+85561 777 090
Logo
គាស់​មក​អស់ហើយ ! ខណៈ​បុរី​រសាត់​ឆ្ងាយ​ក្រុង ចង់​រស់នៅ​ខុន​ដូ​គួរ​មើល​ចំណុច​ទាំងនេះ
Updated on: July 19, 2022, 4:22 a.m.
Published on: July 19, 2022, 3:07 a.m.

គាស់​មក​អស់ហើយ ! ខណៈ​បុរី​រសាត់​ឆ្ងាយ​ក្រុង ចង់​រស់នៅ​ខុន​ដូ​គួរ​មើល​ចំណុច​ទាំងនេះ


សព្វថ្ងៃ​យើង​អាច​មើលឃើញ​ជាក់ស្តែង​អំពី​ការ​វិវឌ្ឍន៍​ខ្លួន​របស់​គម្រោង​ខុន​ដូ ដោយសារ​តែ​វិស័យ​អចលនទ្រព្យ​កាន់តែ​រីក​ធំធាត់ ស្រប​ពេល​ប្រទេស​កម្ពុជា​កាន់តែមាន​ទំនើប​កម្ម​ជា​បន្តបន្ទាប់ ពោល​ការ​វិនិយោគ​លើ​ខុន​ដូ​អាច​នឹង​ទទួល​បាន​នូវ​ប្រាក់​ចំណូល​ប្រចាំខែ​ខ្ពស់ ហើយ​តម្លៃ​ជួល​របស់​ខុន​ដូ​អាច​បាន​ផល​ចំណេញ​រហូត​ដល់​១២%​ក្នុង​១​ឆ្នាំ​ដែល​ជា​អត្រា​ខ្ពស់​បើ​ធៀប​ការ​ជួល​ផ្ទះ​បុរី ។ ដោយឡែក​ចំពោះ​ការ​រស់នៅ​ខុន​ដូ​វិញ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ជាង​ការ​រស់នៅ​គម្រោង​ផ្ទះ​បុរី​ដូច​ជា ៖

ទី​1- សន្សំ​សំចៃ​វេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​បំពេញការងារ (​ទីតាំង​ស្ថិត​នៅ​កណ្តាល​ក្រុង​ស្រាប់ ខុស​ពី​បុរី​ដែល​នៅ​ឆ្ងាយ​ពី​ក្រុង​)

ទី​2- ស្ទីល​រស់នៅ​បែប​ទំនើប​ប្រកបដោយ​ឯកជន​ភាព (​ខុន​ដូ​ផ្តល់​នូវ​សេរីភាព និង​ភាព​ស្ងប់ស្ងាត់ ខុស​ពី​បុរី​ដែល​រស់នៅ​បែប​សហគមន៍​)

ទី​3- ផ្តល់​សុវត្ថិភាព​ខ្ពស់ (​ខុន​ដូ​តែងតែមាន​សន្តិសុខ​ការពារ​២៤​ម៉ោង ខុស​ឆ្ងាយ​ពី​បុរី​ដែល​តែងតែ​មានការ​គាស់​ផ្ទះ​ជា​រឿយ​ៗ)

ទី​4- ងាយស្រួល​ក្នុង​ការ​ចូល​នៅ (​ខុន​ដូ​ខុស​ប្លែក​ពី​ផ្ទះ​បុរី​នានា ដោយសារ​ខុន​ដូ​ភាគច្រើន​ត្រូវ​បាន​ម្ចាស់​គម្រោង​បាន​ធ្វើការ​តុបតែង​គ្រឿង​សង្ហា​រឹម​សំខាន់​ៗ​សម្រាប់​ឱ្យ​ប្រើប្រាស់​រួច​ជា​ស្រេចស្រាប់​ទៅ​ហើយ ដូច្នេះ​អតិថិជន​គ្រាន់តែ​រើ​ខោ​អាច​អាច​ចូល​ទៅ​រស់នៅ​បាន​តែ​ម្ដង​) ។

ទី​5-​រស់នៅ​ជាមួយ​ជីវិត​បែប​ស៊ី​វិ​ល័យ (​ការ​រស់នៅ​ខុន​ដូ​ផ្តល់​ទាំង​ភាព​ទាន់សម័យ ស៊ី​វិ​ល័យ និង​ឯកជន​ភាព​ជាង​ការ​រស់នៅ​តាម​បុរី ឬ​ផ្ទះល្វែង​នានា​)

ទី​6- មិន​ពិបាក​សម្អាត​ខុន​ដូ (​ខុន​ដូ​មាន​ទីធ្លា​តូច​ល្មម ហើយ​យូ​នី​តនៃ​ខុន​ដូ​ទៀត​សោត​ក៏​ងាយស្រួល​ក្នុង​ការ​សម្អាត ថែទាំ ដូច្នេះ​អ្នក​ដែល​រស់នៅ​ខុន​ដូ​មិន​ចាំបាច់​ខ្វល់ខ្វាយ​ច្រើន​ក្នុង​ការ​សម្អាត​នោះ​ទេ​)

ទី​7- ទទួល​បានការ​យកចិត្តទុកដាក់​ពី​ម្ចាស់​គម្រោង (​ម្ចាស់​គម្រោង​ដែល​ជា​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​តែងតែ​យកចិត្តទុកដាក់​អតិថិជន​របស់​ខ្លួន​ដែល​បាន​ទិញ​យូ​នី​ត​ខុន​ដូរ​បស់​ពួក​គេ ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ផាសុកភាព​ខ្ពស់​គ្រប់​អតិថិជន​ដែល​រស់នៅ​ខុន​ដូ ដែល​នេះ​ខុន​ពី​ការ​រស់នៅ​តាម​បុរី​នានា​ដែល​មានការ​ថែទាំ​ត្រឹម​១​ឬ​២​ឆ្នាំ​)

ទី​8- អត្រា​ចំណេញ (​ខុន​ដូ​ក្រៅពី​លក់​បន្ត​នៅ​តម្លៃ​ដែល​ខ្ពស់​ហើយ​នោះ លោក​អ្នក​នៅ​អាច​យក​វា​ជួល​យក​ចំណូល​ប្រចាំខែ​បាន​ទៀត​ផង​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​)

តើ​គួរ​ជ្រើសរើស​គម្រោង​ខុន​ដូ​ណា​ដែល​ល្អ​សក្តិ​សម​ទាំង​សម្រាប់​ការ​រស់នៅ និង​វិនិយោគ?
5)- គម្រោង​ខុន​ដូ Morgan EnMaison

មាន​ទីតាំង​ស្ថិត​នៅ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​មាន​តម្លៃ​ចាប់ពី $8x,xxx អាច​រស់នៅ និង​ទស្សនា​ទិដ្ឋភាព​មាត់ទន្លេ​បាន​យ៉ាង​ច្បាស់ ថែម​ទាំង​មាន​គម្រោង OCIC New City, ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​, សណ្ឋាគារ​សុខា​, សាកលវិទ្យាល័យ​ន័​រ​តុ​ន​, សួន​សា​ហ្វា​រី​, សួន​ទឹក Garden City Waterpark និង​ផ្សារ​ទំនើប​អ៊ី​អន ។

4)- គម្រោង​ខុន​ដូ Orkide The Royal Condominium

គម្រោង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​2004 សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​បាន​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​ហើយ ។ គម្រោង អ័​រ​គី​ដេ ដឹ​រ៉ូ​យ៉ា​ល​ខុន​ដូ​មី​នី​ម ផ្តល់​ជូន​គ្រប់យ៉ាង​ដែល​លោក​អ្នក​ត្រូវការ ដោយ​គ្រាន់តែ​បង់​មុន​10%​លោក​អ្នក​អាច​រើ​ខោអាវ​ចូល​នៅ​បាន​ភ្លាម​ជាមួយ​តម្លៃ​ចាប់ពី $7x,xxx តែ​ប៉ុណ្ណោះ ។

3)- គម្រោង Phnom Penh Galaxy Garden

គម្រោង Phnom Penh Galaxy Garden នេះ​មាន​តម្លៃ​ចាប់ពី $7x,xxx ហើយ​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​សែន​សុខ ក្បែរ​ផ្សារ​ទំនើប​អ៊ី​អន​2 និង​ផ្សារ​ម៉ា​ក្រូ ដែល​ជា​ផ្សារ​ទំនើប​បោះ​ដុំ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ គម្រោង​នេះ​ត្រូវ​បាន​រចនា​ឡើងជា​សួនច្បារ​លើ​អាកាស​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​, ផ្សារ​ទំនើប​ក្រោម​ដី ដែល​មាន​ដាក់​តាំង​លក់​នូវ​ទំនិញ​ល្បី​ៗ​ជា​ច្រើន​, ស្កា​យ​បារ​ដែល​អាច​លំហែ​អារម្មណ៍ និង​ស្ពាន​កញ្ចក់​លើ​អាកាស​ផង​ដែរ ។

2)- គម្រោង​ខុន​ដូ WorldBridge Sport Village

គម្រោង​នេះ​មានតម្លៃចាប់ពី $6x,xxx សាងសង់​ឡើង​ក្បែរ​នឹង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា SEAGAME 2023 ដោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​យ៉ាង​សម្បូរ​បែប​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ ស្ពាន ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ មន្ទីរពេទ្យ សាលារៀន​ជាតិ និង​អន្តរជាតិ ក្លឹ​ប​ហាត់ប្រាណ កន្លែង​វាយ​កូន​ហ្គោ​ល​លំដាប់​ផ្កាយ​៥ និង​កន្លែង​ផ្សេង​ៗ​ទៀត ។

1)- គម្រោង​ខុន​ដូ Residence H Sen Sok

តម្លៃ​ចាប់ពី $4x,xxx តែ​ប៉ុណ្ណោះ​ដោយ​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​សាងសង់​ឡើង​ដោយ​អ្នក​អភិវឌ្ឍន៍​ដែល​មានបទពិសោធន៍​ល្អ ជាមួយនឹង​ការ​ជួល​ត្រឡប់​ជាមួយ​អត្រា​ចំណេញ​ខ្ពស់ ។

Comments