+85561 777 090
Logo
ទិញផ្ទះតាមក្បួនពិសេសមួយនេះមិនព្រួយចិត្តហើយបានផ្ទះដូចក្នុងក្តីស្រមៃថែមទៀត
Updated on: June 17, 2022, 7:58 a.m.
Published on: June 17, 2022, 7:58 a.m.

ទិញផ្ទះតាមក្បួនពិសេសមួយនេះមិនព្រួយចិត្តហើយបានផ្ទះដូចក្នុងក្តីស្រមៃថែមទៀត


ការទិញផ្ទះជារឿងស្មុគស្មាញ ប៉ុន្តែវាមិនមែនតែងតែពិបាកនោះទេ ពេលខ្លះរឿងសាមញ្ញៗ​ក៏អាចធ្វើឱ្យ​អ្នកទទួល​បានផល​ចំណេញ​ច្រើនដោយមិនដឹងខ្លួន ។ បើសិនបើអ្នកខ្លាចថាទិញផ្ទះមិនបានល្អ ថ្លៃពេក តូចពេក ឆ្ងាយពេក ឬមិន​សូវទាន់សម័យជាដើម ។ល។ អ្នកអាចធ្វើតាមវិធីមួយនេះដើម្បី​ប្រាកដថា​ផ្ទះដែលអ្នក​នឹងទិញ​គឺទិញ​ដោយ​ការ​ពេញចិត្ត ។ 

គោលការណ៍ ៥-៣-១

ជាការណែនាំខ្លីមួយ Realestate.com.kh លើកយកចំណុចមួយមកបង្ហាញដល់អ្នក ។ លោក​​អ្នក​ត្រូវ​ពិនិត្យមើល​គម្រោងយ៉ាងតិច៥មក​ជ្រើសរើស ហើយ​ពិចារណា​គម្រោង​ត្រឹម៣ដែលលោកអ្នកគិតថាល្អបំផុតសម្រាប់អ្នក ហើយ​ចុងក្រោយ​អ្នកត្រូវជ្រើស​រើសយក​តែមួយ​ ។​

​បើ​លោក​អ្នក​អាច​ធ្វើតាម​ការណែនាំ​នេះ​បានលោក​អ្នក​មិន​ងាយ​ទិញ​ផ្ទះ​ខុស​នោះទេ ​។ ការដែល​ធ្វើ​ដូច្នេះគឺ​ជួយ​លោក​អ្នក​ឱ្យ​ធ្វើការ​សម្រេចចិត្ត​ទិញ​ផ្ទះ​បាន​ត្រឹមត្រូវ តាមរយៈ​វិធី​ប្រៀបធៀប ។ 

តើប្រៀបធៀបលើចំណុចអ្វីខ្លះ? 

ចំណុចលម្អិតដែលអ្នកត្រូវសួរដេញដោលលម្អិតមានដូចជា៖ 

  • ទីតាំង​គម្រោង 
  • តម្លៃ (និងការបញ្ចុះតម្លៃ)
  • ​លក្ខខណ្ឌ​បង់ប្រាក់ 
  • អត្រា​ការប្រាក់ 
  • គុណភាព​សំណង់ 
  • ម៉ូដ​ផ្ទះ និងសោភ័ណភាព​នៃ​គម្រោង 
  • ភាពស្របច្បាប់នៃ​គម្រោង​ 
  • កម្មសិទ្ធិកាន់កាប់
  • និងរដ្ឋារចនាសម្ព័ន្ធទាំងក្នុងគម្រោង និងក្រៅគម្រោងជាដើម។

នៅពេល​ពិនិត្យ​ឃើញច្បាស់​ថាគម្រោង​មួយណា​សមរម្យ​ជាងគេ គឺ​លោក​អ្នកត្រូវ​ជ្រើស​រើសយក​គម្រោង​​​មួយ​​នោះ ហើយ​ដើម្បី​ទិញ​ផ្ទះ​តាម​ក្តី​សុបិន្ត​របស់លោក​​អ្នកបាន​ត្រឹមត្រូវ​ ៕

Comments