រំលងទៅមាតិកា
ព័ត៌មាន / Realestate News

ខេត្តព្រះសីហនុគោលដៅនៃការអភិវឌ្ឍន៍អចលនទ្រព្យ

ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ ជាកំពង់ផែអន្តរជាតិ ហេដ្ឋារចនាសម័ន្ធ និងសេវាកម្មផ្សេងៗមានភាពរលូន។ ព្រលានយន្តហោះក្រុងព្រះសីហនុបានផ្តល់ភាពងាយស្រួលដល់អ្នកទេសចរណ៍ ចំណែកឯការហោះហើរក្នុងស្រុក…

16 កុម្ភៈ 2017Updated 6 មិថុនា 2022អាន 1 នាទី23,363 អ្នកអានចែករំលែកFacebookLinkedInXEmail
shv pic

ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ ជាកំពង់ផែអន្តរជាតិ ហេដ្ឋារចនាសម័ន្ធ និងសេវាកម្មផ្សេងៗមានភាពរលូន។ ព្រលានយន្តហោះក្រុងព្រះសីហនុបានផ្តល់ភាពងាយស្រួលដល់អ្នកទេសចរណ៍ ចំណែកឯការហោះហើរក្នុងស្រុកព្រមទាំងអន្ដរជាតិឆ្ពោះទៅទីក្រុងហូជីមិញ, រាជធានីភ្នំពេញ និងសៀមរាបផងដែរ ក៏មានការផ្តល់ជូនសេវាយន្ដហោះ ឯកជនអន្តរជាតិ និងឧទ្ធម្ភាគចក្រផងដែរ។

កត្តាអំណោយផលទំាងប៉ុន្មាននេះបាន ធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងខេត្តមួយនេះទទួលការចាប់អារម្មណ៍យ៉ាងខ្លំាង។  

ខេត្តមួយនេះពិតជាទាក់ទាញយ៉ាងខ្លំាង តួយ៉ាងសណ្ឋាគារលំដាប់អន្តរជាតិ Six Senses Hotels Resorts Spas នឹងធ្វើប្រតិបត្តិការនៅ លើកោះក្របីខេត្តព្រះសីហនុ សណ្ឋាគារមួយនេះមានវីឡាលំហែកាយប្រណិតចំនួន៤០ដែលសុទ្ធតែអាចមើលឃើញទេសភាពមាត់សមុទ្រ។ Six Senses Spa Krabey Island ជាគោលដៅសម្រាប់អ្នកទេសចរណ៍ដែលមកកំសាន្តក្នុងស្រុក និងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

Six Senses Spa Krabey Island គ្រោងនឹងបញ្ចប់គម្រោងរបស់ខ្លួននៅក្នុងឆ្នាំ 2017។
ទន្ទឹមនឹងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងខេត្តមួយ នេះក៏មានសក្តានុពលផងដែរ។
cambodia-SHV

“ការវិនិយោគដីធ្លីនៅក្នុងខេត្តព្រះសីហនុវាពិតជាឱកាសក្នុងការវិនិយោគសម្រាប់ថ្ងៃអនាគត ព្រោះថាគម្រោងអភិវឌ្ឍន៍ជាច្រើនកើតមានឡើង ក៏ដូចជាកត្តាភូមិសាស្រ្ត ខេត្តនេះជាតំបន់ឧស្សាហកម្មទេសចរណ៍លំដាប់អន្តរជាតិ” នេះជាសម្តីលោក ឆុត ប៊ុណ្ណា ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅក្នុងក្រុងភ្នំពេញដែលបានទិញដីមួយកន្លែងក្នុងខេត្តព្រះសីហនុ។

លោក ឌិន សកល ប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Universal Real Estate ដែលមានទីតំាងស្ថិត នៅខេត្តព្រះសីហនុ បានមានប្រសាសន៍ថា “អតិថិជនមានចំណាប់អារម្មណ៍ខ្លំាងទៅលើដីធ្លី និងផ្ទះសម្បែង ចំណែកឯការជួលនៅក្នុងខេត្តព្រះសីហនុមានសន្ទុះឡើងគួរសម្យ អ្នកជួលភាគច្រើន ជាជនបរទេសដែលស្នាក់នៅទីនេះរយៈពេលវែង” ។

សក្តានុពលយ៉ាងសំបើមបែបនេះហើយ អ្នកវិនិយោគទុនបរទេសជាច្រើនបានឈានជើងចូលមកកាន់ប្រទេសកម្ពុជា ជាក់ស្តែងក្រុមវិនិយោគិនចិនគ្រោងនឹងបង្កើតមជ្ឈមណ្ឌលរមណីយដ្ឋានលំហែកាយអន្តរជាតិ ដែលមានទឹកប្រាក់វិនិយោគចំនួន៣ពាន់លានដុល្លារនៅឆ្នេរមាសឆ្នេរប្រាក់ខេត្តព្រះសីហនុ ដែលមានទំហំដី៣០០០ហិកតា ការវិនិយោគទំាងនេះដើម្បីទាញយកប្រយោជន៍ចូលទៅក្នុង ឧស្សាហកម្មទេសចរណ៍កំពុងងើបឡើងនៅកម្ពុជា។

លោក វ៉ន ចាន់ថន នាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគ Town City បានមានប្រសាសន៍ថា “ការអភិវឌ្ឍន៍ រមណីយដ្ឋានប្រណិតនៅលើកោះ និងការអភិវឌ្ឍន៍ផ្សេងៗគឺជាការចូលរួមចំណែកមួយក្នុងការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុ ដោយហេតុតែកំណើនទេសចរណ៍កើន ធ្វើឲ្យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ កាន់តែមានភាពប្រសើរឡើង ក៏ដូចជាទីផ្សារការងារក្នុងតំបន់កាន់តែមានកំណើន តម្រូវការទីផ្សារអចលនទ្រព្យវាពិតជាសំខាន់”។

សូមរំលឹកផងដែរថា ចំនួនភ្ញៀវទេសចរណ៍មកកាន់ខេត្តព្រះសីហនុមានចំនួន១.៣លាននាក់ក្នុងរយៈកាល៥ខែដំបូង កើនឡើង១៦ភាគរយប្រៀបនឹងឆ្នាំមុន ចំនួនភ្ញៀវទេសចរណ៍កើនឡើងបែបនេះបានជម្រុញឲ្យសេដ្ឋកិច្ចកើនឡើងក៏ដូចជាវិស័យអចលនទ្រព្យកំពុងតែមានការរីកចម្រើនផងដែរ៕

 
អចលនទ្រព្យសម្រាប់ជួលក្នុងខេត្តព្រះសីហនុ
អចលនទ្រព្យសម្រាប់លក់ក្នុងខេត្តព្រះសីហនុ
យល់ដឹងបន្ថែមអំពីខេត្តព្រះសីហនុ
 
អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
19 តុលាក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនា