+85561 777 090
Logo
គន្លឹះសម្ងាត់៤ ! ជួយឱ្យលោកអ្នកលក់ផ្ទះដាច់ដូចផ្លេកបន្ទោរ
Updated on: November 23, 2023, 8:39 a.m.
Published on: November 23, 2023, 8:39 a.m.

គន្លឹះសម្ងាត់៤ ! ជួយឱ្យលោកអ្នកលក់ផ្ទះដាច់ដូចផ្លេកបន្ទោរ


សម្រាប់ការលក់ផ្ទះវាទាមទារឱ្យលោកអ្នកមានជំនាញក្នុងការលក់ផ្ទះបូករួមទាំងការកំណត់តម្លៃ គុណភាពសំណង់ និងទាំងជាដើម ។ ថ្ងៃនេះ Realestate.com.kh នឹងប្រាប់គន្លឹះមួយចំនួនសម្រាប់លោកអ្នកដើម្បីជំរុញការលក់​ផ្ទះរបស់​លោកអ្នក​ឆាប់ដាច់កាន់តែរហ័ស ៖

ទី១-ចេះកំណត់តម្លៃលក់

ជាការពិតណាស់ថាម្ចាស់ផ្ទះគ្រប់រូបតែងមានតម្លៃលក់ផ្ទះដែលខ្លួនពេញចិត្ត និងគិតថាសមរម្យ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏ត្រូវគិតគូរពីស្ថានភាពជាក់ស្ដែងដែរ ព្រោះតម្លៃដែលអ្នកគិតថាសមល្មមនឹងលក់ អាចជាតម្លៃដែលអ្នកទិញ​ភាគ​ច្រើន​មិន​ប្រាថ្នា​ចង់បាន។ ដូច្នេះលោកអ្នកត្រូវដឹងអំពីសក្តានុពលអចលនទ្រព្យរបស់អ្នកជាមួយអចលនទ្រព្យផ្សេងៗនៅក្នុងតំបន់ថា តើតម្លៃដែលអ្នកកំណត់សមរម្យហើយឬនៅ?

ទី២-ជួសជុល សម្អាត និងរៀបចំផ្ទះ

ផ្ទះស្អាតគឺជាចំណុចសំខាន់ ព្រោះគ្មានអ្នកណាម្នាក់មានបំណងចង់ទិញផ្ទះដែលកខ្វក់ និងខូចខាតនោះទេ ដូច្នេះហើយ​ទាម​ទារ​ឱ្យលោកអ្នកចេះរៀបចំតុបតែងផ្ទះសំបែង ដូច្នេះកិច្ចការដែលម្ចាស់ផ្ទះត្រូវ​បំពេញគឺការបោស​សម្អាត​គ្រប់​កន្លែង​នៅក្នុង​ផ្ទះ​ដូចជា ៖ កម្រាលឥដ្ឋ និងគ្រប់ជ្រុងជញ្ជាំងដែលមានធូលី, ជញ្ជាំង ទ្វារ និងបង្អូចទាំងក្នុងទាំងក្រៅ, បរិក្ខាផ្ទះបាយ, បន្ទប់ទាំងអស់ជាពិសេសបន្ទប់ទឹក, គ្រឿងសង្ហារិម, ទីធ្លា និងសម្ភារ:ដែលដាក់នៅខាងមុខ និងខាងក្រៅផ្ទះ និងកម្ចាត់ក្លិនមិនល្អជាដើម ។

ទី៣- សហការជាមួយភ្នាក់ងារអចលនទ្រព្យ

ការសហការជាមួយភ្នាក់ងារអចលនទ្រព្យគឺជាវិធីសាស្រ្តមួយដ៏ល្អ និងមានហានិភ័យទាប​ចំពោះអ្នក​ដែលមិន​សូវ​មាន​បទ​ពិសោធន៍​ក្នុងការលក់ផ្ទះពីមុនមក ក៏ដូចជាអ្នករវល់ការងារច្រើនគ្មានពេលចាត់ចែងការដាក់លក់ដោយខ្លួនឯង ។ ហើយប្រសិនបើលោកអ្នកជ្រើសរើភ្នាក់ងារអចលនទ្រព្យពួកគេនឹងជួយអ្នកក្នុងដំណើរលក់ការទាំងមូល ជាក់ស្តែងដូចជាក្រុមហ៊ុន Realestate.com.kh ជាដើមដែលអាចមើលការខុសត្រូវមិនថាការថតរូបផ្ទះរបស់អ្នក ក៏ដូចជាការចរចាតម្លៃដ៏ល្អបំផុតផងដែរ ។

ទី៤- បង្កើតទំនុកចិត្តដល់អតិថិជន

ទំនុកចិត្តគឺជារឿនដែលសំខាន់បំផុត​ ជាពិសេស​អ្នកដែលចង់លក់ផ្ទះត្រូវ​បង្កើត​ការជឿទុកចិត្តនេះឱ្យបានដើម្បីជាគ្រឹះ​កសាង​ទំនាក់​ទំ​នងល្អជាមួយអតិថិជន។ ការជឿជាក់អាចបែងចែកជាពីរ មួយគឺការជឿជាក់លើផលិតផល និងជឿជាក់លើអ្នក​លក់​ផ្ទាល់ ដែលអ្នកលក់ត្រូវបង្កើតគុណសម្បត្តិទាំង២នេះ​ឱ្យបានមុននឹងលក់អ្វីៗបានរលូន ។ ដូចនេះអ្នកត្រូវតែច្បាស់​ពី​ផលិត​ផល​របស់ខ្លួន ដើម្បីបង្កើតភាពជឿជាក់ផលិតផល ដើម្បី​ធ្វើឱ្យខ្លួន​ក្លាយជា​មនុស្ស​ជាទីទុកចិត្តបានផងដែរ ៕

Comments