+855 92 92 1000
Logo
កំណើនតម្រូវការលំនៅដ្ឋានក្នុងខណ្ឌឫស្សីកែវ
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 10:37 a.m.

កំណើនតម្រូវការលំនៅដ្ឋានក្នុងខណ្ឌឫស្សីកែវ


ខណ្ឌឫស្សីកែវត្រូវបានគេមើលឃើញថាមានការកើនឡើងទាំងតម្រូវការ និងការផ្គត់ផ្គងលំនៅដ្ឋានដែលធ្វើឱ្យខណ្ឌមួយនេះក្លាយជាតំបន់លំនៅដ្ឋានដ៏សំខាន់ក្នុងឆ្នាំ២០១៦។ នេះគឺព្រោះតែការពង្រីកក្រុងនៃតំបន់ជាយក្រុងជាច្រើនដើម្បីឱ្យឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជនដែលបានកើនក្នុងទីក្រុង។

ក្នុងឆ្នាំ២០១៦ត្រូវបានគេមើលឃើញថាមានការកើនឡើងយូនីតលំនៅដ្ឋានជាង១,១៧៤ក្នុងខណ្ឌឫស្សីកែវដែលផ្ទះទាំងនោះ ភាគច្រើនគឺផ្ទះអាជីវកម្ម។ វាត្រូវបានគឹសន្និដ្ឋានថាប្រហែល៩៦.៧ភាគរយ ឬស្មើ១,១៣៥យូនីតនៃការផ្គត់ផ្គង់ទីផ្សារលំនៅដ្ឋាន នេះបើយោងតាមរបាយការណ៏វាយតម្លៃរបស់ក្រុមហ៊ុន VTrust ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។ របាយការណ៏ក៏បង្ហាញដែរថាផ្ទះវីឡាជាប់គ្នាត្រូវបានគេមើលឃើញថាប្រហែល១០.២%ឬស្មើ(២៧៩យូនីត) ខណៈដែលផ្ទះវីឡាទោលមានប្រហែល២% ឬស្មើ(៥៤យូនីត) នៃផ្ទះដែលបានសាងសង់រួចទាំងអស់ក្នុងឆ្នាំដដែលនោះ។

ក្នុងរបាយការណ៏ក៏បានបង្ហាញក្នុងឆ្នាំ២០១៦ដែរថាសង្កាត់ច្រាំងចំរេះទី១មាន២១% ឬស្មើប្រហែល២,៥៤៤យូនីតនៃការផ្គត់ផ្គង់ទីផ្សារលំនៅដ្ឋានសរុបសង្កាត់ច្រាំងចំរេះទី២មានប្រហែល៤% ឬស្មើរ៤៦៤យូនីត សង្កាត់គីឡូម៉ែត្រលេខ៦មានប្រហែល២៥% ឬស្មើ ៣,០៨៥ យូនីត សង្កាត់ឫស្សីកែវមាន ២៩% ឬស្មើ៣,៥៧៤យូនីត សង្កាត់ស្វាយប៉ាកមាន៥% ឬស្មើ៥៩៧យូនីតនិងសង្កាត់ទួលសង្កែមាន១៦% ឬស្មើ២,០០៤​យូនីត។

របាយការណ៍បង្ហាញថា “បច្ចុប្បន្នខណ្ឌឫស្សីកែវមានលំនៅដ្ឋានផ្គត់ផ្គង់សរុបប្រហែល១២,២០០នៃយូនីតជាប់ដីសរុបដែលស្មើ ៨៦%បានសាងសង់រួច ហើយមួយចំនួនទៀតកំពុងតែស្ថិតនៅក្នុង ការសាងសង់ក្នុងសង្កាត់ផ្សេងៗគ្នា។”

លោក ហ៊ឹម សីហានាយកគ្រប់គ្រងនៃផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន VTrust Appraisal Co., Ltd បាននិយាយថាចំនួនសរុបនៃយូនីតដែលបានលក់រួចរាល់ហើយមានប្រហែល៨៤%ហើយយូនីតដែលនៅសេសសល់កំពុងតែដាក់លក់ក្នុងទីផ្សារ។

លោកសីហាបាននិយាយថា “ទីផ្សារលំនៅដ្ឋានជាប់ដីក្នុងខណ្ឌឫស្សីកែវបានកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ មានការផ្គត់ផ្គង់លំនៅដ្ឋានប្រហែល១,៦០០យូនីតក្នុងទីផ្សារជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ ២០១៦ឆ្នាំមកនេះ។ ក្នុងពេលឆាប់ខាងមុខនេះនឹងមានយូនីតលំនៅដ្ឋានប្រហែល២,៨០០ទៅ៣,៣៨០​យូនីតនឹងសាងសង់រួចក្នុងឆ្នាំ២០១៦និងឆ្នាំ២០១៧នេះ។”

ការស្រាវជ្រាវរបស់ក្រុមហ៊ុន VTrust បានរកឃើញថាតម្លៃជាមធ្យមចំពោះផ្ទះអាជីវកម្មក្នុងខណ្ឌឫស្សីកែវប្រហែល១៦១,១០០ ដុល្លារប្រហែល១៦១,១០០ដុល្លារក្នុងមួយយូនីត ហើយតម្លៃដែលត្រូវបានលក់ជាមធ្យមប្រហែល១៥៥,៦០០ដុល្លារក្នុងមួយយូនីត។ ចំពោះផ្ទះអាជីវកម្មវិញមានតម្លៃជាមធ្យម១០៩,៨០០ដុល្លារក្នុងមួយយូនីត ហើយត្រូវបានលក់ក្នុងតម្លៃជាមធ្យមប្រហែល ១០៥,៤០០ដុល្លារក្នុងមួយយូនីត។ ចំពោះផ្ទះវីឡាភ្លោះមានតម្លៃជាមធ្យមប្រហែល ១៩៥,៧០០ដុល្លារក្នុងមួយយូនីត ហើយត្រូវបាន លក់ជាមធ្យមក្នុងតម្លៃ១៧៨,៨០០ក្នុងមួយយូនីត។ ផ្ទះវីឡាទោលមានតម្លៃជាមធ្យម៦៤៣,០០០ដុល្លារហើយត្រូវបានលក់ក្នុងតម្លៃជាមធ្យមប្រហែល៥៩៥,៥០០ដុល្លារ ក្នុងមួយយូនីត។

លោក ច្រឹក សុខនីម អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Mekong បាននិយាយថាហេតុផលដែលទីផ្សារលំនៅដ្ឋាននៅតែកំពុងកើនឡើងពីព្រោះតែទីផ្សារមួយនេះត្រូវបានគាំទ្រដោយវិស័យធនាគារ។ តម្រូវការទីផ្សារត្រូវបានគេមើលឃើញថាមានការកើនឡើងទាំងសម្រាប់អ្នកដែលមានគ្រួសារថ្មីថ្មោងនិងអ្នកមានប្រាក់ចំណូលមធ្យមផងដែរ។

លោក សុខនីម បានមានប្រសាសន៏ថា “ដោយសារតែខណ្ឌឫស្សីកែវស្ថិតនៅជិតតំបន់ពាណិជ្ជកម្មរាជធានីដូច្នេះហើយបានជាខណ្ឌមួយនេះក្លាយជាតំបន់លំនៅដ្ឋានយ៉ាងសំខាន់ដែលអ្នករស់នៅទីនោះអាចប្រកបអាជីវកម្មក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងងាយស្រួល នេះបើធៀបទៅខណ្ឌផ្សេងទៀតនៅភាគខាងលិចនៃទីក្រុង។

បុរីប៉េងហួត បុរីពីភពថ្មី និង បុរី រិទ្ធិ គឺជាទីផ្សារដ៏ធំទី២ក្នុងខណ្ឌមួយនេះមានប្រហែល៩.១% ៨.៩% និង៨.៤% ជាមធ្យមមាន១,១២០យូនីត ១,១០២យូនីតនិង១,៣៥​យូនីត។ ជាងនេះទៅទៀតក្នុងខណ្ឌនេះមានគម្រោងជាច្រើនដែលមានតិចជាង៤០០យូនីតដែលស្មើ៣៩%ឬ៤,៧៨៧ យូនីតនៃការផ្គត់ផ្គងទីផ្សារលំនៅដ្ឋានសរុប។ គម្រោង៨៤នៃគម្រោងទាំងនោះត្រូវ បានសាងសង់រួចរាល់ហើយខណៈដែលចេញរបាយការណ៏នេះ។

ខណ្ឌឫស្សីកែវគឺជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១២ក្នុងទីក្រុងភ្នំពេញ ខណ្ឌឫស្សីកែវត្រូវបានបែងចែកចេញជា៦សង្កាត់ មានសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ សង្កាត់គីឡូត ម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ សង្កាត់ស្វាយប៉ាក និងសង្កាត់ទួលសង្កែ។

សូមបញ្ជាក់ផងដែរថាខណ្ឌឫស្សីកែវបច្ចុប្បន្នគឹជាខណ្ឌមួយដែលមានចំនួ​នប្រជាជនសរុបប្រមាណ ១៨០,០០០ នាក់។

អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែមករា ឆ្នំា ២០១៧ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។

Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជាសូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សនាវដ្តី Property View សូមធ្វើការទាក់ទងទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េល virith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68

ទទួលព័ត៌មានអចលនទ្រព្យថ្មីៗបំផុតតាមរយៈ Realestate.com.kh

borey-ads-580-x-90-khmer

Comments