+85561 777 090
Logo
៤​ហេតុផល​ធំ​ដែល​គេ​ចូល​ចិត្ត​យក​លុយ​ទៅ​ទិញ​ដីដែលអាចកើតមានរឿងនឹកស្មានមិនដល់
Updated on: August 24, 2023, 8:41 a.m.
Published on: August 24, 2023, 8:41 a.m.

៤​ហេតុផល​ធំ​ដែល​គេ​ចូល​ចិត្ត​យក​លុយ​ទៅ​ទិញ​ដីដែលអាចកើតមានរឿងនឹកស្មានមិនដល់


នៅ​ពេល​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ខ្លាំង វា​ទាមទារ​ឱ្យ​មានការ​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន អគារ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​កាន់តែ​ច្រើន​។ គម្រោង​ជា​ច្រើន​ពី​រដ្ឋាភិបាល និង​វិស័យ ឯកជន​នឹង​ត្រូវ​បាន​ដាក់​ចេញ​ឱ្យ​ដំណើរការ​។ ដូច្នេះ​ការ​ទិញ​ដី​ទំនេរ​នៅ​ថ្ងៃនេះ​ក្នុង​តម្លៃ​ទាប នឹង​ផ្ដល់​ផល​ចំណេញ​ច្រើន​នៅ​ថ្ងៃ​អនាគត​ ។ ខាងក្រោម​នេះ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​អ្នក​គួរ​ពិចារណា​ក្នុង​ការ​ទិញ​ដី​៖

គម្រោង​បុរី​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង

គម្រោង​បុរី​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ដោយសារ​ពួក​វា​អាច​ផ្ដល់​អារម្មណ៍​នៃ​ការ​រស់នៅ​បែប​សហគមន៍ និង​មាន​សុវត្ថិភាព​ខ្ពស់ បូក​រួម​ជាមួយ​សេវាកម្ម​បន្ថែម និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន ដូច​ជា​៖ សួនច្បារ អាង​ហែល​ទឹក និង​សេវាកម្ម​សន្ដិសុខ​២៤​ម៉ោង​ជាដើម ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុន​ទៀត គម្រោង​បុរី​សរុប​ជាង ៨០០០០​យូ​នី​ត រួម​មាន​វីឡា ផ្ទះ​អាជីវកម្ម និង​លំនៅ​ដ្ឋា​ន​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​សាងសង់​រួចរាល់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ។

ការ​ស្ថាបនា​ផ្លូវជាតិ​ឡើង​វិញ

ការ​អភិវឌ្ឍន៍​កំពុង​លាតសន្ធឹង​ទៅ​តំបន់​សេដ្ឋកិច្ច​សំខាន់​ៗ​ដូច​ជា​៖ ភ្នំពេញ សៀមរាប និង​ព្រះ​សីហ​នុ ជា​រៀង​រាល់​ឆ្នាំ​។ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​អំពី​គម្រោង​ស្ថាបនា​ផ្លូវថ្នល់​សំខាន់​ៗ​ជា​ច្រើន ដែល​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​បណ្ដា​ខេត្ត​សំខាន់​ៗ ។

ជា​រឿង​សំខាន់​អ្នក​គួរ​កត់​សម្គាល់ថា ផ្លូវជាតិ​ធំ​សំខាន់​ៗ​នីមួយ​ៗ​មាន​ទំនាក់ទំនង ជាមួយ​ផ្លូវជាតិ​ផ្សេង​ទៀត​បែប​ណា ហើយ​អាច​នាំ​អ្នក​ទៅ​ដល់​ផ្នែក​ណាខ្លះ​ក្នុង​ប្រទេស ។ វា​ជា​ការ​ល្អ​អ្នក​គួរតែ​ពិនិត្យ​មើល​ផែនទី​ក្នុង​តំបន់​របស់​អ្នក ដើម្បី​ស្វែងរក​តំបន់​ដែល​មាន​សក្ដានុពល​ខ្លាំង ។

មិន​តម្រូវ​ឱ្យ​មានការ​គ្រប់គ្រង​ច្រើន

ការ​ថែរក្សា​ដី​ទំនេរ​មិន​ទាមទារ​ការ​ថែទាំ ឬ​យកចិត្តទុកដាក់​ច្រើន​ឡើយ ។ ផ្ទុយ​ពី​ការ​គ្រប់គ្រង​អាជីវកម្ម ឬ​ទ្រព្យសម្បត្តិ​ជួល ដី​ទំនេរ​ត្រូវការ​តែ​របង និង​ការ​ត្រួតពិនិត្យ​តិចតួច​ប៉ុណ្ណោះ​។ ការ​វិនិយោគ​លើ​ដីធ្លី​មាន​ភាព​ងាយស្រួល​ច្រើន​ជាង​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ដទៃ​ទៀត​។

គ្មាន​ការ​ប្រកួតប្រជែង

គ្រប់​ដីធ្លី​ទាំងអស់​តែង​មាន​សណ្ឋាន និង​លក្ខណៈ​ខុស​គ្នា យ៉ាង​ហោច​ណាស់​ពួក​វា​មាន​ចំណុច​ខុស​គ្នា​តិច ឬ​ច្រើន តួយ៉ាង ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់ និង កា​រត​ភ្ជាប់​ទៅ​កាន់​ផ្លូវ​ធំ​ៗ​ជាដើម​។ ផ្ទុយ​ពី​អ្នក​អភិវឌ្ឍន៍​ខុន​ដូ ឬ​បុរី ដែល​តែង​ចំណាយ​ច្រើន​លើ​ការ​ផ្សព្វផ្សាយ​គម្រោង​របស់​ពួក​គេ ម្ចាស់​ដី​ទំនេរ​មិន​ចាំបាច់​ចំណាយ​ច្រើន​លើ​ការ​ផ្សព្វផ្សាយ​ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ​នោះ​ឡើយ ៕

Comments