+855 92 92 1000
Logo
ពន្ធលើអចលនទ្រព្យ៖ ការកំណត់លើការបង់ពន្ធអចលនវត្ថុត្រូវបានពន្យារពេល
Updated on: June 7, 2022, 5:07 a.m.
Published on: October 28, 2016, 3:03 a.m.
Realestate News
Property Buyers & Sellers Advice

ពន្ធលើអចលនទ្រព្យ៖ ការកំណត់លើការបង់ពន្ធអចលនវត្ថុត្រូវបានពន្យារពេល


Horizontal-Ribbon-Editorialproperty-tax

អគ្គនាយកដ្ឋានពន្ធដារ(GDT)បានពន្សារពេលនៃការបង់ពន្ធមុនសម្រាប់ម្ចាស់អចលនទ្រព្យទាំង អស់ឲ្យបានបង់ពន្ធមុនពេលកំណត់។  កាលបរិច្ឆេទជាទូទៅធ្វើនៅថ្ងៃទី ៣០ ខែកញ្ញា រាល់ឆ្នាំ។ ដោយឡែកឆ្នាំរយៈពេលបង់ពន្ធបានពន្យារទៅដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ យូរជាងមុន រយៈពេលមួយខែ។

 “អចលនវត្ថុ”គឺសំដៅដល់ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភា្ជប់នៅលើដីនោះ។

អគ្គនាយកដ្ឋានពន្ធដារបានចេញសារាចរណ៏ណែនាំជាផ្លូវការចំនួនពីរគឺសារចរណ៏លេខ១២៧២៣ និង១៣៤៦៦ដោយបញ្ជាក់ថាម្ចាស់អចលនវត្ថុទាំងអស់ត្រូវបញ្ជូនឯកសារពាក់ព័ន្ធបង់ពន្ធ និងប្រាក់បង់ពន្ធរបស់ខ្លួនទៅតាមការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ។

សារាចរណ៏លេខ ១៣៤៦៦ បានបង្គាប់ឱ្យម្ចាស់អចលនវត្ថុវដែលបានចុះបញ្ជីបង់ពន្ធឆ្នាំ២០១៦នៅតាមសាខាឬការិយាល័យណាមួរបស់អគ្គនាយកដ្ឋានពន្ធដារទាំងអស់ដែលត្រូវបង់ពន្ធអចលនទ្រព្យរបស់ពួកគេតាមរយៈធនាគារកាណាឌីយា ឬធនាគារអេស៊ីលីដា ដោយប្រើប្រាស់វិក័យបត្របង់ពន្ធឆ្នាំ ២០១៥។ ហើយប្រសិនបើទំហំនៃអចលនទ្រព្យរបស់ពួកគេផ្លាស់ប្ដូរត្រូវបានពុះ ចែក រុះរើ ឬផ្លាស់ប្ដូរម្ចាស់កាន់កាប់ត្រូវតែផ្ដល់ព័ត៌មានជូនទៅអគ្គនាយកដ្ឋានពន្ធដារដើម្បីឱ្យអគ្គនាយកដ្ឋានអាចផ្លាស់ប្ដូរ ការកត់ត្រារបស់ខ្លួននិងផ្ដល់នូវការបង់ពន្ធបន្ថែម។

ចងចាំថាអចលនវត្ថុណាដែលមិនបានចុះបញ្ជីបង់ពន្ធនឹងត្រូវបានពិន័យទៅតាមបទបញ្ជារផ្ទៃក្នងរបស់អគ្គនាយកដ្ឋានពន្ធដារ។

គោលបំណងនៃច្បាប់នេះដើម្បីឱ្យម្ចាស់អចលនវត្ថុទទួលស្គាល់នូវការប្រើប្រាស់ដីនិងកាតព្វកិច្ចចំពោះការបង់ពន្ធ ក៏ដូចជាអត្ថប្រយោជន៏នៃចំណូលថវិកាថ្នាក់ក្រោមជាតិផងដែរ។ អចលនទ្រព្យដែលជាប់កាតព្វកិច្ចពន្ធគឺអចលនទ្រព្យដែលមានតម្លៃចាប់ ពី១០០,០០០,០០០លានរៀលឡើងទៅ អជ្ញាធរក្រុងនិងខេត្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវគ្រប់គ្រងការបង់ពន្ធអចលនទ្រព្យទាំងអស់ឲ្យបានត្រឹមត្រូវ។

មូលដ្ឋានពន្ធអចលនទ្រព្យ

ពន្ធត្រូវបានប្រមូលប្រចាំឆ្នាំនូវអត្រា០,១ភាគរយនៃតម្លៃអចលនទ្រព្យ។ តម្លៃអចលនទ្រព្យនឹងត្រូវបានកំណត់តាមតម្លៃនៅលើទីផ្សារហើយត្រូវបានវាយតម្លៃដោយគណកម្មការវាយតម្លៃ អចលទ្រព្យដែលចេញប្រកាសដោយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។

ការគណនាពន្ធអចលទ្រព្យ៖ នេះជាឧទាហរណ៏ពីក្រុមហ៊ុន Cam Accounting & Tax Limited  ជាក្រុមហ៊ុនឈានមុខក្នុងការ ផ្តល់សេវាកម្មផ្នែកគណនេយ្យ ពន្ធដារ សវនកម្ម ការផ្តល់យោបល់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។

លោក ហេង ដែលមានអគារបីជាន់ (E0 E1 និងE2) ទំហំ៤x១៦ម៉ែត្រនៃទំហំដីសរុបមាន ១០x៤០ម៉ែត្រ។ តម្លៃដីលើទីផ្សារក្នុងមួយម៉ែត្រការ៉េដែលត្រូវបានវាយតម្លៃដោយគណៈកម្មការវាយតម្លៃមានដូចខាងក្រោម៖

តម្លៃដី៖ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាន់ផ្ទាល់ដី (E0)៖ ១២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាន់ទី១ (E1)៖ ៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជាន់ទី២ (E2)៖ ៦៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ តម្លៃដី៖ ៤០០ដុល្លារ x ៤០០ដុល្លារ = ១៦០,០០០ដុល្លារ ជាន់ផ្ទាល់ដី (E0)៖ ៦៤ដុល្លារ x ១២០ដុល្លារ = ៧,៦៨០ដុល្លារ ជាន់ទី១ (E1)៖ ៦៤ដុល្លារ x ៨០ដុល្លារ = ៥,១២០ដុល្លារ ជាន់ទី២ (E2)៖ ៦៤ដុល្លារ x ៦៥ដុល្លារ = ៤,១៦០ដុល្លារ តម្លៃអចលនទ្រព្យសរុបគឺ៖ ១៧៦,៩៦០ដុល្លារ

ពន្ធអចលនទ្រព្យ = (៨០%នៃតម្លៃអចលនទ្រព្យ – ២៥,០០០ដុល្លារ) x ០,១% = (១៤១,៥៦៨ដុល្លារ – ២៥,០០០ដុល្លារ)x ០,១% = ១១៦,៥ដុល្លារ

mr-property-tax

ព័ត៌មាននៅក្នុងអត្ថបទនេះត្រូវបានផ្ដល់ជូនដោយ Mr. Keat Heng ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Cam Accounting & Tax Limited។

ទំនាក់ទំនងក្រុមហ៊ុន Cam Accounting & Tax Limited សម្រាប់ទាក់ទងនឹងព័ត៌មានពន្ធដារ។ ក្រុមហ៊ុនជួយសម្រួលនិងធ្វើការបង់ពន្ធទៅតាមតម្រូវការរបស់អ្នក  ការគណនាចំនួនពន្ធយ៉ាងត្រឹមត្រូវលើអចលនទ្រព្យដែលត្រូវបង់ជូនអគ្គនាយកដ្ឋានពន្ធដារ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់: Cam Accounting & Tax Limited ការិយាល័យ: បន្ទប់លេខ ៥០៨ ជាន់ទី ៥ ផ្សារបាយ័ន លេខ ៣៣ -៣៤ ផ្លូវ ១១៤ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញទូរស័ព្ទលេខៈ ០៩៧ ៥៥៥៥ ២៩៨ , - E‐mail:partner@cam‐at.com both-logo-and-name

សិក្សាបន្ថែមអំពីពន្ធអចលនទ្រព្យកម្ពុជាសូមទស្សនាវីដេអូតាមរយៈRealestate.com.kh

resized-magazine-issue-2

Click here to download your free copy!

Comments