+85561 777 090
Logo
តាមរបាយការណ៍របស់ក្រុមហ៊ុន Century 21 លើកឡើងថា៖ ការផ្គត់ផ្គង់ខុនដូដ៏ច្រើននំាឲ្យមានឧបសគ្គរយៈពេលខ្លី ប៉ុន្តែវានឹងប្រសើរឡើងនៅថ្ងៃអនាគត
Updated on: June 6, 2022, 5:06 p.m.
Published on: July 8, 2016, 8:26 a.m.
Special Reports

តាមរបាយការណ៍របស់ក្រុមហ៊ុន Century 21 លើកឡើងថា៖ ការផ្គត់ផ្គង់ខុនដូដ៏ច្រើននំាឲ្យមានឧបសគ្គរយៈពេលខ្លី ប៉ុន្តែវានឹងប្រសើរឡើងនៅថ្ងៃអនាគត


century21condominium1 forcast c21

ក្នុងឆ្នំា២០០៧ Camko City និងគម្រោងខុនដូទំាង៣របស់ De Castle ជាមួយនឹងគម្រោងផ្សេងៗទៀត បានចាប់ផ្តើមគម្រោងនៅប៉ែកខាងជើងនៃភ្នំពេញ។ គម្រោងទំាងនោះត្រូវបាន បង្ហាញខ្លួនជាគម្រោងដំបូងនៅក្នុងទីផ្សារលំនៅដ្ឋានចំនួន១,៧០០យូនីត ត្រូវដាក់លក់ជាមុន នៅក្នុងឆ្នំានោះ។ ទីផ្សារលំនៅដ្ឋានគឺទើបតែចាប់កំណើតនៅពេលនោះ ក៏បានទទួលការចាប់អារម្មណ៍គ្រាន់ បើពីប្រជាជនក្នុងតំបន់ ជាពិសេសជនបរទេសដែលមាន ការចាប់អារម្មណ៍យ៉ាងខ្លំាង។

នៅពេលបច្ចុប្បន្នវាមិនមែនជាទីផ្សារថ្មីថ្មោងទៀតទេ វាមានរយៈកាលជាង១០ឆ្នំាហើយ ជាមួយនឹងវត្តមានខុនដូជាច្រើនពាសពេញ ទីក្រុង ជាពិសេសនៅក្នុងតំបន់ចំការមន ឬនៅទិសខាងជើង ឈាងខាងកើតនៃទីក្រុងភ្នំពេញ។

ក្រុមហ៊ុន Century 21 បានចេញរបាយការណ៍របស់ខ្លួនថាមានចំនួនខុនដូចំនួន១១០គម្រោង ជាមួយនឹងអគារចំនួន១៤៨ គម្រោងទំាងពីរប្រភេទនេះបានបញ្ចប់ និងកំពុងតែដំណើរការសាងសង់ ហើយចំនួនយូនីតនឹងកើនឡើងដល់៣៧,៥៧០យូនីតដល់ឆ្នំា២០២០។

ការផ្គត់ផ្គង់ត្រូវបានកត់សំគាល់យ៉ាងខ្លំាងប្រមាណរយៈកាល២ឆ្នំានេះ ទីផ្សារកំពុងស្ថិតនៅ ភាពលាយឡំគ្នាថ្ងៃកំពុងប្រកួតប្រជែងគ្នា ថ្ងៃស្អែកទទួលភាពជោគជ័យ!

ការផ្គត់ផ្គង់អាចមានចំនួនលើសតម្រូវការ ប៉ុន្តែនេះមិនមែនជាការដាក់សំពាធនៅក្នុងទីផ្សារមួយនេះទេនៅក្នុង រយៈពេលខ្លី ប៉ុន្តែនៅថ្ងៃអនាគតវាអាចជាទីផ្សារមួយ និងមានសមតុល្យ។

សម្រាប់ការប្រកួតប្រជែងមានកត្តាពីរសំខាន់ដែលយើងត្រូវពិនិត្យ ផលធៀបរវាងការលក់ និង ស្តុកហើយនិងផល ធៀបនៃការស្រូបយកនៃទីផ្សារផងដែរ។

កត្តាទី១៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Century 21 ឆមាសទី១ឆ្នំា២០១៦ត្រូវបានមើលឃើញ ថាមានការចាប់អារម្មណ៍យ៉ាងខ្លំាង។ ខុនដូ១៣,៣០០យូនីតត្រូវបានដាក់លក់មុននៅក្នុងទីផ្សារ ខុនដូប៉ុន្តែត្រឹមតែ១៣ ភាគ រយត្រូវបានលក់ ប្រៀបជាមួយនឹង១៨ភាគរយនិង៣១ភាគរយដែលបានដាក់ក្នុងពេលដូចគ្នានៅក្នុងឆ្នំា ២០១៥ និង២០១៤។

កត្តាទី២៖កំលំាងស្រូបទាញទីផ្សារអំឡុងពេល ៦ ខែដំបូងនៃឆ្នំា២០១៦ ដែលមានរយៈពេល ៣ឆ្នំា៨ខែ យឺតជាងការស្រូបយកទីផ្សារនៅឆ្នាំ ២០១៥ ដែលមានតែ ២ឆ្នំា៨ខែ។

condo graph c21

“វាមិនមានភាពគួរឲ្យភាពភ្ញាក់ផ្អើលទេពីព្រោះការផ្គត់ផ្គង់តម្រូវការក្នុងក្នងដើមឆ្នាំនេះមានការ កើនឡើងបើយោងតាមសំដីលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong។ 

នៅក្នុងរបាយការណ៍ដូចគ្នា ទីផ្សារចាប់ផ្តើមមានដំណើរការយឺត ដោយសារមានការបន្ថែម ចំនួនខុនដូថ្មីៗជាច្រើនកាលពី ឆ្នំាមុន និងកន្លះឆ្នំាដំបូងក្នុងឆ្នំានេះ បានធ្វើឲ្យចំនួនលក់ចេញ យឺត នៅក្នុងរយៈពេលខ្លី។

លោក ទូច សំណាង នាយកគ្រប់គ្រងក្រុមហ៊ុនវិនិយោគទុនអនិកជន (OCIC) ដែលជាក្រុមហ៊ុនវិនិយោគគម្រោងខុនដូ Olympia City បាននិយាយថា “ការលក់ខុនដូក្នុងឆ្នំានេះមានការ ធ្លាក់ចុះយ៉ាងរហ័សដោយសារមានការផ្គត់ផ្គង់យ៉ាងច្រើនសម្បើម” គាត់បន្ថែមទៀតថា “អ្នកអភិវឌ្ឍន៍បាន ផ្តោតទៅលើជនបរទេសសម្រាប់ទីផ្សារប៉ុន្តែសព្វថ្ងៃនេះពួកគេបានបែរទៅឆ្ពោះទៅរក អ្នកដែលមានជីវភាពមធ្យមវិញ”។

ការសាងទំនុកចិត្តយ៉ាងច្រើនលើទីផ្សារអន្តរជាតិត្រូវបាននំាឲ្យមានការប្រកួតប្រជែងក្នុងទីផ្សារ ចំណែកឯទីផ្សារក្នុងស្រុកការចំណាយវាមិនទាន់ជាកត្តាដែលជម្រុញឲ្យទីផ្សារកើនឡើងនោះទេ ក្នុងឆ្នំា២០១៤ ផាកកាហ្វេបានធ្វើការស្រាវជ្រាវអំពីចំណូលអ្នករស់នៅក្នុងក្រុងភ្នំពេញបានបង្ហាញថាប្រជាជនប្រមាណ១ភាគរយមានប្រាក់ចំណូលចន្លោះពី$២០០០ទៅ៛៥០០០ក្នុងមួយខែ ហើយ៦ភាគរយមានប្រាក់ចំណូលចន្លោះពី$១០០១ទៅ$២០០០ក្នុងមួយខែ។

តាមរបាយការណ៍របស់ Vtrust ស្តីពីទីផ្សារលំនៅដ្ឋានក្នុងឆ្នំា ២០១៥ ប្រមាណ៥៤ភាគរយនៃ បានឆ្លើយតបនៃតម្លៃខុនដូដែលគេចង់ទិញចន្លោះពី$៣0,000ទៅ$៧០,០០០ក្នុងមួយយូនីត។ ប្រមាណ៤០ភាគរយចង់ទិញក្នុងតម្លៃតិចជាង$៧០,០០០។ ចំណែកឯ ៩ភាគរយនៃអ្នកទិញ ក្នុងតំបន់បាននិយាយថាប្រហែលជានឹងទិញខុនដូ។

ម្យ៉ាងទៀតការផ្គត់ផ្គង់ខុនដូនៅក្នុងទីផ្សារពេលបច្ចុប្បន្នអាចមានសក្តានុពលសម្រាប់ទីផ្សាររយៈពេលវែង អាចពី៣ឆ្នំាទៅ៦ឆ្នំាខាងមុខទៀត។

វាមានគុណសម្បត្តិពីព្រោះនៅពេលការផ្គត់ផ្គង់កាន់តែទូលំទូលាយនៅក្នុងទីផ្សារ វាផ្តល់ឱកាសយ៉ាងច្រើនសម្រាប់ជនបរទេសដែលមកធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជា។ ខុនដូបានធ្វើ ឡើងក្នុងគម្រោងពហុបំណងដែលផ្តល់ជម្រើសយ៉ាងច្រើនជាមួយនឹងភាពងាយ ស្រួលក្នុង ជីវិតរស់នៅរបស់ពួកគាត់។

លោក គុយ វ៉ាត់ ជានាយកក្រុមហ៊ុន និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia គំាទ្រក្នុងការយល់ឃើញនេះ លោកបានលើកឡើងថា “នៅពេលអ្នកជំនួញ ឬអ្នកវិនិយោគ បរទេសចង់មកកម្ពុជា_តើនឹងយ៉ាងម៉េចវិញប្រសិនបើយើងគ្មានលំនៅដ្ឋានផ្គត់ផ្គង់ដល់ពួកគេ ដែលជាប្រភេទលំនៅដ្ឋានដែលផ្តល់ភាពងាយស្រួលរួមជាមួយនឹងភាពគាប់ចិត្តដូចជា ប្រភេទលំនៅដ្ឋានដែលផ្តល់ភាពជាកម្មសិទ្ធិស្របច្បាប់កាន់កាប់ដោយជនបរទេស?”

ភាពល្អប្រសើរមួយវិញទៀត នៅពេលខុនដូចដ៏ច្រើនបានផ្គត់ផ្គង់នៅលើទីផ្សារ តំណាលគ្នាជាមួយនឹងតម្រូវការមានកំណត់ជាមួយនឹងការស្រូបយកតម្លៃថ្មី ហើយតម្លៃបន្ទាប់បន្សំផ្សេងទៀតក្នុងពេលដែលតម្រូវការកាន់តែកើនឡើង។

ចូលមើលបញ្ចីខុនដូផ្សេងៗនៅលើ Realestate.com.kh!

Comments