+85561 777 090
Logo
ការការពារអចលនទ្រព្យរបស់អ្នកអំឡុងពេលការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨
Updated on: June 6, 2022, 5:06 p.m.
Published on: January 25, 2017, 4:56 a.m.
Realestate News

ការការពារអចលនទ្រព្យរបស់អ្នកអំឡុងពេលការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨


ខណៈដែលការបោះឆ្នោតជាតិនឹងធ្វើឡើងក្នុងពាក់កណ្ដាលឆ្នាំ២០១៨វិស័យអចលនទ្រព្យកម្ពុជារំពឹងថានឹងមានការធ្លាក់ចុះនាពេលឆាប់ៗខាងមុខ។ ក្នុងស្ថានការនេះ Realestate.com.kh បានជួបជជែកជាមួយអ្នកជំនាញមួយចំនួនដើម្បីស្វែងរកថាតើអ្នកទិញអាចការពារទ្រព្យសម្បត្តិរបស់ពួកគេក្នុងអំឡុងពេលនេះដោយរបៀបណា!

ដូច្នេះថាតើអ្នកទិញ និងអ្នកលក់អាចរៀបចំផែនការមុនសម្រាប់ពេលបោះឆ្នោតនេះដោយរបៀបណា? តើពួកគេគួរធ្វើយ៉ាងដូចម្ដេចដើម្បីការពារអចលនទ្រព្យរបស់ពួកគេ?

លោក Desmond Yap នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Yong Yap Properties បាននិយាយថា “បរិយាកាសនយោបាយបង្កើតឱ្យមានភាពមិនច្បាស់លាស់ក្នុងទីផ្សារដែលវាអាចកាត់បន្ថយទំនុកចិត្តវិនិយោគិនអំឡុងពេលនេះបាន។ យើងយល់ឃើញបែបនេះពីព្រោះតែវាកំពុងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីចំនួនលក់បានថយចុះអំឡុងពេលយុទ្ធនាការបោះឆ្នោតកន្លងទៅ។ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមក្នុងពេលអស្ថេរភាពនេះ ដោយឡែកវាអាចជាអត្ថប្រយោជន៏បន្ថែមសម្រាប់អ្នកដែលយល់អំពីស្ថានភាពទីផ្សារ និងស្ថានភាពមូលធននេះបានច្បាស់លាស់។ វិនិយោគិនជោគជ័យជាច្រើនបានបង្កើតប្រាក់ចំណូលរបស់ពួកគេយ៉ាងច្រើនអំឡុងពេលនៃភាពចលាចលនេះ។ ការជជែកជាមួយភ្នាក់ងារអចលនទ្រព្យដែលមានបទពិសោធមួយដែលបានមកវិនិយោគក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះនឹងផ្ដល់ឱ្យអ្នកនូវចំណេះដឹងពិតនៃស្ថានភាពក្នុងប្រទេសកម្ពុជា និងផ្ដល់នូវរូបភាពយ៉ាងពិតប្រាកដនៅពេលអនាគតប្រសើរជាងការទទួលព័ត៌មានចេញផ្សាយតាមកាសែតមួយចំនួន។”

“តាមមតិរបស់ខ្ញុំវាមិនមែនព្រោះតែការបោះឆ្នោតនោះទេដែលតម្រូវឲ្យអ្នកផ្ទេរប្លង់ទន់ទៅជាប្លង់រឹងដើម្បីធានាថាវាជាកម្មសិទ្ធិអចលនទ្រព្យរបស់អ្នក។”  ដរាបណាប្រាក់នៅក្នុងធនាគារបានដំណើរការរួចរាល់ហើយ អ្នកត្រូវស្វែងរកមើលធនាគារពាណិជ្ជកម្មណាមួយដែលអាចជឿទុកចិត្តបានក្នុងប្រទេសកម្ពុជាដែលមានទាំងសាខាក្នុងស្រុកនិងក្រៅស្រុក (ប្រសិនបើអ្នកចង់បានសុវត្ថិភាពអំឡុងពេលនៃការបោះឆ្នោតនោះ)” នេះបើតាមលោក Joe Phelan ប្រធានផ្នែកសេវាហិរញវត្ថុបុគ្គលនៅធនាគារ Hong Leong Bank។ 

“ការបោះឆ្នោតបង្ហាញថាអចលនទ្រព្យរបស់អ្នកនូវតែមានភាពធម្មតា វិនិយោគិនត្រូវតែមានទ្រព្យផ្សេងៗដើម្បី រៀបចំទ្រព្យទាំងនោះឲ្យមានប្រសិទ្ធិភាពអំឡុងពេលបោះឆ្នោត ការប្រញាប់ប្រញាល់លក់ចេញអចលនទ្រព្យគួរតែជៀសវាង។ វិនិយោគិនដែលឆ្លាតគួររៀបចំផែនការដើម្បីទាញយកផលប្រយោជន៏ពីឱកាសនេះ អំឡុងពេលបោះឆ្នោតមានទៅមានមក ហើយប្រទេស 

កម្ពុជាមានលទ្ធភាពខ្ពស់ដើម្បីបន្តបង្កើនសេដ្ឋកិច្ចរបស់ខ្លួន ហើយយើងជឿថាកំណើននេះនឹងនៅតែបន្តកើនឡើងបន្តទៀត។” នេះបើតាមលោក David Murphy អគ្គនាយកគ្រប់គ្រងនៅក្រុមហ៊ុន សេវាកម្មអចលនទ្រព្យឯករាជ្យកម្ពុជា (IPS).

“ខ្ញុំមិនជឿថាមាននណាម្នាក់អាចគ្រប់គ្រងបានអំឡុងពេលនៃការបោះឆ្នោតនោះទេវាអាចនឹងប៉ះពាល់ដល់ការគ្រប់គ្រងរបស់អ្នក។ អ្នកត្រូវធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែងដើម្បីធានាថាគ្រប់អចលនទ្រព្យដែលលក់ ឬទិញាត្រូវតែជាអចលនទ្រព្យស្របច្បាប់” នេះបើយោងតាមសម្ដីរបស់លោក Bobby Peoples អ្នកគ្រប់គ្របប្រចាំប្រទេសនៅក្រុមហ៊ុន Home Connect (Cambodia) Ltd។   

“អ្នកទិញនិងអ្នកលក់គួរតែប្រត្តិបត្តិការតួនាទីហិរញវត្ថុរបស់ពួកគេនៅក្នុងភាពជាក់លាក់មួយ ហើយត្រូវគិតអំពីតុល្យភាពរវាងសាច់ប្រាក់ការកាន់កាប់អចលនទ្រព្យ និងទ្រព្យសកម្មដទៃទៀតដើម្បីឱ្យពួកគេអាចយកទៅប្រើប្រាស់ក្នុងកាលៈទេសៈណាមួយ។ វិនិយោគិនក្នុងស្រុកភាគច្រើនមានបទពិសោធន៏ក្នុងការដោះស្រាយជាមួយទីផ្សារឡើងចុះអំឡុងពេលបោះឆ្នោតនេះបាន។ សម្រាប់វិនិយោគិនបរទេសដែលកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជា ពួកគេមានអារម្មណ៏តក់ស្លុតប្រសិនបើពួកគេមិនមានបទពិសោធន៍ច្រើននៅក្នុងប្រទេសតួយ៉ាងគម្រោងខុនដូដែលជាគម្រោងលំនៅដ្ឋានថ្មីថ្មោងមួយនៅក្នុងប្រទេស។

ពួកគេអាចពិចារណាផ្ទេរប្លង់ទន់អចលនទ្រព្យរបស់ពួកគេទៅជាប្លង់រឹងប្រសិនបើពួកគេមិនទាន់មានប្លង់ ហើយពួកគេត្រូវការក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យល្អមួួយដើម្បីធានាថាអចលនទ្រព្យរបស់ពួកគេត្រូវបានជួល និងមានការថែទាំល្អជាពិសេសប្រសិនបើវិនិយោគិននោះនៅក្រៅប្រទេស។  ពួកគេគួរតែធ្វើការស្រាវជ្រាវនិងវិនិយោគអចលនទ្រព្យជាមួយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដែលល្អពីព្រោះវាអាចជួយការពារតម្លៃអចលនទ្រព្យរបស់ពួកគេរយៈពេលវែងបាន។” នេះបើតាមលោក Saraboth Lee អគ្គនាយកក្រុមហ៊ុន Maxem Property

ស្វែងយល់បន្ថែមអំពីព័ត៌មានអចលនទ្រព្យតាមរយៈ Realestate.com.kh
borey-ads-580-x-90-khmer

Comments