+85561 777 090
Logo
Logo

2 បន្ទប់គេង, 3 បន្ទប់ទឹក វីឡា សម្រាប់ លក់ នៅក្នុង ជ្រាវ

ជ្រាវ, សៀមរាប, សៀមរាប
តម្លៃលក់
$500,000

បន្ទប់គេង

2

បន្ទប់ទឹក

3

ទំហំដី(ម៉ែត្រ​ការេ)

1072

ជាន់ទី

2

ប្រភេទអចលនទ្រព្យVilla
ប្លង់ប្លង់រឹង
ID អចលនទ្រព្យ200498
ID ដើម9942
បានដាក់បញ្ចូល 27/01/2022
ធ្វើបច្ចុប្បន្នភាព09/03/2023

ទាក់ទងយើងខ្ញុំ

+85561 777 090

Scan the QR Code

Description

ផ្ទះវីឡា 2 បន្ទប់គេងសម្រាប់លក់នេះ ជាលំនៅឋានដ៏ស្រស់ស្អាតនៅក្នុងខេត្តសៀមរាប ។ នៅក្នុងបរិវេណអចលនទ្រព្យនេះមានអាងហែលទឹកឯកជនដ៏ធំទូលាយ អមដោយទេសភាពសួនច្បារបែបត្រូពិចដ៏ស្រស់ត្រកាល ជាមួយនឹងសំណង់ដែលមានគុណភាពខ្ពស់ និងមានបំពាក់គ្រឿងសង្ហារិមពេញលេញ។ ចំណែកដីមានទំហំ 1,072 ម៉ែត្រការ៉េ ដែលមានវិមាត្រ 16 ម៉ែត្រ x 67 ម៉ែត្រ ដែលធ្វើឲ្យយើងមានដីស្រឡះគ្រប់គ្រាន់សម្រាប់សាងសង់ផ្ទះវីឡាបានរហូតដល់ពីរបន្ថែមទៀតនៅលើដីនេះ។

កន្លែងចម្អិនអាហារត្រូវបានបំពាក់ដោយឡាបូ ចង្ក្រាន បំពង់បឺតផ្សែង ឡ និងទូដាក់សម្ភារផ្ទះបាយដែលបានសាងសង់នៅផ្នែកខាងក្នុងនៃខោនធ័រ។ អ្នកថែមទាំងអាចរីករាយទស្សនានូវទិដ្ឋភាពដ៏អស្ចារ្យនៃ សួនច្បារ វាលស្មៅ និងអាងហែលទឹកពីបង្អួចកញ្ចក់បីផ្ទាំងធំៗ ដែលអនុញ្ញាតឱ្យពន្លឺព្រះអាទិត្យចេញចូលបានគ្រប់គ្រាន់ទៅក្នុងកន្លែងចម្អិនអាហារផងដែរ។ ទន្ទឹមនឹងនេះ នៅក្នុងបន្ទប់ទទួលភ្ញៀវ អ្នកនឹងឃើញមានសាឡុង តុកាហ្វេ និងកំរាលព្រំផងដែរ ព្រមទាំងទូរទស្សន៍ស្ដើង នៅលើធ្នើរតូចមួយ និងមានធ្នើរនៅពីខាងលើផងដែរ។ ក្រៅពីការសម្រួលដល់ការរៀបចំលម្អគេហដ្ឋាន ធ្នើរទាំងនេះក៏អាចប្រើសម្រាប់ដាក់តាំងវត្ថុអនុស្សាវរីយ៍គ្រួសារ និងសម្ភារផ្សេងៗទៀតផងដែរ។

ចំពោះបន្ទប់គេងទាំងពីរវិញ ត្រូវបានបំពាក់ដោយគ្រែធំ តុមានថតដាក់ក្បែរគ្រែ និងទូខោអាវធំទូលាយ ធ្វើឲ្យបន្ទប់គេងមានលក្ខណៈស្រឡះទូលាយសម្រាប់សម្រាកលំហែផ្ទាល់ខ្លួន ស្របតាមចំណូលចិត្តនៃការរស់នៅរបស់អ្នក។ នៅក្នុងបន្ទប់ទាំងពីរក៏មានពន្លឺ និងខ្យល់ចេញចូលបានគ្រប់គ្រាន់ផងដែរ ចំណែកបន្ទប់ទឹកត្រូវបានបំពាក់ដោយទឹកក្តៅ និងទឹកត្រជាក់។ នៅខាងក្រោយផ្ទះវីឡាមានបន្ទប់មួយសម្រាប់ធ្វើការបោកគក់សម្លៀកបំពាក់ ផ្ដល់ភាពងាយស្រួលក្នុងការធ្វើកិច្ចការផ្ទះ និងផ្តោតអារម្មណ៍លើអ្វីដែលអ្នកចង់ធ្វើនៅក្នុងផ្ទះវីឡាកម្ពស់ពីរជាន់ដ៏ស្រស់ស្អាតនេះ ដែលមានទំហំ 80 ម៉ែត្រការ៉េនៅក្នុងដីដ៏ធំល្វឹងល្វើយ។

វីឡានេះក៏ត្រូវបានបំពាក់ប្រព័ន្ធចម្រោះទឹកស្អាត កាមេរ៉ាសុវត្ថិភាព CCTV និងរបងបេតុងខ្ពស់ ច្រកទ្វារប្រកបសុវត្ថិភាព និងម៉ាស៊ីនភ្លើងប្រចាំការដើម្បីធានានូវសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកទិញ និងអនាគតម្ចាស់ផ្ទះនេះផងដែរ។

អចលនទ្រព្យនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ដែលមានចម្ងាយត្រឹមតែ 3 នាទីពីសាលាបឋមសិក្សា និងវិទ្យាល័យ ISSR ចម្ងាយ 5 នាទីពីមណ្ឌលសុខភាព និងផ្សារជ្រាវ ចម្ងាយ 9 នាទីពីផាប់ស្ទ្រីត និងមន្ទីពេទ្យនាគទេព និងចម្ងាយ 13 នាទីពីផ្សារទំនើបម៉ាក្រូ និងសារមន្ទីរជាតិអង្គរ។

លក្ខណៈពិសេសអចលនទ្រព្យ

ម៉ាស៊ីនត្រជាក់
វេរ៉ង់ដា
អ៊ីនធឺណិត / ប្រព័ន្ធវ៉ាយហ្វាយ

សេវាកម្មផ្សេងៗ

ចំណតរថយន្ត
តំបន់ទូទៅ
សួនច្បារ
អាងហែលទឹក

សន្តិសុខ

វីដេអូសុវត្ថិភាព

Exterior

2201261204617a98-2-BR-VILLA-CHREAV-9942-5334-22.jpg2201261204b6c0c1-2-BR-VILLA-CHREAV-9942-5334-23.jpg22012612039b131d-2-BR-VILLA-CHREAV-9942-5334-17.jpg2201261203b9416c-2-BR-VILLA-CHREAV-9942-5334-03.jpg

Not quite the property you were looking for?

Speak to our concierge team today and let us help you find a better fit!

Scan the QR Code

Available

2 បន្ទប់គេង, 3 បន្ទប់ទឹក វីឡា សម្រាប់ លក់ នៅក្នុង ជ្រាវ

ជ្រាវ, សៀមរាប, សៀមរាប

For sale
$500,000សួរអំពីតម្លៃ
2បន្ទប់គេង
3បន្ទប់ទឹក
1072ទំហំដី(ម៉ែត្រ​ការេ)
2ជាន់ទី

ផ្ទះវីឡា 2 បន្ទប់គេង សម្រាប់លក់- សង្កាត់ជ្រាវ, ខេត្តសៀមរាបផ្ទះវីឡា 2 បន្ទប់គេង សម្រាប់លក់- សង្កាត់ជ្រាវ, ខេត្តសៀមរាប

ផ្ទះវីឡា 2 បន្ទប់គេងសម្រាប់លក់នេះ ជាលំនៅឋានដ៏ស្រស់ស្អាតនៅក្នុងខេត្តសៀមរាប ។ នៅក្នុងបរិវេណអចលនទ្រព្យនេះមានអាងហែលទឹកឯកជនដ៏ធំទូលាយ អមដោយទេសភាពសួនច្បារបែបត្រូពិចដ៏ស្រស់ត្រកាល ជាមួយនឹងសំណង់ដែលមានគុណភាពខ្ពស់ និងមានបំពាក់គ្រឿងសង្ហារិមពេញលេញ។ ចំណែកដីមានទំហំ 1,072 ម៉ែត្រការ៉េ ដែលមានវិមាត្រ 16 ម៉ែត្រ x 67 ម៉ែត្រ ដែលធ្វើឲ្យយើងមានដីស្រឡះគ្រប់គ្រាន់សម្រាប់សាងសង់ផ្ទះវីឡាបានរហូតដល់ពីរបន្ថែមទៀតនៅលើដីនេះ។

កន្លែងចម្អិនអាហារត្រូវបានបំពាក់ដោយឡាបូ ចង្ក្រាន បំពង់បឺតផ្សែង ឡ និងទូដាក់សម្ភារផ្ទះបាយដែលបានសាងសង់នៅផ្នែកខាងក្នុងនៃខោនធ័រ។ អ្នកថែមទាំងអាចរីករាយទស្សនានូវទិដ្ឋភាពដ៏អស្ចារ្យនៃ សួនច្បារ វាលស្មៅ និងអាងហែលទឹកពីបង្អួចកញ្ចក់បីផ្ទាំងធំៗ ដែលអនុញ្ញាតឱ្យពន្លឺព្រះអាទិត្យចេញចូលបានគ្រប់គ្រាន់ទៅក្នុងកន្លែងចម្អិនអាហារផងដែរ។ ទន្ទឹមនឹងនេះ នៅក្នុងបន្ទប់ទទួលភ្ញៀវ អ្នកនឹងឃើញមានសាឡុង តុកាហ្វេ និងកំរាលព្រំផងដែរ ព្រមទាំងទូរទស្សន៍ស្ដើង នៅលើធ្នើរតូចមួយ និងមានធ្នើរនៅពីខាងលើផងដែរ។ ក្រៅពីការសម្រួលដល់ការរៀបចំលម្អគេហដ្ឋាន ធ្នើរទាំងនេះក៏អាចប្រើសម្រាប់ដាក់តាំងវត្ថុអនុស្សាវរីយ៍គ្រួសារ និងសម្ភារផ្សេងៗទៀតផងដែរ។

ចំពោះបន្ទប់គេងទាំងពីរវិញ ត្រូវបានបំពាក់ដោយគ្រែធំ តុមានថតដាក់ក្បែរគ្រែ និងទូខោអាវធំទូលាយ ធ្វើឲ្យបន្ទប់គេងមានលក្ខណៈស្រឡះទូលាយសម្រាប់សម្រាកលំហែផ្ទាល់ខ្លួន ស្របតាមចំណូលចិត្តនៃការរស់នៅរបស់អ្នក។ នៅក្នុងបន្ទប់ទាំងពីរក៏មានពន្លឺ និងខ្យល់ចេញចូលបានគ្រប់គ្រាន់ផងដែរ ចំណែកបន្ទប់ទឹកត្រូវបានបំពាក់ដោយទឹកក្តៅ និងទឹកត្រជាក់។ នៅខាងក្រោយផ្ទះវីឡាមានបន្ទប់មួយសម្រាប់ធ្វើការបោកគក់សម្លៀកបំពាក់ ផ្ដល់ភាពងាយស្រួលក្នុងការធ្វើកិច្ចការផ្ទះ និងផ្តោតអារម្មណ៍លើអ្វីដែលអ្នកចង់ធ្វើនៅក្នុងផ្ទះវីឡាកម្ពស់ពីរជាន់ដ៏ស្រស់ស្អាតនេះ ដែលមានទំហំ 80 ម៉ែត្រការ៉េនៅក្នុងដីដ៏ធំល្វឹងល្វើយ។

វីឡានេះក៏ត្រូវបានបំពាក់ប្រព័ន្ធចម្រោះទឹកស្អាត កាមេរ៉ាសុវត្ថិភាព CCTV និងរបងបេតុងខ្ពស់ ច្រកទ្វារប្រកបសុវត្ថិភាព និងម៉ាស៊ីនភ្លើងប្រចាំការដើម្បីធានានូវសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកទិញ និងអនាគតម្ចាស់ផ្ទះនេះផងដែរ។

អចលនទ្រព្យនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ដែលមានចម្ងាយត្រឹមតែ 3 នាទីពីសាលាបឋមសិក្សា និងវិទ្យាល័យ ISSR ចម្ងាយ 5 នាទីពីមណ្ឌលសុខភាព និងផ្សារជ្រាវ ចម្ងាយ 9 នាទីពីផាប់ស្ទ្រីត និងមន្ទីពេទ្យនាគទេព និងចម្ងាយ 13 នាទីពីផ្សារទំនើបម៉ាក្រូ និងសារមន្ទីរជាតិអង្គរ។

ព័ត៌មានទូទៅនៃគម្រោង

លក្ខណៈពិសេសអចលនទ្រព្យ

ម៉ាស៊ីនត្រជាក់វេរ៉ង់ដា
អ៊ីនធឺណិត / ប្រព័ន្ធវ៉ាយហ្វាយ

សេវាកម្មផ្សេងៗ

ចំណតរថយន្តតំបន់ទូទៅ
សួនច្បារអាងហែលទឹក

សន្តិសុខ

វីដេអូសុវត្ថិភាព