+85561 777 090
Logo
ប្រយ័ត្ន​ឱ្យ​មែនទែន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ
Updated on: September 13, 2022, 7:55 a.m.
Published on: September 13, 2022, 7:54 a.m.

ប្រយ័ត្ន​ឱ្យ​មែនទែន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ


សកម្មភាពនៃការពុះដីឡូតិ៍លក់បានចាប់ផ្តើមជាបន្តបន្ទាប់ ហើយវាបានរីកដុះដាលបនិ្តចម្តងៗរហូតមកចាប់ផ្តើម​កក្រើក​ខ្លាំង​ក្នុងឆ្នាំ២០១៦ និងបន្តមកដល់ពេលបច្ចុប្បន្ននេះតែម្តង ។ ដំបូងឡើយ សកម្មភាព​នៃការ​ពុះដីឡូតិ៍​លក់​នេះ មានតែនៅទីក្រុងភ្នំពេញ និងជាយៗក្រុងភ្នំពេញ នៃទឹកដីខេត្តកណ្តាល និងកំពង់ស្ពឺប៉ុណ្ណោះ ។ ក្រោយមកវាក៏​បាន​រីករាលដាលទៅដល់ខេត្តសៀមរាប ក្រុងព្រះសីហនុ បន្ទាប់មកធ្លាយដល់កំពត កំពង់ចាម ត្បូងឃុំ ក្រុងតាខ្មៅ (ខេត្តកណ្តាល) ក្រុងបាវិត (ស្វាយរៀង) ហើយបច្ចុប្បន្ននេះបានរីកសាយគ្រប់ខេត្ត-ក្រុងទៅហើយ ។

មូលហេតុចម្បងដែលនាំឱ្យមានការពុះដីឡូតិ៍លក់នេះដោយសារតែម្ចាស់ដីដែលមានដីធំៗពិបាកក្នុងការរកអតិថិជនមកទិញដីនោះទាំងមូលទើបពួកគាត់សម្រេចចិត្តពុះជាឡូត៍តូចៗដើម្បីលក់ជូនសាធារណៈជនវិញ ។

ដីឡូត៍ក្នុងមួយឡូត៍មានតម្លៃចាប់ពី ១,៥០០ ដុល្លាររហូតដល់តម្លៃ ២០,០០០ ដុល្លារ (គិតជាមធ្យម) អាស្រ័យ​តាម​ទីតាំង​ជិត ឬឆ្ងាយ ទីតាំងល្អ ឬមិនល្អ ទីប្រជុំជន ឬដាច់ស្រយ៉ាល តំបន់អភិវឌ្ឍន៍ ឬមិនសូវមានការអភិវឌ្ឍជាដើម ។ល។

ការវិនិយោគ ឬការទិញដីឡូត៍វាជាឱកាសសម្រាប់អ្នកខ្សត់ខ្សោយ ឬអ្នកមានជីវភាពក្រោមមធ្យម ដែលគាត់​មាន​លុយ​​បន្តិចបន្តួចអាចទិញដីឡូត៍យកមកសង់លំនៅឋានសម្រាប់ស្នាក់នៅ ឬទុកលក់យកប្រាក់ចំណេញ ប៉ុន្តែក៏អាច​ក្លាយ​ទៅជាហានិភ័យដែរ ប្រសិនបើអ្នកទិញមិនបានសិក្សាឱ្យបានច្បាស់លាស់ និងស៊ីជម្រៅទៅលើគម្រោង ឬដីឡូត៍ដែលចង់ទិញ ឬនឹងទិញនោះ ។

ដូច្នេះមានន័យថា ការទិញដីឡូត៍វាអាចជាឱកាសផង ជាហានិភ័យផង គឺវាអាស្រ័យទៅលើអ្នកទិញចេះពិនិត្យ និងវាយ​តម្លៃឱ្យ​បានត្រឹមត្រូវឬទេមុននឹងទិញដីឡូត៍ពីគម្រោងណាមួយ ។ ជាប្រការល្អបំផុតសម្រាប់អ្នកទិញ​មុន​នឹង​ទិញ​ដីឡូត៍ត្រូវស្វែងរកអ្នកជំនាញឱ្យជួយផ្តល់ប្រឹក្សាយោបល់ ប្រសិនបើពួកគេ​មិនចេះ​ធ្វើការ​ស្រាវ​ជ្រាវដោយ​ខ្លួនឯង ឬមិនដឹងថា​ត្រូវធ្វើយ៉ាងម៉េចដើម្បីទិញបានដីឡូត៍ល្អ ៕

Comments