គោលនយោបាយ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងចំនួនប្រជាជន៖ ទាំងនេះបានដើរតួនាទី យ៉ាងសំខាន់នៅក្នុងដំណាក់កាលនៃការរីកចម្រើននៅក្នុងរាជធានីភ្នំពេញ។ ការបានងើបឡើងវិញពីបញ្ហាជាច្រើននៅក្នុងទសវត្សរ៍កន្លងមកនេះ ទីក្រុងភ្នំពេញបានអភិវឌ្ឍន៍ទំាងការរស់នៅ និងសេដ្ឋកិច្ចមួយដែលបច្ចុប្បន្នជាលក្ខខណ្ឌល្អសម្រាប់ការអភិវឌ្ឍន៍ ។
ប៉ុន្តែជាការពិតណាស់ រឿងជោគជ័យទាំងអស់ត្រូវបានចែករំលែកជាមួយនឹងការតស៊ូ និងការលំបាកជាច្រើន។ នេះជាអ្វីដែលនាយកប្រតិបត្តិការវិនិយោគនៅកម្ពុជា គឺលោក Anthony Galliano បានចង្អុលបង្ហាញនៅក្នុងបទសម្ភាសន៍របស់លោកជាមួយនឹងគេហទំព័រ realestate.com.kh អំពីរបៀបដែលប្រទេសកម្ពុជាបានវិវត្តន៍ និងអំពីអ្វីដែលជាបញ្ហាបច្ចុប្បន្ន ដែលនឹងត្រូវដោះស្រាយនៅក្នុងគោលបំណងដើម្បីផ្លាស់ប្តូរទៅមុខទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំបន្តបន្ទាប់។
នៅក្នុងគោលគំនិតមួយដែលបានចែករំលែកដោយលោក Galliano លោកបាននិយាយថា មានភាពខុសគ្នាខ្លាំងណាស់រយៈពេលប៉ុន្មានឆ្នំាមុនដែលលោកបានមកដល់ប្រទេសនេះ។ លោកបានបញ្ជាក់ថា "កាលនោះមិនមានអគារកាណាឌីយ៉ា និងអគារវឌ្ឍនៈទេ" ហើយប្រទេស នេះភាគច្រើនត្រូវបានពិភពលោកស្គាល់តែមួយគត់គឺប្រាសាទអង្គរវត្ត។
ប៉ុន្តែចាប់តាំងពីពេលនោះមករាជធានីភ្នំពេញបានកែប្រែមុខមាត់ថ្មីចូលទៅក្នុងកន្លែងមួយដែលធ្វើអោយប្រទេសជាច្រើនបានគ្រាំទ្រយ៉ាងខ្លាំងក្នុងការកសាងលើស្ថាបត្យកម្ម និងហេថារចនាសម្ព័ន្ធដែលបានបន្សល់ទុកពីប្រវត្តិសាស្រ្តមុនៗរបស់កម្ពុជា។ ជាក់ស្តែង នៅពេលបច្ចុប្បន្ននេះ សេវាកម្ម អាផាតមេនចំនួន 4.017 យូនីត បានលេចរូបរាងនៅក្នុងទីក្រុង ហើយចំនួនេះកំពុងបន្តកើនឡើងថែមទៀត។ នេះជាចំនួនច្រើនជាង 1,000 យូនីត ដែលមាននៅឆ្នាំ2009។ ហើយប្រភេទគម្រោង អភិវឌ្ឍន៍ផ្សេងៗគ្នាបានសាងសង់ឡើងក្នុងអំឡុងពេលនេោះ។ លោកGalliano បាននិយាយថា “ចាប់ពីឆ្នាំ 2008 រហូតដល់ឥឡូវនេះ មានការផ្លាស់ប្តូរមិនគួរឱ្យជឿ។”
ប៉ុន្តែលោកបានព្រមានដែរថានេះគឺជាការគួរឱ្យខ្លាចសម្រាប់ហេតុផលមួយចំនួន។ ចំនួនប្រជាជន៖ខណៈពេលដែលមានការកើនឡើងនៃគម្រោងសាងសង់សម្រាប់ទាំងពាណិជ្ជកម្ម និងលំនៅដ្ឋាន លោក Galliano បានបញ្ជាក់ថាការខ្វះខាតកំណើនដែលមាននិរន្តរភាពនៃចំនួនប្រជាជនអាចនឹងបណ្តាលឱ្យមានអតុល្យភាពនៅលើទីផ្សារជាមួយនិងបង្កឱ្យមានការផ្គត់ផ្គង់លើសតម្រូវការក្នុងពេល ឆាប់ៗ។ វាក៏ជារឿងសំខាន់ដែលត្រូវស្វែងយល់ថា មិនដូចជាទីក្រុងហ្សាកាតា និងប្រទេសថៃ ដែលជាកន្លែងដែលប្រជាជនបាននាំគ្នាទៅរស់នៅទីក្រុងធំៗ ដើម្បីទទួលបាបឱកាសជាច្រើន សម្រាប់រាជធានីភ្នំពេញវិញមិនបានមួយភាគនៃទីក្រុងធំៗទាំងនោះទេ។
ប្រាក់ចំណូល៖សូម្បីតែការប្រកាសចុងក្រោយរបស់ធនាគារពិភពលោក បានបង្ហាញថា បច្ចុប្បន្នកម្ពុជាមានសេដ្ឋកិច្ចប្រាក់ចំណូលមធ្យមកម្រិតទាប លោកGalliano បានពន្យល់ថា នេះនៅតែមិនគ្រប់គ្រាន់សម្រាប់កម្មករចំណូលមធ្យមកម្រិតទាប ឲ្យមានលទ្ធភាពក្នុងការទិញនូវគម្រោងអភិវឌ្ឍន៍ណាមួយ ដែលមានស្រាប់ ឫក៏កំពុងត្រូវបានសាងសង់នៅក្នុងទីក្រុងឡើយ។ លោកបន្ថែមទៀតថា ការរំពឹងទុកតិចតួច នៃគោលគំនិតទាំងនេះ ធ្វើឱ្យកាន់តែគ្រោះថ្នាក់សម្រាប់ទីក្រុងក្នុងប៉ុន្មានឆ្នាំខាងមុខបន្ទាប់ពីឆ្នាំ 2016 ។
ឥណទាន៖ចាប់តំាងពីពេលដែលទីក្រុងមានការរីកចម្រើន ការអនុវត្តន៍ច្បាប់ត្រូវបានរឹតបន្តឹង ប៉ុន្តែចំណុចមួយចំនួនប្រែទៅជាមានភាពធូរលុងដូចជាការផ្តល់ឥណទានជាដើម។ ប៉ុន្តែលោក Galliano បានបញ្ជាក់ថាទំហំនៃកំណើនឥណទានគឺជាអ្វីដែលត្រូវបានទទួលស្គាល់ ហើយត្រូវបានដោះស្រាយដោយធនាគារជាតិនៃកម្ពុជា។ លោកបាននិយាយថាទោះបីជាអាចរកឥណទានបានដោយសេរី “តែនៅតែមិន ទៅដល់ទំហំនៃទីផ្សារផ្សេងទៀតនៅឡើយ”។
ដំណោះស្រាយការប្រឈមៈ៖និយាយជារួម លោកGallianoបានបញ្ជាក់ថាការធ្វើផែនការទីក្រុងដែលមានប្រសិទ្ធភាព និងការកំណត់គោលដៅនៃបញ្ហាច្បាស់លាស់មានដូចជាបញ្ហាចរាចរនៅពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនឹងកាត់បន្ថយ ក៏ដូចដោះស្រាយបញ្ហាការប្រឈមទាំងនេះ។ ឧបសគ្គទាំងនេះនឹងត្រូវយកឈ្នះបានទាំងទីផ្សារនិងរដ្ឋាភិបាល បន្ទាប់មករាជធានីភ្នំពេញនឹងបន្តទទួលផលប្រយោជន៍នាពេលអនាគត។ ប្រសិនបើជាមិនអាចយកឈ្នះបានទេនោះអាចនឹងមានការប្រឈមខ្លាំងសម្រាប់សេដ្ឋកិច្ចនៅពេលខាងមុខ។
វិនិយោគដោយឈ្លាសវៃ និងយល់ដឹងពីក្នុង និងក្រៅទីផ្សារកម្ពុជា ជាមួយមគ្គុទេសវិនិយោគិន
Comments