+85561 777 090
Logo
ទិញ​ផ្ទះ​មុន​គម្រោង ! តើ​គួរ ឬ​មិន​គួរ?
Updated on: July 26, 2022, 9:55 a.m.
Published on: July 26, 2022, 9:55 a.m.

ទិញ​ផ្ទះ​មុន​គម្រោង ! តើ​គួរ ឬ​មិន​គួរ?


អត្ថបទ​ណែនាំ ៖ ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​រីក​ដុះដាល​ជាមួយនឹង​យុទ្ធសាស្ត្រ​លក់​ថ្មី «​លក់​មុន​គម្រោង​» ។ ការ​លក់​មុន​គម្រោង​មាន​ន័យ​ថា ម្ចាស់​គម្រោង​ចាប់ផ្តើម​លក់​គម្រោង​លំនៅ​ឋាន​របស់​ពួក​គេ​មុន​ពេល​គម្រោង​ចាប់ផ្តើម​សាងសង់ ឬ​កំពុង​សាងសង់ ។

អ្នកដែលមិនធ្លាប់មានបទពិសោធន៍ទិញផ្ទះកន្លងមក ពោលគឺបទពិសោធន៍ថ្មីថ្មោងក្នុងការទិញដើម្បីស្នាក់នៅ ឬវិនិយោគ គួរធ្វើការត្រិះរិះពិចារណា និងឈ្វេងយល់ពីហេតុផលមួយចំនួនសិន ដើម្បីចៀសវាងការខាតបង់ និងវិប្បដិសារីនៅថ្ងៃក្រោយ។

ការ​ទិញ​ផ្ទះ ឬ​យូ​នី​ត​ខុន​ដូ​មុន​គម្រោង​អាច​មាន​គុណសម្បត្តិ ព្រោះ​អ្នក​អាច​ទទួល​បានការ​បញ្ចុះតម្លៃ អ្នក​អាច​ជ្រើសរើស​ផ្ទះ ឬ​យូ​នី​ត​នៅ​ក្នុង​គម្រោង​បាន​មុនគេ ហើយ​ថែម​ទាំង​អាច​កម្ម​ង់​យក​ការ​រចនា​ផ្ទះ ឬ​យូ​នី​ត​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​បាន​ទៀត​ផង ។

ប៉ុន្តែ​ទន្ទឹមនឹងនោះ ការ​ទិញ​មុន​គម្រោង​ក៏​អាច​មាន​ហានិភ័យ​កើតឡើង​នៅ​ពេល​អនាគត​ដូច​គ្នា​សម្រាប់​អ្នកទិញ​មាន​ដូច​ជា ការ​សាងសង់​ជាប់​គាំង ឬ​ការ​លុប​ចោល​គម្រោង​តែ​ម្តង ។ ដើម្បី​ឱ្យ​អ្នក​អាច​ចៀស​ផុត​ពី​បញ្ហា​បែប​នេះ លោក​អ្នក​គួរ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ត្រួតពិនិត្យ​ឯកសារ​ផ្លូវច្បាប់​របស់​គម្រោង​ឱ្យ​បាន​ច្បាស់លាស់ មុន​ពេល​ទិញ​ផ្ទះ ឬ​ខុន​ដូ​ពី​គម្រោង​ណាមួយ ៕

ចុចអាន ៖ មុនសម្រេចទិញផ្ទះមុនគម្រោងមើល៤ចំណុចនេះឱ្យច្បាស់ប្រយ័ត្នអស់លុយតែមិនឃើញផ្ទះ

Comments