+855 92 92 1000
Logo
តើកម្ពុជាជាកូនខ្លាសេដ្ឋកិច្ចថ្មីរបស់អាស៊ីមែនទេ? លោក  Marc Townsend របស់ CBRE   វិភាគលើទីផ្សារអចលនទ្រព្យកម្ពុជា ត្រីមាសទី២ ឆ្នាំ២០១៦
Updated on: June 6, 2022, 5:05 p.m.
Published on: September 9, 2016, 5:24 a.m.
Special Reports
Realestate News

តើកម្ពុជាជាកូនខ្លាសេដ្ឋកិច្ចថ្មីរបស់អាស៊ីមែនទេ? លោក Marc Townsend របស់ CBRE វិភាគលើទីផ្សារអចលនទ្រព្យកម្ពុជា ត្រីមាសទី២ ឆ្នាំ២០១៦


Horizontal-Ribbon-Editorial

ថ្វីបើបានដើរលើផ្លូវដ៏វែងឆ្ងាយ និងឆ្លងកាត់ឧបសគ្គជាច្រើន ទោះជាយ៉ាងណាប្រទេសកម្ពុជាបានឈានដល់ការងើបឡើងនៃវិស័យឧស្សាហកម្មអចលនទ្រព្យផងដែរនាពេលបច្ចុបន្ន។  

ជាមួយនឹងភាពជោគជ័យបន្តបន្ទាប់ ក៏ទាមទារនូវចំណេះដឹងពីរបៀបនៃការអភិវឌ្ឍន៍ទីផ្សារធៀបទៅនឹងតំបន់។ ដោយធ្វើការសិក្សាស្វែងយល់ពីប្រទេសកម្ពុជានៃទីផ្សារស្រដៀងគ្នាក្នុងតំបន់ យើងអាចប៉ានស្មានបាន កាន់តែប្រសើរពីអនាគតនៃវិស័យអចលនទ្រព្យ និងអាចដោះស្រាយនូវបញ្ហាសំខាន់ៗមុនពេល ដែលបញ្ហាទាំងនោះកើតឡើង។

នេះបើយោងទៅតាម នាយកគ្រប់គ្រង CBRE វៀតណាម លោក Marc Townsend ដែលបានលើកឡើងនៅក្នុង របាយការណ៍នៃទស្សនវិស័យទីផ្សារអចលនទ្រព្យ CBRE កម្ពុជា ត្រីមាសទី២ ឆ្នាំ២០១៦ កាលពីសប្តាហ៍មុន។

ក្នុងរបាយការណ៍នោះលោក  Townsend បាននិយាយថា “យើងទាំងអស់គ្នាបានពាក់ព័ន្ធក្នុងឧស្សាហកម្មអចលនទ្រព្យ សម្រាប់ការស្វែងយល់ពីទីផ្សារគឺត្រូវដឹងការវិលជុំនៃទីផ្សារ  និងថាតើមានអ្វីកំពុងកើតឡើងក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន ដែលបញ្ហានោះបានកើតឡើងនៅក្នុងទីផ្សារប្រទេសជិតខាងរួចទៅហើយ។”

ជាមួយនឹងទស្សននេះ យើងអាចស្វែងយល់ពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅកម្ពុជា និងគំនិតមួយចំនួនដូចជាការផ្គត់ផ្គង់លើសតម្រូវការលើទីផ្សារខុនដូ កំណើនតម្លៃដីធ្លីដែលរំពឹងទុកនៅក្រុងភ្នំពេញ បញ្ហាប្រឈមទាក់ទងនឹងឥណទានជុំវិញប្រាក់កម្ចីសម្រាប់អចលនទ្រព្យក្នុងបរិបទនៃបញ្ហា និងលំហូរសាច់ប្រាក់។

នៅពេលមានការធ្លាក់ចុះទីផ្សារបច្ចុប្បន្នមួយ ជាធម្មតាវានៅតែមានឱកាសប្រែក្លាយខ្លួនជាទីផ្សារធម្មតាវិញ ហើយទីបំផុតការផ្លាស់ប្តូរក្លាយជាទីផ្សារប្រសើរឡើងសម្រាប់ទីផ្សារអចលនទ្រព្យទាំងមូលផងដែរ។

ទស្សនៈវិស័យទីផ្សាររបស់ក្រុមហ៊ុន CBRE កម្ពុជាសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៦៖
  • ធនាគារពិភពលោកបានតម្លើងចំណាត់ថ្នាក់កម្ពុជាជាផ្លូវការក្នុងនាមជាប្រទេស "ដែលមានប្រាក់ចំណូលទាបទៅជាប្រទេសមានប្រាក់ចំណូលមធ្យម" ក្នុងត្រីមាសទី២នេះ។
  • ការអភិវឌ្ឍន៍ចម្រុះរបស់ Hong Kong Land ជាមួយគម្រោង Exchange Squareយោងតាមរបាយការណ៍ត្រីមាសទី២ជាមួយនឹងរបាយការណ៍បញ្ចប់ ត្រីមាសទី ៤ ឆ្នាំ ២០១៦។
  • តម្លៃលក់ និងជួលបានកើនឡើងយ៉ាងទូលំទូលាយ នៅត្រីមាសទី២ លើកលែងនៃការជួលសេវាកម្មអាផាត ដែលនៅតែទ្រឹងនៅលើត្រីមាសនេះ។
  • តម្លៃជួលមធ្យមនៃប្រភេទអគារកម្រិតBដែលបានកើនឡើង៤.៥%ធៀបនឹងត្រីមាសមុន  ខណៈពេលដែលតម្លៃជួល មធ្យមសម្រាប់អគារកម្រិត C បានថយចុះ ៣.៩% ធៀបនឹងត្រីមាសមុន ។
  • ខុនដូចំនួន២៧៩៦យូនីតនៃគម្រោងទំាង៨ ដែលបានចាប់ផ្តើមបើកដំណើរការនៃត្រីមាសទី២ មានទីតំាងស្ថិតនៅខណ្ឌឬស្សីកែវ ចាប់ផ្តើមដំណើរការលក់មុនគម្រោងជាលើកដំបូងរបស់ខ្លួន។
 
ដីធ្លី & ការវិនិយោគនៅកម្ពុជាត្រីមសាទី២ ឆ្នាំ ២០១៦៖
ខណៈពេលអ្នកទិញជាជនបរទេសបានផ្តោតសំខាន់លើតំបន់សក្តានុពលក្នុងទីផ្សារដែលមានតម្លៃដីបានឈានដល់កម្រិតខ្ពស់បំផុតនៅកណ្តាលក្រុងភ្នំពេញដូចជា៖  បឹងកេងកង និងទន្លេបាសាក់ លោក  Townsend បានពន្យល់ថា “អ្នកវិនិយោគដីធ្លីក្នុងស្រុក និងម្ចាស់ដី គឺជាក់ស្តែងផ្លាស់ប្តូរតាមផ្នែកផ្សេងៗគ្នា  ពួកគេគិតពីរយៈពេលបួនទៅប្រាំឆ្នាំទៅមុខ។” នេះដោយសារតែអ្នកទិញក្នុងស្រុកជាច្រើនពេញចិត្តតំបន់នោះ ដូចនេះត្រូវចំណាយប្រាក់ជាច្រើននៅតំបន់នោះ។

អ្នកទិញដីក្នុងស្រុកទាំងនោះត្រូវយល់ដឹងអំពីហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ស្ពាន ផ្លូវ និងលូគឺនឹងបន្តការ អភិវឌ្ឍន៍ ដែលប៉ះពាល់ខ្លាំងដល់តម្លៃដីនៅតំបន់ជាយក្រុង។ នេះបានកើតមានឡើងច្រើននៅតំបន់ ជ្រោយចង្វារ ដែលមានតម្លៃកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអត្រាតម្លៃកើនឡើងលឿនជាង តម្លៃដីនៅ តំបន់ពាណិជ្ជកម្មសំខាន់ៗ។

វិនិយោគិនកំណត់គោលដៅលើតំបន់ដែលមានអ្នកស្គាល់តិចតួចនៅក្រុងភ្នំពេញដែលអាចប៉ាន់ស្មាននូវការកើនឡើងហេដ្ឋារចនាសម្ព័ន្ធ នឹងផ្តល់មកវិញនូវប្រាក់ចំណេញដ៏ច្រើនក្នុងពេលឆាប់ៗខាងមុខ។ ការផ្តល់ជូននូវទំនាក់ទំនង និងចំណេះដឹងក្នុងស្រុក ទោះជាយ៉ាងណាឱកាសនេះនៅតែមាននៅក្នុងវិស័យសម្រាប់អ្នកទិញក្នុងស្រុក និងភា្នក់ងារអចលនទ្រព្យសម្រាប់ពេលបច្ចុប្បន្ន។

ទីផ្សារលំនៅដ្ឋានភ្នំពេញត្រីមាសទី២ ឆ្នាំ២០១៦៖

ថ្វីបើចំនួនអ្នកអភិវឌ្ឍន៍បរទេសកំពុងកើនឡើង និងរំពឹងថានឹងចូលរួមក្នុងការផ្គត់ផ្គង់ខុនដូប្រមាណជាង២៥,០០០យូនីត ត្រឹមឆ្នាំ២០១៨  លោក Townsend លើកឡើងថា “អ្នកអភិវឌ្ឍន៍ក្នុងស្រុកគឺជាអ្នកដើរតួសំខាន់។ លក្ខណៈនេះមិនគួរធ្វើនៅគ្រប់ត្រីមាសនោះទេ ប៉ុន្តែជាក់ស្តែងភាពខ្លាំងរបស់អ្នកអភិវឌ្ឍន៍កម្ពុជាគឺកំពុងតែកើនឡើង។ ”

296a10edf8a7eb3210da413b3bf13bf1f2dac20f1eeff43ef4pimgpsh_fullsize_distr

អ្នកអភិវឌ្ឍន៍ក្នុងស្រុកទាំងនេះមានការយល់ដឹងប្រសើរជាងមុនអំពីមធ្យោបាយនៃទីផ្សារអ្នកទិញក្នុងស្រុក ហើយនេះត្រូវបានបង្កើតជម្រើសដែលមានតម្លៃសមរម្យនៅលើទីផ្សារ។ អ្នកអភិវឌ្ឍន៍ទាំង នេះជារឿយៗសម្លឹងមើលក្រៅពីតំបន់ដែលមានតម្លៃថ្លៃបំផុតរបស់រាជធានីភ្នំពេញ ជាថ្មីម្តងទៀត ការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធបានដើរតួនាទីយ៉ាងធំក្នុងការអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ដើម្បីទទួលបានដីដែលមានតំលៃសមរម្យ និងបង្កើតជាខុនដូមានតំលៃសមរម្យ។ ប្រសិនបើពួកគេសំណាងល្អ ហេដ្ឋារចនាសម្ព័ន្ធនឹងចាប់ផ្តើមអភិវឌ្ឍន៍ នៅពេលគម្រោងរបស់ពួកគេជិតទីបញ្ចប់ការសាងសង់។

លោក Townsend បានពណ៌នាថា នៅពេលទីផ្សារមានភាពចំណាស់ អចលនទ្រព្យប្រភេទផ្សេងៗគ្នា បានកើតមានឡើងនៅក្នុងទីផ្សារអភិវឌ្ឍន៍ថ្មីក្នុងទីក្រុងភ្នំពេញដូចជា៖ ប្រភេទលំនៅដ្ឋានជាមួយហាងលក់ទំនិញ(hybrids) លំដ្ឋានជាមួយការិយាល័យ(SoHo) និងលំនៅដ្ឋានយូនីតតូចៗផ្សេងទៀត។

a3d61ab2d10198a6ad8ef7317d7b88300f0ae55c4a86c7d552pimgpsh_fullsize_distr

ការអភិវឌ្ឍន៍ចម្រុះបានបង្កើនដំណើរការរបស់ខ្លួនមកកាន់ទីក្រុងភ្នំពេញកាន់តែច្រើន របៀបមូយដែលអ្នកអភិវឌ្ឍន៍ដោះស្រាយលើហានិភ័យក្នុងទីផ្សារខុនដូជាច្រើនដោយរួមបញ្ចូលភាពចម្រុះនៃការលក់រាយ លំនៅដ្ឋាន និងជម្រើសពាណិជ្ជកម្មសម្រាប់អ្នកទិញនៅក្នុងការអភិវឌ្ឍន៍ទោល។

បើទោះបីជាមានការកើនឡើងនូវការប្រកួតប្រជែង តម្លៃខុនដូហាក់មើលឃើញថាមានតម្លៃទាប ប៉ុន្តែកើនឡើងជាបណ្តើរៗពីឆ្នាំ ២០១៥ រហូតដល់ត្រីមាសទី២ ឆ្នាំ ២០១៦។ ជាមួយនឹងកំណើនយឺតនេះ លោក Townsend  និយាយថា “លក្ខខណ្ឌបានផ្លាស់ប្តូរ ពីផលប្រយោជន៍របស់អ្នកអភិវឌ្ឍ ន៍ទៅជាផលប្រយោជន៍របស់អ្នកទិញវិញ។”

Townsend ពន្យល់ថាប្រសិនបើមិនមានអ្នកលក់លំនៅដ្ឋានបន្តគ្នានោះទេវាជាសញ្ញាបង្ហាញថាទីផ្សារកំពុងតែធ្លាក់ចុះអាក្រក់។  អ្នកអភិវឌ្ឍន៍កម្ពុជាត្រូវតែប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើការណែនាំនេះ។

ប៉ុន្តែលោក Townsend លើកឡើងថាជាមួយនឹងការផ្លាស់ប្តូរលក្ខខណ្ឌដែលសេវាកម្មទីផ្សារអាផាតមេន គឺកំពុងតែដើរតួយ៉ាងសំខាន់ក្នុងពេលបច្ចុប្បន្ន។

serviced-apartment-1

លោក Townsend លើកឡើងថា “នៅពេលដែលទីផ្សារលំនៅដ្ឋានបានបញ្ចប់ ឫក៏ផ្លាស់ប្តូរលក្ខខណ្ឌ នៃការលក់ក្នុងមួយខែ ឫក្នុងមួយត្រីមាស” អ្នកអភិវឌ្ឍន៍ចាប់ផ្តើមស្វែងរកមើលប្រសិន ថាតើពួកគេ អាចផ្លាស់ប្តូរប្រភេទយូនីតមួយចំនួនទៅជាសេវាកម្មអាផាតមេនយូនីត ដើម្បីកាត់បន្ថយចំណាយ និងធានាលើប្រាក់ចំណូលត្រលប់។ លោក Townsend កត់សម្គាល់ថា ទីផ្សារសេវាកម្មអាផាតមែន នៅកម្ពុជានៅតែមានដំណើរការរឹងមាំ។

ទាក់ទងនឹងទីផ្សារខុនដូសម្រាប់វិនិយោគិនអន្តរជាតិ លោក Townsend ក៏បញ្ជាក់ដែរថា “សម្រាប់ បច្ចុប្បន្នភាគច្រើនគឺជាទីផ្សារតូចៗ។ ហើយជាក់ស្តែងចំណុចមួយចំនួន គឺនឹងដាក់បង្ហាញឲ្យ ដឹងសម្រាប់មនុស្សទូទៅ។”

serviced-apartment-3

ចំណុចនេះហាក់បីដូចជាយើងបានចងចាំជានិច្ចរហូតដល់ពេលនេះ...

លោកបញ្ជាក់ថា ការសំខាន់ត្រូវស្គាល់ពីទីផ្សារ និងចែកចាយភាពជោគជ័យរបស់ខ្លួន និងធ្វើទីផ្សារ ទូលំទូលាយ មិនត្រឹមតែសម្រាប់អ្នកអភិវឌ្ឍន៍ម្នាក់ៗ ឫភ្នាក់ងារណាមួយទេ ប៉ុន្តែសម្រាប់ប្រទេស ជាតិទាំងមូល។

លោកបន្ថែមថា តម្រូវការសម្រាប់ការអភិវឌ្ឍន៍ត្រូវមានក្រុមអ្នកវិនិយោគផ្សេងៗគ្នា ដើម្បីបញ្ជៀសពីហានិភ័យក្នុងទីផ្សារៈ “យើងត្រូវការវិនិយោគិនពីគ្រប់តំបន់ មិនមែនពីតំបន់តែមួយ។ យើងត្រូវធ្វើឲ្យមានតុល្យភាព។” បើមិនដូច្នេះទេ នៅពេលក្រុមហ៊ុនវិនិយោគចាកចេញពីទីផ្សារ ឫបាត់បង់ សក្តានុពលក្នុងប្រទេស នោះទីផ្សារមិនអាចនៅមានដំណើរការបានទៀតទេ តែអាចនៅមាននិរន្តរ ភាពដោយសារមានវិនិយោគិនទូទៅផ្សេងទៀតបានចូលរួមច្រើន។

serviced-apartment-2

បច្ចុប្បន្នភាពទំនុកចិត្តរបស់ប្រទេសកម្ពុជាពឹងផ្នែកលើវិនិយោគិនខុនដូមកពីតៃវ៉ាន់ ចិន និងកូរ៉េ មើលទៅពាក្យណែនាំទាំងនេះហាក់កាន់តែមានប្រសិទ្ធិភាពសម្រាប់កម្ពុជា។

ទីផ្សារការិយាល័យភ្នំពេញត្រីមាសទី២ឆ្នាំ២០១៦៖

លោក Townsend លើកឡើងទៀតថា អាជីវកម្មធំៗមិនសាទរនឹងមកវិនិយោគនៅកម្ពុជាសម្រាប់ ការពង្រីកទីផ្សារបន្ថែមទៀតនោះទេ។

លោកនិយាយថា “ជាអកុសលយើងកំពុងនៅក្នុងដំណាក់កាលមួយ ដែលមនុស្សភាគច្រើនបានមកវិនិយោគ ដោយពង្រីកអាជីវកម្មនៅប្រទេសគេរួចរាស់ទៅហើយ។” ដូច្នេះលោកមិនបានព្យាករណ៍ សកម្មភាពទាំងមូលដែលកំពុងកើតឡើងនៅក្នុងទីផ្សារជាសកម្មភាពថ្មីនោះទេ។

លោកបន្ថែមថា “តាមការពិតមិនមែនក្រុមហ៊ុនធំៗទាំង៥០០របស់ ពិភពលោកនឹងមក វិនិយោគនៅកម្ពុជានោះទេ ប៉ុន្តែមូយក្នុងចំណោមពួកគេបានមកដល់ហើយ គឺពួកគេចង់នៅវិនិយោគក្នុងប្រទេសនេះ” cbre1

គាត់បានបញ្ជាក់ដល់អ្នកអភិវឌ្ឍន៍ថា “មួយចំនួននៃអ្នកទាំងអស់គ្នានឹងគិតថាសាងសង់អគារមួយ បានក្នុងរយៈមួយឆ្នាំមិនមែនសាងសង់អគារលក់រាយទេ ប៉ុន្តែជាអគារការិយាល័យ។ នៅពេលដែល ស្ថានភាពកាន់តែលំបាក អ្នកគ្រប់គ្នាមានគំនិតដូចគ្នា ញាំកាហ្វេក្នុងពេលជាមួយគ្នា ឫឡើងជណ្តើរយន្តក្នុងពេលជាមួយគ្នា ឫនៅពេលអ្នកបើកយន្តហោះបើកភ្លើងក្នុងយន្តហោះទៅបន្ទប់ទឹកក្នុងពេល ជាមួយគ្នា ដូចគ្នាដែរក៏មានរឿងដូចគ្នាកើតឡើងក្នុងទីផ្សារការិយាល័យ។ ដូច្នេះ ពេលខ្លះអ្នកមួយ ចំនួនអាចយល់ខុស។ ជំនួសឲ្យការសាងសង់មួយឆ្នាំ អគាររបស់អ្នកត្រូវចំណាយពេល៣ឆ្នាំក្នុងការបញ្ចប់។ នេះគឺជាភាពជាក់ស្តែងនៃទីផ្សារអភិវឌ្ឍន៍ការិយាល័យពាណិជ្ជកម្ម និងអចលនទ្រព្យ។”

office-3

ទិន្នន័យត្រូវបានប្រមូលដោយ  CBRE បង្ហាញថាទោះបីជាការផ្គត់ផ្គង់ការិយាល័យបានកើនឡើង យ៉ាងខ្លាំងក៏ដោយភាគច្រើន ការិយាល័យកម្រិត A តម្រូវការមានការថយចុះចាប់ពីឆ្នាំ ២០០៨។ របាយការណ៍ក៏បង្ហាញដែរថា អាជីវកម្មធំៗដែលកាន់កាប់លើប្រភេទការិយាល័យទាំងនេះ គឺជាធនាគារ &ហិរញ្ញវត្ថុ និងក្រុមហ៊ុនដឹកជញ្ជូន ដែលមាន ២២% និង១៤%ដោយឡែកពីគ្នា។

69f7a5be2705935edd17c58e7efda1d37b4d582598ceed9903pimgpsh_fullsize_distr

លោក Townsend ក៏បានពន្យល់ដែរថា ការិយាល័យដែលប្រើប្រាស់វិញ្ញាប័ណ្ណបត្របញ្ជាក់កម្មសិទ្ធិ នៅក្នុងទីផ្សារ កម្ពុជា ហើយវាមិនមែនជាចំណុចអាក្រក់នោះទេ ប៉ុន្តែជាចំណុចឆ្លុះបញ្ជាំងមួយ ដោយសារមានការលំបាកក្នុងការដោះស្រាយលើប្រភេទអគារដែលប្រើប្រាស់វិញ្ញាប័ណ្ណបត្របញ្ជាក់កម្មសិទ្ធិ នេះគឺជាទស្សនរបស់អ្នកអភិវឌ្ឍន៍។

ទីផ្សារលក់រាយនៅភ្នំពេញ ត្រីមាសទី២ឆ្នាំ២០១៦៖

ទីផ្សារលក់រាយក៏មើលឃើញពីកំណើននៃការផ្គត់ផ្គង់ភាគច្រើនជាមួយនឹងផ្សារទំនើប ផ្សារសហគមន៍  និងហាងទំនិញកន្លែងដែល  CBRE រំពឹងថាមានការកើនឡើងក្នុងរយៈពេលពីរឆ្នាំបន្ទាប់។

ទិន្និន័យក៏បានបង្ហាញដែរថា ផ្សារទំនើប តំបន់អាជីវកម្មសំខាន់ៗ និងផ្លូវអាជីវកម្មធំៗ  មានអត្រា តម្លៃជួលមធ្យមក្នុងមួយម៉ែត្រការ៉េ $៣១.៤៤ $៤៨.៣  $៣០ $៥២.៥ ដោយឡែកពីគ្នា។ គម្រោងអភិវឌ្ឍន៍រួមបញ្ចូលទាំង  Exchange Square,  AEON  និង Naga Citywalk។

d57d78856aadb569a1dc78fcefa1e0e7e8252fa3cefa7f8487pimgpsh_fullsize_distr

លោក Townsend និយាយថា ភាពចំណាស់នៃទីផ្សារ ដែលអាចបញ្ជាក់ដោយគម្រោងថ្មីៗ ដូចជា ផ្ទះសម្រាប់ពាណិជ្ជកម្ម។ លោកបាននិយាយដែរថា បច្ចុប្បន្នមានតម្រូវការច្រើន សម្រាប់ការជួល រយៈការដែលជាធម្មតាទាមទារជាមួយនឹងឱកាសវិនិយោគដែលមានគុណភាព សម្រាប់អ្នកវិនិយោគ ដែលចូលមកប្រទេសកម្ពុជា។

លោកបន្ថែមថាទីផ្សារលក់រាយកម្ពុជាកំពុងខំអូសទាញអតិថិជនផងដែរ ជាមួយការមកដល់នៃយីហោលំដាប់ អន្តរជាតិផ្សេងគ្នាដូចជាហាងកាហ្វេ Starbucks ម៉ាកLevi’s, Hugo Boss, Long Champ, Salvatore Ferragamo និង L’Occitane។ retail-2

ទិន្នន័យស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៦ បង្ហាញថាបានចូលរួមឲ្យ អត្រានៃការកាន់កាប់ខ្ពស់សម្រាប់ផ្នែកលក់រាយ ដែលភាគច្រើននៃអ្នកដែលកាន់កាប់នៃការិយាល័យ ហិរញ្ញវត្ថុ & ការប្រើប្រាស់សម្រាប់ការលក់រាយធំៗ។ វាក៏បានបង្ហាញថា “២៦% នៃការស្ទង់មតិ អ្នកលក់រាយ បញ្ជាក់ថាប្រទេសតំបន់អាស៊ីជាទីផ្សារគោលដៅឆ្នាំ២០១៦។

retail-3

ជាលទ្ធផលលើការស្ទង់មតិ ក្រុមហ៊ុនCBRE រពឹងថាអាចមានការសាងសង់ និងការង្រីកបន្ថែម សម្រាប់អាជីវកម្មលក់រាយ។
សៀមរាម និងក្រុងព្រះសីហនុ របាយការណ៍ត្រីមាសទី២ ឆ្នាំ ២០១៦៖

យើងទៅតាមលោក Townsend មានការអភិវឌ្ឍន៍ជាច្រើននៅសៀមរាប និងក្រុងព្រះសីហនុ ជាពិសេស សកម្មភាពការលក់រាយ និងមន្ទីរពេទ្រ។ ការពង្រឹងលើហេដ្ឋារចនាសម្ព័ន្ធគឺកំពុងជួយ ពន្លឿនលើការអភិវឌ្ឍន៍ក្នុងខេត្តទាំងពីរ។ ជាក់ស្តែងក្នុងពេលថ្មីៗ ក្រុមហ៊ុនរថភ្លើង Royal Railway បានសាងសង់ឡើងវិញសម្រាប់សេវាកម្មដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុ។

sihanoukvillebeachstock

លោកបន្ថែមថា “កំណើននៃហេដ្ឋារចនាសម្ព័ន្ធនឹងជម្រុញការលក់រាយ ការលក់ខុនដូ និងការលក់ផ្ទះបន្ត។“

អចលនទ្រព្យមួយចំនួនមាននៅក្នុងប្រទេសកម្ពុជាដែលស្ថិតនៅក្នុងកោះខុសៗគ្នាដូចជា៖ កោះតារាសាគរ កោះសង្សារ កោះរុង និងកោះចន្លុះ។  ប៉ុន្តែលោក  Townsend ពន្យល់ថា ការលំបាកនា ពេលបច្ចុប្បន្នគឺការនាំមនុស្សទៅកាន់ខេត្តទាំងនេះ ដោយសារមានការងារជាច្រើនទៀតដែល ត្រូវធ្វើទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែលោកនិយាយពីតុល្យភាពនៃបញ្ហាទាំងនោះថា តម្លៃគឺមានភាពទាក់ទាញ៖ ឧទាហរណ៍៖ វីឡាប្រណិតសម្រាប់សំរាកលំហែរមានតម្លៃពី ២,០០០- ៣,០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

និយាយអំពីតម្លៃប្រកួតប្រជែងគ្នាក្នុងខេត្តទាំងនេះ លោក Townsend បន្ថែមថា “ នៅពេលអ្នកអភិវឌ្ឍន៍ចាប់ផ្តើមផ្លាស់ប្តូរគោលដៅពីទីផ្សារលំនៅដ្ឋាននៅក្នុងទីក្រុងសំខាន់ធំៗ និងផ្តោតសំខាន់លើ តំបន់ឆ្នេរ បន្ទាប់មកកន្លែងដែលពួកគេសម្លឹងរកទីផ្សារថ្មី និងផលិតផលថ្មី អ្នកអាចមើល ឃើញពីការឆ្លុះបញ្ចាំងនៅក្នុងប្រទេសនេះ ជាមួយនឹងការកំណត់តម្លៃនោះ។”

ទស្សនទូទៅត្រីមាសទី២ ឆ្នាំ ២០១៦៖

លោក  Townsend ក៏បានលើកឡើងថា ការស្វែងរកទីផ្សារថ្មីដែលអាចមានស្រាប់ ប៉ុន្តែមិនទាន់បានកំណត់យកសម្រាប់ទីផ្សារនៅឡើយ ដូចជាឱកាសដើម្បីទាញយកការកើនឡើងការចាប់អារម្មណ៍សម្រាប់អ្នកចូលនិវត្តន៍។

ក្នុងរបាយការណ៍របស់  International Living កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ២១ ជាទីកន្លែងល្អបំផុត ក្នងពិភពលោកសម្រាប់ការសំរាកចូនិវត្តន៍។ លោក Townsend  បន្ថែមថា “យើងនៅតែបន្តស្វែងរកទីផ្សារថ្មី អ្វីដែលថ្មី និងធ្វើការវិភាគលើចំណុចទាំងនេះ។”

វិស័យមួយមានការរីចម្រើនខ្លាំងក្នុងទីផ្សាគឺវិស័យឧស្សាហកម្ម ដែលតំបន់សួនឧស្សាហកម្ម និងនៅ តំបន់សេដ្ដកិច្ចពិសេសកំពុងចាប់ផ្តើមមានការរីកចម្រើនជាបណ្តើរៗ ដោយសារតម្រូវការកើនឡើង លើគោលបំណងសម្រាប់ការសាងសង់រោងចក្រជាច្រើន នេះបើយោងតាមលោក Townsend។

លោកក៏បានលើកឡើងដែរថាវិស័យទេសចរណ៏គឺជាវិស័យទីមួយដែលជម្រុញសេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យមានការរីកចំរើន “ប៉ុន្តែអ្នកទទួលបានទីផ្សាជាច្រើនអ្នកមិនអាចពឹងផ្អែកទៅលើកត្តាមួយនោះបានទេ។ អ្នកត្រូវតែពឹងផ្នែកលើប្រភពធនធានផ្សេងទៀត ហើយជាការប្រសើរដែលមានការអភិវឌ្ឍន៍ព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធច្រើនបែបនេះ។”  លោក Townsend បាននិយាយថានៅពេលដែលការអភិវឌ្ឍន៍ទាំងនេះកើតមានឡើងនៅទូទាំងប្រទេសកម្ពុជា នោះវិស័យទេសចរណ៏ប្រាកដជាមានការរីកចំរើនជាក់ជាមិនខាន។

សរុបជារួមមក លោក Townsend បាននិយាយថា “ប្រសិនជាអ្នកមិនទាន់ចាប់ផ្តើមអភិវឌ្ឍន៍អគារពាណិជ្ជកម្មលក់រាយ” នោះអ្នកយឺតពេលហើយ។ប្រសិនបើអ្នកសាងសង់អគារកម្រិតA ត្រូវបញ្ចប់ការ សាងសង់ឲ្យឆាប់រហ័ស។ប្រសិនបើអ្នកសាងសង់ ឫគិតចង់សាងសង់អគារកម្រិតB ហើយនិងកម្រិតC ត្រូវប្រាកដថាអ្នកដាក់ជណ្តើរយន្តគ្រប់គ្រាន់ និងមានកន្លែងចតឡានគ្រប់គ្រាន់ និងកន្លែងចតម៉ូតូ គ្រប់គ្រាន់ ព្រោះថាបើមិនមានគ្រប់គ្រាន់ទេ អ្នកក៏ត្រូវតែរៀបចំដាក់ឲ្យមានស្រេចនៅក្នុងគម្រោង ប្រសិនបើអ្នកសាងសងអ្វីមួយនៅក្នុងសួនឧស្សាហកម្ម អ្នកប្រហែលជានឹងត្រូវការចំណាយលុយជា ច្រើនលើការផ្សព្វផ្សាយ និងរៀបចំក្នុងការវិនិយោគទៅលើរោងចក្រ អ្នកអាចទាក់ ទាញទាំងអតិថិជនពីអឺរ៉ុប ឫអាស៊ីប៉ែកខាងជើង និងប្រទេសចិន។ប្រសិនបើអ្នកកំពុងធ្វើគម្រោង លំនៅដ្ឋានធំមួយ ត្រូវមានប្រាំមួយដំណាក់កាល បន្ទាប់មកត្រូវសម្លឹងមើលទៅលើទីផ្សារនៃការលក់ឡើងវិញ។

ត្រូវធ្វើជានិយោគិនម្នាក់ដែលមានទស្សនវិស័យត្រឹមត្រូវ សូមតាមដានព័ត៌មានលើគេហទំព័រ Realestate.com.kh

Comments