+855 92 92 1000
Logo
ការសោយទីវង្គតរបស់ស្ដេចថៃ៖ តើពួកយើងនឹងឃើញមានការវិនិយោគផ្លាស់ប្តូរទិសដៅផ្សេងទៀតដែរឬទេ?
Updated on: June 6, 2022, 5:06 p.m.
Published on: October 14, 2016, 4:27 a.m.
Realestate News

ការសោយទីវង្គតរបស់ស្ដេចថៃ៖ តើពួកយើងនឹងឃើញមានការវិនិយោគផ្លាស់ប្តូរទិសដៅផ្សេងទៀតដែរឬទេ?


Horizontal-Ribbon-Editorial

king_bhumibol_adulyadej_portrait_photographបម្រើឱ្យភាពរឹងមាំសម្រាប់ស្ថេរភាពនយោបាយនិងសេដ្ឋកិច្ចអស់រយៈពេល៧ទស្សវត្ស ព្រះរាជាណាចក្រថៃឥឡូវនេះនៅមានភាពជាប់គាំងសេដ្ឋកិច្ចមួយរយៈ។ ស្រាប់តែនៅពេលថ្មីៗនេះប្រទេសថៃបានបាត់បង់នូវព្រះមហាក្សត្ររបស់ខ្លួន ដែលប្រជាពលរដ្ឋថៃគោរពស្រលាញ់ជាទីបំផុតនោះគឺព្រះអង្គម្ចាស់ Bhumibol Adulyadejដែលជាព្រះមហាក្សត្រសោយរាជ្យយូរជាងគេក្នុងពិភពលោក។

ព្រះវរាជបិតាជាតិថៃបានសោយទីវង្គតកាលពីម្សិលមិញនៅវេលាម៉ោង ២ៈ៥២ នាទីរសៀលម៉ោងនៅប្រទេសថៃ។ ការិយាល័យព្រះបរមរាជវាំងគ្រួសារថៃ បានកំណត់ថានេះជាការស្លាប់បាត់បង់នូវសន្តិភាពទាំងមូលរបស់ព្រះរាជាណាចក្រថៃ។

ដំណោះស្រាយក្នុងភាពស្រពិចស្រពិល៖

ដូច្នោះហើយប្រជាជនជាច្រើនបានប្រមូលជួបជុំគ្នានៅឯមន្ទីពេទ្យដើម្បីបង្ហាញនូវការអាណិតអាសូរនិងភាពសោកស្តាយរបស់ពួកគេ។ ហើយប្រជាជនមួយចំនួនទៀតបានសម្ដែងការព្រួយបារម្មណ៏នូវការប្រែប្រួលសេដ្ឋកិច្ច។ ការរៀបចំអភិបាលកិច្ចរបស់ព្រះអង្គបាននាំមកនូវស្ថេរភាពសេដ្ឋកិច្ចនិងនយោបាយអស់ រយៈពេលជាច្រើនទស្សវត្សកន្លងមកហើយ។

ប្រជាជនមួយចំនួនខ្លាចមានការវិនិយោអចលនទ្រព្យបរទេសមកវិនិយោគក្នុងប្រទេសរបស់ខ្លួន ដែលជាទីផ្សារពេញនិយមនៅក្នុងតំបន់ហើយទទួលបានប្រាក់ចំណេញខ្ពស់ទៀតផងនោះ ដោយមើលឃើញនូវចន្លោះប្រហោងនៃភាពមិនច្បាស់លាស់នេះដែលធ្វើឱ្យមានការធ្លាក់ចុះទីផ្សារក្នុងប្រទេស។

លោក Alex Evengroen ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Key Real Estate Co., Ltd.,បានសន្និដ្ឋានអំពីស្ថានភាពនេះថា “ការប្រគួតប្រជែងឧស្សាហកម្មអចលនទ្រព្យថៃនិងធ្វើឱ្យមានភាពប្រសើឡើងនិងឆ្ពោះទៅរកវិនិយោគិនបរទេសនិងវិនិយោគិនក្នុងស្រុករបស់ប្រទេសថៃ។ យើងនៅតែរងចាំមើលថាតើនៅពេលអនាគតគោលនយោបាយរបស់ប្រទេសថៃនៅតែដដែលឬក៏វាក្លាយទៅជាការបត់បែនតាមការរស់នៅរបស់ប្រជាជនទូទាំងពិភពលោក?”

តើវិនិយោគិនទៅវិនិយោគនៅប្រទេសថៃឬមកពីប្រទេសថៃ?

ទោះបីជាមានទស្សនៈជាច្រើនផ្សេងៗគ្នាចំពោះព្រឹត្តិការណ៏អកុសលមួយនេះក៏ដោយ អ្នកជំនាញមួយចំនួនបានបង្ហាញថាសក្ដានុពលវិនិយោគិនប្រហែលជាការជ្រើសរើសទិសដៅវិនិយោគរបស់ពួកគេក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៏ដូចជាប្រទេសកម្ពុជារហូតទាល់តែភាពមិនច្បាស់លាស់នេះបានស្ងប់ស្ងាត់ទៅវិញ ហើយធានាឱ្យមានស្ថេរភាពនយោបាយឡើងវិញ។

លោក Bobby Peoples ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Home Connect ដែលជាក្រុមហ៊ុនដែលមានជនបទេសយ៉ាងច្រើនស្វែងរកទិញផ្ទះតាមរយៈក្រុមហ៊ុនអចលនទ្រព្យមួយនេះបានពន្យល់ថា “ការសោយទីវង្គតព្រះមហាក្សត្រថៃ Bhumibol Adulyadej រដ្ឋាភិបាលយោធាថៃត្រូវតែបង្ហាញប្រជាជនថៃនូវភាពប្រាកដប្រជាក្នុងអំឡុងនេះ ពួកគេអាចផ្ដល់នូវសន្តិសុខស្ថេរភាព និងការផ្សះផ្សាជាតិឡើងវិញ។ ប្រសិនបើពួកគេមិនអាចគ្រប់គ្រងបាននោះទេ ទាំងវិនិយោគិនថៃនិងបទរទេសដែលវិនិយោគក្នុងប្រទេសថៃនឹងងាកមករកប្រទេសកម្ពុជាវិញ ព្រោះជាជម្រើសល្អជាង។ ប្រសិនបើនៅតែមានសភាពបែបនេះ!”

លោក Alex Evengroenនៅតែមានមន្ទិលសង្ស័យថា “ក្នុងនាមជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យខ្ញុំមិនគិតថាវាអាចប៉ះពាល់ទីផ្សារអចលនទ្រព្យកម្ពុជាឡើយ ព្រោះថាវិនិយោគិនថៃ ឬអ្នកទិញលំនៅដ្ឋានជាច្រើនបានវិនិយោគក្នុងវិស័យអចលនទ្រព្យទូទៅ។”

ប៉ុន្តែលោក Alex Evengroen នៅតែសង្ឃឹមយ៉ាងមុតមាំថា “នាពេលអនាគត ប្រទេសទាំងពីរនឹងដើរលើផ្លូវតែមួយហើយពិភាក្សាជាមួយឱកាសសក្ដានុពលសម្រាប់ឧស្សាហកម្ម និងសង្ឃឹមថានឹងមានចំណងមិត្តភាពរឹងមាំនាពេលអនាគត។”

ពិភពលោកបានបាត់មនុស្សដ៏អស្ចារ្យម្នាក់ ហើយប្រទេសថៃបានបាត់បង់បិតាជាតិរបស់ខ្លួន ប៉ុន្តែតើវាជាការបាត់បង់សេដ្ឋកិច្ចដែរឬទេ? ពីរបីថ្ងៃបន្ទាប់គឺជាថ្ងៃដែលមានសារសំខាន់សម្រាប់ប្រជាជនថៃ ហើយប្រជាជនគ្រប់រូបនឹងរងចាំមើលអនាគតប្រទេសថៃឈានចូលក្នុងទំព័រប្រវត្តិសាស្រ្តថ្មីមួយ។

តាមដាននូវព័ត៌មានអចលនទ្រព្យថ្មីៗ ជារៀងរាល់ថ្ងៃ!

resized-magazine-issue-2

Click here to download your free copy!

Comments