+85561 777 090
Logo

Editorial content

ចំណេះដឹងមួយចំនួនសម្រាប់ជនបរទេសក្នុងការប្រើប្រាស់សេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា
Updated on: June 7, 2022, 5:39 a.m.
Published on: November 8, 2016, 11:31 a.m.
Realestate News
Property Buyers & Sellers Advice

ចំណេះដឹងមួយចំនួនសម្រាប់ជនបរទេសក្នុងការប្រើប្រាស់សេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា


Horizontal-Ribbon-Editorialbank

ការសម្របសម្រួលមធ្យោបាយនៃជីវិតឲ្យកាន់តែមានភាពងាយស្រួលជាមួយការប្រើប្រាស់សេវាកម្មធនាគារ។ នេះជាចំណេះដឹងមួយចំនួនសម្រាប់ជនបរទេសក្នុងការប្រើប្រាស់សេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា!

ការដកប្រាក់មិនយកកម្រៃសេវា៖

វាមិនមានភាពងាយស្រួលប៉ុន្មាននោះទេសម្រាប់ជនបរទេសដែលផ្លាស់ប្តូររស់នៅក្នុងប្រទេសកម្ពុជាហើយចង់បង្កើតគណនីធនាគារក្នុងប្រទេសកម្ពុជា ដោយមានវិធីសាស្រ្ត ឬលក្ខខណ្ឌជាច្រើនត្រូវប្រតិបត្តិតាម។ តួយ៉ាងនៅពេលអ្នកប្រើប្រាស់អេធីអឹមអន្តរជាតិ(International card)មកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ជាធម្មតាកាត់ថ្លៃសេវាកម្មចំនួន៥ដុល្លារសម្រាប់មួយប្រតិបត្តិការ។ ត្រូវចងចាំផងដែថា ATM ក្នុងប្រទេសកម្ពុជាការដកប្រាក់បានមានតែពីរ រូបិយប័ណ្ណប៉ុណ្ណោះគឺដុល្លារអាមេរិក ឬប្រាក់រៀល។

ក្រដាសប្រាក់ធំ៖

វាពិតជាសំខាន់ណាស់ដែលត្រូវដឹងថាម៉ាស៊ីនអេធីអឹមទាំងអស់ជាធម្មតាមានក្រដាស់ប្រាក់ ២០ ៥០ និង១០០ដុល្លារ នេះជាបញ្ហាមួយនៅពេលដែលអ្នកចេញទៅខាងក្រៅដូចជាញុំាអាហារ និងដើរផ្សារបន្តិបន្តួចជាដើមវាមានភាពពិបាកបន្តិចសម្រាប់ការចំណាយ  ដូច្នេះអ្នកត្រូវព្យាយាម និងរក្សាការចំណាយរបស់អ្នកឲ្យបានត្រឹមត្រូវ។

ការបើគណនីនៅពេលអ្នកប្រើប្រាសធនាគារក្នុងប្រទេសកម្ពុជា៖

ដើម្បីបើកគណនីមួយក្នុងធនាគារប្រទេសកម្ពុជាជាធម្មតាអ្នកត្រូវផ្ដល់លិខិតបញ្ជាក់ការងាររបស់អ្នក ឬកិច្ចសន្យាជួលផ្ទះដែលផ្ទះ។ សូមបង្ហាញនូវលិខិតឆ្លងដែនដែលមានសុពលភាពរយៈពេលយ៉ាងតិច១ឆ្នាំ ហើយអ្នកនឹងមិនមានបញ្ហាក្នុងការបើកគណនីធនាគារនោះទេ។ បុគ្គលិកភាគច្រើនក្នុងធនាគារទាំងនេះអាចនិយាយជាភាសាអង់គ្លេស និងភាសាផ្សេងៗបានទៀតផង។ដូច្នេះវាមិនជាបញ្ហានោះទេនៅពេលដែល អ្នកត្រូវការគណនីនោះ។

តើធនាគារណាខ្លះដែលល្អសម្រាប់ជនបរទេសក្នុងប្រទេសកម្ពុជា?

មានធនាគា២ដែលជនបរទេសចូលចិត្តប្រើក្នុងប្រទេសកម្ពុជាគឺ ធនាគារ Hong Leong និងធនាគារ ANZ។

ធនាគារ Hong Leong ដែលមានធនាគារមេមកពីប្រទេសម៉ាឡេស៊ីគឺជាជម្រើសល្អព្រោះមានប្រព័ន្ធធនាគារតាមប្រអ៊ីនធើណិតហើយមិនមានការកាត់សេវាប្រតិបត្តិការណ៏ពីប្រទេសណាមួយឡើយ។  ប្រតិបត្តិការធនាគារទាំងអស់អាចធ្វើតាមប្រព័ន្ធអនឡាញដូចនឹងទីផ្សារដទៃដែរដោយមិនកាត់ថ្លៃសេវាប្រតិបត្តិការជាមួយធនាគារក្នុងស្រុក។ អ្នកអាចដកប្រាក់តាមម៉ាស៊ីនATM របស់ធនាគារ Hong Leong តាមប្រទេសមួយចំនួនដូចជា វៀតណាម សិង្ហបុរី ប្រទេសម៉ាឡេស៊ី សម្រាប់ការធ្វើដំណើរបែបជំនួញនិងដំណើរកម្សាន្តផ្សេងៗ។

ធនាគារ ANZ ផងដែរក៏ជាធនាគារដែលជនបរទេសចូលចិត្តប្រើពីព្រោះវាមានសាខាជាច្រើនក្នុងប្រទេសកម្ពុជាដូចជា៖ ក្រុងភ្នំពេញ ក្រុងបាត់ដំបង ក្រុងសៀមរាប និងក្រុងព្រះសីហនុ ហើយមានម៉ាស៊ីន ATM ជាច្រើនក្នុងប្រទេសទៀតផង។

ត្រូវការប្រាក់កម្ចីសម្រាប់ទិញអចលនទ្រព្យ ឬកម្ចីផ្ទាល់ខ្លួនមែនទេ?ពិនិត្យមើល អត្រាការប្រាក់នៃធនាគារធំៗក្នុងប្រទេសកម្ពុជាឥឡូវនេះ!

resized-magazine-issue-2

Click here to download your free copy!

Comments