+85561 777 090
Logo
ក្រុមហ៊ុនក្នុងស្រុកដែលចូលរួមសាងសង់ផ្សាទំនើបធំជាងគេនៅកម្ពុជា (AEON Mall 2)
Updated on: June 7, 2022, 2:29 a.m.
Published on: May 15, 2017, 1:14 p.m.

ក្រុមហ៊ុនក្នុងស្រុកដែលចូលរួមសាងសង់ផ្សាទំនើបធំជាងគេនៅកម្ពុជា (AEON Mall 2)


ជាក្រុមហ៊ុនក្នុងស្រុកនិងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SOMA Group ក្រុមហ៊ុន SOMA Construction & Development Co., Ltd. បានទទួលការងារសហការក្នុងការសាងសង់ផ្សារទំនើប AEON Mall 2 លើផ្នែកគ្រឿងបង្គុំបេតុង ( Reinforced Concrete Works Zone A) មានទំហំនៃការសាងសង់ប្រមាណ 4/10 នៃគម្រោងទាំងមូលពីក្រុមហ៊ុន HYUNDAI Engineering (Cambodia) Co., Ltd. ។

ហើយថ្មីៗនេះក្រុមហ៊ុនទើបទទួលបានការងារជំហ៊ានទី២ ទាក់ទងនឹងការងារដេគ័រនៅ Zone B (Masonry Work) ។ ការទទួលបានការងារនិងទំនុកចិត្តដ៏ធំនេះមិនមែនជារឿងងាយស្រួលនិងចៃដន្យឡើយគ្រប់ក្រុមហ៊ុនដែលអាចទទួលការអញ្ជើញឲ្យដេញថ្លៃគឺត្រូវបានសិក្សាពីគុណវឌ្ឍិទាំងផ្នែកបច្ចេកទេស​​និងផ្នែកហិរញ្ញវត្ថុជាមុនសិនមុននឹងទួលបានការយល់ព្រមឲ្យចូលរួមដេញថ្លៃពីខាងផ្សារទំនើប AEON Mall និងការិយាល័យកណ្តាលរបស់ក្រុមហ៊ុន HYUNDAI Engineering ដោយផ្ទាល់។

តើក្រុមហ៊ុន​ SOMA Construction & Development Co., Ltd. មានកត្តាសំខាន់ៗអ្វីខ្លះទើបអាចទទួលទំនុកចិត្តពីក្រុមហ៊ុនអន្តរជាតិមួយនេះ?

  • កិត្តិស័ព្ទពីទឹកដៃលើគម្រោងធំៗដែលក្រុមហ៊ុនបានសម្រចកន្លងមក៖ ក្រុមហ៊ុនបានសម្រេច និងកំពុងសាងសង់ គម្រោងធំៗជាមួយអតិថិជនជាតិ និងអន្តរជាតិជាច្រើនរួមមានការសហការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គម្រោងទឹកស្អាតរបស់រដ្ឋាករទឹកស្វ័យយ័តក្រុងភ្នំពេញដោយទទួលម៉ៅការពីក្រុមហ៊ុនសាងសង់បារំាងVinci Construction Grand Projets ។ សណ្ឋាគារប្រណិត Lumiere Hotel ពីសំណាក់អតិថិជនសឹង្ហបុរីផ្សារទំនើប The Heritage Walk ជាផ្សារទំនើបធំជាងក្នុងខេត្តសៀមរាប ហើយមួយវិញទៀតគឺអគារខុនដូ one18​ Residences ដែលមានកម្ពស់២៥ជាន់​ និងមានជាន់ក្រោមដី៥ជាន់ពីសំណាក់អតិថិជនសឹង្ហបុរី ។
  • កត្តាធនធានមនុស្ស: ក្រុមហ៊ុនមានធនធានមនុស្សគ្រប់គ្រាន់មានបទពិសោធន៏មានសមត្ថភាពនិងមានការប្តេជ្ញាចិត្តខ្ពស់ដែលជាកត្តាលីករយ៉ាងសំខាន់ក្នុងការបញ្ចប់គម្រោងបានទាន់ពេលវេលា និងប្រកបដោយគុណភាព។ ដើម្បីពង្រឹងសមត្ថភាពរបស់បុគ្គលិកក្រុមហ៊ុនបានចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លាសហរដ្ឋអាមេរិកក្នុងការនាំយកបច្ចេកវិទ្យាទំនើបៗ​ BIM (Building Information Modeling) ជាកម្មវិធីឈានមុខគេពាក់ព័ន្ធនឹងទាក់ទងនឹងការងារវិស្វកម្មនិងរចនាប្លង់ដោយក្រុមហ៊ុនបានជួលគ្រូបង្វឹកបង្រៀនដោយផ្ទាល់ពីក្រុមហ៊ុនធំមួយមកពីប្រទេសសឹង្ហបុរី។
  • គុណភាព និងសុវត្ថិភាពលើការងារ: គុណភាពគឺជាចំនុចស្លាប់នៃផលិតផលនិងគ្រប់សេវាកម្ម។ ដូចគ្នានេះដែរនៅក្នុងវិស័យសំណង់ គុណភាពគឺជាកត្តាចំបងបំផុតពីព្រោះថាបើសង់មិនមំាទេវានឹងមានបញ្ហាប៉ះពាល់ដល់អាយុជីវិតមនុស្ស។ យ៉ាងដូច្នេះហើយក្រុមហ៊ុនបានគោរពយ៉ាងម៉ឹងម៉ាត់នូវរាល់ច្បាប់ និងបទដ្ឋានបច្ចេកទេសជាតិ និង អន្តរជាតិ ដើម្បីធានាបាន​នូវសុវត្ថិភាព និងគុណភាពក្នុងការសាងសង់។ កំណត់ និងវាយតម្លៃទុកជាមុននូវរាល់ហានិភ័យនានាដែលអាចបង្ករឲ្យមានគ្រោះថ្នាក់​ និងប៉ះពាល់ដល់គុណភាពការងារហើយចាត់វិធានទប់ស្កាត់យ៉ាងមានប្រសិទ្ធិភាព។ អនុវត្តយ៉ាងខ្ជាប់ខ្ជួន​នូវអនុក្រិត្យ និងសេចក្តីប្រកាសនានារបស់ក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ មានប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាព និងគុណភាពការងារបានច្បាស់លាស់ដើម្បីធានាពីភាព​ត្រឹមត្រូវក្នុងការអនុវត្តការងារជាក់ស្តែង និងដើម្បីជំរុញការអភិវឌ្ឍជានិរន្ត​ និងទាន់សម័យកាល​នូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងគុណភាព។ ​ក្រុមហ៊ុនមានវិស្វករគ្រប់គ្រងផ្នែកសុវត្ថិភាពនិងគុណភាពការងារដែលមានតួនាទីអង្កេតត្រួតពិនិត្យនិងអប់រំជាងកម្មករ ពីរាល់ បញ្ហាសុវត្ថិភាព អនាម័យនិងគុណភាពនៅក្នុងពេលបំពេញការងារ ។ បន្ថែមពីលើនេះក្រុមហ៊ុនក៏ផ្តល់ទីស្នាក់អាស្រ័យការប្រើប្រាស់ទឹកភ្លើងសម្ភារៈសុវត្ថិភាព ការធានារ៉ាប់រងសុខភាពដល់ជាងនិងកម្មករដោយមិនបានគិតប្រាក់មួយសេនពីពួកគាត់ឡើយ ចំណែកលុយថ្លៃឈ្នួលកម្លាំងពលកម្មគឺបើកជូនយ៉ាងទៀងទាត់បំផុត។

គួររលឹកផងដែរថាក្រុមហ៊ុន​ SOMA Construction & Development Co., Ltd. មានផ្តល់ជូននូវសេវាកម្ម ក្នុងការសាងសង់ទូទៅដោយបានសាងសង់គម្រោងអគារការិយាល័យ សណ្ឋាគារ រោងចក្រ សាលារៀន ផ្សារទំនើប ព្រលានយន្តហោះ ក្រុមហ៊ុនក៏មានសេវាកម្មរចនាប្លង់ស្ថាបត្យកម្ម គ្រឿងបង្គុំ ទឹក ភ្លើង និងសេវាកម្មគ្រប់គ្រងគម្រោង។ ថ្វីត្បិតតែក្រុមហ៊ុន SOMA Construction & Development ទើបតែប្រឡូកចូលក្នុងវិស័យសំណង់អស់រយៈពេលជាង៧​​ឆ្នាំក៏ក្រុមហ៊ុនមួយនេះទទួលបានគម្រោងសាងសង់ប្រមាណជាង ៥០ គម្រោងនិងមានធនធានមនុស្សជាងមួយពាន់អ្នករួមទាំងជាងជំនាញនិងកម្មករ។

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុន SOMA Construction & Development Co., Ltd. អាចទំនាក់ទំនងតាមលេខទូរស័ព្ទ (+855)99 777 243 ទូរសារ info@smcd.com.kh និងគេហទំព័រ www.smcd-construction.com.kh

តាមដានព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh

 

 

 

 

 

Comments