ការស្វែងរកផ្ទះក្នុងក្តីសុបិន្តរបស់អ្នកអាចជារឿងមួយដ៏គួរឱ្យរំភើប ប៉ុន្តែវាក៏អាចក្លាយជាភាពធុញថប់មួយប្រសិនបើអ្នកមានជម្រើសច្រើនពេកនេះគឺជាការពិតនៅពេលដែលសម្រេចចិត្តថាតើអ្នកខ្ចីលុយទិញផ្ទះ ឫក៏អត់។
ជាទូទៅការដើរមើលលំនៅដ្ឋានគួរធ្វើមុនពេលដាក់ពាក្យសុំប្រាក់កម្ចី ប៉ុន្តែតើតាមវិធីនេះពិតជាមានប្រសិទ្ធិភាពដែរឫទេ?
ប្រាកដណាស់អ្នកត្រូវគិតថាការដឹងពីតម្លៃផ្ទះជាមុនក៏អាចជួយអ្នកបានដែរដោយសារអ្នកអាចដឹងថាតើប្រាក់ប៉ុន្មានត្រូវខ្ចី ប៉ុន្តែជាធម្មតាអ្នកទិញត្រូវបានខកចិត្តបន្ទាប់ពីបានគិតទៅលើចំណុចនេះ។ ធនាគារគឺមិនមែនជាកន្លែងដែលអ្នកអាចយក លុយពេលណាបានស្រេចតែចិត្តនោះទេ គឺមានដែនកំណត់របស់ធនាគារអាស្រ័យលើការវាយតម្លៃលើពាក្យស្នើរសុំរបស់អ្នក។ ហើយមានការគណនាមួយលើចំនួនទឹកប្រាក់កម្ចីគោលដែលបានខ្ចី ពេលខ្លះមានន័យថាពួកគេអាចអនុម័តឲ្យខ្ចីត្រឹមតែពាក់កណ្តាលនៃតម្លៃនៃផ្ទះទាំងមូលប៉ុណ្ណោះ។ នេះអាចជាការខកចិត្តសម្រាប់មនុស្សមួយចំនួនជាពិសេសប្រសិនបើអ្នកបានស្វែងរកលំនៅដ្ឋានដែលត្រូវទិញរួចទៅហើយ។
ទទួលបានប្រាក់កម្ចីជាមុនក៏អាចឲ្យអ្នកសន្សំពេលវេលាបានច្រើនដែរ ដោយជំនួសឱ្យការរង់ចាំទទួលប្រាក់កម្ចីទិញផ្ទះ អ្នកអាចមានសិទ្ធិចរចាតម្លៃដោយសារអ្នកមានប្រាក់នៅក្នុងដៃស្រាប់រួចទៅហើយ។
ចំណេះដឹងទាំងនេះបង្រៀនឲ្យអ្នកចេះរៀបចំផែនការការចំណាយនៅពេលអនាគតរបស់អ្នកបន្ទាប់ពីការទិញផ្ទះដូចជា៖ ប្រាក់កម្ចីទិញផ្ទះ ឫអ៊ីប៉ូតែក អត្រាការប្រាក់ និងការចំណាយលើការជួសជុលផ្ទះផងដែរ ក៏ដូចជាការផ្តល់ឱ្យអ្នកដឹងពីចំនួននៃទឹកប្រាក់ដែលអ្នកចង់ធ្វើហិរញ្ញបទានសរុបផងដែរ។
អ្នកគួរតែសម្រេចចិត្តទទួលបានប្រាក់កម្ចីជាមុន(loan pre-approved) ឬយ៉ាងណា! អ្នកក៏ត្រូវធ្វើចិត្តឲ្យទូលាយសម្រាប់ឱកាសល្អៗដែលអ្នកមិនធ្លាប់បានដឹងកន្លងមក។ មន្ត្រីឥណទានបានធ្វើការងារជាច្រើនជាមួយនឹងមនុស្សជាច្រើនទៀតដែលស្ថិតនៅក្នុងស្ថានភាពដូចជាអ្នកដែរ។ ទាំងនេះក៏បានអនុញ្ញតឲ្យអ្នកដឹងនូវគន្លឹះ និងបានសិក្សាបន្ថែមជាក់ស្តែងអំពីការស្នើឥណទាន ក៏ដូចជាដំបូន្មានមួយចំនួនលើបទពិសោធន៍របស់ពួកគេកន្លងមក។
មិនថាអ្នកជាអ្នកទិញផ្ទះលើកដំបូង ឫមិនមែនក៏ដោយវាមានសារៈសំខាន់ណាស់ក្នុងការត្រូវពិនិត្យមើលឲ្យល្អិតល្អន់នៃផែនការ ទិញផ្ទះ។ ដោយសារតែពេលខ្លះការដឹងពីដែនកំណត់នៃទឹកប្រាក់របស់អ្នកមិនមានន័យថាអ្នកមានការដាក់កំហិតមួយនោះទេ។ អាស្រ័យលើរបៀបដែលអ្នកពិនិត្យចង់បានរបស់អ្នកហើយអ្នកក៏កាន់មានសេរីភាពក្នុងការសម្រេចចិត្តបានយ៉ាងទូលំទូលាយផងដែរ។
Comments