Parc 21 Residence ខុនដូប្រណីតតម្លៃក្រោម៦ម៉ឺនដុល្លារ
ដោយមានទីតាំងយ៉ាងអំណោយផលស្ថិតនៅចំណុចកណ្តាលនៃបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗរបស់រាជធានីភ្នំពេញ តំបន់បឹងត្របែកបានប្រែក្លាយទៅជាគោលដៅដ៏ទាក់ទាញសម្រាប់ការអភិវឌ្ឍគម្រោងអចលនទ្រព្យ ពិសេសគម…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ដោយមានទីតាំងយ៉ាងអំណោយផលស្ថិតនៅចំណុចកណ្តាលនៃបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗរបស់រាជធានីភ្នំពេញ តំបន់បឹងត្របែកបានប្រែក្លាយទៅជាគោលដៅដ៏ទាក់ទាញសម្រាប់ការអភិវឌ្ឍគម្រោងអចលនទ្រព្យ ពិសេសគម…


ដោយមានទីតាំងយ៉ាងអំណោយផលស្ថិតនៅចំណុចកណ្តាលនៃបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗរបស់រាជធានីភ្នំពេញ តំបន់បឹងត្របែកបានប្រែក្លាយទៅជាគោលដៅដ៏ទាក់ទាញសម្រាប់ការអភិវឌ្ឍគម្រោងអចលនទ្រព្យ ពិសេសគម្រោងលំនៅដ្ឋានបែបសហកម្មសិទ្ធិ ដែលបានកំពុងរីកលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងចំណោមនេះគម្រោងដែលកំពុងមានភាពលេចធ្លោ និងទាក់ទាញបំផុតគឺគម្រោង Parc 21 Residence ដែលជាអគារខុនដូប្រណីត គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចន្លោះឆ្នាំ២០២២ខាងមុខនេះ។

Parc 21 Residence មានទីតាំងស្ថិតនៅតំបន់ទីប្រជុំជនបឹងត្របែកនៃខណ្ឌចំការមន ដែលជាគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន JV Parc Residence Co., Ltd។ គម្រោងនេះមានកម្ពស់សរុប ២១ជាន់ និងយូនីតសរុបចំនួន១៣២ ដែលត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាងតាមរចនាបទសម័យទំនើប បំពាក់ដោយសម្ភារបរិក្ខារស្តង់ដារអន្តរជាតិ គួបផ្សំនឹងសេវាកម្មនៅក្នុងអគារយ៉ាងសម្បូរបែប ដើម្បីផ្តល់ជូនម្ចាស់ខុនដូនូវជីវិតរស់នៅដ៏ប្រណីត និងស៊ីវីល័យប្រកបដោយឧត្តមភាព។

ក្រៅពីការរចនាដ៏ប្រណីត និងទាន់សម័យ គម្រោងមួយនេះផ្តល់ជូនផងដែរនូវសេវាកម្មដ៏សម្បូរបែប រួមមានអាងហែលទឹក ក្លិបហាត់ប្រាណ បន្ទប់ស្ទីម អាងត្រាំទឹកក្ដៅ និងទីតាំងសម្រាកលំហែកាយដ៏ស្រស់ស្រាយ។ ក្រៅពីនេះ អ្នករស់នៅក្នុងអគារក៏អាចស្វែងរកផងដែរនូវ ហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ ម៉ាត និងសាឡន ដែលមាននៅជាន់ទី ២នៃអគារ។

លើសពីនេះទៅទៀត គម្រោងមួយនេះមានទីតាំងយ៉ាងល្អប្រសើរ ស្ថិតនៅចំណុចកណ្តាលនៃតំបន់ពាណិជ្ជកម្ម ដែលបង្កភាពស្រួលសម្រាប់ម្ចាស់ខុនដូក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ពិសេសគឺនៅក្បែរហាងលក់ទំនិញតូចធំ ភោជនីយដ្ឋាន មន្ទីរពេទ្យ ធនាគារ សាលារៀន និងបណ្តាផ្សារទំនើបធំៗ រួមមាន ផ្សារទំនើប Aeon Mall ផ្សារទំនើប The Bridge Lifestyle Mall និង ផ្សារទំនិញរួចពន្ធក្រោមដីក្នុងអគារ Naga World ដែលមានចម្ងាយមិនលើសពី១០នាទី។

យូនីតរបស់ Parc 21 Residence ត្រូវបានបែងចែកជា ៥ ប្រភេទដាច់ដោយឡែកពីគ្នា ដើម្បីបំពេញតាមតម្រូវការគ្រួសារគ្រប់ស្រទាប់វណ្ណៈ។ អតិថិជនអាចជ្រើសរើសរវាង បន្ទប់ស្ទូឌីយោ អាផាតមិន (បន្ទប់គេង ១) អាផាតមិន (បន្ទប់គេង ២) ផែនហៅស៍ (បន្ទប់គេង ២) និង ផែនហៅស៍ (បន្ទប់គេង ៣) ដែលមានតម្លៃចាប់ពី $54,790 រហូតដល់ $162,729។ យូនីតនីមួយៗសុទ្ធសឹងតែមានរានហាលដ៏ធំទូលាយ ដែលអាចឲ្យម្ចាស់ខុនដូសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពដ៏សែនមនោរម្យរបស់រាជធានីភ្នំពេញ៕
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›