+85561 777 090
Logo
បុរីកាន់តែឆ្ងាយក្រុង ! ងាកមកមើលហេតុផលសំខាន់ទាំង៨ដែលអ្នកគួរតែរស់នៅខុនដូ
Updated on: May 24, 2022, 8:34 p.m.
Published on: January 18, 2022, 9:54 a.m.

បុរីកាន់តែឆ្ងាយក្រុង ! ងាកមកមើលហេតុផលសំខាន់ទាំង៨ដែលអ្នកគួរតែរស់នៅខុនដូ


ទោះបីជាវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានជួបប្រទះនូវបញ្ហាវិបត្តិកូវីដ១៩ក្តី ប៉ុន្តែការអភិវឌ្ឍន៍ខុនដូនៅតែបន្តដោយមានការបង្អាក់ដំណើរការសាងសង់បន្តិចបន្ទួចក្តី ។ មិនតែប៉ុណ្ណោះបច្ចុប្បន្ន ខុនដូ កំពុងមានទីផ្សារបន្តិចម្តងៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពលអចលនទ្រព្យនានាដូចជាខេត្តព្រះសីហនុជាដើម ។

ខុន​ដូ ជា​ផ្នែក​មួយ​នៃ​វិស័យ​អចលនទ្រព្យ ពោល​ខុន​ដូ​បាន​ផ្តល់​ភាពល្អ​ប្រសើរ​ច្រើន​សម្រាប់​ជីវិត​រស់នៅ​បែប​ស៊ី​វិ​ល័យ ទំនើប និង​ឯករាជ្យ ដោយសារ​តែ​ខុន​ដូ​ត្រូវ​បាន​សាងសង់​ឡើង​ស្ថិត​នៅ​ក្នុង​កណ្តាល​ទីក្រុង ដែល​ខុស​ពី​គម្រោង​បុរី​នានា​ដែល​ត្រូវ​បានរ​សាត់អណ្តែត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​ទីក្រុង ។ មាន​ហេតុផល​សំខាន់​៨​យ៉ាង​ដែល​លោក​អ្នក​គួរ​ជ្រើសរើស​រស់នៅ​ខុន​ដូ ៖

​ទី​១- សន្សំ​ពេលវេលា​

ជាក់ស្តែង​គម្រោង​ផ្ទះ​បុរី​នានា​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​កណ្តាល​ក្រុង ហើយ​ខុន​ដូ​ជា​ច្រើន​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​ក្រុង​តែ​ម្តង ។ ការ​រស់នៅ​ក្នុង​ខុន​ដូ​អាច​ជួយ​សន្សំ​សំចៃ​ពេលវេលា​សម្រាប់​លោក​អ្នក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ដើម្បី​បំពេញការងារ ។​

ទី​២- ស្ទីល​រស់នៅ​បែប​ទំនើប​

មាន​មនុស្ស​មួយ​ចំនួន​តែងតែ​ចង់​រស់នៅ​ម្នាក់ឯង ចូល​ចិត្ត​សេរីភាព ចូល​ចិត្ត​ភាព​ស្ងប់ស្ងាត់​ដោយ​មិន​ចង់​មានការ​រំខាន​ច្រើន ដូច្នេះ​ការ​រស់នៅ​ខុន​ដូ​គឺ​ស័ក្តិសម​បំផុត​សម្រាប់​ស្ទីល​រស់នៅ​បែប​ថ្មី អាច​ធ្វើ​អ្វី​បាន​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ។​

ទី​៣- ផ្តល់​សុវត្ថិភាព​ខ្ពស់

​មិន​ត្រឹមតែ​ផ្តល់​ជីវិត​រស់នៅ​បែប​ទំនើប​ហើយ​នោះ​ទេ ខុន​ដូ​ក៏​មាន​សន្តិសុខ​ការពារ​២៤​ម៉ោង​ដើម្បី​ផ្តល់​សុវត្ថិភាព​សម្រាប់​អ្នក​ដែល​រស់នៅ​ខុន​ដូ​ទាំងមូល ។ សម័យកាល​កាន់តែ​ជឿនលឿន មនុស្ស​សម័យ​ថ្មី​ច្រើន​ទិញ​ខុន​ដូ​ជា​ជាង​ការ​ទិញ​ផ្ទះ ព្រោះ​ក្រៅពី​មាន​សន្តិសុខ​ការពារ ២៤ ម៉ោង​ហើយ​នៅ​មានការ​ប្រើប្រាស់​ការ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ចេញចូល និង​កាមេរ៉ា​សុវត្ថិភាព​គ្រប់​ទីកន្លែង​ជាដើម ។

​ទី​៤- ងាយស្រួល​ក្នុង​ការ​ចូល​នៅ​

ខុន​ដូ​ខុស​ប្លែក​ពី​ផ្ទះ​បុរី​នានា​ដែល​ខុន​ដូ​ភាគច្រើន​ត្រូវ​បាន​ម្ចាស់​ដែល​ជា​អ្នក​អភិវឌ្ឍន៍​បាន​ធ្វើការ​តុបតែង​គ្រឿង​សង្ហា​រឹម​សំខាន់​ៗ​សម្រាប់​ប្រើប្រាស់​ឱ្យ​រួច​ជា​ស្រេចស្រាប់​ទៅ​ហើយ ដូច្នេះ​អតិថិជន​ចូល​ទៅ​រស់នៅ​បាន​តែ​ម្ដង​ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​ទិញ ឬ​រៀបចំ​ទៀត​ឡើយ ។

​ទី​៥-​រស់នៅ​ជាមួយ​ជីវិត​បែប​ស៊ី​វិ​ល័យ​

ម្ចាស់​អភិវឌ្ឍន៍​ខុន​ដូ​ជា​ច្រើន​បាន​សាងសង់​ខុន​ដូ​ស្រប​តាម​ស្តង់ដារ​នៃ​បច្ចេកវិទ្យា​ទំនើប និង​ផ្តល់​ភាព​ស៊ី​វិ​ល័យ​សម្រាប់​អតិថិជន​របស់​ខ្លួន ។ ការ​រស់នៅ​ខុន​ដូ​ផ្តល់​ទាំង​ភាព​ទាន់សម័យ ស៊ី​វិ​ល័យ និង​ឯកជន​ភាព​ជាង​ការ​រស់នៅ​តាម​បុរី ឬ​ផ្ទះល្វែង​នានា ។​

ទី៦- មិន​ពិបាក​សម្អាត​ខុន​ដូ

ជា​ច្រើន​មាន​រួច​ជា​ស្រេច​នូវ​សេវាកម្ម​សម្អាត​បន្ទប់​សម្រាប់​អតិថិជន ដោយសារ​អគារ​ខុន​ដូ​មាន​ទីធ្លា​តូច​ល្មម ហើយ​យូ​នី​តនៃ​ខុន​ដូ​ទៀត​សោត​ក៏​ងាយស្រួល​ក្នុង​ការ​សម្អាត ថែទាំ ដូច្នេះ​អ្នក​ដែល​រស់នៅ​ខុន​ដូ​មិន​ចាំបាច់​ខ្វល់ខ្វាយ​ច្រើន​ក្នុង​ការ​សម្អាត​នោះ​ទេ ។

​ទី​៧- ទទួល​បានការ​យកចិត្តទុកដាក់​ពី​ម្ចាស់​គម្រោង​

ម្ចាស់​គម្រោង​ដែល​ជា​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​តែងតែ​យកចិត្តទុកដាក់​អតិថិជន​របស់​ខ្លួន​ដែល​បាន​ទិញ​យូ​នី​ត​ខុន​ដូរ​បស់​ពួក​គេ ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ផាសុកភាព​ខ្ពស់​គ្រប់​អតិថិជន​ដែល​រស់នៅ​ខុន​ដូ ដែល​នេះ​ខុន​ពី​ការ​រស់នៅ​តាម​បុរី​នានា​ដែល​មានការ​ថែទាំ​ត្រឹម​១​ឬ​២​ឆ្នាំ​តែ​ប៉ុណ្ណោះ ។​

ទី៨- អត្រា​ចំណេញ

​ខុន​ដូ​ក្រៅពី​លក់​បន្ត​នៅ​តម្លៃ​ដែល​ខ្ពស់​ហើយ​នោះ លោក​អ្នក​នៅ​អាច​យក​វា​ជួល​យក​ចំណូល​ប្រចាំខែ​បាន​ទៀត​ផង​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង ៕

Comments