+855 92 92 1000
Logo
ភូមិបៃតង៖ លំនៅដ្ឋានរបស់ Angelina Jolie នៅកម្ពុជា
Updated on: June 6, 2022, 11:03 p.m.
Published on: October 31, 2016, 9:21 a.m.
Realestate News

ភូមិបៃតង៖ លំនៅដ្ឋានរបស់ Angelina Jolie នៅកម្ពុជា


Horizontal-Ribbon-Editorial

phum-bai-tang

ការឃ្លាតឆ្ងាយពីផ្ទះអាចមានអារម្មណ៏ស្រងូតស្រងាត់សម្រាប់មនុស្សមួយចំនួន ប៉ុន្តែស្នាក់នៅក្នុងលំនៅដ្ឋានដែលមានភាពប្រណិតអាចជួយឱ្យពួកគេមានអារម្មណ៏ស្រស់ស្រាយជាងមុន។ មនុស្សមួយចំនួនចូលចិត្តបន្ទប់ធំទូលាយ មួយចំនួនចង់បានកន្លែងមានសេវាកម្មល្អ មួយចំនួនចង់បានកន្លែងមានទេសភាពទីក្រុងស្អាត ហើយមួយចំនួនទៀតគ្រាន់តែចង់បានកន្លែងដែលមានទេសភាពស្រស់ស្អាតនៅជុំវិញពួកគេប៉ុណ្ណោះ។

សម្រាប់ Angelina Jolie វិញចូលចិត្តរស់នៅកន្លែងដែលនាងអាចសម្របខ្លួនរបស់នាងជាមួយនឹងវប្បធម៌នោះបាន។ ហើយនោះជាហេតុផលដែលធ្វើឲ្យអ្នកនាងជ្រើសរើសយកភូមិបៃតងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Zannier Hotels។

តើវាចាប់ផ្តើមដោយរបៀបណា៖

នាងបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនលើកមកហើយ ថ្ងៃមួយនាងបានចាប់អារម្មណ៍នឹងផ្ទះលំហែកាយបែបខ្មែរដែលមានឈ្មោះថាភូមិបៃតងតាមរយៈទស្សនាវដ្តី។ វាជាពេលវេលាដ៏ល្អបំផុតនាងបានមកសម្រាកលំហែនៅទីនេះបន្ទាប់ពីបានថតភាពយន្តដែលមានចំណងជើងថា First They Killed My Father។ នាងបានចំណាយពេលវេលាផ្ទាល់ខ្លួនជាឯកជនជាមួយក្រុមគ្រួសារប្រមាណ៣ទៅ៤ខែនៅក្នុងផ្ទះលំហែកាយដ៏ប្រណិតមួយនេះ។

លោក Arnaud Zannier ដែលជាស្ថាបនិកសណ្ឋាគារ Zannier Hotels បានលើកឡើង រឿងមួយគឺ Shiloh ដែលជាកូនម្នាក់ក្នុងចំណោមកូនរបស់អ្នកនាង Jolie បានដាក់តង់មួយក្នុងសួនច្បារ។ ក្នុងពេលជាមួយគ្នានោះដែរនាង Jolie បាននិយាយថា “ភូមិបៃតគឺជាកន្លែងដែលល្អបំផុតរបស់ប្រទេសកម្ពុជាសម្រាប់អ្នកចង់បានភាពស្ងប់សុខ និងជាកន្លែងពិសេសតែមួយគត់ក្នុងប្រទេស។”

លោក Zannier បានបន្តទៀតថា “នាងJolieពេញចិត្តនឹងសណ្ឋាគារមួយនេះដោយសារតែ ភាពសាមញ្ញ ស្រស់ស្អាត និងពោរពេញដោយមនោសញ្ចេតនា។  ពួកយើងបានព្យាយាមនាំយកភាពដើមរបស់កម្ពុជាមករំលេចក្នុងបរិវេណនៃសណ្ឋាគារនេះ។”

អំពីសណ្ឋាគារ៖

ភូមិបៃតងមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប និងជាប្រភេទវីឡាលំហែកាយលំដាប់ផ្កាយប្រំា ប៉ុន្តែកត្តាមួយដែលធ្វើឲ្យអ្នកនាង Angelina Jolie ពេញចិត្តនឹងសណ្ឋាគារមួយនេះដោយសារទេសភាពវាលស្រែ និងកសិករ។ ជាងនោះទៅទៀតរមណីយដ្ឋាននេះមានផ្ទៃដីទំហំជាង៣ហិចតា ជាមួយនឹងទេសភាពបៃតងខៀវស្រងាត់។ មានវីឡាសរុបចំនួន៤៥ដែលជាស្ថាបត្យកម្ម និងរចនាបទរបស់ខ្មែរយើងពិតៗ មានវីឡាចំនួន២៥មានដំបូលដែលមានរានហាលខាងមុខលក្ខណៈឯកជន និងវីឡាចំនួន២០ផ្សេងទៀតមានអាងហែលទឹកឯកជន។

ភូមិបៃតងក៏ផ្ដល់ជូននូវកន្លែងសម្រាប់លំហែកាយដោយមានផ្តល់ជូនសេវាកម្មម៉ាស្សា និងស្ប៉ា រួមមានចំនួន៧បន្ទប់ បន្ទប់ស្ទីម១ សូណា១  ក្នុងសណ្ឋារគារនោះផងដែរក៏មានកន្លែងហាត់យូហ្កា អាងហែលទឹកទំហំ ៥០ម៉ែត្រ និងកន្លែង ហាត់ប្រាណ១។ 

អ្នកកំពុងតែស្វែងរកសណ្ឋាគារមែនទេ? ស្វែងរកអចលនទ្រព្យពាណិជ្ជកម្មសម្រាប់ជួល និងលក់ក្នុង ប្រទេសកម្ពុជាឥឡូវនេះ!
resized-magazine-issue-2

Click here to download your free copy!

Comments