+85561 777 090
Logo
អ្នកជំនាញប្រាប់ចំៗបង់រំលស់ផ្ទះជាមួយធនាគារនិងម្ចាស់បុរីមួយណាមិនសូវវេទនា
Updated on: June 1, 2022, 4:07 p.m.
Published on: October 25, 2021, 8:00 p.m.

អ្នកជំនាញប្រាប់ចំៗបង់រំលស់ផ្ទះជាមួយធនាគារនិងម្ចាស់បុរីមួយណាមិនសូវវេទនា


ទន្ទឹមនឹងការឆ្ពោះទៅរកភាពរីកចម្រើនលើវិស័យអចលនទ្រព្យនៅកម្ពុជា ទីផ្សារផ្ទះល្វែង ផ្ទះបុរី និងលំនៅដ្ឋានប្រភេទផ្សេងៗកាន់តែរីកដុះដាលដូចផ្សិតជាបន្តបន្ទាប់មិនថាតែនៅតំបន់រាជធានីភ្នំពេញ ឬតាមបណ្តាខេត្តដែលមានសក្តានុពលនោះទេ ។ ជាងនេះទៅទៀតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ប្រទេសកម្ពុជានឹងត្រូវការលំនៅដ្ឋានជាង១លានខ្នងបន្ថែមទៀតនៅក្នុងឆ្នាំ២០៣០ ។

ដោយសារតែសន្ទុះនៃការអភិវឌ្ឍ ការផ្គត់ផ្គង់ និងតម្រូវការលំនៅដ្ឋានកំពុងហក់ឡើងខ្លាំង ដូចនេះអ្នកអភិវឌ្ឍន៍បុរីលំនៅដ្ឋាន ផ្ទះល្វែង និងខុនដូជាច្រើនបានស្វែងរកមធ្យោយបាយ និងយុទ្ធសាស្ត្រនានាដើម្បីលក់បុរីលំនៅដ្ឋាន និងអចលនទ្រព្យរបស់ពួករបស់ខ្លួនទៅឱ្យអតិថិជនរៀងៗខ្លួនតាមវិធីសាស្ត្រផ្សេងៗគ្នា ។

ក្នុងនោះអ្នកអភិវឌ្ឍន៍បុរីមួយចំនួនបានផ្តល់សេវាបង់រំលស់ផ្ទាល់ជាមួយបុរីទៅដល់អតិថិជន ដោយមិនចាំបាច់ឆ្លងកាត់ និងការវាយតម្លៃពីធនាគារ ឬកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនានានោះទេ ហើយម្ចាស់គម្រោងផ្សេងៗទៀតបានផ្តល់ជម្រើសទៅដល់អតិថិជនក្នុងការសហការជាមួយគ្រឹះស្ថានធនាគារ ។

ជាទូទៅក្នុងពេលបច្ចុប្បន្ននេះភាគច្រើនអតិថិជនមិនមានប្រាក់សុទ្ធសម្រាប់បង់ផ្តាច់នោះទេ ពោលគឺពួកគាត់ត្រូវការបង់រំលស់ជាមួយបុរី ឬធនាគារ ។ តើការទិញផ្ទះបង់រំលស់ដោយផ្ទាល់ជាមួយម្ចាស់គម្រោង និងបង់រំលស់តាមរយៈធនាគារ តើមួយណាល្អជាង?

ការទិញផ្ទះបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់មានភាពវិជ្ជមានតិចជាងការទិញផ្ទះបង់រំលស់តាមរយៈកម្ចីពីធនាគារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះថា ការបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់មានភាគរយការប្រាក់ខ្ពស់ជាងការបង់រំលស់ជាមួយនឹងធនាគារ អ្នកបង់រំលស់កាន់តែច្រើនឆ្នាំនោះភាគរយនៃការប្រាក់កាន់តែកើនឡើងផងដែរ ហើយប្រសិនបើបង់ជាមួយគម្រោងអ្នកទិញអាចទទួលបានប្លង់ដរាបណាបង់ប្រាក់បាន១០០% ។

រីឯការបង់រំលស់ជាមួយធនាគារវិញ ក្នុងស្ថាប័នធនាគាររាល់កម្ចីទិញអចលនទ្រព្យគឺគេមានអ្នកជំនាញវាយតម្លៃអចលនទ្រព្យ និងអ្នកច្បាប់ផ្នែកអចលនទ្រព្យច្បាស់លាស់ ហើយគេបានសិក្សាលើគម្រោងដែលអតិថិជនខ្ចីបង់រំលស់នោះយ៉ាងច្បាស់មុននឹងសម្រេចចិត្តផ្តល់កម្ចីជូនលោកអ្នក ។

បើសិនខាងធនាការគេមិនឱ្យខ្ចីមានន័យថា គម្រោងអចលនទ្រព្យដែលអ្នកទិញបង់រំលស់នោះខុសច្បាប់ ឬខុសលក្ខខណ្ឌរបស់ធនាគារ ឬមួយមកពីខ្លួនអ្នកផ្ទាល់ដែលមិនមានប្រភពចំណូលមិនច្បាស់លាស់ទើបខាងធនាគារមិនផ្តល់កម្ចីជូន ។ ហើយប្រសិនបើខាងធនាគារផ្តល់កម្ចីឱ្យអ្នកហើយមានន័យថា គម្រោងនោះពិតជាត្រឹមត្រូវ១០០% និងត្រូវតាមគោលការណ៍របស់ធនាគារ ។

ប៉ុន្តែដំណើរការនៃការបង់រំលស់តាមរយៈធនាគារមានភាពស្មុគស្មាញជាងការបង់រំលស់ដោយផ្ទាល់ជាមួយម្ចាស់គម្រោង ។ ដោយហេតុថា ការទិញផ្ទះបង់រំលស់ដែលទទួលកម្ចីពីធនាគារមានភាពស្មុគស្មាញក៏ព្រោះតែខាងធនាគារមានភ្ជាប់នូវលក្ខខណ្ឌតឹងរ៉ឹងច្រើន ប៉ុន្តែសម្រាប់ការបង់រំលស់ជាមួយម្ចាស់គម្រោងវិញពុំសូវមានលក្ខខណ្ឌតឹងរ៉ឹងដូចធនាការនោះទេ ឱ្យតែខាងអតិថិជនគិតថា ខ្លួនមានលទ្ធភាពបង់រំលស់គឺអាចទិញបានភ្លាមដោយកក់ប្រាក់ជាមុនតិចតួចប៉ុណ្ណោះ ។

ការបង់រំលស់ជាមួយធនាគារអតិថិជនមានភាពចំណេញជាងក៏ពិតមែន ក៏ប៉ុន្តែជម្រើសទាំងពីរសុទ្ធតែមានគុណសម្បិត្តរៀងៗខ្លួនចំពោះអតិថិជន ដោយគ្រាន់តែផ្អែកលើលក្ខណៈថាអតិថិជនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់បង់ជាមួយបុរី និងអតិថិជនមានលក្ខណៈគ្រប់គ្រាន់ឱ្យធនាគារផ្តល់ប្រាក់កម្ចីដែរឬទេ?

ប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!

Comments