងទៅគឺមាន៣,០៣៣ ខណៈដែលគម្រោងជាង៥៤ត្រូវបានដាក់បញ្ចូលប​ន្ថែមអំឡុងពេលឆមាសទី២កាលពីឆ្នាំ២០១៦កន្លងទៅ។  បើយោងតាមក្រុមហ៊ុន Knight Frank “អ្នកអភិវឌ្ឍន៍ក្នុងតំបន់ដែលទុកចិត្តកន្លងទៅ បានអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានបុរីបច្ចុប្បន្នកំពុងតែអភិវឌ្ឍន៍ក្នុងវិស័យខុនដូរួមបញ្ចូលទាំងគម្រោង លំនៅដ្ឋានដែលតម្លៃសមរម្យដ៏ល្អប្រណិតក្នុងដីគម្រោងរបស់ពួកគេ។”

ក៏ប៉ុន្តែស្រដៀងគ្នាទៅគម្រោងហាងលក់រាយដែលកំពុងតែត្រូវបានសាងសង់ក្នុងទីក្រុងភ្នំពេញដែរនោះ មិនមានខុនដូណាមួយដែលមាន៣,១៨៤យូនីតដែលបានសាងសង់រួចក្នុងត្រីមាសទី៤នោះទេ។ បើយោងតាមរបាយការណ៍បានឱ្យដឹងថា២%នៃគម្រោងសរុបបានជាប់គាំងហើយ៩៨%នឹងសាងសង់រួចក្នុងឆ្នាំ២០១៧ខាងមុខ។ រឿងដែលល្អគឺថា៤៦%នៃគម្រោងដែលបានដាក់ចេញរួចរាល់នោះបានលក់រួចរាល់ហើយកាលពីចុងឆ្នាំកន្លងទៅ។ នេះស្មើនឹង៣០%បានកើនឡើងបើធៀបទៅនឹងពាក់កណ្ដាលឆមាសទី១កាល ពីឆ្នាំ២០១៦។

របាយការណ៏បានថ្លែងថា​ “អត្រាលក់ខ្ពស់របស់គម្រោងអភិវឌ្ឍន៍ថ្មីដែលត្រូវបានកំណត់តម្លៃដោយអ្នក អភវិឌ្ឍន៏ដោយកាត់បន្ថយនូវផលលំបាកនៃការទិញដោយទទួលយកនូវភាពបត់បែននៃការបង់ និងកាត់បន្ថយនូវប្រាក់បង់រំលស់វិញ។

ក្រុមហ៊ុន Knight Frank បាននិយាយថាជាលទ្ធផលគម្រោងជាច្រើនត្រូវបានរំពឹងថានឹងដាក់លើទីផ្សារនៅក្នុងឆ្នាំ២០២០ខាងមុខនេះខណៈដែលទំនុកចិត្តនៅក្នុងវិស័យនេះបានកើនឡើង។ គម្រោងជាង៧២ដែលមានប្រមាណជា២៥,៥៤៤យូនីត។ហើយថ្វីបើអំណះអំណាងរបស់ប្រជាជនចំពោះគម្រោងខុនដូមធ្យមវាហាក់បីដូចជាថា៧០% និងការផ្គត់ផ្គង់នៅពេលអនាគតនឹងកើតចេញពីខុនដូប្រណិតៗ។ នេះផ្ទុយជាមួយនឹងស្ថានភាពបច្ចុប្បន្នដែលរបាយការណ៏បានបង្ហាញថា “គម្រោងជាច្រើនបានដាក់ចេញលក់ក្នុងពាក់ កណ្ដាលឆមាសទី២ឆ្នាំ២០១៦កន្លងទៅជាមួយប្រភេទគម្រោងមធ្យមដែលមានយូនីតផ្ដល់ជូនក្នុងតម្លៃ ចាប់ពី ១,២០០ ទៅ១,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។”

ទីផ្សារក្នុងប្រទេសមានការឡើង និងធ្លាក់នេះជារឿងធម្មតាដោយយោងតាមរបាយការណ៍របស់Knight Frank បានព្យាករណ៍វាមានហេតុផលដែលអាចឈានទៅរកភាពជោគជ័យក្នុងការវិនិយោគ ប្រសិនបើអ្ន​កបានដឹងច្បាស់អំពីទិន្នន័យនិងទីផ្សារក្នុងប្រទេសច្បាស់លាស់ទឹកប្រាក់វិនិយោគរបស់លោកអ្នក នឹងចំណាយត្រូវគោលដៅ។ ទាញយករបាយការណ៍ទាំងមូលនៅទីនេះ!

សូមមើលរបាយការណ៍អំពីទីផ្សារអចលនទ្រព្យថ្មីៗតាមរយៈ Realestate.com.kh!

borey-ads-580-x-90-khmer

Comments