+855 92 92 1000
Logo
វិធីសាស្រ្តដ៏ល្អសម្រាប់អ្នកដែលស្វែងរកអាផាតមេនសម្រាប់ជួលនៅក្នុងតំបន់ទួលទំពុង
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 12:57 p.m.

វិធីសាស្រ្តដ៏ល្អសម្រាប់អ្នកដែលស្វែងរកអាផាតមេនសម្រាប់ជួលនៅក្នុងតំបន់ទួលទំពុង


ទួលទំពុងត្រូវបានគេស្គាល់ថាជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ យើងឃើញថាមានអាជីវកម្មជាច្រើនដូច ជា៖ ភោជនីយដ្ឋាន បារ ក្លឹបកំសាន្ត ក៏ដូចជាកំនើនជនបរទេសដែលបានមកស្នាក់នៅក្នុងតំបន់នេះកើនឡើងគួរឲ្យកត់សំគាល់។ គ្រប់គ្នាអាចជួបជាមួយបទពិសោធន៍នូវការដើរទិញឥវ៉ាន់ ការកំសាន្ត និងរីករាយជាមួយជីវិតនៃការរស់ក្នុងតំបន់ ដ៏មានប្រជាប្រិយភាពមួយនេះនៅក្នុងក្រុងភ្នំពេញ។

ផ្សារទួលទំពុងជាផ្សារដ៏មានប្រជាប្រិយភាពដែលមានទីតាំងស្ថិតនៅខណ្ឌចំការមនដែលជាខណ្ឌដែលមានតម្លៃដីខ្ពស់ជាងគេ និងជាតំបន់ដ៏មានភាពទាក់ទាញក្នុងការរស់នៅឬនិងសកម្មភាពពាណិជ្ជកម្មយ៉ាងសកម្មជាដើម។ សកម្មភាពលក់ និងជួលនៅក្នុងតំបន់ទួលទំពុងមានការរីកដុះដាល់យ៉ាងខ្លាំងគួរឲ្យកត់សំគាល់។ ក្រលេកមើលអំពីលំនៅដ្ឋាននៅក្នុងតំបន់ទួលទំពុងយើងឃើញថាកំពុងមានតម្រូវការយ៉ាងច្រើនផងដែរ។

តើអាផាតមេនដែលអ្នកមានបំណងជួលជាអាផាតមេនធម្មតា ឬអាផាតមេនដែលមានបំពាក់គ្រឿងសង្ហារឹមនិងផ្តល់ជូនសេវាកម្មផ្សេងៗទៀត?

ជាធម្មតាផ្ទះដែលអ្នកមានបំណងជួលមានការផ្តល់ជូនសេវាកម្ម និងលក្ខខណ្ឌផ្សេងៗគ្នាទៅតាមប្រភេទលំនៅដ្ឋាន។ គោលបំ ណងរបស់អ្នកតើអ្នកចង់ជួលអាផាតមេនដែលមានការផ្តល់ជូនច្រើនបែបសម្រាប់អតិថិជនដែលមានបំណងជួលជាក់ស្តែងសេវាកម្មអាផាតមេនលំដាប់ខ្ពស់អាចផ្តល់ជូនលោកអ្នកគ្រប់តម្រូវការដែលចង់បាន។ ការផ្តល់ជូនមានដូចជា៖ គ្រឿងសង្ហារឹម ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ ម៉ាស៊ីនបោកខោអាវ ចង្រ្កានទាន់សម័យ ប្រព័ន្ធអ៉ីនធឺណេតទូរទស្សន៍ខ្សែកាប ក៏ដូចជាការផ្តល់ សេវាកម្ម បោសសំអាត ក្លឹបហាត់ប្រាណ អាងហែលទឹក និងកន្លែងចតឡានជាដើម។

ទោះជាយ៉ាងណាលំនៅដ្ឋានធម្មតាក៏មានបំពាក់គ្រឿងសង្ហារឹម និងសំភារៈផ្ទះបាយផងដែរ។

នៅពេលដែលអ្នកជួលលំនៅដ្ឋាន ឬអាផាតមេនដែលមានបំពាក់គ្រឿងសង្ហារឹមទាំងអស់ដូច្នេះតម្លៃនៃការជួលក៏មាន តម្លៃថ្លៃបន្តិចដែរ។

ប្រភេទលំនៅដ្ឋានសម្រាប់ជួលក្នុងតំបន់ទួលទំពុង

លោក យឹម សុជាតិនាយកគ្រប់គ្រងក្រុមហ៊ុន CDN Property Co. Ltd បាននិយាយថាលំនៅដ្ឋានសម្រាប់ជួលនៅក្នុងសង្កាត់ទួលទំពុងមានច្រើនប្រភេទដូចជា៖ ផ្ទះប្រភេទធម្មតាជាលក្ខណៈគ្រួសារបែបខ្មែរ ផ្ទះប្រភេទទាន់សម័យបែបអឺរ៉ុប ផ្ទះល្វែង វីឡា និងអាផាតមេន។ ហើយបើការជួលអាផាតមេនវិញកាន់តែមានតម្រូវខ្ពស់សម្រាប់ប្រជាជនក្នុងស្រុកជាពិសេសជនបរទេសដែលស្នាក់នៅបណ្តោះអាសន្ននៅក្នុងប្រទេស។

លោក សុជាតិ បន្តទៀតថា ទួលទំពុងគឺជាតំបន់ដែលមានប្រជាប្រិយភាពបំផុតបន្ទាប់ពីបឹងកេងកង១ ដែលមានតម្លៃនៃការរស់នៅទាបជាង៣០%ទៅ៤០%។ គាត់សង្ឃឹមថានៅពេលអនាគតទួលទំពុង និងបឹងកេងកង១នឹងក្លាយជាទីផ្សារលំនៅដ្ឋានខ្ពស់ដូចគ្នា។

ស្វែងយល់បន្ថែមអំពីអត្ថបទទាក់ទងនឹងផ្ទះសម្រាប់ជួលនៅក្នុងតំបន់ទួលទំពុង!

ហេតុអ្វីតំបន់ទួលទំពុងមានភាពពេញនិយមសម្រាប់ការរស់នៅ?

ជាតំបន់ដែលជនបរទេសមកស្នាក់នៅក្នុងប្រទេសរយៈពេលវែងចូលចិត្តរស់នៅបំផុត។ តំបន់នេះវាប្រមូលផ្តុំដោយបរិបទបែបខ្មែរលាយលំជាមួយបរិបទទំនើបបែបបច្ចឹមប្រទេស។ លើសពីនេះសម្រាប់អ្នកដើរទិញឥវ៉ាន់ ឬទិញវត្ថុអនុស្សាវរីយសម្រាប់ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ផ្សារទួលទំពុងពិតជាមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ។

បើនិយាយពីអាហារវិញមានភោជនីយដ្ឋានដែលបម្រើម្ហូបក្នុងតំបន់ និងម្ហូបអន្តរជាតិមានដូចជា៖ Long After Dark, Divine Pizza and Ribs, Roots and Burgers, Sesame Noodle Bar CrossFit Amatak Kettlebell Cafe, ហើយក៏មានអាហារក្នុងតំបន់លក់នៅជុំវិញផ្សារទួលទំពុងផងដែរ។  

ការរស់នៅប្រកបដោយភាពសម្បូរបែបទាំងការញុំា និងការកំសាន្តគឺស្ថិតនៅជុំវិញតំបន់នេះទាំងអស់វាពិតជាធ្វើឲ្យអ្នករស់នៅក្នុងតំបន់នោះរីករាយជាមួយនឹងជីវិតរស់នៅរបស់ពួកគាត់។

អានអត្ថបទបន្ថែមអំពីទួលទំពុងគឺជាតំបន់ដ៏មានប្រជាប្រិយមួយក្នុងទីក្រុងភ្នំពេញ!

តម្លៃជួលអាផាតមេននៅក្នុងតំបន់ទួលទំពុង

យោងតាមលោក រឿន វេហា មកពីក្រុមហ៊ុន Pin Point Real Estate បានធ្វើការប្រៀបធៀបតម្លៃជួល អាផាតមេននៅក្នុងសង្កាត់បឹងកេងកង១ និងសង្កាត់ទួលទំពុង។ លោកបាននិយាយថា “យើងឃើញថាតម្លៃជួលអាផាតមេនដែលមានបន្ទប់គេង១នៅក្នុងសង្កាត់បឹងកេងកងមានតម្លៃប្រមាណ$800។ ចំណែកឯអាផាតមេនដែលមានបន្ទប់គេង២មានតម្លៃជួលលើ $1,000សម្រាប់អផាតមេនដែលមានបន្ទប់គេងចំនួន៣មានតម្លៃជួលចន្លោះពី$2,500ទៅ$3,000ក្នុងមួយខែ។ បើប្រៀប ធៀបជាមួយតម្លៃជួលអាផាតមេននៅក្នុងតំបន់ទួលទំពុងវិញវាមានតម្លៃទាបជាងតំបន់បឹងកេងកងដោយអាផាតមេនដែលមានបន្ទប់មួយមានតម្លៃជួល ប្រមាណ $300 ទៅ $1300ក្នុងមួយខែ។”

លោកអ្នកត្រូវគោរពតាមលក្ខខណ្ឌជាមួួយនឹងការជួល

ប្រសិនបើអ្នកសម្រេចចិត្តស្វែងរកលំនៅដ្ឋានសម្រាប់ជួលនៅក្នុងតំបន់ទួលទំពុងអ្នកត្រូវតែប្រាកដថាម្ចាស់ផ្ទះរបស់អ្នកបានចេញឯកសារស្របច្បាប់ដល់លោកអ្នក។ តួយ៉ាងប្រសិនបើអ្នកជួលលំនៅដ្ឋានប្រភេទខុនដូអ្នកត្រូវរក្សានូវច្បាប់ចំលងកិច្ចសន្យាជួល ហើយត្រូវគោរពតាមលក្ខខណ្ឌទាំងអស់ដែល បានចែងនៅក្នុងកិច្ចសន្យា។

ដើម្បីធានាលើភាពរឹងមាំនៃកិច្ចសន្យាជួលផ្លូវច្បាប់រប​ស់អ្នកក្នុងនោះដែរអ្នកគួរតែមានភាគីទី៣ដូចជា​៖ មេធាវីឬភ្នាក់ងារអចលនទ្រព្យដើម្បីឲ្យជួយធានាផ្នែកច្បាប់លើការសម្រេចដែលមាននៅក្នុងកិច្ចសន្យាហើយភាគីទី៣ក៏នឹងត្រូវរក្សាទុកនូវកិច្ច សន្យាជួលនេះមួយច្បាប់ផងដែរ។

វិធីស្វែងរកអាផាតមេនជួលមួយដ៏ល្អមួយ

ជាក់ស្តែងលោកអ្នកត្រូវចំណាយពេលយា៉ងច្រើនក្នុងការស្វែងរកផ្ទះសម្រាប់ជួល ហើយប្រសិនបើ់អ្នកជាជនចំណូលថ្មីនៅក្នុងទីក្រុងមួយវាពិតជាពិបាកសម្រាប់អ្នក។ មនុស្សមួយចំនួនបានពឹងពាក់បុគ្គលឯកជនដែលតាំងខ្លួនជាអ្នកស្វែងរកផ្ទះជួល។ ករណីនេះបុគ្គលទាំងនោះអាចនឹងជាអាជ្ញាកណ្តាលធ្វើការចរចារតម្លៃនឹងយកកម្រៃជើងសារពីម្ចាស់ផ្ទះដោយមិនមានការកំណត់តម្លៃមួយច្បាស់លាស់នោះទេ។

ដោយឡែកអ្នកគួរស្វែងរកភ្នាក់ងារអចលនទ្រព្យណាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ។ ជាធម្មតាភ្នាក់ងារអចនទ្រព្យទាំងនោះផ្តល់សេវាជាច្រើនទាក់ទងនឹងអចលនទ្រព្យរួមមានទាំងការ ស្វែងរកលំនៅដ្ឋានជួលជាដើមយើងអាចពឹងលើភ្នាក់ងារអចលនទ្រព្យណាមួយដែលលោកអ្នកស្គាល់។

ជាទូទៅនៅពេលអ្នកស្វែងរកផ្ទះជួលតាមរយៈភ្នាក់ងារអចលនទ្រព្យវាផ្តល់ភាពងាយស្រួល និងចំណេញពេលវេលាបានច្រើន។ លោក ស៊ន សៀប នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានមានបញ្ចេញមតិថា “ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យមួយមានស្តង់ដាច្បាស់លាស់។ ពួកយើងផ្តល់សេវាកម្មមួយដ៏មានប្រសិទ្ធិភាពនិងភាពស្មោះត្រង់ជូនដល់អតិថិជន ទង្វើបែបនេះពិតជាការ រក្សាទំនាក់ទំនងមួយដ៏ល្អជាមួយអតិថិជន។”

ភ្នាក់ងារអចលនទ្រព្យមានចំនួន១៥០និងម្ចាស់គម្រោង​អភិវឌ្ឍន៍ផ្សេងៗទៀតជាច្រើន។ លោកអ្នកអាចស្វែងរកលំនៅដ្ឋានគ្រប់ប្រភេទទាំងសម្រាប់ជួល និងលក់បានគ្រាន់តែចូលទៅគេហទំព័រអចលនទ្រព្យមួយ​នេះមានភាពងាយស្រួលស្វែងរកដោយមាន​បង្ហាញតម្លៃច្បាស់លាស់ ការបែងចែកទីតាំងទៅតាមអចលនទ្រព្យនីមួយៗច្បាស់លាស់។ មិនមានគិតសេវាកម្រៃជើ់ងសារអ្វីឡើយ លោកអ្នកអាចចុះផ្សាយអចលនទ្រព្យសម្រាប់លក់ ឬជួលដោយឥតគិតថ្លៃ ។

ស្វែងរកអចលនទ្រព្យលក់ ឬជួលនៅក្នុងតំបន់ទួលទំពុងតាមរយៈ Realestate.com.kh

borey-ads-580-x-90-khmer

Comments