កម្ពុជាបានក្លាយជាគោលដៅដ៏មានសក្តានុពលបំផុតមួយសម្រាប់ការវិនិយោគអចលនទ្រព្យនៅអាស៊ីអាគ្នេយ៍។ ជាមួយនឹងសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងបរិយាកាសនយោបាយស្ថិរភាព ប្រទេសនេះផ្តល់ឱកាសជាច្រើនសម្រាប់អ្នកដែលកំពុងស្វែងរកទិញអចលនទ្រព្យ និងរកប្រាក់ចំណេញ ។ ប្រសិនបើអ្នកកំពុងពិចារណាវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួនដើម្បីជួយអ្នកក្នុងការចាប់ផ្តើម៖
1.ជ្រើសរើសទីតាំងត្រឹមត្រូវ
ទីតាំងគឺជាគន្លឹះនៅពេលនិយាយអំពីការវិនិយោគអចលនទ្រព្យ ហើយនេះជាការពិតជាពិសេសនៅក្នុងប្រទេសកម្ពុជា ។ តំបន់ដែលមានសក្តានុពលបំផុតមួយចំនួនសម្រាប់ការវិនិយោគអចលនទ្រព្យរួមមាន ភ្នំពេញ សៀមរាប និងព្រះសីហនុ។ រកមើលតំបន់ដែលកំពុងមានកំណើនសេដ្ឋកិច្ចខ្លាំង និងការអភិវឌ្ឍន៍ព្រោះថាកត្តាទាំងនេះផ្តល់ឱកាសល្អបំផុតសម្រាប់ប្រាក់ចំណេញ ។
2.ដាក់គោលដៅវិនិយោគ
តើអ្នកកំពុងស្វែងរកទិញអចលនទ្រព្យសម្រាប់ការបង្កើនដើមទុនរយៈពេលវែង ឬអ្នកចង់បង្កើតចំណូលពីការជួល? គោលដៅវិនិយោគរបស់អ្នកនឹងជួយអ្នកកំណត់ថា តើអចលនទ្រព្យប្រភេទណាដែលត្រូវទិញ និងត្រូវទិញកន្លែងណា ។ ឧទាហរណ៍ ៖ ប្រសិនបើអ្នកកំពុងស្វែងរកចំណូលពីការជួល អ្នកនឹងចង់ផ្តោតលើអចលនទ្រព្យនៅក្នុងតំបន់ដែលមានតម្រូវការខ្ពស់ពីអ្នកជួល ។
3.ធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យល្បីឈ្មោះ
ភ្នាក់ងារអចលនទ្រព្យល្អអាចជាទ្រព្យដ៏មានតម្លៃនៅពេលទិញអចលនទ្រព្យនៅកម្ពុជា ។ ភ្នាក់ងារអចលនទ្រព្យដូចជាក្រុមហ៊ុន Realestate.com.kh ជាដើមអាចជួយអ្នកក្នុងការស្វែងរកអចលនទ្រព្យដែលបំពេញគោលដៅវិនិយោគរបស់អ្នក ចរចាតម្លៃ និងលក្ខខណ្ឌ និងណែនាំអ្នកឱ្យឆ្លងកាត់ដំណើរការទិញប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវតាមផ្លូវច្បាប់ ។
4.រៀបចំហិរញ្ញវត្ថុ
ប្រសិនបើអ្នកមិនមានសាច់ប្រាក់ដើម្បីទិញអចលនទ្រព្យទាំងស្រុងនោះទេ មានជម្រើសកម្ចីហិរញ្ញប្បទានតាមរយៈធនាគារក្នុងប្រទេសកម្ពុជា ។ អ្វីដែលអ្នកត្រូវធ្វើគឺស្វែងរកមីក្រូហិញ្ញវត្ថុ ឬធនាគារណាដែលផ្តល់លក្ខខណ្ឌងាយស្រួល និងមានការប្រាក់ទាប ។ ក្នុងនោះអ្នកក៏ត្រូវពិចារណាលើការចំណាយប្រចាំខែ និងកត្តានៃការចំណាយបន្ថែម ដូចជាពន្ធលើអចលនទ្រព្យ និងថ្លៃថែទាំជាដើម ។
5.អត់ធ្មត់រងចាំឱកាស
ការវិនិយោគលើអចលនទ្រព្យគឺជាល្បែងរយៈពេលវែង ហើយវាជារឿងសំខាន់ក្នុងការអត់ធ្មត់ និងរក្សាការប្តេជ្ញាចិត្តចំពោះគោលដៅវិនិយោគរបស់អ្នក ដោយវាអាចចំណាយពេលខ្លះដើម្បីស្វែងរកអចលនទ្រព្យដែលត្រឹមត្រូវ ប៉ុន្តែជាមួយនឹងយុទ្ធសាស្រ្តត្រឹមត្រូវអ្នកក៏ត្រូវការពេលវេលាក្នុងការរងចាំផងដែរ ។
សរុបសេចក្តីមក កម្ពុជាផ្តល់ឱកាសជាច្រើនសម្រាប់អ្នកវិនិយោគអចលនទ្រព្យដែលកំពុងស្វែងរកទិញអចលនទ្រព្យ និងទទួលបានប្រាក់ចំណេញ ។ តាមរយៈការធ្វើការស្រាវជ្រាវរបស់អ្នក ជ្រើសរើសទីតាំងត្រឹមត្រូវ ធ្វើការជាមួយភ្នាក់ងារអចលនទ្រព្យល្បីឈ្មោះ និងមានភាពអត់ធ្មត់ អ្នកអាចបង្កើនឱកាសជោគជ័យនៅក្នុងទីផ្សារអចលនទ្រព្យបាន ៕
Comments