+85561 777 090
Logo

Home & Living

វិធីថែរក្សា និងគ្រប់គ្រងអចលនទ្រព្យរបស់អ្នក ក្នុងកំឡុងពេលនៃការផ្ទុះឡើងនៃជំងឺ COVID-19
វិធីថែរក្សា និងគ្រប់គ្រងអចលនទ្រព្យរបស់អ្នក ក្នុងកំឡុងពេលនៃការផ្ទុះឡើងនៃជំងឺ COVID-19
June 6, 2022, 5:06 p.m.
Home & Living
Property Buyers & Sellers Advice
ការផ្ទុះឡើងនៃជំងឺ COVID-19 បានបង្ខំឱ្យប្រជាជនភាគច្រើននៅទូទាំងពិភពលោកស្នាក់នៅក្នុងផ្ទះក្នុងរយៈពេលវែង និងមិនដឹងដល់ពេលណាឡើយ - នេះជាស្ថានភាពមួយដែលធ្វើឱ្យមានសម្ពាធពិសេស ទៅលើទីតាំងនៃអចលនទ្រព្យ។ ដូច្នេះ មិនថាអ្នកជួលទីតាំងរបស់អ្នក ឬមានទីតាំងជាកម្មសិទ្ធផ្ទាល់របស់ខ្លួន មានអចលនទ្រព្យតែមួយ ឬមានច្រើន ការយកចិត្តទុកដាក់ទៅលើអចលនទ្រព្យទាំងនោះ វាមានសារៈសំខាន់ណាស់ក្នុងពេលបច្ចុប្បន្ននេះ។ជាពិសេសជាងនេះទៅទៀត គឺការសម្រេចចិត្តដែលសំខាន់ចាំបាច់ដូចជា៖ “តើអ្នកណាអាចចូលប្រើប្រាស់អគារ និង គ្រឿងបរិក្ខាររបស់ខ្ញុំ?” “តើខ្ញុំឆ្លើយតបយ៉ាងដូចម្តេចចំពោះការសង្ស័យថាមានការចម្លងរោគ?” “តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីថែរក្សាអគាររបស់ខ្ញុំឱ្យដំណើរការ និងការពារខណៈដែលកម្លាំងពលកម្មរបស់ខ្ញុំ ភាគច្រើននៅផ្ទះ?” ហើយទីបញ្ចប់ “តើអ្វីជាកន្លែងដែលបង្ហាញពីសហគមន៍របស់យើង អំពីក្រុមហ៊ុន និងគុណតម្លៃរបស់យើង?”CBRE ដែលជាក្រុមហ៊ុនប្រឹក្សា និងគ្រប់គ្រងអចលនទ្រព្យ មើលខុសត្រូវអគារមួយចំនួននៅទូទាំងប្រទេសកម្ពុជា រួមជាមួយអគារការិយាល័យរាប់លានម៉ែត្រការ៉េ ផ្ទះល្វែង និងខុនដូនៅទូទាំងប្រទេសចិន អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិក។ ពួកគាត់ក៏មានមជ្ឈមណ្ឌលប្រចាំតំបន់នៅអាស៊ីអាគ្នេយ៍ ដែលប្រធានផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិមានទំនាក់ទំនងយ៉ាងទៀងទាត់។ ការចែករំលែកព័ត៌មាន / បទពិសោធ និងរួមគ្នាបង្កើតផែនការ និងនីតិវិធី ជាពិសេសនៅក្នុងគ្រាលំបាកនេះពីពួកគាត់ បានផ្តល់មេរៀនដ៏មានតម្លៃនៅពីក្រោយអនុសាសន៍របស់ខ្ញុំ។ការគ្រប់គ្រងអចលនទ្រព្យវិធីល្អបំផុតដើម្បីរក្សាកន្លែងរបស់អ្នកឱ្យមានសុវត្ថិភាព គឺរក្សាមនុស្សដែលមានមេរោគនៅផ្ទះ។ មានវិធីជាច្រើនដើម្បីឆ្លើយតបបញ្ហានេះ រួមមានការត្រួតពិនិត្យសីតុណ្ហភាព និងឧបករណ៍ទំនើបផ្សេងទៀត ដែលអាចដំឡើងជាអចិន្រ្តៃយ៍នៅក្នុងទីតាំង។ លើសពីនេះទៅទៀត ក៏មានជម្រើសដែលមានតម្លៃទាប ដូចជាការបង្កើនផ្លាកសញ្ញានៅច្រកចូល ដើម្បីរម្លឹកប្រជាជនឱ្យស្នាក់នៅផ្ទះប្រសិនបើមានជំងឺ ដាក់កម្រិតភ្ញៀវទេសចរ និងតំឡើងស្ថានីយ៍ត្រួតពិនិត្យសីតុណ្ហភាពដោយខ្លួនឯង។ផែនការសម្រាប់ការបិទទីតាំងទាក់ទងនឹងការប៉ះពាល់អាចនឹងជួបប្រទះករណីសង្ស័យ ឬករណីឆ្លង នៅក្នុងទីតាំងណាមួយរបស់អ្នក។ ជាជាងរង់ចាំដល់ពេលវាកើតឡើង យើងត្រូវចេះថ្លឹងថ្លែង ហើយរៀបចំផែនការជាលាយលក្ខណ៍អក្សរ និងអប់រំអ្នកគ្រប់គ្រងទីតាំងអគារ បុគ្គលិក និងអ្នកផ្គត់ផ្គង់របស់អ្នកឱ្យសកម្ម។ ត្រូវអោយពួកគាត់យល់អំពីចំណេះដឹងទាក់ទងនឹង អ្វីដែលត្រូវធ្វើជាមួយបុគ្គលម្នាក់ៗ? តើធ្វើដូចម្តេចដើម្បីបំបែកពួកគេ? តើធ្វើដូចម្តេចដើម្បីឱ្យពួកគេទៅផ្ទះដោយសុវត្ថិភាព? តើត្រូវចាត់វិធានការអ្វីខ្លះ? ប្រសិនបើអ្នកគិតអំពីរឿងទាំងអស់នេះ ហើយសរសេរវាជាមុន (ធ្វើការជាមួយអ្នកជំនាញច្បាប់ អ្នកជំនាញធនធានមនុស្ស ម្ចាស់អគារ និងអ្នកពាក់ព័ន្ធសំខាន់ៗ) អ្នកនឹងកាត់បន្ថយហានិភ័យ និងកាត់បន្ថយក្ដីបារម្ភនៅពេលព្រឹត្តិការណ៍ទាំងនេះកើតឡើង។ធ្វើការសំអាតជាញឹកញាប់ការបង្កើនការលាងសំអាត មានអត្ថប្រយោជន៍ដល់ការគ្រប់គ្រងឆ្លង ហើយគួរតែត្រូវបានអនុវត្តជាវិធានការបង្ការ។ យើងមិនចាំបាច់បាញ់សំលាប់មេរោគប្រចាំថ្ងៃទេ ប៉ុន្តែត្រូវចាំថា មេរោគអាចរស់នៅលើផ្ទៃរហូតដល់ 3 ថ្ងៃ; ការបង្កើនការសម្អាត នឹងជួយកាត់បន្ថយការប៉ះពាល់ពីមេរោគសម្រាប់អ្នក។ សម្អាតឱ្យបានញឹកញាប់ជាពិសេសនៅកន្លែងរួម។ នៅពេលដែលពិភពលោកបើកអាជីវកម្មឡើងវិញ យើងគួរតែរំពឹងថា នឹងមានការសំអាតកាន់តែច្រើន។ការគ្រប់គ្រងថាមពល និងគ្រប់គ្រងថ្លៃដើមឥឡូវនេះ ជាពេលវេលាដែលត្រូវប្រយ័ត្នប្រយែងជាងមុន សម្រាប់ការចំណាយលើថាមពល ពីព្រោះជាទូទៅ វាអាចចំណាយអស់ ៤០% ទៅ ៥០% នៃថ្លៃដើមសម្រាប់ផ្គត់ផ្គង់អគាររបស់អ្នក។ អ្នកមិនត្រូវការប្រព័ន្ធគ្រប់គ្រងអគារទំនើបអ្វីទេ ប៉ុន្តែអ្នកគួរតែមើលឧបករណ៍ខ្លះដោយយកចិត្តទុកដាក់។ គួរធានាថា អំពូលភ្លើង និងម៉ាស៊ីនត្រជាក់ត្រូវបានបិទពេលដែលមិនប្រើប្រាស់ រក្សាការថែរក្សាជាពិសេសលើប្រព័ន្ធម៉ាស៊ីនត្រជាក់ ដើម្បីធានានូវគុណភាពខ្យល់ និងប្រសិទ្ធភាពនៃការដំណើរការ។មើលថែទាំអ្នកផ្គត់ផ្គង់ឱ្យបានល្អអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារ កំពុងមានសារៈសំខាន់ចំពោះការបន្តអាជីវកម្ម ជាពិសេសអ្នកសំអាត។ អតិថិជនរបស់យើងមួយចំនួន បានណែនាំយើងឱ្យធ្វើការជាមួយអ្នកផ្គត់ផ្គង់ឱ្យប្រាកដថា ពួកគេរក្សាបុគ្គលិក និងរក្សាសមត្ថភាព ទោះបីជាទីតាំងនោះបានបិទ ឬបើកដំណើរការអោឱ្យប្រើប្រាស់តែផ្នែកខ្លះ។ អតិថិជនទាំងនេះយល់ថា ដៃគូអ្នកផ្គត់ផ្គង់របស់ពួកគេ ប្រតិបត្តិការនៅលើការចំណេញតិចតួច ហើយនិយោជិករបស់ពួកគេ ធ្វើប្រតិបត្តិការការចំណេញរឹតតែតិចតួច ដោយគ្មានការផ្តល់ជាសុវត្ថិភាពអ្វីទាំងអស់។ យើងជឿជាក់ថា អតិថិជនទាំងនេះ នឹងត្រូវបានបម្រើយ៉ាងល្អសម្រាប់សកម្មភាពទាំងនេះ។ទាញយកអត្ថប្រយោជន៍ពីពេលវេលារង់ចាំ ដើម្បីត្រៀមបើកឡើងវិញគ្រប់គម្រោងទីតាំងទាំងឡាយបានពន្យាពេលគម្រោង និង កំពុងរង់ចាំចុងសប្តាហ៍នៅពេលដែលអគារនោះទំនេរ។ អ្នកត្រូវរៀបចំផែនការធ្វើការសម្រាប់ពេលនេះអោឱ្យត្រឹមត្រូវ។ ឥឡូវនេះ គឺជាឱកាសរបស់អ្នកសម្រាប់គម្រោងទាំងនេះ។ យើងកំពុងធ្វើការជាមួយអតិថិជនដើម្បីបញ្ចប់គម្រោងដែលបានពន្យាពេល ត្រូវការធ្វើការផ្លាស់ប្ដូរ និងត្រូវការជួសជុល។ អ្នកគួរដាក់ឧបករណ៍ដែលមានប្រសិទ្ធិភាពថាមពលកាន់តែច្រើន។ ក្រុមការងាររបស់យើងនៅក្នុងប្រទេសចិន បានដឹងថា ការពន្យាពេលនៃការថែទាំនៅលើឧបករណ៍ចាស់ មិនអាចឆ្លើយតបទៅនឹងតម្រូវការ HVAC ដែលត្រូវការពឹងផ្អែកទៅលើវាខ្លាំងជាងមុននោះឡើយ ដូច្នេះយើងកំពុងខិតខំជួសជុល និងធ្វើឱ្យប្រសើរឡើង។ការទំនាក់ទំនងរក្សាឱ្យទាន់ពេលវេលានូវព័ត៌មានទាន់ហេតុការណ៍ តាមកាសែតក្នុងស្រុកទាំងអស់ និងនាយកដ្ឋានរដ្ឋាភិបាល ដើម្បីឱ្យអ្នកដឹងពីការផ្លាស់ប្តូរណាមួយដែលប្រហែលជាត្រូវបានអនុវត្ត។ រក្សាបុគ្គលិករបស់អ្នក អតិថិជនអ្នក និងអ្នកជួល ឱ្យដឹងនូវព័ត៌មានទាំងនេះ។ ប៉ុន្តែគួរតែកំណត់នូវបណ្តាញទំនាក់ទំនងផងដែរ ហើយកុំអោឱ្យមាននូវព័ត៌មានមិនពិត ដែលអាចបង្កើតឱ្យមានភាពច្របូកច្របល់នូវក្នុងការងារ។អនាគតថ្មីនៃភាពធម្មតានៅពេលអ្នកមានគម្រោងបើកជាថ្មី និយោជិក អតិថិជន និងអ្នកផ្គត់ផ្គង់របស់អ្នក នឹងមានការរំពឹងទុកថ្មី ពីរបៀបដំណើរការសំអាត និងគ្រប់គ្រងកន្លែងទីតាំងរបស់អ្នក។ នៅពេលដំណាលគ្នា អ្នកផ្គត់ផ្គង់ម្ចាស់ដី និងក្រុមថែទាំ កំពុងគ្រប់គ្រងការកើនឡើងនៃចំនួនការងារ។ អ្នកគួរពិចារណាផ្តោតលើចំនុច៣៖ប្រតិបត្ដិការ៖ ពិនិត្យ និងសាកល្បងប្រព័ន្ធនៅក្នុងអគារសំខាន់ៗ ដើម្បីធានាថា អគារមានសុវត្ថិភាព និងមានផាសុកភាពនៅពេលអ្នកត្រលប់មកកាន់កាប់វិញ។ការរៀបចំផែនការផ្តល់សេវាកម្ម៖ អនុញ្ញាតឱ្យអ្នកផ្តល់សេវាសំអាត អាហារបំប៉នសុខភាព HVAC ជាដើមមានពេលវេលាគ្រប់គ្រាន់ ដើម្បីធានាថា ពួកគេអាចនាំក្រុមរបស់ពួកគេត្រឡប់មកកន្លែងវិញ និងប្រតិបត្តិការពេញលេញ។ការគ្រប់គ្រងការផ្លាស់ប្តូរ៖ ធានាថាអ្នកកាន់កាប់ទីតាំង ដឹងអំពីអ្វីដែលបានធ្វើ តើមានអ្វីខុសពីគ្នា និងការការពារអ្វីខ្លះដែលត្រូវការដើម្បីរក្សាឱ្យមានសុខភាពល្អ។ រៀបចំខ្សែទូរស័ព្ទដើម្បីទទួលយកសំណួររបស់ពួកគេ។
ផលប្រយោជន៍សំខាន់ៗចំនួន៣នៃការទិញយូនីតខុនដូដែលមិនទាន់សាងសង់រួច
ផលប្រយោជន៍សំខាន់ៗចំនួន៣នៃការទិញយូនីតខុនដូដែលមិនទាន់សាងសង់រួច
June 6, 2022, 5:07 p.m.
Home & Living
Property Buyers & Sellers Advice
ជាមួយការរីកលូតលាស់យ៉ាងខ្លាំងនៃវិស័យអចលនទ្រព្យកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសផ្នែកលំនៅដ្ឋាន ជាក់ស្ដែងយើងឃើញវត្តមានដ៏ច្រើននៃគម្រោងលំនៅដ្ឋានថ្មីៗដែល ជាប្រភេទខុនដូពីកំរិតប្រភេទមធ្យមទៅដល់ប្រភេទប្រណីត។កាលពីមុនលំនៅដ្ឋានប្រភេទខុនដូហាក់ពុំសូវទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាជនកម្ពុជាដោយ ភាគច្រើននៃអ្នកទិញអចលនទ្រព្យប្រភេទនេះគឺជាជនជាតិបរទេស។ ជនបរទេសមានសិទ្ធិកាន់កាប់អចលនទ្រព្យ១០០%ចំពោះអចលលទ្រព្យប្រភេទខុនដូ យោងតាម ច្បាប់ស្ដីពីការផ្ដល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសដែលត្រូវបានអនុម័តឲ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១០។ ច្បាប់នេះអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិក្នុងការទិញ និងធ្វើជាម្ចាស់អចលនទ្រព្យនៅកម្ពុជាបានចាប់ពីជាន់ទី១ឡើងទៅនៃអគារសហកម្មសិទ្ធិ ក៏ប៉ុន្ដែម្ចាស់យូនីតជាជនបរទេសមិនអាចមានចំនួនច្រើនជាង៧០%សម្រាប់អគារសហកម្មសិទ្ធិមួយនោះទេ។ក៏ប៉ុន្ដែទំនោរនេះហាក់មានការប្រែប្រួលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយរបៀបនៃការរស់នៅថ្មី និងការក់ើនឡើងនៃប្រាក់ចំណូល មានប្រជាជនកម្ពុជាជាច្រើនបានងាកមកចាប់អារម្មណ៍លើលំនៅដ្ឋានជាប្រភេទខុនដូ។ ទន្ទឹមនឹងនេះយើងក៏មើលឃើញពីនិន្នាការដ៏ពេញនិយមមួយក្នុងចំណោមអ្នកទិញ អចលនទ្រព្យទាំងអស់នោះគឺការទិញយូនីតខុនដូដែលមិនទាន់សាងសង់រួច។តើការទិញយូនីតខុនដូរដែលមិនទាន់សាងសង់រួចមានផលប្រយោជន៍អ្វីខ្លះ? ការទិញគម្រោងខុនដូប្រភេទនេះផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍ជាច្រើន តួយ៉ាងផលប្រយោជន៍សំខាន់ៗចំនួន៣ដែលមិនអាចរំលងបាននោះរួមមាន៖ទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ទឹកសន្ទាប់ក្រុមហ៊ុនអភិវឌ្ឍគម្រោងជាច្រើនត្រូវការដើមទុនបង្វិលដើម្បីយកទៅទូទាត់ការចំណាយផ្សេងៗក្នុងការដំណើរការគម្រោងរបស់ពួកគេ។ ដូច្នេះដើម្បីអាចទទួលបានទុនបង្វិលក្រុមហ៊ុនមួយចំនួនបានដាក់ លក់គម្រោងរបស់ពួកគេទាំងគម្រោងមិនទាន់បានបញ្ចប់ការសាងសង់នៅឡើយ។ ដូច្នេះដើម្បីទាក់ទាញ អតិថិជនឲ្យទិញគម្រោងរបស់ពួកគេក្នុងដំណាក់កាលនេះ ក្រុមហ៊ុនអភិវឌ្ឍមួយចំនួនធ្វើការបញ្ចុះតម្លៃដ៏ ច្រើនសន្ធឹកសន្ធាប់ ហើយក្រុមហ៊ុនខ្លះទៀតថែមទាំងផ្ដល់ជូននូវការសន្យាផ្សេងៗដូចជា៖ ការធានាជូលត្រឡប់ ឬការទិញត្រឡប់វិញទាំងស្រុងបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់ជាមួយអត្រាចំណេញ ខ្ពស់។មានជម្រើសច្រើនការទិញយូនីតខុនដូដែលមិនទាន់សាងសង់រួចផ្ដល់ឲ្យអ្នកនូវឳកាស និងជម្រើសជាច្រើនក្នុងការជ្រើស រើសប្រភេទយូនីត និងទីតាំងនៃយូនីតដែលអ្នកពេញចិត្ត។ងាយស្រួលក្នុងការផ្លាស់ប្ដូរ ឬ កែតម្រូវការទិញយូនីតខុនដូប្រភេទនេះផ្ដល់ឲ្យអ្នកនូវភាពបត់បែន​ និងភាពងាយស្រួលក្នុងការផ្លាស់ប្ដូរការរចនាម៉ូត ការរៀបចំ ឬ កែតម្រូវផ្នែកផ្សេងៗខាងក្នុងទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ដូចជា៖ ដេគ័រ ទីតាំងទ្វារ ឬបង្អួច ចង្ក្រានបាយ បន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងអំពូលបំភ្លឺខាងក្នុងជាដើម។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
គន្លឹះសំខាន់ៗក្នុងការសន្សំប្រាក់ដើម្បីទិញផ្ទះដំបូងរបស់អ្នក​
គន្លឹះសំខាន់ៗក្នុងការសន្សំប្រាក់ដើម្បីទិញផ្ទះដំបូងរបស់អ្នក​
October 4, 2022, 6:58 a.m.
Home & Living
Property Buyers & Sellers Advice
ស្ថិតក្នុងវ័យ២០ឆ្នាំ អ្នកមានពេលវេលា និងឱកាសជាច្រើនដើម្បីរកចំណូល។ វាក៏ជាពេលមួយដែលអ្នកគួរតែចាប់ផ្ដើមសន្សំប្រាក់ក្នុងការវិនិយោគទិញផ្ទះដំបូងរបស់អ្នក។ប្រសិនបើអ្នកមានអាយុក្រោម៣០ឆ្នាំ មានការងារសមរម្យមួយ ប៉ុន្ដែមិនទាន់មានផ្ទះជារបស់ខ្លួន នេះជាពេលមួយសម្រាប់អ្នកក្នុងការសន្សំប្រាក់ទិញផ្ទះដំបូងរបស់អ្នក។ អចលនទ្រព្យនៅកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញុកំពុងមានការរីកដុះដាលយ៉ាងខ្លាំង ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត អ្នកនឹងមានជម្រើសកាន់តែច្រើនជាមួយគម្រោងខុនដូ ឬបុរីថ្មី។ក្នុងចិត្តអ្នកប្រហែលជាគិតថា «តែខ្ញុំនៅក្មេងទេ! ខ្ញុំចង់ឃើញពិភពលោក និងទទួលបទពិសោធន៍ថ្មីៗ។ ឬ តើអ្នកមានឃើញតម្លៃទេ? វាថ្លៃណាស់។» ខណៈដែកការព្រួយបារម្ភទាំងពីរនេះហាក់ដូចជារឿងសាមញ្ញ ប៉ុន្ដែការពិតវាមិនពិបាកដូចអ្នកគិតនោះទេ។ហេតុអ្វីអ្នកគួរចាប់ផ្ដើមសន្សំប្រាក់​សម្រាប់ការទិញផ្ទះខណៈពេលដែលអ្នកមានអាយុ២០ឆ្នាំ?ស្ថិតក្នុងវ័យ២០ឆ្នាំជាពេលវេលាល្អបំផុតសម្រាប់អ្នកក្នុងការសន្សំប្រាក់ដើម្បីទិញផ្ទះ។ ប៉ុន្ដែយុវវ័យភាគច្រើនតែងតែខ្ចះខ្ជាយនូវពេលវេលារបស់ពួកគេ។ ពួកគេភាគច្រើនតែងតែចំណាយប្រាក់លើការដើរកម្សាន្ដ និងការបរិភោគអាហារខាងក្រៅ។ ពួកគេតែងគិតថាពួកគេធ្វើការរកលុយ​សម្រាប់សកម្មភាពទាំងអស់នេះ ហេតុអ្វីមិនចំណាយវា? ត្រង់ចំណុចនេះហើយជាបញ្ហា។ នៅក្នុងវ័យ២០ឆ្នាំ អ្នកមានពេលវេលា និងឳកាសច្រើនដើម្បីរកប្រាក់ ដែលមិនមានកម្រិតដូចគ្នា​ ពេលឈានដល់វ័យ៣០ ឬ៤០ឆ្នាំ។ ការដាក់ប្រាក់សន្សំសម្រាប់ផ្ទះ ជាពិសេសក្នុងវ័យ២០ឆ្នាំនឹងផ្ដល់នូវប្រយោជន៍មួយនៅពេលដែលអ្នកដឹងពីតម្លៃនៃការកាន់កាប់ផ្ទះ។ប្រាក់សន្សំមិនចាំបាច់ទាល់តែមានច្រើននោះទេ។ តែអ្នកគួរកាត់បន្ថយការចំណាយប្រចាំថ្ងៃ ឬការចំណាយផ្សេងៗ និងត្រូវប្រាកដថាអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ប្រាក់កក់ផ្ទះជាលើកដំបូង។ នេះមិនមានន័យថាអ្នកគួរបញ្ឈប់ការចំណាយលើរបស់ទាំងនោះទាំងស្រុងទេ ប៉ុន្ដែអ្នកគួរតែពិចារណាក្នុងការកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់ដើម្បីសុវត្ថិភាពនាពេលអនាគតរបស់អ្នក។គន្លឹះសន្សំប្រាក់ប្រចាំថ្ងៃ សប្ដាហ៍ និងខែកាត់បន្ថយការធ្វើដំណើរកម្សាន្ដទៅក្រៅប្រទេសប្រសិនបើអ្នកធ្វើដំណើរកម្សាន្ដក្រៅប្រទេស ២ ឬ៣ដងក្នុងមួយឆ្នាំ អ្នកគួរកាត់បន្ថយទៅ១ ឬ២ដងក្នុងមួយឆ្នាំវិញ។ សំបុត្រយន្ដហោះមានតម្លៃទាបបំផុតប្រមាណ ២០០ដុល្លារ ក្នុងការធ្វើដំណើរទៅមក។ ម្យ៉ាងវិញទៀត អ្នកមិនត្រឹមតែចំណាយលើសំបុត្រយន្ដហោះតែមួយមុខនោះទេ ការចំណាយលើកន្លែងស្នាក់នៅ អាហារ វត្ថុអនុស្សាវរីយ និងសកម្មភាពផ្សេងៗ។ ការចំណាយទៅលើការស្នាក់នៅ និងអាហារអាចមានចន្លោះពី៣០០ ទៅ១០០០ដុល្លារ ចំពោះដំណើរកម្សាន្ដម្ដងៗ។(កាត់បន្ថយការធ្វើដំណើរក្រៅប្រទេសគឺជាមធ្យោបាយដ៏ល្អមួយក្នុងការសន្សំប្រាក់សម្រាប់អ្នក។ រូបភាពដោយ៖ Economytraveller.com)ប្រសិនបើអ្នកកាត់បន្ថយការធ្វើដំណើរកម្សាន្ដនេះបាន នោះអ្នកនឹងអាចសន្សំប្រាក់បានជាមធ្យមប្រមាណ៥០០ដុល្លារក្នុងមួយឆ្នាំ។ ដែលប្រាក់នេះអាចសន្សំសម្រាប់ការទិញលំនៅដ្ឋានបាន។បន្ថយការបរិភោគអាហារថ្លៃៗ(ប៊ឺរហ្គឺរដូចក្នុងរូបភាពនេះអាចមានតម្លៃរហូតដល់១០ដុល្លារ. រូបភាពដោយ៖ Timothy O’Toole)ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញសម្បូរទៅដោយហាងអាហារឆ្ងាញ់ៗ។ ភោជនីដ្ឋានជាច្រើនកំពុង រីកដុះដាលដូចផ្សិត ដែលមានបម្រើទាំងមុខម្ហូបខ្មែរ និងបរទេស។ ការបរិភោគអាហារនៅតាមហាងទំនើបថ្លៃៗ អ្នកត្រូវចំណាយជាមធ្យមចាប់ពី ១០ ទៅ ៣០ដុល្លារក្នុងមួយ ពេល។ ប្រសិនបើអ្នកចំណាយលើការបរិភោគអាហារ១០ដុល្លារ ឬច្រើនជាងនេះក្នុងការទទួលទានមួយពេល នោះអ្នកនឹងចំណាយប្រមាណ២០ ទៅ ៣០ដុល្លារក្នុងមួយថ្ងៃ។អ្នកគួរតែជ្រើសរើសអាហារដែលមិនសូវថ្លៃ ប៉ុន្តែនៅតែរក្សាបានរសជាតិឆ្ងាញ់ ពីព្រោះនៅក្នុងរាជធានីភ្នំពេញក៏សម្បូរដោយហាងអាហារឆ្ងាញ់​ និងមានតម្លៃសមរម្យចន្លោះពី ៣ ទៅ៥ដុល្លារផងដែរ។ ការបរិភោគនៅផ្ទះក៏ជួយសម្រួលដល់ការចំណាយរបស់អ្នកដែរ។ ប្រសិនបើអ្នកមិន ចេះធ្វើម្ហូប អ្នកគួរតែតែរៀនធ្វើម្ហូប ព្រោះវាអាចជួយអ្នកឲ្យសន្សំប្រាក់បានច្រើន។រៀននិយាយថា «ទេ» ចំពោះសកម្មភាព និងការចំណាយថ្លៃៗ(និយាយថា «ទេ» អាចជាជម្រើសល្អសម្រាប់ការគ្រប់គ្រងការចំណាយរបស់អ្នកខណៈពេលដែលអ្នកកំពុងបង់រំលស់ផ្ទះ។ រូបភាពដោយ៖ LostPlate.com )អ្នកស្រឡាញ់មិត្តភក្ដិ និងក្រុមគ្រួសាររបស់អ្នក ប៉ុន្ដែបើអ្នកយល់ព្រមរាល់ការស្នើរសុំ ឬការធ្វើដំណើរទៅកាន់កន្លែងណាមួយជាមួយពួកគេញឹកញាប់ នោះវាអាចប៉ះពាល់ដល់ការសន្សំប្រាក់របស់អ្នក។ ឧទាហរណ៍ប្រសិនបើអ្នកចំណាយ៤០ដុល្លារទៅលើការចេញទៅក្រៅជារៀងរាល់សប្ដាហ៍ រួមមានការចំណាយទៅលើអាហារ ភេសជ្ជៈ ការមើលកុន ថ្លៃធ្វើដំណើរ ឬក៏ការចំណាយផ្សេងៗ ហើយបើក្នុងមួយខែអ្នកចេញទៅក្រៅចំនួន៤ដង នោះអ្នកនឹងចំណាយអស់១៦០នៅក្នុងមួយខែ។ការចំណាយទៅលើសកម្មភាពទាំងនោះមានភាពខុសៗគ្នា។ ប៉ុន្ដែអ្នកត្រូវចាំថា ការធ្វើដំណើរទៅក្រៅនៅចុងសប្ដាហ៍ វាជាសកម្មភាពមួយដែលមិនល្អចំពោះការសន្សំប្រាក់ឡើយ។ជៀសវាងការចំណាយទៅលើកាហ្វេថ្លៃៗ(កាត់បន្ថយការចំណាយលើកាហ្វេប្រចាំថ្ងៃ អាចជួយទៅដល់ការសន្សំប្រាក់អ្នកអ្នក។ រូបភាពដោយ៖ Discover Cambodia)ការចំណាយទៅលើកាហ្វេថ្លៃៗប្រចាំថ្ងៃរបស់អ្នកអាចប៉ះពាល់ទៅដល់ការសន្សំប្រាក់ ប្រសិនបើអ្នកចំណាយទៅលើវាជារៀងរាល់ថ្ងៃ។ កាហ្វេប្រែនមានតម្លៃជាមធ្យមប្រមាណពី២.៥ ទៅដល់ ៤.៥ដុល្លារ មានន័យថាជាមធ្យមអ្នកអាចចំណាយរហូតទៅដល់ ១០០ដុល្លារក្នុងមួយខែ។ ប្រសិនបើអ្នកអាច កាត់បន្ថយការចំណាយនេះបាន អ្នកអាចសន្សំប្រាក់ ១២០០​ដុល្លារក្នុងមួយឆ្នាំ។តាមដានការចំណាយប្រចាំថ្ងៃ សប្ដាហ៍ និងប្រចាំខែ(ការតាមដានការចំណាយប្រចាំខែអាចធ្វើឲ្យអ្នកស្វែងយល់កាន់តែច្បាស់ពីទម្លាប់ចំណាយរបស់អ្នក និងដឹងពីខ្ទង់ចំណាយដែលត្រូវសន្សំ។ រូបថតដោយ Review Geek។)ការធ្វើបញ្ជីចំណាយប្រចាំខែរបស់អ្នក មិនមែនជារឿងអាក្រក់ឡើយ។ វាជារឿងមួយដែលល្អ ព្រោះវានឹងធ្វើឲ្យអ្នកដឹងច្បាស់ពីការចំណាយរបស់អ្នក។ នេះគឺជាសំណួរមួយចំនួនដែលអ្នកគួរ សួរខ្លួនឯងដើម្បីតាមដានការចំណាយរបស់អ្នក៖តើខ្ញុំចំណាយទៅលើអ្វីខ្លះ?តើខ្ញុំត្រូវចំណាយប៉ុន្មានលើសកម្មភាពទាំងនោះ?តើខ្ញុំចំណាយលើសកម្មភាពនេះញឹកញាប់កំរិតណា?ឆ្លើយនឹងសំណួរទាំងនេះ អ្នកនឹងដឹងកាន់តែច្បាស់នូវទម្លាប់ចំណាយប្រចាំខែរបស់អ្នក ជាពិសេសក្នុងការកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់អ្នក។ ហេតុអ្វីបានជាខ្ញុំមិនអាចសន្សំលុយបាន?តើវាជាការចាំបាច់ទេក្នុងការចំណាយទៅលើរបស់អស់ទាំងនេះ?តើខ្ញុំអាចកំណត់ការចំណាយទាំងអស់នេះបានទេ?បង្កើតគណនីដាច់ដោយឡែកមួយ ជាពិសេសគណនីសន្សំ(រូបភាព ABA) ដូចដែលម្ដាយខ្ញុំតែងនិយាយ «សន្សំលុយទុកមុន ហើយចំណាយអ្វីដែលនៅសល់»។ មានធនាគារជាច្រើនដូចជា ABA អនុញ្ញាតឲ្យអ្នកបង្កើតគណនីសន្សំដាច់ដោយឡែកដោយភ្ជាប់ជាមួយនឹងទូរស័ព្ទរបស់អ្នក។ នៅពេលដែលអ្នកទទួលបានប្រាក់ចំណូលប្រចាំខែរបស់អ្នក ឬប្រាក់ផ្សេងៗ អ្នកគួរតែបញ្ចូលទៅក្នុងគណនីសន្សំរបស់អ្នក ចៀសវាងការចំណាយផ្សេងៗ។ចំនួនប្រាក់ដែលត្រូវសន្សំគឺអាស្រ័យទៅតាមតម្រូវការរបស់អ្នក។ បើតាមការណែនាំភាគច្រើន អ្នកគួរតែរក្សាទុក ២០ ទៅ ៣០ភាគរយនៃប្រាក់ចំណូលសរុបរបស់អ្នក ហើយអ្នកត្រូវចងចាំថា អ្នកមិនត្រូវប៉ះពាល់ប្រាក់សន្សំរបស់អ្នកឡើយ លុះត្រាក្នុងករណីចាំបាច់បំផុត។ការសន្សំប្រាក់នឹងផ្ដល់ផលប្រយោជន៍ច្រើនឲ្យអ្នកក្នុងថ្ងៃអនាគតអ្នកប្រហែលជាលឺម្ដងជាពីរដងរួចមកហើយពីឪពុកម្ដាយ ឬបងប្អូនរបស់អ្នក ហើយវារឿងដដែលៗមិនមានអ្វីថ្មីឡើយ ប៉ុន្ដែវាជាការពិត។ ការកាត់បន្ថយការចំណាយប្រចាំថ្ងៃជាលើកដំបូង វាមិនមែនជារឿងងាយស្រួលទេសម្រាប់អ្នក តែការព្យាយាមរបស់អ្នកនឹងធ្វើឲ្យអ្នករីករាយនៅពេលដែលអ្នកទទួលបានផ្ទះជារបស់ខ្លួន។ ការមានផ្ទះ ផ្ដល់នូវអារម្មណ៍សុវត្ថិភាព និងការធានានូវអនាគតដ៏ប្រសើរសម្រាប់អ្នក។ ដូច្នេះ នៅពេលដែលអ្នកគិតពីការទិញកាហ្វេកែវទី៣របស់អ្នកនៅម៉ោង៥ល្ងាច អ្នកគួរតែសួរខ្លួនអ្នកថា តើអ្នកពិតជាត្រូវការវាណាស់មែនទេ?ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
retiree on the beach
ការណែនាំសម្រាប់ការស្នាក់នៅកម្ពុជាពេលចូលនិវត្តន៍
May 31, 2024, 1:32 a.m.
Realestate News
Home & Living
តាមការលើកឡើងរបស់គេហទំព័រ International Living ដែលស្រាវជ្រាវពីការចូលនិវត្តន៍ សម្រាប់ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១២ ក្នុង ពិភពលោក ក្នុងចំណោមប្រទេសល្អបំផុតសម្រាប់អ្នកចូលនិវត្តន៍។ស្របតាមទិន្នន័យដែលបានលើកឡើងខាងលើនេះ ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាកន្លែងដែលចំណាយប្រាក់តិចបំផុតសម្រាប់អ្នកចូលនិវត្តន៍ អស់រយៈពេល៤ឆ្នាំជាប់គ្នាមកហើយ។ គួរឲ្យចាប់អារម្មណ៍ផងដែរថា គេហទំព័រ Nine.com.au ក៏បានបង្ហាញទិន្នន័យប្រហាក់ប្រហែលគ្នាដែរថា កម្ពុជាគឺជាប្រទេសល្អបំផុតសម្រាប់អ្នកចូលនិវត្តន៍។ដើម្បីអបអរសាទរដល់ដំណឹងល្អនេះ គេហទំព័រ Realestate.com.kh រីករាយនឹងនាំជូនអ្នកនូវអត្ថបទ ណែនាំនៅកម្ពុជា សម្រាប់អ្នកដែលមានបំណងមកកំសាន្តនៅពេលចូលនិវត្តន៍។យើងក៏នឹងលើកឡើងអំពីអចលនទ្រព្យនៅកម្ពុជា អំពីការស្នើសុំទិដ្ឋាការ និងការធ្វើដំណើរកំសាន្ត។ការជួលផ្ទះការជួលកន្លែងស្នាក់នៅ មានតម្លៃទាបនៅឡើយនៅក្នុងប្រទេសកម្ពុជា។ អ្នកអាចជួលអាផាតមេន បែបអឺរ៉ុប ត្រឹមតម្លៃតែ ៣០០ ដុល្លារ ប៉ុណ្ណោះក្នុងមួយខែ ហើយកន្លែងស្នាក់អាស្រ័យនេះថែមទាំងមានទីតាំងនៅទីក្រុងថែមទៀត។ តម្លៃនោះ អាចមានទាបជាងនេះទៅទៀតទៅតាមតំបន់ផ្សេងៗ ដូចជាកំពត ក្រុងព្រះសីហនុ និងសៀមរាប។សម្រាប់អ្នកដែលមានចំណូលថេរ អ្នកក៏អាចស្នាក់នៅកម្ពុជាយ៉ាងងាយស្រួលផងដែរ។ កន្លែងស្នាក់ទាំងនោះ សុទ្ធតែមានសេវាកម្មតាមតម្រូវការរបស់អ្នក ដូចជាសេវាកម្មសំអាត កន្លែងហាត់ប្រាណ និងកន្លែងហែលទឹក ជាដើម។ អ្នកក៏អាចរកបានបន្ទប់គ្រែមួយក្នុងតម្លៃ ប្រហែលចាប់ពី ៥០០ ដុល្លារ។ អ្នកអាចរកបានជម្រើសផ្សេងទៀត ដែលរួមមាន៖ ការជួលផ្ទះ វីឡា ឬខុនដូ ដែលអាចមានតម្លៃថ្លៃបន្តិច ប៉ុន្តែមានទីតាំងនៅជិតទីក្រុងជាង។យើងមានការណែនាំដល់ជាជាចម្រើនដល់អ្នកទិញ ឬជួលផ្ទះ ដែលជាជនបរទេស ទាំងនៅនៅភ្នំពេញ នៅក្រុងព្រះសីហនុ និងសៀមរាប។ ការណែនាំទាំងនេះអាចប្រាប់អ្នកអំពីតម្លៃ ដែលស្របតាមស្តង់ដាទីកន្លែងស្នាក់នៅនីមួយៗ។ទិដ្ឋាការការស្នើសុំទិដ្ឋាការ មានលក្ខណៈងាយស្រួលណាស់នៅកម្ពុជា។ គេឃើញមានទិដ្ឋាការពិសេស សម្រាប់អ្នកដែលចូលនិវត្តន៍ទៀតផង។ នៅពេលអ្នកមកដល់ប្រទេសកម្ពុជា អ្នកត្រូវប្រាកដថា អ្នកទទួលបានទិដ្ឋាការកម្រិត E ប៉ុន្តែមិនមែនស្នើយកទិដ្ឋាការទេសចរណ៍ទេ។បន្ទាប់មក អ្នកអាចស្នើសុំពន្យារទិដ្ឋាការ ER។ ខាងក្រោមនេះគឺជាលក្ខខណ្ឌដែលត្រូវបំពេញ៖១. ត្រូវមានអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅ២. មិនត្រូវជាបុគ្គលិកធ្វើការឡើយ៣. ត្រូវតែអាចបញ្ជាក់បានថាអ្នកបានចូលនិវត្តន៍ ដោយមានឯកសារបញ្ជាក់ពីសុវត្ថិភាពសង្គម និងត្រូវតែមានថវិកាគ្រប់គ្រាន់ ដែលបញ្ជាក់ដោយធនាគារ ឬឯកសារថវិកាសម្រាប់អ្នកចូលនិវត្តន៍។ការពន្យារតាមលក្ខខណ្ឌនេះ នឹងមានសុពលភាពរហូតដល់មួយឆ្នាំ។ តម្លៃនៃការពន្យារទិដ្ឋាការសម្រាប់ជនចូលនិវត្តន៍នោះ គឺដូចគ្នាទៅនឹងតម្លៃពន្យារទិដ្ឋាការធ្វើការងារ  ដែលមានតម្លៃ ២៩០ ដុល្លារ ដោយអនុញ្ញាតឲ្យចេញចូលបានច្រើនដង។ អ្នកអាចទៅជួបភ្នាក់ងារធ្វើដំណើរនៅទីក្រុង ហើយគេនឹងជួយរត់ឯកសារឲ្យអ្នក។ចំណីអាហារទោះបីជាអ្នកចម្អិនអាហារខ្លួនឯង ឬញ៉ាំនៅភោជនីយដ្ឋានខាងក្រៅក៏ដោយ តម្លៃចំណាយទៅលើម្ហូបអាហារអស់មិនច្រើនប៉ុន្មានទេ។ សម្រាប់អាហារនៅភោជនីយដ្ឋានល្មមមួយ អ្នកចំណាយត្រឹមតែ ៤ ដុល្លារប៉ុណ្ណោះនៅទីក្រុងភ្នំពេញ។ បើនៅទីជនបទវិញ តម្លៃកាន់តែទាបជាងនេះទៅទៀត។ ខាងក្រោមនេះ គឺជាទំនិញទូទៅ និងតម្លៃជាមធ្យមនៅទីក្រុងភ្នំពេញ៖១. នំប័ុងមួយដើម មានតម្លៃ ១.២៣ ដុល្លារ២. ពងទា១២គ្រាប់ មានតម្លៃ ១.៦០ ដុល្លារ៣. មាន់មួយគីឡូក្រាម មានតម្លៃ ៤.៤៧ ដុល្លារ៤. ទឹកដោះគោមួយលីត្រ មានតម្លៃ ២.២៧ ដុល្លារ៥. ឡាតេ ឬកាប៉ូឈីណូនៅហាងកាហ្វេ មានតម្លៃ ២.២០ ដុល្លារ៦. ស្រាបៀមួយដបមានតម្លៃ១ដុល្លារដូចដែលបានលើកឡើងខាងលើ ការចំណាយសម្រាប់ការស្នាក់នៅប្រចាំថ្ងៃ មិនសូវថ្លៃប៉ុន្មានទេ។ ប្រសិនបើអ្នកចង់រកអាហារ ទំនិញ និងហាង ដែលមានតម្លៃទាប អ្នកអាចទៅផ្សារលក់ទំនិញធម្មតានៅតំបន់នោះ។ ប៉ុន្តែអ្នកក៏អាចចូលទៅកាន់ហាងលក់ទំនិញ ដែលមានលក់ទំនិញក្នុងផ្សារទំនើបបានផងដែរ។ ហាងយីហោល្បីៗ ដូចជា៖ Circle K,​ Super Duper និងផ្សារ Aeon មានកំណើនយ៉ាងឆាប់រហ័សនៅកម្ពុជាផងដែរ។ការរស់នៅដោយភាពរីករាយការស្វែងរកសកម្មភាពមួយដែលយើងពេញចិត្ត មានលក្ខណៈងាយស្រួលណាស់នៅកម្ពុជា។ ប្រសិនបើអ្នកជាមនុស្សសកម្ម អ្នកអាចរកបានក្លឹបកីឡាជាច្រើន ដូចជា៖ ការរត់កីឡា ឬកីឡាវាយកូនបាល់ជាដើម។ប្រសិនបើអ្នកចូលចិត្តជិះកង់ ឬជុសជុលម៉ូតូ កម្ពុជាជាកន្លែងដែលល្អបំផុត។ អ្នកអាចជិះកង់ពេញមួយឆ្នាំក៏បាន។តើអ្នកជាមនុស្សចូលចិត្តធ្វើអំពើសប្បុរសធម៌មែនទេ? បើមែននោះ អ្នកអាចចូលរួមជាមួយអង្គការ ក្រៅរដ្ឋាភិបាលជាច្រើនផងដែរ។ ពួកគេត្រូវការអ្នកដើម្បីជួយដល់យុវវ័យក្នុងស្រុកផងដែរ។ការធ្វើដំណើរប្រសិនបើអ្នកជាអ្នកចូលនិវត្តន៍មកពីលោកខាងលិច ហើយអ្នកសម្រេចចិត្តរស់នៅកម្ពុជា អ្នកអាចធ្វើដំណើរបានយ៉ាងងាយស្រួល។ សំណាងល្អ កម្ពុជា ស្ថិតនៅចំកណ្តាល នៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍លើពិភពលោក។ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ វៀតណាម សិង្ហបុរី ហុងកុង និងប្រទេសផ្សេងៗទៀត ក៏ស្ថិតនៅប្រទេសកម្ពុជាដែរ ហើយអ្នកអាចជិះយន្តហោះតែមួយភ្លែតក៏អាចទៅដល់ប្រទេស ទាំងនោះ។ ក្រៅពីនេះទៀតនៅមានប្រទេសចិន ឥណ្ឌា អូស្រា្តលី ជប៉ុន និងកូរ៉េខាងត្បូងផងដែរ ដែលទោះបីជាឆ្ងាយបន្តិចពីកម្ពុជា តែគេអាចទៅទីនោះបានយ៉ាងងាយ។ការធ្វើដំណើរនៅជុំវិញប្រទេសកម្ពុជា មានលក្ខណៈជាការផ្សងព្រេង។ ដើម្បីទទួលបានពត៌មានកាន់តែច្បាស់ អ្នកអាចអានបន្ថែមការណែនាំអំពីទេសចរណ៍មកកាន់កម្ពុជា។សុខុមាលភាពការព្យាបាលជម្ងឺនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈមានលក្ខណៈល្អប្រសើរ តែមានចំណុចខ្វះខាតមួយចំនួនដែរ។ ចំណុចល្អនោះគឺ៖១. ថ្នាំសង្កូវមានតម្លៃអាចទទួលយកបាន ដែលអាចរកបាននៅស្ទើរតែគ្រប់ទីកន្លែង២. ទៅជួបគ្រូពេទ្យដើម្បីព្យាបាលជំងឺទូទៅ ដូចជា៖ ផ្តាសាយ ឬឈឺពោះ មានភាពរហ័ស និងងាយស្រួល៣. គ្លីនិក និងមន្ទីរពេទ្យមានឈ្មោះល្បី នៅទីក្រុងភ្នំពេញ មានគ្រូពេទ្យល្អ ដែលអាចនិយាយអង់គ្លេសបានល្អថែមទៀតផង។៤. ប្រសិនបើអ្នកចង់ទៅព្យាបាលជាមួយគ្រូពេទ្យប៉ែកអឺរ៉ុប កម្ពុជាក៏មានគ្រូពេទ្យចុះអនុវត្តជាច្រើនផងដែរ។គេក៏សង្កេតឃើញចំណុចដែលគួរកែលម្អផងដែរ ដោយសារតែប្រទេសនេះ នៅតែជាប្រទេសកំពុងអភិវឌ្ឍន៍៖១. ចំពោះបញ្ហាធ្ងន់ធ្ងរ មនុស្សជាច្រើន រួមទាំងប្រជាពលរដ្ឋក្នុងស្រុកផង ជ្រើសរើសទៅព្យាបាលជំងឺនៅប្រទេសថៃ ឬសិង្ហបុរី។ ជាទូទៅ កម្រិតនៃការព្យាបាលនៅទីនេះល្អ និងមានតម្លៃថោកផងដែរ។២. អ្នកត្រូវប្រាកដថា អ្នកបានជ្រើសរើសកន្លែងលក់ថ្នាំពេទ្យដែលគួរឲ្យទុកចិត្តបាន។ សុវត្ថិភាពជាសំខាន់។ការពេញចិត្តនឹងរបៀបនៃការរស់នៅជាចុងក្រោយ ប្រហែលជាការដើរគំសាន្តជាអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត។ មនុស្សជាច្រើនពាន់នាក់ជ្រើសរើសទៅបរទេសនៅពេលចូលនិវត្តន៍ជារៀងរាល់ឆ្នាំ។ ប្រសិនបើកម្ពុជា គឺជាកន្លែងដែលធ្វើឲ្យអ្នកសប្បាយចិត្ត អ្នកគួរជ្រើសរើសយកកម្ពុជា។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
គន្លឹះសាមញ្ញ៤យ៉ាងក្នុងការគ្រប់គ្រងថវិកាសម្រាប់ទិញផ្ទះថ្មី
គន្លឹះសាមញ្ញ៤យ៉ាងក្នុងការគ្រប់គ្រងថវិកាសម្រាប់ទិញផ្ទះថ្មី
June 6, 2022, 6:38 p.m.
Home & Living
Property Buyers & Sellers Advice
អ្នកគ្រប់គ្នាត្រូវសន្សំប្រាក់ដើម្បីទិញអចលនទ្រព្យ! ប៉ុន្តែដើម្បីសន្សំបានប្រាក់សម្រាប់ទិញផ្ទះថ្មី ឬសម្រាប់ទូទាត់កម្ចីទិញផ្ទះជាមួួយធនាគារក៏ដោយអ្នកប្រាកដជាត្រូវការថវិកាគ្រប់គ្រាន់ ក្នុងកម្រិតណាមួយ។ ថវិកានេះអាចសន្សំបានកាន់តែច្រើន នៅពេលដែលគ្រួសាររបស់អ្នកកាន់តែរឹងមាំ។ខាងក្រោមនេះគឺជាគន្លឹះ៤​ចំណុចនៃការរៀបចំថវិកា​​ដែលនឹងអាចជួយអ្នកក្នុងការសន្សំប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសាររបស់អ្នក។១. គន្លឹះទី១៖  អ្នកត្រូវធ្វើបញ្ជីប្រាក់ចំណូលប្រចាំខែរបស់អ្នករួមទាំងប្រភពចំណូលគ្រប់យ៉ាងផ្សេងៗទៀតដែលមាន។ បន្ទាប់មកធ្វើបញ្ជីចំណាយទាំងអស់ដែលអ្នកត្រូវតែបង់ប្រចាំខែ​រួមមានដូចជា៖ ថ្លៃជួល(ផ្ទះ ឬថ្លៃផ្សេងៗ) ថ្លៃភ្លើង ការជួសជុលរថយន្ត ថ្លៃសាលាសម្រាប់កូន(បើមាន) ម្ហូបអាហារ ការចំណាយសម្រាប់កម្មវិធីសង្គម ​និងការកំសាន្តផ្សេងៗ។ និយាយជារួម​ការចំណាយទូទៅទាំងអស់សម្រាប់អ្នក និងគ្រួសាររបស់អ្នកត្រូវរាយក្នុងបញ្ជីឲ្យបានត្រឹមត្រូវ។២. គន្លឹះទី២៖  អ្នកត្រូវធ្វើបញ្ជីផ្សេងមួយទៀតដើម្បីដាក់រាល់ការចំណាយទាំងឡាយណាដែលមិនចាំបាច់ ហើយចំណាយទាំងនោះប្រហែលអាចមានដូចជា៖ ការញ៉ាំអាហារនៅខាងក្រៅ ទិញសំលៀកបំពាក់ថ្លៃៗ ការធ្វើដំណើរកំសាន្ត និងថ្លៃកាហ្វេ​ ឬស្រាបៀរ។ល។​ ទាំងនេះអាចជាការចំណាយដែលមិនចាំបាច់សម្រាប់អ្នកដែលមានន័យថាអ្នកអាចយកប្រាក់ទាំងនេះមកសន្សំទុកវិញ។ ប្រសិនបើអ្នកពិតជាចង់សន្សំប្រាក់ពិតមែនអ្វីដែលសំខាន់បំផុតគឺទាំងអ្នក និងគ្រួសាររបស់អ្នកត្រូវតែមានភាពច្បាស់លាស់ក្នុងការចំណាយណាដែលមិនចាំបាច់ (“កុំចំណាយបើមិនចាំបាច់”)។  ៣. គន្លឹះទី៣ អ្នកត្រូវកំណត់ឲ្យបានច្បាស់ថាមួយណាជាការចំាណាយតាមតម្រូវការ និងមួយណាជាការចំណាយតាមចំណង់។ បន្ទាប់ពីស្វែងរកចំណុចទាំងពីរនេះបានហើយអ្នកអាចគ្រប់គ្រងថវិកា របស់អ្នកសម្រាប់ខែបន្ទាប់តាមរយៈការកាត់បន្ថយការចំណាយរបស់អ្នក។៤. គន្លឹះទី៤៖ អ្នកត្រូវបូកសរុបប្រាក់ចំណាយទាំងអស់រួចយកចំណូលសរុបទាំងអស់ដកប្រាក់ចំណាយសរុបចេញបន្ទាប់មកអ្នកនឹងឃើញប្រាក់នៅសល់សម្រាប់ធ្វើការរៀបចំថវិកាខែក្រោយ។ តួលេខនេះគឺជា ចំនួនប្រាក់ ដែលអ្នកអាចរក្សាទុកជារៀងរាល់ខែ ប្រសិនបើអ្នកអាចគ្រប់គ្រងទម្លាប់នៃការចំណាយរបស់អ្នកបានត្រឹមត្រូវ។ ប្រសិនបើអ្នកអាចអនុវត្តន៍បែបនេះបានវាជួយឲ្យអ្នកចេះគ្រប់គ្រងការ​ ចំណាយបានល្អ និងជួយឲ្យការសំរេចចិត្តផ្នែកហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រសើរឡើង។ ការគ្រប់គ្រងថវិកាកាន់តែប្រសើរជួយឲ្យអ្នកអាចសន្សំប្រាក់ប្រចាំខែបានកាន់តែច្រើន។នៅទីបំផុតប្រសិនបើអ្នកធ្វើតាមគន្លឹះទាំងនេះ អ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងចំនួនទឹកប្រាក់ដែលអ្នកសន្សំបានហើយលោកអ្នកនឹងមានប្រាក់ដើម្បីទិញផ្ទះថ្មី ឬដើម្បីទូទាត់ជាមួយកម្ចីទិញផ្ទះពីធនាគារ។ អ្នកគួរអានពីរបៀបសន្សំប្រាក់នៅពេលអ្នកជួលផ្ទះ។ចង់ដឹងព័ត៌មានបន្ថែមទាក់ទងនឹងប្រាក់កម្ចីទិញផ្ទះនៅកម្ពុជា? ឬស្វែងរកអចលនទ្រព្យសម្រាប់ជួល នៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ? សូមចូលទៅកាន់ Realestate.com.kh នៅថ្ងៃនេះ!
News Page Concierge Service 590x250 ENG
គន្លឹះសំខាន់ៗសម្រាប់ម្ចាស់ផ្ទះពេលធ្វើកិច្ចសន្យាជួល
គន្លឹះសំខាន់ៗសម្រាប់ម្ចាស់ផ្ទះពេលធ្វើកិច្ចសន្យាជួល
June 6, 2022, 5:07 p.m.
Home & Living
Property Buyers & Sellers Advice
នៅពេលអ្នកស្វែងរកអ្នកជួលផ្ទះល្អបំផុតសម្រាប់អចលនទ្រព្យរបស់អ្នក មិនថាជួលរយៈពេលខ្លី ឬវែងនោះទេ អ្នកត្រូវរៀបចំអចលនទ្រព្យឱ្យបានល្អ ដូចជាការរៀបចំឯកសារផ្លូវច្បាប់ សម្រាប់កិច្ចសន្យាជួល។តាមពិតមានចំណុចសំខាន់ៗជាច្រើនដែលត្រូវដាក់បញ្ចូលនៅក្នុងកិច្ចសន្យាជួលរបស់អ្នកនៅពេលធ្វើកិច្ចសន្យាជួលផ្ទះ។ ខាងក្រោមនេះជាដំបូន្មានល្អៗមួយចំនួនដែលផ្តល់ជូនដោយ Realestate.com.khតើកិច្ចសន្យាជួលគឺជាអ្វី?កិច្ចសន្យាជួលគឺជាឯកសារផ្លូវការមួយដែលកំណត់អត្តសញ្ញាណម្ចាស់ផ្ទះ (ភតិបតី) អ្នកជួល (ភតិកៈ) ​និងអចលនទ្រព្យជួលនោះ។ ឯកសារនេះបញ្ជាក់ពីរយៈពេលជួលថ្លៃជួល និងលក្ខខណ្ឌលម្អិត នៃកិច្ចសន្យាជួល។តើអ្នកណាគួរតែធ្វើកិច្ចសន្យាជួល?នៅពេលម្ចាស់ផ្ទះទទួលបានអ្នកជួល ម្ចាស់ផ្ទះត្រូវរៀបចំកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ កិច្ចសន្យាស្របច្បាប់នេះចាំបាច់ត្រូវធ្វើឡើងទាំងស្រុងដោយម្ចាស់ផ្ទះ និងអ្នកជួលដើម្បីឱ្យភាគីទាំង ពីរយល់ច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។កិច្ចសន្យានេះក៏បញ្ជាក់ផងដែរថាអ្នកជួលមានសិទ្ធិរស់នៅលើអចលនទ្រ​ព្យជាបណ្ដោះអាសន្នជាថ្នូរនឹងការបង់ថ្លៃជួលឱ្យម្ចាស់កម្មសិទ្ធិ។ វាមានសារៈសំខាន់បំផុតដែលភាគីទាំងពីរត្រូវរក្សាច្បាប់ចម្លង កិច្ចសន្យានេះដើម្បីប្រើប្រាស់នៅពេលមានការសង្ស័យ ឬបញ្ហាអ្វីមួយកើតឡើង។នៅក្នុងកិច្ចសន្យានេះភាគីទាំងពីរអាចបង្កើតខសន្យាដើម្បីការពារខ្លួន ប្រសិនបើស្ថានភាពណាមួយត្រូវផ្លាស់ប្តូរ ដែលនេះមានសារៈសំខាន់សម្រាប់ទាំងម្ចាស់ផ្ទះ និងអ្នកជួល ហើយខសន្យាទាំងនេះក៏អាច ជាដំណោះស្រាយល្អមួយប្រសិនបើកាលៈទេសៈមិនល្អបានកើតឡើង។កិច្ចសន្យាជួលគួរតែមាន៖ភាគីទាំងពីរត្រូវអង្គុយជាមួយគ្នាហើយសរសេរឲ្យបានច្បាស់លាស់អំពីអ្វីដែលពួកគេរំពឹងទុកពីគ្នាទៅវិញទៅមក។ ចំណុចទាំងនេះ​រួមមាន​៖ការពិពណ៌នាអំពីអចលនទ្រព្យ (បញ្ជាក់អំពីទីតាំងបច្ចុប្បន្ន និងទិដ្ឋភាពទូទៅនៃអចលនទ្រព្យ)ឈ្មោះ ហត្ថលេខា ឬស្នាមមេដៃ និងអាសយដ្ឋានរបស់ភាគីទាំងពីរថ្លៃជួលបច្ចុប្បន្ន និងហេតុផលសមស្របករណីមានការឡើងថ្លៃផ្ទះនៅពេលអនាគតលក្ខខណ្ឌនៃការបង់ប្រាក់ (ប្រចាំខែ ត្រីមាស ឬប្រចាំឆ្នាំ)ចំនួនទឹកប្រាក់តម្កល់ចំនួនទឹកប្រាក់ទូទាត់ប្រចាំខែរយៈពេលជួលរយៈពេលជូនដំណឹងអំពីការបញ្ចប់កិច្ចសន្យារយៈពេល និងលក្ខខណ្ឌអាចបន្តកិច្ចសន្យាបានកាតព្វកិច្ចរបស់​ម្ចាស់ផ្ទះកាតព្វកិច្ចរបស់អ្នកជួលការអនុញ្ញាតការកែលម្អផ្ទះចំនួនអ្នករស់នៅកាតព្វកិច្ចពន្ធ (ជាទូទៅត្រូវទទួលខុសត្រូវដោយម្ចាស់ផ្ទះ ប៉ុន្តែនេះក៏អាស្រ័យទៅតាម ការពិភាក្សាផងដែរ) ។រាល់ការចំណាយផ្សេងៗទាំងអស់ត្រូវតែបង់ដោយអ្នកជួល (រួមមានថ្លៃសំរាម ភ្លើងសាធារណៈ ថ្លៃអគ្គីសនី និងថ្លៃទឹក) ដែលត្រូវចរចានៅក្នុងកិច្ចសិន្យា។បញ្ជីសារពើភណ្ឌ (ឯកសារដាច់ដោយឡែក)៖បញ្ជីសារពើភ័ណ្ឌមានគោលបំណងដើម្បីពិពណ៌នាអំពីគ្រឿងសង្ហារិមទាំងអស់ដែលមានស្រាប់នៅខាងក្នុងផ្ទះ (រួមជាមួយរូបថត) មុនពេលដែលអ្នកជួលចូលមករស់នៅ។ ចំណុចនេះមានសារៈសំខាន់ ដោយអាចធានាថាភាគីទាំងពីរបានដឹងពីអ្វីដែលមាននៅក្នុង​អចលនទ្រព្យ និងជាពិសេស សម្រាប់ម្ចាស់ផ្ទះអាចធានាថានឹងមិនមានគ្រឿងសង្ហារិមណាមួយត្រូវបានយកចេញដោយគ្មានការអនុញ្ញាត ឬត្រូវសងលើការខូចខាតករណីមានការបាត់បង់។អ្នកជួលក៏ត្រូវកត់ត្រារាល់ការខូចខាតក្នុងពេលបច្ចុប្បន្នហើយនៅក្នុងកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរក៏ត្រូវបញ្ជាក់ថាតើម្ចាស់ផ្ទះ ឬអ្នកជួលត្រូវទទួលខុសត្រូវជួសជុល។ ចំណុចនេះជាទូទៅជាការទទួល ខុសត្រូវរបស់អ្នកជួល។ ឯកសារនេះជាធម្មតាត្រូវធ្វើនៅក្នុងឯកសារដាច់ដោយឡែក។ទីបំផុតកិច្ចសន្យារវាងម្ចាស់ផ្ទះ និងអ្នកជួលគឺមានសារៈសំខាន់ក្នុងការកំណត់កាតព្វកិច្ចរបស់ភាគីទាំងពីរ ដើម្បីធានាថានឹងមិនមានការភាន់ច្រឡំអំពីទិដ្ឋភាពណាមួយនៃកិច្ចសន្យាជួល។ កិច្ចសន្យានេះ ក៏នឹងអាចជួយការពារភាគីទាំងពីរផងដែរប្រសិនបើមានជម្លោះណាមួយកើតឡើង។ចាប់អារម្មណ៍ក្នុងការស្វែងរកអចលនទ្រព្យជួលមែនទេ? ស្វែងយល់ពីគន្លឹះនៅពេលជួលផ្ទះ ឬលក់ផ្ទះ នៅលើRealestate.com.kh ឥឡូវនេះ!
គំនិតត្រូវពិចារណាសម្រាប់អ្នកទិញផ្ទះលើកដំបូង
គំនិតត្រូវពិចារណាសម្រាប់អ្នកទិញផ្ទះលើកដំបូង
June 6, 2022, 5:07 p.m.
Home & Living
Property Buyers & Sellers Advice
នៅកម្ពុជាការទិញអចលនទ្រព្យលើកដំបូងអាចជាការងារដ៏ធំមួយប្រសិនបើអ្នកគឺជាអ្នកទិញផ្ទះលើកដំបូងអ្នកគួរតែពិចារណាលើចំណុចខាងក្រោមមុនពេលអ្នកធ្វើការសម្រេចចិត្ត៖គោលបំណងនៃការទិញផ្ទះថ្មី៖ផ្ទះមានច្រើនប្រភេទផ្សេងៗគ្នាហើយផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិក៏ខុសគ្នាដែរសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក។ ប្រសិនបើអ្នកចង់បានផ្ទះមួយដើម្បីរស់នៅជាមួយគ្រួសាររបស់អ្នកដែលមានភាពធំទូលាយ លោកអ្នកអាចពិចារណាទិញផ្ទះវីឡា។ វីឡាផ្តល់នូវទីធ្លាធំទូលាយសម្រាប់គ្រួសាររបស់អ្នកមានកន្លែងសម្រាកងាយស្រួលនិងមានភាពឯកជន។ ប្រសិនបើអ្នកមានបំណងទិញផ្ទះដែលអ្នកអាចរកប្រាក់ចំណូលបានតាមរយៈការបើកហាងទំនិញសូមគិតពីផ្ទះអាជីវកម្មមួយដែលនៅក្នុងទីតាំងដែលអ្នកអាចទទួលបានអតិថិជនច្រើនអចលនទ្រព្យទាំងនេះអាចឱ្យអ្នកទាំងជាកន្លែងសម្រាប់រស់នៅ និងធ្វើពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកពិតជាចង់បានទីតាំងនៅកណ្តាលទីក្រុង និងចង់រស់នៅក្នុងជីវិតបែបទំនើបអ្នកអាចពិចារណាទិញខុនដូ។ អត្ថប្រយោជន៍បន្ថែមនៃខុនដូគឺថាអ្នកតែអាចដាក់ជួលបាននៅពេលអនាគតប្រសិនបើអ្នកសម្រេចចិត្តមិនរស់នៅដោយខ្លួនឯង។ប្រសិនបើអ្នកមានបំណងទិញដើម្បីទុកលក់យកផលចំណេញអ្នកអាចពិចារណាទិញអចលនទ្រព្យមុនគម្រោង (គម្រោងមិនទាន់សាងសង់ ឬកំពុងសាងសង់) ពីគម្រោងអភិវឌ្ឍន៍ថ្មីមួយ។ គម្រោងអភិវឌ្ឍន៍បុរីថ្មីៗនៅតាមតំបន់ជាយក្រុងជាធម្មតាមានសក្តានុពលខ្ពស់សម្រាប់ការលក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខបន្ទាប់។ ឬប្រសិនបើអ្នកមានលុយច្រើនសម្រាប់វិនិយោគអ្នកអាចពិចារណាលើគម្រោងខុនដូថ្មីមួយសម្រាប់លក់យកផលចំណេញខ្ពស់។ ទោះជាយ៉ាងណាក៏ដោយសូមចងចាំថាគម្រោងអចលនទ្រព្យទាំងនេះនឹងមិនបញ្ចប់ឆាប់រហ័សដែលអាចរស់នៅភ្លាមៗនោះទេដូច្នេះត្រូវប្រាកដថាអ្នកនឹងជ្រើសរើសអ្នកអភិវឌ្ឍន៍ត្រឹមត្រូវដោយមានអាជ្ញាប័ណ្ណ និងប្រវត្តិត្រឹមត្រូវ។ទីតាំងផ្ទះដែលអ្នកចង់បាន៖ការទិញផ្ទះនៅចំកណ្តាលទីក្រុងវាពិតជាល្អបំផុតដោយសារមានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មប្រើប្រាស់ជាមូលដ្ឋានគ្រប់គ្រាន់។ ទោះជាយ៉ាងណាតម្លៃអចលនទ្រព្យស្ទើរតែទាំងអស់នៅកណ្តាលក្រុងបានឈានដល់កម្រិតកំពូលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការកកស្ទះចរាចរក៏កាន់តែខ្លាំងឡើងៗ ក្នុងទីក្រុងអ្នកទិញផ្ទះថ្មីភាគច្រើន(ជាពិសេសគ្រួសារដែលមានប្រាក់ចំណូលមធ្យម) គួរជ្រើសរើសទិញនៅតាមតំបន់ជាយក្រុងក្នុងតម្លៃទាបមួយ។តំបន់ជាយក្រុងភ្នំពេញ និងតំបន់ដទៃទៀតនៃប្រទេសកម្ពុជាគឺជាតំបន់ដែលមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងដែលនៅតែមានសក្តានុពលខ្ពស់សម្រាប់អាជីវកម្មខ្នាតតូច ពាណិជ្ជកម្មកំណើនប្រជាជន និងកំណើនតម្លៃអចលនទ្រព្យ។ បច្ចុប្បន្ននេះគម្រោងលំនៅដ្ឋានបានកំពុងផ្លាស់ប្តូរឆ្ពោះទៅកាន់តំបន់ជាយក្រុងដើម្បីជម្រុញតំបន់នេះឱ្យកាន់តែមានភាពទាក់ទាញនិងមានប្រជាជនរស់នៅច្រើន។ មិនថាអ្នកទិញផ្ទះសម្រាប់រស់នៅ ឬធ្វើអាជីវកម្ម ឬលក់បន្តនោះទេអ្នកគួរតែស្វែងរកទីតាំងល្អនៅជិតផ្សារសាលា រៀន មន្ទីរពេទ្យ និងសេវាផ្សេងៗ ទីតាំងគឺជាការពិចារណាដ៏សំខាន់បំផុតសម្រាប់ការវិនិយោគអចលនទ្រព្យ។ផែនការហិរញ្ញវត្ថុ៖ការរៀបចំផែនការថវិកាសម្រាប់ផ្ទះថ្មីរបស់អ្នកគឺមានសារៈសំខាន់ណាស់សម្រាប់ការចំណាយនាពេលអនាគត។ ជាមួយនឹងផែនការថវិកាច្បាស់លាស់អ្នកនឹងអាចរៀបចំខ្ទង់ចំណាយបានយ៉ាងល្អសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ គ្មានប្រាក់ចំណូលទៀងទាត់អ្នកអាចមានបញ្ហាបន្ទាប់ពីការទិញ ផ្ទះដំបូងរបស់អ្នក។ ប្រសិនបើអ្នករៀបចំផែនការចំណាយជាមុន អ្នកនឹងមានភាពងាយស្រួលក្នុងការសម្រេចថាតើគួរតែខ្ចីប្រាក់ប៉ុន្មានពីធនាគារ។កម្ចីទិញផ្ទះ៖អ្នកទិញផ្ទះភាគច្រើននៅកម្ពុជាជាទូទៅមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបង់ផ្តាច់នោះទេ នេះជាមូល​ហេតុដែលពួកគេជ្រើសរើសយកជម្រើសខ្ចីប្រាក់ដើម្បីទូទាត់សម្រាប់ផ្ទះថ្មីរបស់ពួកគេ។ ធនាគារផ្សេងគ្នានឹងផ្តល់ជូននូវប្រភេទកម្ចីទិញផ្ទះផ្សេងៗគ្នាក្នុងអត្រាការប្រាក់ផ្សេងៗគ្នាដែរ។ ទោះជាយ៉ាងណានៅពេលអ្នកទទួលបានប្រាក់កម្ចីទិញផ្ទះអ្នកនឹងត្រូវបានចងភ្ជាប់ដោយលក្ខខណ្ឌរបស់ធនាគាររួមទាំងអត្រាការប្រាក់ដែលបានគិតលើប្រាក់កម្ចីនោះ។ បន្ទាប់ពីពិនិត្យឃើញលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រាក់កម្ចីទិញផ្ទះធនាគារនឹងតម្រូវឱ្យអ្នកដាក់ទ្រព្យធានា លិខិតបញ្ជាក់ប្រាក់ខែ អត្តសញ្ញាណប័ណ្ណ និងអ្នកធានា។ សម្រាប់ហេតុផលនេះវាប្រហែលជាល្អបំផុតក្នុងការគិតអំពីទំហំនៃប្រាក់កម្ចីរបស់មុន នឹងអ្នកជ្រើសរើសផ្ទះរបស់អ្នក។ជម្រើសមួយទៀតគឺទូទាត់ដោយផ្ទាល់ជាមួយអ្នកអភិវឌ្ឍន៍ (ប្រសិនបើវាជាគម្រោងថ្មី)។ ក្នុងករណីនេះអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះអាចខ្ពស់ជាងជម្រើសជាមួយធានាគារដូច្នេះត្រូវប្រុងប្រយ័ត្នបំផុតមុនពេលអ្នកចុះកិច្ចសន្យា។ការចំណាយបន្ថែម៖តាមភាពជាក់ស្តែងការទិញផ្ទះថ្មីមិនមានន័យថាអ្នកចំណាយត្រឹមតែថ្លៃផ្ទះនោះទេ អ្នកក៏គួរតែគិតអំពីការចំណាយបន្ថែមផ្សេងទៀតលើតម្លៃរបស់អចលនទ្រព្យ។ មានថ្លៃមួយចំនួនដែលអ្នកត្រូវដឹងនៅពេលអ្នកទិញអចលនទ្រព្យ។ ថ្លៃចំណាយទាំងនោះរួមមានពន្ធលើការផ្ទេរកម្មសិទ្ធិ សេវាច្បាប់ ពន្ធអចលនទ្រព្យ សេវាផ្ទៀងផ្ទាត់ប្លង់ ថ្លៃប្រតិបត្តិការប្រាក់កម្ចី ថ្លៃការធានារ៉ាប់រងផ្ទះ សេវាភ្នាក់ងារអចលនទ្រព្យ និងការចំណាយប្រចាំខែ។ ស្វែងយល់បន្ថែមអំពីសេចក្ដីលម្អិតនៃការចំណាយបន្ថែមទាំងនេះនៅលើ realestate.com.kh នៅថ្ងៃនេះ។អ្នកត្រូវការកម្ចីទិញផ្ទះដែរឫទេ? យើងអាចជួយអ្នកបានដោយឥតគិតថ្លៃ ងាយស្រួល និងសុវត្ថិភាព!
ការណែនាំសម្រាប់អ្នកទិញផ្ទះ៖ ការចំណាយបន្ថែមនៅពេលអ្នកទិញផ្ទះថ្មី
ការណែនាំសម្រាប់អ្នកទិញផ្ទះ៖ ការចំណាយបន្ថែមនៅពេលអ្នកទិញផ្ទះថ្មី
June 7, 2022, 6:48 a.m.
Home & Living
Property Buyers & Sellers Advice
មនុស្សគ្រប់រូបត្រូវការផ្ទះផ្ទាល់ខ្លួនការទិញផ្ទះដើម្បីរស់នៅនៅគឺជារឿងសំខាន់សម្រាប់អ្នកគ្រប់គ្នានៅក្នុងប្រទេសកម្ពុជាជាពិសេសសម្រាប់អ្នកដែលមានប្រាក់ចំណូលទាបនិងមធ្យមត្រូវពិចារណារឲ្យបានច្បាស់សម្រាប់ការទិញផ្ទះ។ ការទិញផ្ទះថ្មីគឺងាយស្រួលប៉ុន្ដែមិនមែនមានន័យថាអ្នកចំណាយតែលើតម្លៃផ្ទះដោយមិនគិតពីការចំណាយផ្សេងៗទៀនោះទេ។ អ្នកត្រូវតែដឹងអំពីការចំណាយបន្ថែមដែលទាក់ទងនឹងការទិញអចលនទ្រព្យដើម្បីធានាថាអ្នកនឹងពេញចិត្តជាមួយផ្ទះក្នុងក្តីសុបិន្តរបស់អ្នក។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួនសម្រាប់អ្នកទិញផ្ទះដំបូងឲ្យចេះរៀបចំផែនការថវិការរបស់ខ្លួនសម្រាប់លំនៅដ្ឋានថ្មីក្នុងករណីមិនទាន់មានភាពច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ។ ការចំណាយបន្ថែមទាំងនោះរួមមាន៖ សេវាស្នើប្រាក់កម្ចី និងសេវាផ្នែកច្បាប់លើប្រាក់កម្ចី ថ្លៃផ្ទេរកម្មសិទ្ធិ ថ្លៃសេវាធានារ៉ាប់រង សេវាសម្រាប់ភ្នាក់ងារអចលនទ្រព្យ ថ្លៃការប្រាក់ ថ្លៃប័ណ្ណកម្មសិទ្ធិ និងផ្ទៀងផ្ទៀតប្លង់ ពន្ធអចលនទ្រព្យ និងថ្លៃចំណាយថេរប្រចាំខែ។ថ្លៃស្នើសុំប្រាក់កម្ចី សេវាផ្នែកច្បាប់ និងការប្រាក់៖នៅពេលទិញផ្ទះអតិថិជនភាគច្រើននៅកម្ពុជាជាធម្មតាមិនមានលុយគ្រប់គ្រាន់ដើម្បីទូទាត់នោះទេ។ដូច្នេះពួកគេប្រហែលជាជ្រើសរើសកម្ចីទិញផ្ទះជាមួយគម្រោងផ្ទាល់ ឬជាមួយធនាគារ ជាទូទៅធនាគារនឹងមិនផ្តល់កម្ចី ១០០% នៃតម្លៃផ្ទះសរុបទេប៉ុន្តែបានត្រឹម៧០%។កញ្ញា ញឹប និមុល មន្ត្រីឥណទានផ្ទះជាន់ខ្ពស់នៅធនាគារកាណាឌីយ៉ាបានមានប្រសាសន៍ថា “ប្រសិនបើអ្នកទិញផ្ទះស្នើកម្ចីទិញផ្ទះនោះពួកគេនឹងត្រូវបង់ថ្លៃសេវាកម្មសម្រាប់ការវាយតម្លៃ និងដំណើរការនៃប្រាក់កម្ចីបន្ទាប់មកពួកគេត្រូវចំណាយ១ភាគរយនៃប្រាក់កម្ចីសរុបទៅឲ្យធនាគារដែលគេហៅថាសេវាធនាគារ។កញ្ញា និមុល បានបន្ថែមថា “ក្នុងពេលជាមួយគ្នាអតិថិជនក៏ត្រូវបង់ប្រាក់ចំនួន២៥០ដុល្លារទៅឱ្យមេធាវីសម្រាប់សេវាផ្នែកច្បាប់ផងដែរ។ សេវានេះត្រូវបានរួមបញ្ចូលជាមួយនឹងប្រតិបត្ដិការឥណទាន ដំបូន្មានផ្នែកច្បាប់ការត្រួតពិនិត្យអចលនទ្រព្យ និងដំណើរទូទៅ។ទាក់ទងនឹងការប្រាក់លើប្រាក់កម្ចីទិញផ្ទះ   កញ្ញា និមុល លើកឡើងថា “ប្រសិនបើអតិថិជនសម្រេចចិត្តខ្ចីប្រាក់កម្ចីពីធនាគារ ពួកគេត្រូវបង់ការប្រាក់ដែលមានចន្លោះពី ៨%ទៅ១០%ក្នុងមួយឆ្នាំ។ ហើយអ្នកក៏ត្រូវបានតម្រូវឱ្យដាក់ទ្រព្យធានាប្លង់រឹង និងលិខិតបញ្ជាក់ប្រាក់ចំណូលដើម្បីទទួលបានប្រាក់កម្ចីទិញផ្ទះ។ រយៈពេលនៃការសងប្រាក់ទៅធនាគាអាចមានរហូតដល់១៥ឬ២០ឆ្នាំអាស្រ័យលើការកំណត់រវាងអតិថិជន និងធនាគារ។សេវាផ្ទេរកម្មសិទ្ធិ៖លោក សេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ cplagent.com,បានមានប្រសាសន៍ថា “គម្រោងបុរីមានប្លង់រឹងមេរួមមួយ ហើយបានកាត់ជាក្បាលប្លង់តូចសម្រាប់អ្នកទិញដោយផ្ទេរទៅតាមឈ្មោះរៀងៗខ្លួន។ ការផ្ទេរប្លង់បានកំណត់ថ្លៃសេវា៤%នៃតម្លៃអចលនទ្រព្យសរុបក្រៅពីសេវា៤%នេះអ្នកទិញក៏ត្រូវចំណាយប្រហែល១,០០០ដុល្លារ សម្រាប់ការិយាល័យសុរិយោដី ថ្លៃសេវានេះជាទូទៅត្រូវចំណាយលើដំណើរការប្រតិបត្តិការទូទៅនៃការចេញប្លង់។លោកបានបន្ថែមទៀតថា “ជាធម្មតាការចេញប្លង់ត្រូវចំណាយពេលប្រហែល១២សប្តាហ៍ដើម្បីបញ្ចប់ការផ្ទេរប័ណ្ណរឹងដែលបានធ្វើនៅការិយាល័យសុរិយោដី។ ប្លង់រឹងដែលជាប័ណ្ណកម្មសិទ្ធិកាន់កាប់ដែលចេញដោយការិយាល័យសុរិយោដីគឺជាទម្រង់នៃប័ណ្ណកម្មសិទ្ធិដែលមានសុវត្ថិភាពបំផុត ហើយត្រូវបានទទួលស្គាល់នៅថ្នាក់ព្រមទាំងថ្នាក់សង្កាត់ និងថ្នាក់ស្រុក។ ថ្លៃសេវាធានារ៉ាប់រងផ្ទះ៖ការធានារ៉ាប់រងលើលំនៅដ្ឋានហាក់បីដូចជាមិនទាន់បានដឹង និងប្រើប្រាស់ឲ្យទូលំទូលាយសម្រាប់អ្នកទិញផ្ទះនៅកម្ពុជានៅឡើយទេខណៈបរិបទនេះបានប្រើប្រាស់យ៉ាងទូលំទូលាយនៅបរទេស។ សម្រាប់កម្ពុជាការធានារ៉ាប់រងលំនៅដ្ឋានគឺជាជម្រើសសម្រាប់អ្នកទិញផ្ទះថ្មី។ ប៉ុន្តែគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជាបុរីប៉េងហួតគឺតម្រូវឱ្យអតិថិជនរបស់ខ្លួនទិញសេវាធានារ៉ាប់រងផ្ទះនៅពេលទិញផ្ទះពីគម្រោងរបស់ពួកគេ។លោក សេង បានមានប្រសាសន៍ថាការធានារ៉ាប់រងផ្ទះមានសារៈសំខាន់ណាស់។ វាអាចទទួលបានការសងត្រលប់វិញក្នុងករណីដែលមានការខូតខាតប៉ុន្តែនេះគឺជាជម្រើសរបស់អ្នកទិញផ្ទះប៉ុណ្ណោះ។ លោកក៏បានលើកឡើងដែរថា “ថ្លៃសេវាធានារ៉ាប់រងផ្ទះអាស្រ័យទៅតាមទំហំ និងតម្លៃផ្ទះ។ ប្រសិនបើតម្លៃផ្ទះខ្ពស់ជាង១០០,០០០ដុល្លារ ម្ចាស់ផ្ទះត្រូវបង់ប្រាក់១០០ដុល្លារ ឬច្រើនជាងនេះក្នុងមួយឆ្នាំ។ ប្រសិនបើតម្លៃផ្ទះក្រោម ១០០,០០០ ដុល្លារ ម្ចាស់ផ្ទះត្រូវបង់តិចជាង ១០០ ដុល្លារក្នុងមួយឆ្នាំ។"ទោះជាយ៉ាងណាប្រសិនបើអ្នកខ្ចីប្រាក់កម្ចីពីធនាគារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាតម្រូវឱ្យអ្នកទិញផ្ទះទិញសេវាធានារ៉ាប់រងផ្ទះ ហើយត្រូវបង់ប្រាក់តិចបំផុត៧០ដុល្លារក្នុងមួយឆ្នាំ។" នេះបើតាមកញ្ញា នីមុល។ថ្លៃប័ណ្ណកម្មសិទ្ធិ និងផ្ទៀងផ្ទៀតប្លង់៖នៅការិយាល័យសូរិយោដីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់អ្នកត្រូវបង់ថ្លៃសេវាផ្ទេរ ៦០០,០០០រៀល ដើម្បីបញ្ចូលឈ្មោះម្ចាស់ថ្មីនៅលើឯកសារច្បាប់។ យោងទៅតាមប្រកាសលេខ៩៩៥ដែលចុះកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ការផ្ទៀងផ្ទាតមើលប័ណ្ណឯកសិទ្ធិនឹងគិតតម្លៃប្រហែលជា១២,៥០ដុល្លារ។លោក សុភ័ក្រ្ត បានលើកឡើងថា "ការផ្ទៀងផ្ទាត់ប្លង់គឺសំខាន់ណាស់ដើម្បីដឹងថាតើប្លង់នេះមានកម្មសិទ្ធិត្រួតគ្នាធ្លាប់ដាក់ខ្ចីប្រាក់ និងមានវិវាទណាមួយឬក៏យ៉ាងណា។ពន្ធលើអចលនទ្រព្យ៖គ្រប់អចលនវត្ថុទាំងអស់ត្រូវបង់ពន្ធប្រចាំឆ្នាំទោះជាយ៉ាងណាក៏ដោយពន្ធនេះនឹងត្រូវបានអនុវត្តន៍តែលើអចលនទ្រព្យទាំងឡាយណាដែលមានតម្លៃចាប់ពី២៥,០០០ដុល្លារឡើងទៅ។ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពន្ធត្រូវបានប្រមូលជារៀងរាល់ឆ្នាំក្នុងអត្រា០,១%នៃតម្លៃអចលនទ្រព្យសរុប។ពន្ធលើអចលនទ្រព្យនេះត្រូវបានគណនាដោយយក៨០ភាគរយនៃតម្លៃអចលនទ្រព្យសរុបដកចំនួន២៥,០០០ដុល្លារហើយបន្ទាប់មកគុណនឹង០,១ភាគរយ។ ហើយតម្លៃរបស់អចលនទ្រព្យទទួលបានតាមរយៈការវាយតម្លៃរបស់រដ្ឋាភិបាលដែលផ្អែកលើកត្តាជាច្រើនដូចជាការប្រមូលទិន្នន័យលើអចលនទ្រព្យដែលទាក់ទងនឹងទីផ្សារគុណភាព និងទីតាំងរបស់វា។ ពន្ធនេះត្រូវអនុវត្តន៍ទាំងសម្រាប់ខ្មែរ និងបរទេសដែលកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជា។សេវាភ្នាក់ងារអចលនទ្រព្យ៖ទាក់ទងនឹងសេវានេះ លោក សុភ័ក្រ្ត លើកឡើងថា “ជាធម្មតាអ្នកលក់ត្រូវបង់សេវាឱ្យភ្នាក់ងារអចលនទ្រព្យសម្រាប់ប្រតិបត្តិការទិញលក់ផ្ទះ។ ប៉ុន្តែពេលខ្លះអាចជាអ្នកទិញដែលត្រូវបង់ថ្លៃសេវាទៅឱ្យភ្នាក់ងារអចលនទ្រព្យ។ នៅក្នុងប្រទេសកម្ពុជាភ្នាក់ងារអចលនទ្រព្យគិតកម្រៃជើងសារចំនួន៣%ពីអ្នកលក់ ហើយមិនគិតសេវាពីអ្នកទិញនោះទេសម្រាប់ប្រតិបត្តិការទិញផ្ទះ។ ប៉ុន្តែក្នុងករណីខ្លះអ្នកទិញក៏ត្រូវបង់ថ្លៃកម្រៃជើងសារ៣%នៅពេលពួកគេចង់ទិញអចលនទ្រព្យពីនរណាម្នាក់។ ករណីនេះកើតឡើងនៅពេលដែលអ្នកលក់មិនមានបំណងលក់ផ្ទះប៉ុន្តែអ្នកទិញមានចង់ទិញនោះហើយសុំឱ្យភ្នាក់ងារអចលនទ្រព្យបញ្ចុះបញ្ចូលម្ចាស់ផ្ទះឲ្យលក់ផ្ទះឲ្យ។ការចំណាយប្រចាំខែផ្សេងៗ៖ជាក់ស្តែងយើងក៏ត្រូវធ្វើការចំណាយទៅលើសេវាផ្សេងៗជាប្រចាំយ៉ាងទៀងទាត់ផងដែរ ដែលរួមមានបញ្ចូលសេវាថែទាំថ្លៃជួសជុល និងវិក័យប័ត្រដូចជាអ៊ីនធើណិត អគ្គិសនី និងថ្លៃទឹកជាដើម។ ការចំណាយលើការថែទាំត្រូវបានបង់ដោយម្ចាស់ផ្ទះសម្រាប់ការថែរក្សាអគារតម្លៃនេះប្រែប្រួលរវាងផ្ទះក្នុងបុរី និងខុនដូ។សម្រាប់ផ្ទះបុរីថ្លៃសេវាថែទាំរួមមានអ្នកសំអាត សន្តិសុខ និងភ្លើងសាធារណៈនៅក្នុងតំបន់គម្រោង។ តម្លៃនេះនឹងត្រូវគិតចន្លោះពី ២០ដុល្លារទៅ៥០ ដុល្លារក្នុងមួយខែ។ សម្រាប់ខុនដូតម្លៃលើសេវាគ្រប់គ្រងពី០,៥០ទៅ២ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លើសពីនេះទៀតការរស់នៅក្នុងខុនដូតម្រូវឱ្យអ្នកបង់ថ្លៃសេវាដូចជា៖ ចំណតរថយន្តជាដើមដែលមានតម្លៃចាប់ពី៥០ដុល្លារទៅ៦០ដុល្លារក្នុងមួយខែ។ លោក សុភ័ក្រ្ត បានបន្ថែមថា “ក្រៅពីនេះអ្នកគួរតែត្រៀមប្រាក់សម្រាប់គ្រឿងសង្ហារិម និងការជួលជុលកែលម្អនានានៅពេលអនាគត៕”ស្វែងយល់បន្ថែមអំពីអត្ថបទល្អៗទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh
ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនពេលសម្រេចចិត្តទិញផ្ទះបុរីក្នុងប្រទេសកម្ពុជា
ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនពេលសម្រេចចិត្តទិញផ្ទះបុរីក្នុងប្រទេសកម្ពុជា
June 7, 2022, 6:11 a.m.
Home & Living
Property Buyers & Sellers Advice
វិស័យអចលនទ្រព្យកំពុងមានការរីកចម្រើនយ៉ាងលឿនរហ័សនៅក្នុងប្រទេសកម្ពុជា។ ការរីកចម្រើននេញបានបើកមុខទីផ្សារថ្មីសម្រាប់គម្រោងលំនៅដ្ឋាននៅទូទាំងប្រទេស។ ខណៈគម្រោងអភិវឌ្ឍន៍ខុនដូថ្មីៗត្រូវបានគេដាក់ផ្សព្វផ្សាយ​ជាចំណងជើងធំៗនៅលើព័ត៌មានប្រចាំថ្ងៃរបស់កម្ពុជា ជនបរទេសបានដឹងតិចតួចប៉ុណ្ណោះអំពីការអភិវឌ្ឍ បុរីនៅកម្ពុជា។ បុរីគឺលំនៅដ្ឋានបែបសហគមន៍ដែលមានការពេញនិយមខ្លាំងនិងបានកំពុងវ៉ាដាច់ទីផ្សារខុនដូ នេះបើនិយាយពីប្រជាប្រិយភាពក្នុងចំណោមប្រជាជនកម្ពុជាមានជីវភាពថ្នាក់កណ្តាលដែលកំពុងមានការកើនឡើង។កាលពីចុងឆ្នាំ ២០១៨ ក្រុមហ៊ុន Knight Frank បានរកឃើញថាមានបុរីចំនួន ១២៦ គម្រោងដែលមានផ្ទះសរុបចំនួន  ៤៦,១៩៧ ខ្នង។ ចំនួននេះបានកើនឡើងដល់ ៥១,២៧៨ ខ្នងក្នុង ចំណោមបុរីទាំងអស់ ១៣១ គម្រោង នៅត្រឹមឆមាសទីមួយនៃឆ្នាំ២០១៩ ។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈគម្រោងអភិវឌ្ឍបុរីថ្មីចំនួន ១៨ ផ្សេងទៀតត្រូវបានបើកដំណើរសាងសង់នៅក្នុងរយៈពេលដូចគ្នានេះ។ បុរីថ្មីៗទាំង១៨ នេះបានលក់អស់ប្រមាណ ៤៤% រួចរាល់ហើយ។ អ្វីទៅជាបុរី ហើយ កត្តាអ្វីខ្លះធ្វើឲ្យបុរីមានប្រជាប្រិយភាពបែបនេះ?បុរីគឺលំនៅដ្ឋានបែបសហគមន៍ប្រកបដោយលក្ខណៈពិសេសមួយដែលបង្ហាញពីប្រភេទលំនៅដ្ឋានជាច្រើនដែលមានការពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា។ ប្រភេទទាំងនេះអាចមានដូចជា៖ ផ្ទះវីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះអាជីវកម្ម និងផ្ទះល្វែងជាដើម។ ប្រភេទលំនៅដ្ឋានខុសៗគ្នាទាំងនេះផ្តល់ជូននូវជម្រើសល្អច្រើនយ៉ាងទាក់ទងនឹងចំនួនជាន់ ចំនួនបន្ទប់ និងតម្លៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខុសៗគ្នារបស់អ្នកទិញទាំងលក្ខណៈ គ្រួសារ និងអាជីវកម្ម។ដោយសារបុរីត្រូវបើប្រាស់ទីធ្លាធំទូលាយ ទីធ្លានៅក្នុងគម្រោងអភិវឌ្ឍអាចនឹងត្រូវបាន បម្រុងទុកសម្រាប់ធ្វើជា ឧទ្យាន សួនកុមារ ផ្សារ និងហាងលក់រាយ។ លំនៅដ្ឋានបែបសហគមន៍នេះក៏មានបំពាក់នូវប្រព័ន្ធការពារសន្តិសុខ ២៤/៧​ ដោយរួមមានទាំងបុគ្គលិកសន្តិសុខផងដែរ។ តើត្រូវទិញបុរីនៅកន្លែងណាក្នុងប្រទេសកម្ពុជា? យោងតាមជំរឿនប្រជាជននៅឆ្នាំ២០១៩ ប្រជាជនកម្ពុជាជាង ២,០០០,០០០ នាក់ រស់នៅក្នុង រាជធានីភ្នំពេញ។ កត្តានេះធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុង ដែលមានប្រជាជនច្រើនបំផុត ហើយក្នុងលំនាំដូចគ្នានេះ ការអភិវឌ្ឍបុរីភាគច្រើនកំពុងរីកដុះដាលនៅកម្ពុជា។ប្រហែលជា ៩៥% នៃការអភិវឌ្ឍបុរីគឺស្ថិតនៅក្នុងតំបន់ជាយទីក្រុង នេះដោយសារតែមូលហេតុចម្បងពីរគឺ៖ ទី១ ល្បឿននៃការអភិវឌ្ឍស្ទើរគ្រប់ផ្លូវ ក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យមិនមានកន្លែងទំនេរសម្រាប់សាងសង់បុរីនៅកណ្តាល ទីក្រុងទៀតឡើយ។ ទី២ ដោយសារល្បឿននៃការអភិវឌ្ឍ វាបានជំរុញឲ្យតម្លៃដីធ្លីនៅតំបន់ជិត កណ្តាលក្រុងកើនឡើងខ្ពស់ ធ្វើឱ្យគម្រោងបុរីមិនអាចវិនិយោគបាន ពោលគឺតំបន់កណ្តាល ក្រុងត្រូវជំនួសដោយគម្រោងពាណិជ្ជកម្ម និងខុនដូធំៗ។ទាក់ទងនឹងការអភិវឌ្ឍន៍បុរី យើងសូមណែនាំគម្រោងបុរីមួយចំនួន ដែលស្ថិតនៅជិតរាជធានីភ្នំពេញ៖បុរី វីអាយភី - សង្កាត់ដង្កោ ខណ្ឌដង្កោបុរី  Lorn City Lotussana - សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យបុរី ការឡាក់ស៊ី 11 - សង្កាត់ស្ពានថ្ម ខណ្ឌដង្កោបុរី វីអាយភី - សង្កាត់ដង្កោ ខណ្ឌដង្កោបុរី  Lorn City Lotussana - សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យបុរី ការឡាក់ស៊ី 11 - សង្កាត់ស្ពានថ្ម ខណ្ឌដង្កោនៅពេលទីផ្សារបុរីក្នុងរាជធានីភ្នំពេញកាន់តែមានការប្រកួតប្រជែង អ្នកអភិវឌ្ឍន៍បានចាប់ ផ្តើមស្វែងរកកន្លែងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា សម្រាប់គម្រោងនាពេលអនាគត។ សៀមរាបជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេលំដាប់ទី ២ នៅក្នុងប្រទេស ដែលមានប្រជាជនជាង ១,០០០,០០០ នាក់ (យោងតាមរបាយការណ៍ជំរឿនប្រជាជនឆ្នាំ២០១៩) បានចាប់ផ្តើមឃើញមានគម្រោងបុរីបើកដំណើរការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ការអភិវឌ្ឍបុរីភាគច្រើនត្រូវបានគេមើលឃើញថាបានជំរុញដំណើរការលក់របស់ខ្លួនតាមរយៈការលក់មុនគម្រោង។  ទោះបីជាហាងលក់ទំនិញ និងផ្ទះបុរាណខ្មែរនៅខេត្តសៀមរាបនៅតែ មានប្រជាប្រិយភាពយ៉ាងណាក៏ដោយ ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងសៀមរាប បានបើកចំហសម្រាប់ការអភិវឌ្ឍអចលនទ្រព្យថ្មីៗ។  ទីផ្សារបុរីនៅក្នុងទីក្រុងវប្បធម៌មួយនេះ កំពុងតែមានការកើនឡើងជារៀងរាល់ឆ្នាំ។ ខាងក្រោមនេះជាគម្រោងបុរីមួយចំនួននៅក្នុងខេត្តសៀមរាប៖គម្រោង ភូមិបាគង- ភូមិបាគង ប្រាសាទបាគងគម្រោង Vnom Empire - អំពិល ប្រាសាទបាគងបុរី Royal Angkor Village - ស្វាយលើ  ស្វាយលើតំបន់មួយទៀតគឺក្រុងព្រះសីហនុ។ ក្រុងព្រះសីហនុមានការរីកចម្រើនផ្នែកពាណិជ្ជកម្ម និងលំនៅដ្ឋានយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ២០១៥ ដែលភាគច្រើនផ្តោតលើការអភិវឌ្ឍចម្រុះ។ ទោះជាយ៉ាងណាអ្នកអភិវឌ្ឍន៍បានចាប់អារម្មណ៍ការអភិវឌ្ឍបុរីនៅក្នុងទីក្រុងមួយនេះ នៅពេលដែល គម្រោងផ្លូវល្បឿនលឿនតម្លៃ ២ លានដុល្លារពីភ្នំពេញទៅក្រុងព្រះសីហនុកំពុង ដំណើរការសាងសង់ និងផ្លូវក្នុងក្រុង ៣៤ ខ្សែ តម្លៃ ២៩៤ លានដុល្លារកំពុងត្រូវបានសាងសង់ បានធ្វើឱ្យខេត្តព្រះសីហនុក្លាយជាទិសដៅវិនិយោគដ៏រឹងមាំសម្រាប់កម្ពុជា។សម្រាប់អ្នកស្វែងរកអចលនទ្រព្យ  ដែលចង់បានភាពងាយស្រួលនៅក្នុងទីក្រុង និងចង់បានកន្លែងស្នាក់នៅជិតឆ្នេរសមុទ្រកម្ពុជាផងនោះ យើងសូមណែនាំអ្នកឲ្យមើលគម្រោងបុរី បុរី វីអាយភី ក្រុងព្រះសីហនុ។តើបុរីមានតម្លៃដូចម្តេច? បុរីមានលក្ខណៈខុសគ្នាច្រើនទាក់ទងនឹងតម្លៃ។ នេះភាគច្រើនដោយសារតែលក្ខណៈខុសៗ គ្នានៃបុរី ដែលត្រូវបានផ្តល់ជូន។ ចំពោះការប៉ាន់ស្មានរបស់របាយការណ៍ Knight Frank បានលើកឡើងថាតម្លៃអាចមានចាប់ពី ៧៥០ ដុល្លារទៅ ១,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ គិតត្រឹមឆ្នាំ២០១៩។ រីឯតម្លៃដីធ្លីនៅកម្ពុជាក៏កំពុងកើនឡើងឥតឈប់ឈរផងដែរ ដូច្នេះតម្លៃទាំងនេះត្រូវបាន គេរំពឹងថានឹងកើនឡើងថែមទៀតក្នុងពេលអនាគតឆាប់ៗ (២ ទៅ ៣ ឆ្នាំ)។កត្តាដែលជះឥទ្ធិពលដោយផ្ទាល់ ឬដោយប្រយោលដល់តម្លៃបុរីក៏ខុសគ្នាដែរ នេះគឺជាការពិចារណាសំខាន់ៗមួយចំនួនក្នុងការវាយតម្លៃតម្លៃបុរី៖តើបុរីនៅឆ្ងាយប៉ុន្មានទៅមជ្ឈមណ្ឌលពាណិជ្ជកម្មដែលនៅជិតបំផុត? (មជ្ឈមណ្ឌលទិញទំនិញ រោងកុន ធនាគារ ស្ថាប័នរដ្ឋាភិបាល ព្រលានយន្តហោះ ជាដើម ។ ល។)តើមានសេវាកម្មបន្ថែមអ្វីខ្លះនៅក្នុងបុរី? (សួនឧទ្យាន និងទីតាំងរួមសម្រាប់ប្រារព្ធពិធីផ្សេងៗ សួនកុមារ អាងហែលទឹកសាធារណៈ ។ ល។)តើអ្នកអភិវឌ្ឍន៍បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធលំនៅដ្ឋានចាំបាច់ដែរឬទេ? (បណ្តាញអគ្គីសនី ប្រព័ន្ធទឹក និងផ្លូវចូល ។ ល។)តើបុរីទាំងមូលជាបុរីដែលមានតម្លៃសមរម្យ / តម្លៃមធ្យម/ តម្លៃខ្ពស់?យើងសុំឲ្យអ្នកពិចារណាកត្តាទាំងនេះ បន្ថែមលើតម្រូវការជាក់លាក់របស់អ្នក នៅពេលទិញបុរី ឬអចលនទ្រព្យណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ច្បាប់ពន្ធសម្រាប់បុរីសម្រាប់អចលនទ្រព្យគ្រប់ប្រភេទ ដែលមានប័ណ្ណកម្មសិទ្ធិកាន់កាប់រហូត / ប្លង់រឹងក្នុងប្រទេសកម្ពុជា មិនថាអ្នកជាជនជាតិខ្មែរ ឬជនបរទេសទេ អ្នកត្រូវតែបង់ពន្ធលើការផ្ទេរសិទ្ធិ រាល់ពេលដែលអ្នកទិញអចលនទ្រព្យ។ ពន្ធផ្ទេរសិទ្ធិ (ពន្ធប្រថាប់ត្រា) មានអត្រា ៤ ភាគរយ។ ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំក៏ត្រូវបានកំណត់លើផ្ទះ ដីធ្លី អគារ ដែលមានតម្លៃលើសពី ១០០,០០០,០០០ រៀល (២៥,០០០ ដុល្លារ) ។ ពន្ធនេះត្រូវបានប្រមូលជារៀងរាល់ឆ្នាំក្នុងអត្រា ០.១% នៃតម្លៃអចលនទ្រព្យ។ ពន្ធនេះត្រូវបានផ្អែកលើតម្លៃដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលបានសាងសង់នៅលើដី ដោយកាត់ទឹកប្រាក់ចំនួន ១០០,០០០,០០០ រៀល (២៥,០០០ ដុល្លារ) ពីតម្លៃសរុបនៃអចលនទ្រព្យនោះ។ តម្លៃ (អចលនទ្រព្យ) ដី ផ្ទះ អគារ និងសំណង់ផ្សេងៗទៀត ដែលត្រូវបានសាងសង់នៅលើដី ត្រូវកំណត់ដោយផ្អែកលើតម្លៃទីផ្សារដោយគណៈកម្មាធិការវាយតម្លៃអចលនទ្រព្យដែលបង្កើត ឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះបើយោងតាមនាយកដ្ឋានពន្ធដារ។តើជនបរទេសអាចកាន់កាប់បុរីបានដែរឬទេ?ជនបរទេសត្រូវបានហាមឃាត់មិនឱ្យកាន់កាប់ដីជាកម្មសិទ្ធិស្រប​ច្បាប់បានឡើយនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមប្រកាសថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០។ ដោយសារបុរីគឺជាផ្ទះជាប់ដីតាមច្បាប់ប្រភេទលំនៅដ្ឋានប្រភេទនេះត្រូវបានហាមឃាត់ពីការកាន់កាប់ដោយពលរដ្ឋមិនមែនជាជនជាតិខ្មែរ។ជនបរទេសអាចរៀបការជាមួយជនជាតិខ្មែរ ហើយដាក់ឈ្មោះតាមប្តី ឬប្រពន្ធ ឬទទួលបានសញ្ជាតិខ្មែរតែម្តង​ បន្ទាប់ពីបានបំពេញលក្ខខណ្ឌតម្រូវពីរដ្ឋ។តើប័ណ្ណកម្មសិទ្ធិប្រភេទណា ប្រើប្រាស់សម្រាប់ការកាន់កាប់បុរីនៅក្នុងប្រទេសកម្ពុជា? ជាទូទៅ ប្រទេសកម្ពុជាប្រើប័ណ្ណកម្មសិទ្ធិ ៣ ប្រភេទ។ ទាំងនេះមានដូចជា៖ ប្លង់ទន់ ប្លង់រឹង និងប្លង់រឹងប្រព័ន្ធ (LMAP)។ ដូច្នេះប្រសិនបើអ្នកទិញផ្ទះបុរីណាមួយ វាជាការល្អបំផុត ក្នុងការស្នើសុំម្ចាស់គម្រោងមើលប្លង់រឹងប្រព័ន្ធ ដែលជាប្រភេទប្លង់ចុងក្រោយ និងមានសុវត្ថិភាពបំផុតនៅពេលអនាគត។តើអ្នកត្រូវត្រួតពិនិត្យអ្វីខ្លះនៅពេលទិញបុរីនៅកម្ពុជា?រដ្ឋាភិបាលកម្ពុជាតាមរយៈទីភ្នាក់ងាររបស់ខ្លួនបានចាត់វិធានការដល់អ្នកអភិវឌ្ឍន៍ទាំងឡាយណា ដែលធ្វើខុស ដោយមិនមានឯកសារត្រឹមត្រូវសម្រាប់គម្រោងរបស់ពួកគេ។ ដូច្នេះជាការប្រសើរ អ្នកទិញខ្លួនឯងត្រូវតែត្រួតពិនិត្យផ្នែកច្បាប់ឲ្យបានត្រឹមត្រូវ។ នេះមានអ្នកន័យថា អ្នកជាអ្នកទិញដ៏ឆ្លាតវៃម្នាក់។ នេះគឺជាឯកសារគតិយុត្តសំខាន់ៗចំនួន ៥ ដែលអ្នកត្រូវរកមើលនៅពេលពិនិត្យមើលជាមួយ ម្ចាស់គម្រោងបុរី៖ប្លង់រឹង៖ អ្នកត្រូវមើលប្លង់រឹងពីរប្រភេទនៅពេលទិញបុរី។ ទីមួយគឺជាប្លង់រឹងគម្រោង (ប្លង់មេ) សម្រាប់ការអភិវឌ្ឍន៍បុរីទាំងមូល។ ប្លង់នេះគ្របដណ្តប់លើដីទាំងមូលរបស់គម្រោង។ ទី២ ប្លង់រឹងបំបែកក្បាលដីសម្រាប់ខ្នងផ្ទះនីមួយៗដែលមាននៅក្នុងបុរី។ នេះជាប្រភេទប្លង់កម្មសិទ្ធិឯកជន របស់ផ្ទះនីមួយៗ។ ការអភិវឌ្ឍបុរីស្របច្បាប់គួរតែអាចចេញប្លង់រឹងទាំងពីរនេះដល់អ្នកទិញរបស់ខ្លួន។ ប្រសិនបើពួកគេមិនអាចបង្ហាញឯកសារទាំងនេះបានទេ អ្នកគួរតែពិចារណាឡើងវិញ។ សម្គាល់៖ អ្នកអភិវឌ្ឍន៍ក៏អាចផ្តល់ជូនត្រឹមតែប្លង់ទន់បានដែរ ប្រសិនបើដីមានត្រឹមតែប្លង់ទន់ ប៉ុន្តែវាជាការល្អបំផុត ប្រសិនអ្នកទទួលបានប្លង់រឹង។ការចុះឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍៖ ក្រុមហ៊ុនអភិវឌ្ឍន៍ចាំបាច់ត្រូវចុះឈ្មោះ(នៅក្រសួងពាណិជ្ជកម្ម)ជាមុនសិន ដើម្បីទទួលបានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម និងអាចធ្វើប្រតិបត្តិការបាននៅកម្ពុជា។ នៅពេលដែលគម្រោងមួយមានលិខិតចុះបញ្ជីក្រុមហ៊ុនត្រឹមត្រូវ វាមានន័យថាអ្នកអភិវឌ្ឍន៍ មានសិទ្ធិដំណើរការគម្រោងអភិវឌ្ឍន៍គម្រោងណាមួយបានដោយស្របច្បាប់។ផែនការមេ៖ ដើម្បីអភិវឌ្ឍគម្រោងណាមួយ គេត្រូវតែមានផែនការមេ។ ប្លង់មេនេះនឹងត្រូវត្រួតពិនិត្យ និងអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ផែនការមេរបស់គម្រោង បុរីគឺជាប្លង់មេដ៏សំខាន់របស់គម្រោង។ ប្លង់មេនឹងអាចប្រាប់ថា តើគម្រោងមាន ហេដ្ឋារចនាសម្ព័ន្ធដូចម្តេច និងមានប្លង់លំនៅដ្ឋានដូចម្ត៉េច។ អ្នកអភិវឌ្ឍន៍ដែលអាចទុកចិត្តបាន នឹងអាចបង្ហាញអ្នកអំពីឯកសារមួយនេះ។ អាជ្ញាប័ណ្ណសាងសង់៖ ក្រៅពីផែនការមេ គម្រោងបុរីនោះត្រូវតែមានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួងរៀបចំដែនដីនគរូ​បនីយកម្ម​ និង​សំណង់។   ដើម្បីទទួលបានអាជ្ញាប័ណ្ណនេះគម្រោងត្រូវមានផែនការមេ​មានប្រាក់តម្កល់ ២% ប្រភពប្រាក់ចំណូលច្បាស់លាស់ ដើមទុន មានវត្ថុដាក់ធានា មានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។អាជ្ញាប័ណ្ណបុរី៖ អាជ្ញាប័ណ្ណបុរីជាឯកសារដ៏សំខាន់មួយទៀតដែលអ្នកត្រូវតែត្រួតពិនិត្យ។ ឯកសារនេះត្រូវបានចេញ និងទទួលស្គាល់ដោយ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គម្រោងមួយអាចទទួលបានអាជ្ញាប័ណ្ណនេះ មានន័យថាអ្នកអភិវឌ្ឍន៍បានបំពេញនូវតម្រូវការរបស់ក្រសួងទាក់ទងនឹង គុណភាព ការរចនា ផែនការលក់ និងឯកសារសំខាន់ៗផ្សេងទៀត។ តើការទិញបុរីនៅកម្ពុជាជាការវិនិយោគល្អដែរឬទេ?ការវិនិយោគល្អតែងតែផ្អែកលើតម្រូវការដែលបានរំពឹងទុករបស់ទីផ្សារ។ បច្ចុប្បន្នប្រជាជន កម្ពុជាកំពុងត្រូវការផ្ទះកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំ រីឯតម្លៃដីធ្លីសម្រាប់ការអភិវឌ្ឍបុរីបានមើលឃើញថាបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈ ពេលប៉ុន្មានឆ្នាំកន្លងមក ជាពិសេសដីនៅតាមជាយក្រុង ទីប្រជុំជន និងតាមបណ្តាយផ្លូវជាតិសំខាន់ៗ នៅតាមទីក្រុងធំៗនៅទូទាំងប្រទេស។ យោងតាមទិន្ន័យពីក្រុមហ៊ុន Knight Frank បានអោយដឹងថា តម្លៃបុរីជាមធ្យមក្នុងឆ្នាំ ២០១៨ គឺ ៧១៥ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយចំនួននេះបានកើនឡើងដល់ ៩៤០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ ២០១៩។ ការអភិវឌ្ឍបុរីលំដាប់ខ្ពស់បានកើនឡើងខ្ពស់បំផុតជាមួយនឹងតម្លៃចេញលក់នៅឆ្នាំ២០១៨ ប្រហែល ១,២០០ ដុល្លារទៅ ១,៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងបានកើនឡើងដល់ ១,៧០០ ដុល្លារមួយម៉ែត្រការ៉េក្នុងឆ្នាំ២០១៩ ។កត្តាមួយទៀតដែលត្រូវពិចារណាគឺបុរីដែលកំពុងស្ថិតនៅក្នុងគម្រោងសាងសង់នៅពេល បច្ចុប្បន្ន និងគម្រោងនៅពេលអនាគតផ្សេងទៀត នឹងត្រូវបានសាងសង់បន្ថែមទៀត នៅឆ្ងាយពីមជ្ឈមណ្ឌលនៃទីក្រុង (ជាពិសេសរាជធានីភ្នំពេញ) ។ ដោយសារសក្តានុពលនៃការពង្រីកការអភិវឌ្ឍទៅតំបន់ក្រៅក្រុងយ៉ាងឆាប់រហ័ស គេមើលឃើញថា បុរីដែលបានបង្កើតឡើងថ្មីៗពិតជានឹងកើនឡើងតម្លៃយ៉ាងច្រើននៅក្នុង ឆ្នាំបន្តបន្ទាប់។តើត្រូវបង់ប្រាក់ដោយរបៀបណា នៅពេលទិញបុរីនៅកម្ពុជា? ពាក្យថា“ លុយគឺជាស្តេច” គឺពិតជាត្រឹមត្រូវសម្រាប់ប្រតិបត្តិការទិញលក់អចលនទ្រព្យនៅក្នុង ប្រទេសកម្ពុជា។  ការមានលុយផ្ទាល់ខ្លួនជាសាច់ប្រាក់ វានឹងផ្តល់ឱ្យអ្នកនូវឱកាសក្នុងការទទួលបានការបញ្ចុះតម្លៃ សម្រាប់ការទិញអចលនទ្រព្យនៅកម្ពុជា។ប៉ុន្តែប្រសិនបើស្ថានភាពបច្ចុប្បន្នរបស់អ្នកទាមទារឱ្យអ្នកទិញភ្លាមៗ ដោយមិនមានសាច់ប្រាក់ គ្រប់គ្រាន់ទេ អ្នកអាចជ្រើសរើសយកជម្រើសបង់រំលស់ជាមួយកម្ចីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុបាន។ ប្រសិនបើអ្នកខ្ចីប្រាក់ដើម្បីទិញផ្ទះ អ្នកអាចស្វែងយកតាមរយៈធនាគារ ABA ធនាគារជីបម៉ុង ធនាគារវឌ្ឍនៈ ធនាគារ Bread Bank និងធនគារជាច្រើនទៀត។ ដើម្បីទទួលបានប្រាក់កម្ចីពីធនាគារអ្នកត្រូវមានប្រាក់ចំណូលប្រចាំខែទៀងទាត់ វត្ថុបញ្ចាំ ប្លង់រឹងនិងអ្នកធានា។ ក្រៅពីនេះក៏មានការសិក្សាពីលទ្ធភាពនៃការសងត្រលប់លម្អិត ដែលនឹងត្រូវធ្វើឡើងដោយធនាគារផ្ទាល់ផងដែរ។ តើអ្នកគួរទិញបុរីមុនគម្រោងនៅកម្ពុជា ដែរឬទេ?ការអភិវឌ្ឍគម្រោងលំនៅជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងរីកដុះដាលជាមួយនឹងយុទ្ធសាស្រ្តលក់ថ្មី “លក់មុនគម្រោង”។ ការលក់មុនគម្រោងមានន័យថាម្ចាស់គម្រោងចាប់ផ្តើមលក់ គម្រោងលំនៅដ្ឋានរបស់ពួកគេមុនពេលគម្រោងចាប់ផ្តើមសាងសង់ ឬកំពុងសាងសង់។ការទិញយូនីតមុនគម្រោងអាចជាគុណសម្បត្តិ៖ អ្នកអាចទទួលបានការបញ្ចុះតម្លៃ អ្នកអាចជ្រើសរើសយូនីតនៅក្នុងគម្រោងបានមុនគេ ហើយថែមទាំងអាចកម្មង់យកការរចនាផ្ទះតាមចំណង់ចំណូលចិត្តរបស់អ្នកបានទៀតផង។ទោះជាយ៉ាងណាក៏ដោយ ការទិញមុនគម្រោងក៏អាចមានហានិភ័យកើតឡើងនៅពេលអនាគត  សម្រាប់អ្នកទិញ មានដូចជា ការសាងសង់ជាប់គាំង ឬការលុបចោលគម្រោងតែម្តង។ ដើម្បីឲ្យអ្នកអាចជៀសផុតពីបញ្ហាបែបនេះ យើងសូមណែនាំអ្នកឲ្យយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យឯកសារផ្លូវច្បាប់របស់គម្រោងឲ្យបានច្បាស់លាស់ មុនពេលទិញផ្ទះពីគម្រោងណាមួយ៕ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
អរគីដេវីឡា៖ ពង្រីកគម្រោងលំនៅដ្ឋានកាន់តែច្រើននៅរាជធានីភ្នំពេញ
អរគីដេវីឡា៖ ពង្រីកគម្រោងលំនៅដ្ឋានកាន់តែច្រើននៅរាជធានីភ្នំពេញ
June 6, 2022, 5:04 p.m.
Home & Living
ស្របពេល “ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករពីកំណើនគួរឲ្យកត់សម្គាល់សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០១៧” អ្នកអភិវឌ្ឍន៍ត្រូវបានឈានជើងចូលក្នុងទីផ្សារបណ្តើរៗដើម្បីចាប់យកឱកាស សម្រាប់ទាំងផលចំណេញ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរជាពិសេសនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ ជាមួយនឹងការផ្លាស់ប្តូរនៃស្ថានភាពរបស់ ប្រទេសកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប អ្នកនឹងទទួលបានបរិបទថ្មី និងទទួលបានការអភិវឌ្ឍន៍បែបប្រណិត! ហើយគម្រោងមួយក្នុងចំណោមទាំងនេះគឺគម្រោងអរគីដេវីឡា ប៉ុន្តែតើអ្វីដែលពិតជាធ្វើវីឡានេះមានមានលក្ខណៈពិសេស បើប្រៀបធៀបទៅនឹងគម្រោងផ្សេងទៀតជាច្រើនដែលបានកំពុងសាងសង់? Realestate.com.kh នឹងបង្ហាញអ្នកចំណុចពិសេសទាំងនោះ!ការកំណត់ឈ្មោះគម្រោងកើតឡើងពីគំនិតច្នៃប្រឌិតគម្រោង Orkide បានបង្កើតគម្រោងថ្មីនៅតំបន់ជ្រោយចង្វារ “Botanic City” ដោយប្រើនូវលក្ខណៈពិសេសនៃការសាងសង់ដែលមានទាំងភាពច្នៃប្រឌិត និងទាក់ទាញសម្រាប់អតិថិជនដែលមានបំណងចង់ ទិញយូនីតពីគម្រោងនេះ។ រចនាបទរបស់គម្រោងគឺបានរចនាទៅតាមស្ថាបត្យកម្មទំនើប​ដែលទាក់ទងគ្នាជាមួយលក្ខណៈធម្មជាតិនៃប្រទេសកម្ពុជាអាចនិយាយថាវាផ្តល់ជូននូវជីវិតរស់នៅបែបធម្មជាតិ។ គម្រោងក៏មានជាសួនច្បារដែលមានដាំដើមឈើធំៗដែលស្រដៀងគ្នាការរៀបចំឆ្នេរនៅសិង្ហបុរី។ ទន្ទឹមនឹងនេះដែរការរៀបចំផ្ទៃខាងក្នុងក៏នឹងត្រូវបានតុបតែងយ៉ាងឥតខ្ចោះជាមួយនឹងគ្រឿងតុបតែង គ្រឿងសង្ហារិម និងពណ៌យ៉ាងស្រស់ស្អាត ហើយបន្ថែមជាមួួយពណ៌តុបតែងលំអដូចជាពណ៌ខ្មៅ ត្នោត មាស បៃតង និងពណ៌ស។គម្រោងនេះនឹងមានវីឡាចំនួនពីរប្រភេទដែលមានប្រភេទវីឡាទោល និងវីឡាភ្លោះ។ វីឡាទោលមានចំនួន៣ជាន់មានបន្ទប់គេងធំ១ បន្ទប់គេងធម្មតា៥ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ទទួលទានអាហារ១ ផ្ទះបាយមួយ១ បន្ទប់អ្នកបំរើ២ បន្ទប់ដាក់ឥវ៉ាន់១ បន្ទប់បោកគក់១ ចំណតរថយន្ត១ កន្លែងក្មេងលេង និងបន្ទប់ទឹក៩។ ទន្ទឹមនឹងនេះវីឡាភ្លោះមានបន្ទប់គេងធំ១ បន្ទប់គេង៣ បន្ទប់ទឹក៦ បន្ទប់ទទួលទានពេលល្ងាច១ ផ្ទះបាយ១ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ដាក់ឥវ៉ាន់ បន្ទប់បោកគក់ និងចំណតរថយន្ត២។វីឡាអរគីដេមានទីតាំងស្ថិតនៅក្នុងតំបន់មានសុវត្ថិភាពដែលជាកន្លែងដែលមានទាំងការថែរក្សាសន្តិភាព និងសន្តិសុខ២៤ ម៉ោង។ សាលារៀន ហាងទំនិញ និងអាជីវកម្មថ្មីក៏មាននៅក្នុងតំបន់នេះដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នករស់នៅក្នុងគម្រោង។  ទាំងនេះរួមមាន ស្ថានីយចាក់សាំងកាល់តិច ហាងលក់ទំនិញចិន្តា  ផ្សារទំនើប VegeFresh, ហាងកាហ្វេUnicaffee, Sdok  Pravoek កន្លែងហាត់កីឡា Dary Sports, គាំទ្រដោយស្វ័យប្រវត្តិ, Pro’s Auto, Heng Siden និង មីក្រូហិរញ្ញវត្ថុBamboo Finance PLC។គម្រោងនេះនឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរនៅក្នុងតំបន់ដោយសារស្ថិតនៅជិតផ្លូវធំតួយ៉ាងតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញហាណូយ។ចំណុចចុងក្រោយគម្រោងអរគីដេវីឡាបានទទួលការសរសើរយ៉ាងខ្លាំងថាជាអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុតនៅក្នុងរាជធានីភ្នំពេញ​ ដែលបានទទួលបានពានរង្វាន់កម្ពុជាអចលនទ្រព្យឆ្នាំ ២០១៦ បន្ថែមទៀតគម្រោងនេះក៏ជាការវិនិយោគអចលនលទ្រព្យល្អបំផុតក្នុងប្រទេសកម្ពុជា។ដូច្នេះប្រសិនបើអ្នកកំពុងតែព្យាយាមស្វែងរកទាំងការវិនិយោគ ឬទិញលំនៅដ្ឋានក្នុងរយៈពេលវែងគម្រោងអរគីដេវីឡាជាជម្រើសល្អបំផុត!ស្វែងរកគម្រោងអភិវឌ្ឍន៍ល្អៗតាមរយៈ Realestate.com.kh!
ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន
ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន
June 7, 2022, 3:32 a.m.
Realestate News
Home & Living
ប្រទេសកម្ពុជាមានកំណើនវិស័យអចលនទ្រព្យយ៉ាងខ្លាំងក្លា ដែលបានកំពុងស្រូបយកវិនិយោគិនពីបរទេស និងរុញប្រជាជនក្នុងស្រុកដ៏ច្រើនឲ្យងាកមកវិនិយោគកាន់តែច្រើនឡើងនៅក្នុងវិស័យ ទាំងវិស័យដីធ្លី និងវិស័យលំនៅដ្ឋាន។ ពោលគឺកំណើននេះបានរីកដុះដាលនៅគ្រប់ទិសទីនៅ​តាមទីក្រុងធំៗ ទីក្រុងរីកចម្រើនថ្មីៗ តំបន់រោងចក្រឧស្សាហកម្ម និងផ្លូវជាតិសំខាន់ៗមួយចំនួន។ប្រាកដណាស់និន្នាការថ្មីនេះគឺបានផ្តល់ផលចំណេញជាច្រើនដល់អ្នកអភិវឌ្ឍន៍ និងវិនិយោគចុងក្រោយ។ ស្របជាមួយគ្នានេះមានអ្នកភិវឌ្ឍន៍ និងជនខិលខូចមួយចំនួនបានកេងបន្លំក្នុងវិស័យអចលនទ្រព្យដោយផ្តល់ព័ត៌មានមិនមានភាពច្បាស់លាស់ ដើម្បីទទួលបានផលចំណេញក្នុងរយៈពេលខ្លី។នេះប្រហែលជាមកពីភាពធូរលុងផ្នែកច្បាប់ ចំណែកស្តង់ដារអាជីវកម្មក្នុងវិស័យក៏ហាក់មិនទាន់់មានភាពច្បាស់លាស់ ដែលធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់ ឬករណីខ្លះវាហាក់យឺតពេលនៅពេលពួកគេដឹងថាត្រូវបានគេបោកប្រាស់។  ពិតណាស់ប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទេនោះអ្នកនឹងអាចខាតបង់ទាំងពេលវេលា និងហិរញ្ញវត្ថុដោយឥតប្រយោជន៍។ដើម្បីបញ្ជៀសពីហានិភ័យទាំងនេះវាប្រហែលជាត្រូវទាមទាឲ្យអ្នកទិញខ្លួនឯងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ជាមួយគ្នានេះអ្នកទិញអាចស្វែងយល់ពីល្បិចបោកប្រាស់មួយចំនួនរបស់ក្រុមខិលខូច ។ ​ខាងក្រោមនេះគឺជាល្បិចឆបោកខ្លះៗ ដែលធ្លាប់កើតមាននៅក្នុងប្រតិបត្តិការទិញលក់អចលនទ្រព្យនៅកម្ពុជា។ប្លង់កម្មសិទ្ធិចំនួនពីរប្លង់រឹង និងប្លង់ទន់គឺជាប័ណ្ណកម្មសិទ្ធិអចលនទ្រព្យដែលត្រូវបានគេប្រើប្រាស់នៅកម្ពុជា។ ជាធម្មតាអចលនទ្រព្យមួយអាចមានប័ណ្ណកម្មសិទ្ធិកាន់កាប់មួយ ប៉ុន្តែអចលនទ្រព្យខ្លះអាចមានទាំងប្លង់រឹង និងប្លង់ទន់។ការឆបោកនេះពាក់ព័ន្ធទៅនឹងម្ចាស់ដែលលក់អចលនទ្រព្យឲ្យអ្នកទិញពីរនាក់ផ្សេងគ្នាដោយ អ្នកទិញម្នាក់ទទួលបានប្លង់រឹង ហើយម្នាក់ទៀតទទួលបានប្លង់ទន់។​ ក្នុងរណីនេះអ្នកទិញដែល ទទួលបានប្លង់ទន់នឹងមិនមានសិទ្ធិស្របច្បាប់ទេ ដោយសារតែប្លង់ទន់បានទទួលស្គាល់ត្រឹមតែពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ រីឯប្លង់រឹងវិញគឺទទួលស្គាល់ពីថ្នាក់ជាតិ។ករណីនៃការចេញប្លង់ច្រើនលើអចលនទ្រព្យតែមួយនេះធ្លាប់បានកើតឡើង ហើយអ្នកលក់បានលក់អចលនទ្រព្យដដែលទៅឲ្យអ្នកទិញច្រើននាក់។ជាដំណោះស្រាយ៖អ្នកអាចធ្វើការស៊ើបអង្កេតដោយផ្ទាល់ជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងការិយាល័យសុរិយោដី​ក្នុងតំបន់នោះ ដោយត្រូវថតចម្លង ប្លង់កម្មសិទ្ធិពីអ្នកលក់ ដើម្បីត្រួតពិនិត្យជាមួយនឹងកំណត់ត្រាជាផ្លូវការ។ការប្រុងប្រយ័ត្នមួយផ្សេងទៀតគឺការពិនិត្យមើលថាតើអ្នកជិតខាងមានប្លង់រឹង ឬប្លង់ទន់។ ប្រសិនបើប្រជាជននៅក្នុងតំបន់នោះកាន់កាប់ប្លង់រឹងនោះគឺមានន័យថារដ្ឋាភិបាលបានចេញប្លង់រឹងជូនដល់តំបន់នោះរួចហើយ។ យើងមិនណែនាំឲ្យអ្នកទិញអចលនទ្រព្យមួយដែលមានប្លង់ទន់នៅក្នុង តំបន់ ដែលអ្នកជិតខាងមានប្លង់រឹងនោះទេ។ប្លង់រឹងក្លែងក្លាយ៖កាលពីដើមឆ្នាំ២០១៨កន្លងទៅមានករណីឆបោកលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយនៅក្នុងរាជធានីភ្នំពេញ។​ ការឆបោកនេះបានធ្វើឡើងជាស៊ែរីហើយម្ចាស់ដីនីមួយៗបានលក់ដីក្នុងតម្លៃក្រោមទីផ្សារទៅអោយម្ចាស់តែមួយ។ករណីខាងលើនេះអ្នកទិញបានពិនិត្យប្លង់ដី  និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារឃើញមានភាពត្រឹមត្រូវទាំងអស់។ ប៉ុន្តែប៉ុន្មានខែក្រោយមក បន្ទាប់ពីដាក់ឯកសារផ្ទេរកម្មសិទ្ធិដីភូមិបាលខណ្ឌរកឃើញថាជាប្លង់ដីក្លែងក្លាយ។ជាដំណោះស្រាយ៖អ្នកទិញអចលនទ្រព្យគួរធ្វើការផ្ទៀងផ្ទាត់ប្លង់ជាមួយការិយាល័យសុរិយោដី ឬភូមិបាលសុ្រក/ខណ្ឌអោយបានច្បាស់លាស់ជាមុនសិនមុនសម្រេចចិត្តកក់លុយ។ដីមានវិវាទ៖អ្នកអាចក្លាយទៅជនរងគ្រោះដោយមិនដឹងខ្លួនប្រសិនបើអ្នកទិញដីកំពុងមានវិវាទ ឬមានការហាមឃាត់តាមផ្លូវតុលាការ។ អ្នកប្រហែលជាមិនងាយដឹងទេថាដីមានជម្លោះ ឬអត់ប្រសិនបើអ្នកមិនរស់នៅតំបន់នោះ។ដំណោះស្រាយ៖ការនិយាយជាមួយអ្នកជិតខាងជាធម្មតាអាចជួយអ្នកក្នុងការប្រមូលរាល់ព័ត៌មានចាំបាច់។ អ្នកក៏គួរតែធ្វើការស្វែងរកជំនួយ ឬកម្មសិទ្ធិកាន់កាប់​តាមរយៈក្រុមប្រឹក្សាឃុំ/សង្កាត់ ឬមន្រ្តីក្រសួងដែនដីដើម្បីដឹងថាដីនោះពិតជាមានសុវត្ថិភាព។ភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈ ឬមេធាវីដែលមានបទពិសោធន៍អាចជួយធ្វើការនេះ ជំនួសអ្នកបានប្រសិនបើអ្នកត្រូវការ ។ម្ចាស់ក្លែងក្លាយ៖អ្នកប្រហែលធ្លាប់ឃើញដីទំនេរធំៗ​ដាក់ប្រកាសលក់។ ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើដីណាមួយ។ដំណោះស្រាយ៖អ្នកត្រូវសាកសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើអ្វីជាភាពខុសគ្នារវាងព័ត៌មានដែលអ្នកទទួលបានពីមេភូមិ និងព័ត៌មានដែលអ្នកលក់បានអះអាង។  ការត្រួតពិនិត្យប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ ហើយប្រសិនបើម្ចាស់ដីមិនមានប្លង់កម្មសិទ្ធិ នោះគឺប្រាកដមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ជារួមទៅជំនួយពីអាជ្ញាធរពាក់ព័ន្ធនឹងអាចបញ្ជាក់ថានរណាជាម្ចាស់ពិតប្រាកដ។ប្រយ័ត្នចំពោះប្រាក់កក់៖អ្នកលក់ដីឡូតិ៍ខ្យល់ម្ចាស់ក្លែងក្លាយ ឬអ្នកលក់ក្លែងតែងតែចង់បានប្រាក់កក់មុនបំផុត។ អ្នកទិញត្រូវបានស្នើរឲ្យកក់ប្រាក់ដើម្បីទទួលបានអចលនទ្រព្យមុនគេ។ បន្ទាប់ពីទទួលបានប្រាក់កក់ អ្នកលក់ក្លែងក្លាយបានគេចខ្លួនបាត់។ដំណោះស្រាយ៖អ្នកអាចជ្រើសយកជម្រើសនៃការផ្ញើប្រាក់កក់តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការីរងចាំរហូតដល់អ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយ។  ធ្វើបែបនេះអាចការពារខ្លួនអ្នកពី​ការឆបោក។អ្នកលក់ដីឡូតិ៍ខ្យល់៖ពួកគេប្រើប្រាស់គម្រោងអ្នកដ៏ទៃមកធ្វើទីផ្សារដោយប្រាប់ថាជាដីរបស់ក្រុមហ៊ុន ឬគម្រោងរបស់ពួកគេ។  ពួកគេមិនមានក្រុមហ៊ុនច្បាស់លាស់តែមានក្រុមការងារច្រើន និងមានជាការិយាល័យបណ្តោះអាសន្ន។ អ្នកចាញ់បោកអ្នកលក់ដីឡូតិ៍ខ្យល់អាចមកពីមិនបានធ្វើការស្វែងរយល់ស៊ីជម្រៅពីគម្រោងពិសេសអ្នកធ្វើការនៅក្រៅប្រទេស (ដូចជាប្រទេសកូរ៉េជាដើម)។ដំណោះស្រាយ៖អ្នកទិញមិនត្រូវជឿដោយគ្រាន់តែឃើញតាមរយ​ៈការផ្សព្វផ្សាយតាមហ្វេកប៊ុកនោះឡើយ។ អ្នកត្រូវដឹងពីប្រវត្តិក្រុមហ៊ុន និងភាពស្របច្បាប់របស់ក្រុមហ៊ុន​ និងកម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យនោះ។ករណីបើអ្នកមិនសូវយល់ដឹងពីទីផ្សារ អ្នកត្រូវស្វែងរកការប្រឹក្សាយោបល់ជាមួយភ្នាក់ងារ អចលនទ្រព្យ ឬអ្នកជំនាញមុននឹងសម្រេចចិត្តទិញ។ការខូចខាតលាក់កំបាំង៖មូលហេតុមួយដែលគេលក់ផ្ទះក្នុងតម្លៃទាបជាងទីផ្សារខ្លាំងគឺអាចដោយសារតែមានការខូចខាតដែលអ្នកនឹងមិនអាចមើលឃើញ។ អ្នកលក់អាចប្រាប់ថាប្រញាតប់លក់ក្នុងហេតុផលណាមួយ ហើយអ្នក ទិញមិនអាចរកឃើញការខូចខាតទាំងនេះបានទេក្នុងពេលភ្លាមៗ ប៉ុន្តែនឹងដឹងនៅពេលទិញ និងចូលទៅស្នាក់នៅបានមួយរយៈពេល។ដំណោះស្រាយ៖ជាការណែនាំអ្នកគួរនាំអ្នកជំនាញមកជាមួយដើម្បីឲ្យជួយពិនិត្យមើលប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់នោះមុនពេលអ្នកទិញលំនៅដ្ឋានណាមួយ។តំបន់មានទឹកជំនន់៖“គ្មានទឹកជំនន់” គឺជាចំណុចដ៏ពិសេសមួយនៃអចលនទ្រព្យសម្រាប់លក់។ អ្នកលក់នឹងធ្វើការផ្សព្វ ផ្សាយថាតំបន់នោះគឺគ្មា​នទឹកជំនន់ទេ បើទោះបីជាក្នុងតំបន់នោះមានទឹកជំនន់ក៏ដោយ។ អ្នកទិញអាចនឹងមានបញ្ហានៅពេលដែលមានភ្លៀងធ្លាក់ច្រើននៅក្នុងតំបន់។ដំណោះស្រាយ៖អ្នកអាចត្រួតពិនិត្យមើលថាតើតំបន់នេះមានទឹកជំនន់ ឬក៏អត់ ដោយធ្វើការសាកសួរអ្នកក្នុងតំបន់​ ឬអ្នកជិតខាងនៅកន្លែងនោះ ថាតើតំបន់នោះពិតជាមានទឹកជំនន់ ឬក៏អត់។ការបង់ប្រាក់មុនគម្រោង៖អ្នកអភិវឌ្ឍក្លែងក្លាយបានផ្សព្វផ្សាយថាពួកគេមានគម្រោងថ្មី​ និងចាប់បើកលក់មុនគម្រោង។   ពួកគេបើកឲ្យមានការទិញ និងបង់ប្រាក់ ឬកក់ប្រាក់មុនគម្រោង ហើយបន្ទាប់ពីប្រមូលបានប្រាក់ច្រើនល្មមពួកគេស្រាប់តែគេចខ្លួនបាត់។ដំណោះស្រាយ៖ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះ អ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់លើប្រវត្តិរបស់គម្រោងពីមុនៗរបស់អ្នកអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អតាមរយៈគម្រោងកន្លងមក។ អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗពីគេហទំព័រ ដែលអាចទុកចិត្តបាន​ ដែលផ្សព្វផ្សាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នានា។ប្រសិនបើជាក្រុមហ៊ុនស្របច្បាប់ពួកគេមានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ អាជ្ញាប័ណ្ណបុរី ផែនការមេ និងប្លង់រឹងជាដើម។ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេ នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ។ប៉ុន្តែសូមចំណាំថានេះមិនមែនមានន័យថាអ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ។ការឆបោករួមគ្នា៖ការឆបោកបែបនេះត្រូវធ្វើឡើងដោយក្រុមហ៊ុនពីរ  ឬមនុស្សពីរនាក់ធ្វើការរួមគ្នាដើម្បីបង្កើនតម្លៃអចលនទ្រព្យណាមួយ។ អ្នកទី១ទិញដីដែលមិនទាន់មានការអភិវឌ្ឍន៍ចំណែកអ្នកទី២បានប្រកាសថានឹងមានគម្រោងអភិវឌ្ឍន៍នៅក្បែរនោះ។ ប៉ុន្តែការអភិវឌ្ឍន៍នេះជាធម្មតាមិនបានបញ្ជាក់ពីទីតាំងជាក់លាក់ណាមួយទេ។ បន្ទាប់មកអ្នកទី១ចាប់ផ្តើមលក់ដីដែលមិនទាន់មានការអភិវឌ្ឍនោះវិញក្នុងតម្លៃខ្ពស់។ បន្ទាប់មកពួកគេទាំងពីរនាក់បានចែកប្រាក់ចំណេញគ្នា ហើយទីបំផុតទៅដីនៅក្នុងតំ​បន់នោះមិនមានគម្រោងសាងសង់ ឬការអភិវឌ្ឍណាមួយឡើយ។ដំណោះស្រាយ៖អ្នកអាចមើលដឹងថាវាជាការឆបោក ឬអត់ដោយសារគម្រោងអភិវឌ្ឍន៍ធំៗត្រូវទាមទារការឯកភាពពីក្រសួងពាក់ព័ន្ធជាច្រើន និងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនដែលមានបទពិសោធន៍ជោគជ័យ។ ជាធម្មតាជនបោកប្រាស់មិនមានការិយាល័យពិតប្រាកដឡើយ។ ដូចបានលើកឡើងខាងលើពួកគេចាំបាច់ត្រូវតែមានបានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ ប្លង់រឹងមេ និងប្លង់មេរបស់គម្រោងអភិវឌ្ឍ និងអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍនេះមិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញនោះឡើយ។មិនត្រូវអនុញ្ញាតឱ្យការបោកប្រាស់ទាំងនេះបន្លាចអ្នកនោះទេអ្នកត្រូវយល់ដឹង ...ការទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាអាចមានប្រយោជន៍ប្រសិនបើអ្នកធ្វើបានត្រឹមត្រូវ។ ភ្នាក់ងារអចលនទ្រព្យដែលអាចជឿទុកចិត្តបាន និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់អាចធ្វើការ ជាមួយអ្នក ជួយអ្នក និងប្រាប់អ្នកពីការឆបោកគ្រប់រូបភាពបាន។លើសពីនេះប្រសិនបើអ្នកមានការព្រួយបារម្ភថាអ្នកកំពុងត្រូវបានគេបោកប្រាស់ សូមស្វែងរកដំបូន្មានផ្នែកច្បាប់មុនពេល ដែលអ្នកសម្រេចចិត្តទិញអចលនទ្រព្យមួយ!ស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុត៖ តាមរយៈ Realestate.com.kh!
ការណែនាំអ្នកទិញដីឡូតិ៍ៈ អ្នកត្រូវដឹងអ្វីខ្លះមុនពេលសម្រេចធ្វើវិនិយោគ
ការណែនាំអ្នកទិញដីឡូតិ៍ៈ អ្នកត្រូវដឹងអ្វីខ្លះមុនពេលសម្រេចធ្វើវិនិយោគ
June 7, 2022, 3:57 a.m.
Home & Living
Property Buyers & Sellers Advice
នៅពេលដែលតម្លៃដីកើនឡើងខ្លាំងនៅក្នុងប្រទេសកម្ពុជា វិនិយោគិនក្នុងស្រុកមួយចំនួនកំពុងសម្លឹងដីទាំងទំហំធំ និងតូចសម្រាប់ធ្វើការវិនិយោគ។ ជាធម្មតាអ្នកអភិវឌ្ឍន៍/វិនិយោគិន/មិត្តភក្តិ នឹងចូលរួមគ្នាដើម្បីទិញដីតំបន់ណាមួយ(ទំហំធំមានតម្លៃទាប)។ បន្ទាប់មកពួកគេនឹងបែងចែកបន្តទៀតអាចធ្វើ ជាផ្នែកនៃហេដ្ឋារចនាសម្ព័ន្ធ និងធ្វើផែនការមេបែងចែកជាក្បាលដីតូចៗទៅឲ្យអ្នកទិញចុងក្រោយ ដែលអាចទទួលបានតម្លៃខ្ពស់ក្នុងមួយម៉ែត្រការ៉េ។ ការចាប់ផ្តើមពីតម្លៃទាបត្រឹមបីបួនពាន់ដុល្លារ សម្រាប់អ្នកទិញចុងក្រោយ ដីឡូតិ៍ទាំងនេះជាធម្មតាត្រូវបានលក់ជាមួយគម្រោងបង់ប្រាក់ដ៏ទាក់ទាញមួយ ហើយធានាលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅពេលអនាគត។ដោយជ្រើសរើសដីចំទីតាំងល្អមួយចំណោមគម្រោងទាំងនេះ អ្នកទិញចុងក្រោយអាចទទួលបានផលចំណេញយ៉ាងឆាប់រហ័សពីការវិនិយោគនេះ។ ហើយអ្នកទិញមួយចំនួនមានបំណងសាងសង់លំនៅដ្ឋាន ឫអាជីវកម្មនៅលើដីនេះ នៅពេលតំបន់អភិវឌ្ឍន៍ទៅជាតំបន់ទីក្រុងមានភាពស្ថិតស្ថេរ។ទោះជាយ៉ាងណាមិនមែនដីឡូតិ៍ទាំងនេះសុទ្ធតែមានសុវត្ថិភាពសម្រាប់ការវិនិយោគនោះទេ។វាមានសារៈសំខាន់បំផុតសម្រាប់អ្នកទិញចុងក្រោយក្នុងការពិចារណាឲ្យច្បាស់លាស់ពីទីតាំងនៃដីឡូតិ៍ដែលពួកគេចង់ទិញ ប្លង់ដី និងលិខិតបញ្ជាក់ដីធ្លីនឹងត្រូវផ្តល់ជូនសម្រាប់ប្រតិបត្តិការ និងភាពជឿជាក់របស់ម្ចាស់គម្រោង ឫអ្នកគ្រប់គ្រងគម្រោង។ ពួកគេក៏ត្រូវពិចារណាពីតួនាទីភ្នាក់ងារ អចលនទ្រព្យត្រូវបំពេញក្នងប្រតិបត្តិការនេះ។ប្រសិនបើចំណុចទាំងនេះមិនពិចារណាដោយយកចិត្តទុកដាក់ អ្នកទិញប្រហែលមិនអាចទទួលបានទ្រព្យសកម្ម ដូចការរំពឹងទុករបស់ពួកគេឡើយ ឫនៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ពួកគេប្រហែលមិនអាចទទួលបានអ្វីទាំងអស់…ដោយមានការខិតខំប្រឹងប្រែង Realestate.com.kh សហការជាមួយក្រុមស្រាវជ្រាវមានបទពិសោធន៍ច្រើនរបស់VTrust Appraisal បានរួមបញ្ចូលគ្នាពីការណែនាំដល់អ្នកទិញដីឡូតិ៍។គោលបំណងនៃអត្ថបទនេះគឺដើម្បីប្រាកដថាអតិថិជនដែលទិញដីឡូតិ៍ ត្រូវដឹងឲ្យច្បាស់ពី របៀបទប់ទល់ទៅនឹងបញ្ហានៅពេលអនាគត និងជ្រើសរើសគម្រោងដីឡូតិ៍ ជាមួយក្របខ័ណ្ឌ ច្បាប់ ទីតាំង និងគម្រោងផែនការត្រឹមត្រូវ។ជាទូទៅ អ្នកទិញដីត្រូវពិចារណាលើ ៣ ចំណុចសំខាន់ៗដូចខាងក្រោម៖១. គម្រោងផែនការនៅជុំវិញទីក្រុងគម្រោងដីឡូតិ៍ជោគជ័យត្រូវពឹងផ្នែកលើផែនការមេរបស់ទីក្រុង ជាពិសេសផែនការតំបន់ មាន ផែនទីក្នុងតំបន់នោះ  ឫតំបន់ជាយដែលនៅជិតតំបន់គោលដៅ។ ប្រសិនបើរដ្ឋាភិបាលធ្វើផែនការមេគ្រប់ដណ្តប់លើតំបន់មួយចំនួន ដែលបង្កើតជាទីក្រុងរណប ថ្មី រួមមាន ផ្លូវសំខាន់ៗ  លូបង្ហូរទឹក និងកន្លែងគាប់ចិត្តនានា នេះមានន័យថា ដីឡូតិ៍ទាំងនោះ នៅជិតគម្រោងអភិវឌ្ឍន៍នេះ នឹងមានតម្រូវការខ្លាំង ហើយតម្លៃនឹងកើនឡើងលឿនក្នុងពេលឆាប់ៗ។ដូច្នេះ ខ្ញុំត្រូវជ្រើសរើសទីតាំងដីឡូតិ៍ត្រឹមត្រូវដោយរបៀបណា?អ្នកទិញត្រូវតែសិក្សាស្វែងយល់ពីទីតាំងរបស់គម្រោងដីឡូតិ៍នោះ។ ពួកគេត្រូវតែធ្វើការវាយតម្លៃអំពីបរិស្ថានជុំវិញ គិតចាប់ពី ៥០០ម៉ែត្រ ទៅ ១,០០០ម៉ែត្រ ពីទីតាំងគម្រោងដែលមានស្រាប់ និងគម្រោងនៅអនាគត ហេដ្ឋាចរនាសម្ព័ន្ធ សេវាកម្ម និងកន្លែង គាប់ចិត្ត ដែលជួយបង្កើនគុណភាពនៃការរស់នៅក្នុងលំនៅដ្ឋាននៅក្នុងទីតាំងនោះ។ជាងនេះទៅទៀត ពួកគេគួវាស់ស្ទង់លើផែនការមេរបស់រដ្ឋាភិបាលអំពីតំបន់នៅជិត និងជុំវិញតំបន់នោះព្រមទាំងគម្រោងអភិវឌ្ឍន៍ឯកជនមានសក្តានុពល ដែលអាចបន្ថែមតម្លៃឲ្យដីឡូតិ៍ ឫបន្ថយតម្លៃពីអចលនទ្រព្យនោះ។នៅពេលណានឹងអាចក្លាយជាទីតាំងល្អបាន? ពិចារណាពីពេលវេលាសមរម្យ…ទីតាំងប្រហែលត្រូវចំណាយពេលមួយរយៈដើម្បីឲ្យតម្លៃកើនឡើង។ តើទៅជាយ៉ាងណាបើសិនជាត្រូវចំណាយពេលដល់២០ឆ្នាំ ឫ ៣០ ឆ្នាំ ឲ្យទីតាំងនេះត្រូវមើលឃើញដោយរដ្ឋា ភិបាលឫអ្នកអភិវឌ្ឍន៍លក្ខណៈទ្រង់ទ្រាយធំ?ប្រហែលប្រជាជនត្រូវចំណាយពេលរាប់ឆ្នាំរស់នៅជាមួយដោយមិនមានគ្រប់គ្រាន់នូវសេវា សង្គមដូចជា ផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធទឹកស្អាត អគ្កិសនី និងចំណាយពេលយូរទៅសាលា ហើយនៅពេលដែលហេដ្ឋរចនាសម្ព័ន្ធទៅដល់ទៅតំបន់នោះ តម្លៃដែលទទួលបានសម្រាប់ អ្នកទិញប្រហែលជាត្រូវបាត់បង់។បញ្ហាចម្បងមួយទៀត អំពីទីតាំងដីឡូតិ៍គឺលក្ខណៈនៃទីតាំងភូមិសាស្រ្ត ឧទាហរណ៍ ថាជាតំបន់ងាយលិចទឹក ឫគ្រោះធម្មជាតិផ្សេងៗដែរឫទេ? ត្រូវកំណត់ពីចំណុចនេះមុនពេលចាប់ផ្តើមទិញដីនោះ។២. ហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងគាប់ចិត្តទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ អ្នកទិញគួដឹងអំពីបញ្ហាសំខាន់២ ៖ ១. ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និង ២. គម្រោងអនាគតដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធតើមានហេដ្ឋារចនាសម្ព័ន្ធអ្វីខ្លះនៅទីនោះ?សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ អ្នកទិញគួលំឡឹងមើលលក្ខណៈដែលអាចទទួល បានដូចជា ផ្លូវភ្ជាប់ពីទីក្រុង ប្រព័ន្ធទឹក ប្រព័ន្ធលូ និងកន្លែងគាប់ចិត្តនានានៅដែលនៅជិតដូច ជា សាលារៀន ផ្សារ សេវាសាធារណៈ ។ល។ ឫយ៉ាងហោចណាស់ក្នុងចំងាយមួយដែលអាច គ្រប់គ្រងបាន។  ដូចអ្វីដែលលើកឡើង ដោយសារតែហេដ្ឋារចនាសម្ព័ន្ធផ្តល់ភាពងាយស្រួលជាច្រើនក្នុងពេលបច្ចុប្បន្ន វាបង្កើនតម្លៃបន្ថែមសម្រាប់ដីឡូតិ៍យ៉ាងឆាប់រហ័ស។ នេះធ្វើឲ្យតម្លៃនៃដីឡើងថ្លៃ សម្រាប់លក់វិញ ឫគោលបំណងផ្សេងទៀត ប៉ុន្តែវាក៏មានន័យថាអ្នកគឺយឺតក្នុងការទទួលបានកិច្ចព្រមព្រៀងនេះព្រោះអ្នកដ៏ទៃប្រហែលជាកត់សម្គាល់ពីតម្លៃនេះដែរ។ហេដ្ឋារចនាសម្ព័ន្ធនៅពេលអនាគត៖ទោះបីជាយ៉ាងណា មិនមានគម្រោងដីឡូតិ៍មួយចំនួនមានហេដ្ឋារចនាសម្ព័ន្ធរួចរាល់នោះទេ។ ហើយនេះជាហេតុផលដែលតម្លៃមានភាពទាក់ទាញ។ ភាគច្រើននៃគម្រោងដីឡូតិ៍ ស្ថិតនៅតំ បន់ជាយក្រុង ឫខាងក្រៅរាជធានី តំបន់ដែលហេដ្ឋារចនាសម្ព័ន្ធមិនទាន់បានទៅដល់។ប្រសិនក្នុងករណីនេះ អ្នកទិញគួសំឡឹងពីទីតាំងនាពេលអនាគត ថាតើនឹងមានផែនការអភិវឌ្ឍ ន៍ជាទីក្រុងឫទេ រួមបញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងមកដល់ដីឡូតិ៍របស់អ្នក។ សំណួរសមញ្ញមួយសួរថាតើនឹងទំនងជាមានកំណើននៃការអភិវឌ្ឍន៍ដោយនិរន្តរភាពនៅទីតាំងនោះដែរឫទេ ក្នុងរយៈពេល៥ - ១០ឆ្នាំទៀត។ ជាអកុសលការប្រថុយប្រថានបែបនេះគឺពិបាកនឹងធានាបាន១០០%ណាស់។ ប្រសិនបើមិនមានការអភិវឌ្ឍន៍នៅនឹងកន្លែងទេ នេះនឹងធ្វើឲ្យតម្លៃដីនៅជាប់គាំង ឫខ្វះនូវទីផ្សារទី២ដែលធ្វើឲ្យប៉ះពាល់ដល់ផលចំណេញរបស់អ្នក។តើនឹងទៅជាបែបណាប្រសិនបើទិញដីរួចហើយ បន្ទាប់មករដ្ឋាភិបាលផ្លាស់ប្តូរចិត្ត និងមិនផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នោះ?វាជាដំណឹងដ៏អាក្រក់សម្រាប់អ្នកទិញ ប្រសិនបើអ្នកអភិវឌ្ឍន៍ឯកជនមើលឃើញពីសក្តានុពលនៃតំបន់នៅជិតដីឡូតិ៍ និងស្ម័គ្រចិត្តផ្តល់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានមួយចំនួន បន្ទាប់មកដីឡូតិ៍ ហើយនៅតែជាឱកាសល្អសម្រាប់ការបង្កើនផលចំណេញ។តើការអភិវឌ្ឍន៍ដីឡូតិ៍ត្រូវគាំទ្រដោយរដ្ឋាភិបាល និងមួយចំនួនអត់។ តើយើងដឹងថាខ្លះមាន ការគាំទ្រដោយរបៀបណា? តើអ្វីធ្វើឲ្យមានភាពខុសប្លែកគ្នា?គ្រាន់តែតាមរយៈការវាយតម្លៃអាចធ្វើឲ្យអ្នកទិញដឹងយ៉ាងច្បាស់ពីបញ្ហា ដោយផ្ទៀងផ្ទាត់ពីកិច្ច ព្រមព្រៀងពីអាជ្ញាធរពាក់ព័ន្ធ ត្រូវការត្រូតពិនិត្យ ឫស្លាកលេខ/ផែនការនៃផែ្នកតូចៗរបស់ដីឡូតិ៍។ សំគាល់ ទំហំនៃការផ្សព្វផ្សាយវិជ្ជមានអំពីគម្រោងដីឡូតិ៍មិនមានន័យថា វាចាំបាច់ជាការវិនិយោគ ដែលមានសុវត្ថិភាពមួយនោះទេ។៣. បញ្ហាផ្លូវច្បាប់ទាក់ទងទៅនឹងដីឡូតិ៍ផ្ទាល់៖ការពិចារណាម៉ត់ចត់ ពីគម្រោងពុះដីឡូតិ៍ ដែលគួតែត្រូវទទួលស្គាល់ពេញលេញដោយច្បាប់ត្រឹមត្រូវ គឺជាការសំខាន់មុនពេលសម្រេចទិញដីឡូតិ៍ណាមួយ។ការបញ្ជាក់ពីដីឡូតិ៍ពុះមានន័យថា ជាបំណែកនៃប្លង់ទាំងអស់ (ឫចែកតាមក្បាលដី) ក្នុងគម្រោងដីឡូតិ៍ដែលមានសុវត្ថិភាពក្នុងការទិញជាមួយប្លង់ដែលទទួលស្គាល់នៅថ្នាក់ជាតិ។លិខិតផ្ទេរដីធ្លីមួយសន្លឹក (ជាប្រភេទប្លង់ទន់) ចុះបញ្ជីនៅថ្នាក់ស្រុក ដែលជាធម្មតាត្រូវប្រើក្នុង ការផ្ទេរដីឡូតិ៍ ប៉ុន្តែត្រូវប្រយ័ត្នថានេះមិនមែនជាចាំបាច់នៃកម្មសិទ្ធិសម្រាប់អ្នកទិញចុងក្រោយ និងអាចបង្ករជាបញ្ហាកើតមានឡើង។ប្លង់ដីប្រភេទណាដែលខ្ញុំកំពុងស្វែងរក?ប្លង់ដីស្របច្បាប់ធម្មតាមួយគឺជា “ប្លង់ដែលចែកដីជាបំណែកផ្សេងគ្នា” ដែលចេញពីផែនការមេ នៃដីពុះឡូតិ៍។ ដើម្បីទទួលបានប្លង់ដែលចែកដីជាបំណែកផ្សេងគ្នានីមួយៗ អ្នកអភិវឌ្ឍន៍ដំបូងគេត្រូវកាន់ ប្លង់នៃដីទាំងមូល។ ទី២ អ្នកអភិវឌ្ឍន៍ត្រូវបង្កើតផែនការមេនៃដីពុះឡូតិ៍។ទី៣ អ្នកអភិវឌ្ឍន៍ត្រូវទទួលបានផែនការដីពុះឡូតិ៍ បញ្ជាក់ដោយអាជ្ញាធរនរគរូបនីយកម្ម ជាពិសេស នៅថ្នាក់ជាតិ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។នៅពេលទទួលបានការបញ្ជាក់នេះ វាជាភាពទទួលបានស្របច្បាប់សម្រាប់អ្នកទិញ ដើម្បីបញ្ជី ប្លង់ដែលចែកដីជាបំណែកផ្សេងគ្នាមួយនៅក្រសួងទៅតាមបំណែកដីរបស់ពួកគេនៅក្នុងគម្រោង ចំណាំថាការផ្ទេរជាផ្លូវាការនឹងត្រូវបែងចែកប្លង់ទៅជាចំណែកៗ ហើយថ្លៃចំណាយត្រូវស្មើ ៤% នៃតម្លៃសរុបរបស់ដីឡូតិ៍នោះ។ ចុងក្រោយ ប្រសិនបើរដ្ឋាភិបាលបានបង្កើតផែនការមេរួចរាល់ ទាក់ទាងទៅនឹងទីតាំងរបស់គម្រោង នោះគ្រប់ប្លង់តាមចំណែកអាចត្រូវបានចុះបញ្ជីរជាប្លង់  LMAP ដែលជាប្លង់ចុងក្រោយបំផុត និងរឹងមាំបំផុតនៅកម្ពុជា។ ភាពច្រើននៃគម្រោងលំនៅដ្ឋាននៅទីក្រុងភ្នំពេញ ប្លង់ដែលចែកតាមចំណែកនីមួយៗគឺត្រូវ ផ្តល់ជូនជា LMAP។ ការមានប្លង់ LMAP មានន័យថាព្រុំដែននៃអចលនទ្រព្យរបស់អ្នកបានកត់ត្រា ទុកយ៉ាងល្អបំផុត ហើយគេចផុតពីជម្លោះទាក់នឹងនឹងសិទ្ធិក្នុងការប្រើប្រាស់ ឫកម្មសិទ្ធិ។ សិក្សា បន្ថែម ទៀតពី ប្លង់ដីនៅកម្ពុជា។តើឯកសារអ្វីខ្លះដែលអ្នកទិញត្រូវសួររកមុនពេលទិញដី?ដំបូងបំផុត អ្នកទិញត្រូវផ្ទៀងផ្ទាត់ប្លង់ដី ថាតើជាប្លង់ដីបញ្ចូលគ្នា និង/ឫប្លង់ដីពុះឡូតិ៍ ដែលនៅ ក្នុងប្លង់មេនៃដីពុះឡូតិ៍។ទីពីរ អ្នកគួត្រួតពិនិត្យ ប្រសិនបើមានការបញ្ជាក់ពីក្រសួងពាក់ព័ន្ធ(ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់) សម្រាប់គម្រោងដីឡូតិ៍ទាំងមូល។ តើអ្វីជាបញ្ហាចម្បងទាក់ទងនឹងប្លង់ដីសម្រាប់អ្នកទិញដីឡូតិ៍? ប្រសិនបើការវិភាគដោយអ្នកទិញមិនមានការប្រុងប្រយ័ត្ន មានបញ្ហាដែលទាក់ទងជាមួយការទិញដីឡូតិ៍។ វាគឺត្រូវដោះស្រាយជាមួយបញ្ហាដូចជា ប្រភេទប្លង់ដី ដែលបានលើកឡើងខាងលើ។ បញ្ហានៃការផ្ទេរដីដោយប្រើប្រាស់ប្លង់ទន់៖ ឯកសារនៃការផ្ទេរប្លង់ដី ( ប្លង់ទន់ចុះបញ្ជីនៅថ្នាក់ស្រុក) ដែលស្ថិតនៅប្លង់មេនៃទំហំដីរួមទំាងអស់ ករណីមួយចំនួនមានសុវត្ថិភាព។ទោះបីជាយ៉ាងណា ប្រសិនត្រឹមតែមានប្លង់ទន់ អ្នកប្រហែលអាចត្រូវបាត់បង់ដីនូវពេលអនាគត ម្ចាស់គម្រោងបាត់បង់បំណែកដីទាំងអស់(ទ្រព្យបញ្ចាំ) ដោយសារត្រូវធនាគាររឹបអូសប្រសិនពួកគេមិនអាចបង់លើអ៊ីប៉ូតែកបាន។ ក្នុងស្ថានភាពផ្សេងទៀត នៅពេលម្ចាស់គម្រោងជ្រើសរើសមិនគោរពតាមប្លង់ដីនៅពេលអនាគត ហើយទាមទារយកដីមកវិញ ឫលក់ដីទៅឲ្យអ្នកទិញផ្សេងទៀតដោយមិនបង្ហាញប្លង់ទន់ ត្រឹមត្រូវទៅដល់អ្នកទិញដីឡូតិ៍។ លក្ខណៈដែលអាចទៅរួចផ្សេងទៀតគឺអ្នកលក់គម្រោង តាមពិតមិនមានកម្មសិទ្ធិនៃដីនោះ ហើយលិខិតផ្ទេរប្លង់ទន់គឺក្លែងក្លាយទាំងស្រុង។ អ្នកត្រូវតែវិនិច្ឆ័យ និងបា្រកដថា គ្មានលទ្ធផលទាំងនេះអាចកើតមានចំពោះអ្នកឡើយ។ យល់ល្អកុំទិញដីប្រសិនបើដីដែលអ្នកចង់ទិញនោះមិនមានប្លង់រឺង!ដួច្នេះ តើខ្ញុំអាចប្តូរលិខិតផ្ទេរប្លង់ដីទៅជាប្លង់រឹងដោយរបៀបណា? ដើម្បីធ្វើបែបនេះបាន អ្នកទិញដំបូងគួរផ្តោតលើប្លង់នៃប្លង់មេនៃដីពុះឡូតិ៍ ដើម្បីពិនិត្យថាគ្មានបញ្ហាជាមួយការដាក់បញ្ចាំនៅធនាគារទាក់ទិនជាមួយដីនោះ។ បន្ទាប់មកអ្នកទិញត្រូវតែចុះបញ្ជីប្លង់ដីរបស់ខ្លួនជាមួយអជ្ញាធរ (ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់) យោងទៅតាមផែនការមេ និងការព្រមព្រៀងជាមួយអ្នកលក់។   ដោយអនុវត្តន៍ដូចនេះ អ្នកទិញអាចប្តូរប្លង់ទន់ដើមទៅជាប្លង់រឹងនៅថ្នាក់ជាតិ។ នេះមានន័យថាមិនមាននរណាអាចយកដីវិញនៅក្នុងការលៈទេសៈណាក៏ដោយ។ ករណីមិនចុះបញ្ជីនៅថ្នាក់ជាតិ ប្លង់កម្មសិទ្ធិនៅតែជាប្លង់ទន់។ តើអ្វីជាតួនាទីត្រឹមត្រូវរបស់ភ្នាក់ងារអចលនទ្រព្យក្នុងការផ្ទេរប្លង់ដីឡូតិ៍?ចំណាំថា ក្រុមហ៊ុនអចលនទ្រព្យដែលមានវិជ្ជាជីវៈមិនគួរធ្វើជាម្ចាស់កម្មសិទ្ធិនៃដីសម្រាប់លក់ ដែលវានឹងជាជម្លោះនៃផលចំណេញ នៅពេលពួកគេដើរតួក្នុងពេលដំណាលគ្នាសម្រាប់អ្នកទិញចុងក្រោយ។ ទោះជាភ្នាក់ងារអចលនទ្រព្យអាចធ្វើការសម្រាប់វិនិយោគិនសក្តានុពលក្នុងការបញ្ជាក់ពីទីតាំង ហើយបន្ទាប់មកលក់ជាដីតូចៗ ភ្នាក់ងារមិនគួទទួលបានភាពលាភពីប្រតិបត្តិការនេះទេ ។ក្នុងពេលជាមួយគ្នា ភ្នាក់ងារអចលនទ្រព្យធ្វើការសម្រាប់អ្នកទិញដីឡូតិ៍ចុងក្រោយគួរអាចពិភាក្សា និងជួយក្នុងដំណើរការនៃការវិនិច្ឆ័យពីលក្ខណៈខាងលើ។ស្វែងរកគម្រោងដីឡុតិ៍លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
តើមានការធានាលើប្រាក់ចំណូលពីការជួលត្រលប់ដែរឫទេ?
តើមានការធានាលើប្រាក់ចំណូលពីការជួលត្រលប់ដែរឫទេ?
June 7, 2022, 6:54 a.m.
Realestate News
Home & Living
ឱកាសវិនិយោគលើអចលនទ្រព្យថ្មីជាច្រើននៅប្រទេសដែលមានជាមួយនឹងការធានាប្រាក់ចំណូលពីការជួលត្រប់វិញ(GRR)។ ប៉ុន្តែការពិចារណាឲ្យទូលំទូលាយជាការចាំបាច់ដើម្បីបញ្ជាក់ពីការពិត និងតម្លៃយូរអង្វែងនៃការធានាទាំងនេះ។ក្នុងលក្ខខណ្ឌដែលមិនមានជំនាញច្បាស់លាស់ណាមួយ ការធានាប្រាក់ចំណូលពីការជួលត្រលប់ គឺជាប្រាក់ចំណូលពីការ ជួលក្នុងពេលអនាគតដោយអ្នកអភិវឌ្ឍន៍ ឫក្រុមហ៊ុនដែលគ្រប់គ្រងលើអ្នកទិញអចលនទ្រព្យសម្រាប់រយៈពេលនៃកិច្ចសន្យា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាទិញ។លោក Sharon Liew នាយកប្រតិបត្តិនៃក្រុមហ៊ុន Huttons CPL បង្ហាញថា ការធានាប្រាក់ចំណូលពីការជួលត្រលប់ គឺជាគម្រោងធានារ៉ាប់រងថ្មីសម្រាប់អ្នកវិនិយោគថ្មីដែលកំពុងព្យាយាមសាកល្បងអ្វីដែលថ្មី  ឫជាមួយទីផ្សារអន្តរជាតិដែលមិនបានដឹងច្បាស់លាស់។ស្តង់ដារប្រាក់ចំណូលត្រូវបានផ្សព្វផ្សាយក្នុងទីផ្សារខុនដូ និងអភិវឌ្ឍន៍ថ្មីមានចន្លោះពី ៤% ទៅ៩% ជាទូទៅសម្រាប់រយៈពេល មួយពី ២-៥ឆ្នាំ ទោះបីជាមានការអះអាង ២០% ឫច្រើនជាងនេះសម្រាប់រយៈពេលខ្លីគឺត្រូវបានជម្រុញដោយអ្នកប្រតិបត្តិការ មួយចំនួន។លោក Saraboth Ea នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Maxem Property និយាយថាការមិនមានជំនឿជាក់លើការធានាប្រាក់ចំ ណូលពីការជួលត្រលប់គឺជាភាពទូទៅនៅកម្ពុជា ដោយសារនេះជាបរិបទថ្មីសម្រាប់អ្នកទិញ និងវិនិយោគិនក្នុងស្រុក "ហេតុផលនេះប្រសើរជាងការជឿលើប្រាក់លើកទឹកចិត្តតែមួយគត់សម្រាប់អ្នកទិញ យើងរំលឹកច្រើនដងដោយសារអ្នកទិញ ត្រូវមានទំនុកចិត្តលើគម្រោងរបស់អ្នកអភិវឌ្ឍន៍"។សម្រាប់វិនិយោគិនសត្តនុពលប្រឈមុខជាមួយការធានាលើការជួលត្រលប់វិញ មានបីចំណុចដើម្បីផ្ទៀងផ្ទាត់មុនពេលចុះ ហត្ថលេខា។ ទីមួយ ការសំខាន់ត្រូវកំណត់ឲ្យច្បាស់ពីអ្វីដែលជាការធានាលើហិរញ្ញវត្ថុ។ ប្រសិនបើវាគ្រាន់តែជាក្រដាសកិច្ច សន្យាមួួយ នោះវាជាការបំភាន់។  សិក្សាពីទីផ្សារដែលនឹងក្ស័យទុនបន្ទាប់ពីគម្រោងអភិវឌ្ឍន៍ដាក់ចេញ។ ទោះជាយ៉ាងណា ប្រសិនមានកិច្ចសន្យាពិតប្រាកដ ដែលមានសក្តានុពលសម្រាប់ការដោះទាល់តាមច្បាប់ដែលគួរតែប្រាក់ចំណូលមិនត្រូវបាន បង្កើតឲ្យមាន ហើយការធានាប្រាក់ចំណូលលើការជួលត្រលប់នឹងបង្ហាញពីតម្លៃមួួយចំនួន។លោក Saraboth លើកឡើងថា "ការធានាលើការជួលត្រលប់ត្រូវបានពិចារណាក្នុងចំណោមកត្តាផ្សេងទៀតដែលកំណត់ ថាតើការវិនិយោគជាមានតម្លៃឫអត់។ នេះក៏នឹងត្រូវពិចារណាពីគោលបំណងរបស់អ្នកទិញ និងពេលវេលាក្នុងការវិនិយោគ ដែលខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។"លោក Sam Kiers ប្រធានផ្នែកលក់ និងទីផ្សារនៅ Elevated Realty យល់ស្របដូចគ្នា "មុនគេបង្អស់ ដែលអ្នកវិនិយោគគួរ ពិចារណាគឺរយៈពេលដែលត្រូវនិយោគសម្រាប់បានទទួលប្រាក់ចំណេញត្រលប់មកវិញ។"លោក Liew ពន្យល់ថា ជាទូទៅគម្រោងធានាលើការជួលត្រលប់វិញគឺធម្មតាទាបជាងអត្រាជួលក្នុងទីផ្សារប្រហែល ២០ % ដើម្បីការពារអ្នកអភិវឌ្ឍន៍ពីការខាតបង់ណាមួយ នេះចង់មានន័យថា អត្រាខ្ពស់ជាង ២០% គឺទំនងជាការល្អបំផុត។លោក Desmond Yap អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Yong Yap Properties ជឿថាប្រសិនបើអ្នកអភិវឌ្ឍន៍ផ្តល់ជូនការធានា លើការជួលត្រលប់ នេះគឺត្រឹមត្រូវដើម្បីសន្មត់ថាពួកគេបានធ្វើការគណនាត្រឹមត្រូវ  និងបានធានាថាមិនធ្វើឲ្យខាតបង់ផល ប្រយោជន៍សម្រាប់ក្រុមហ៊ុនរបស់ពួកគេ។ លោក Yap និយាយថា "ដូច្នេះ ការពិតអ្នកទិញគឺត្រូវចំណាយសម្រាប់ការធានាលើ ប្រាក់ចំណូលពីការជួលត្រលប់ដោយខ្លួនឯងផ្ទាល់។"សម្រាប់វិនិយោគិន ការពិចារណាចំណុចទីពីរអំពីការសន្យាការធានាជួលត្រលប់គួរតែជា...ថាតើតួលេខប្រាក់ចំណូលពីការ ជួលបង្ហាញដោយពិតប្រាកដ និងអាចសម្រេចបាននៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ សូមគិតក្នុងចិត្ត ពីទីតាំងរបស់អចលន ទ្រព្យ។ ប្រសិនបើច្បាស់ថាមិនមានភាពប្រាកដ វិនិយោគិនគួរដឹងមុនពីការកាត់បន្ថយប្រាក់ចំណូលត្រឡប់ពីរាល់យូនីតរបស់ ពួកគេនៅពេលរយៈពេលនៃការធានាជួលដែលត្រូវបានបញ្ចប់។ ក៏ត្រូវគិតទុកក្នុងចិត្តផងដែរ មានអចលនទ្រព្យចំនួនដែល បានដាក់នៅលើអនឡាញនៅក្នុងរយៈពេលស្រដៀងគ្នានៅក្នុងប្រទេសកម្ពុជា ប្រហែលនៅឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ នឹងកែ សម្រួលឡើងវិញការផ្គត់ផ្គង់ទីផ្សារជួល និងជាទូទៅតម្រូវការត្រូវថយចុះ។ វាមិនមែនជារឿងចម្លែកសម្រាប់អ្នកអភិវឌ្ឍន៍ដើម្បី បំប៉ោងថ្លៃតួលេខនៃការធានាជួលត្រលប់ ដើម្បីបង្កើតចំណាប់អារម្មណ៍ល្អនៅលើអ្នកទិញឲ្យពិចារណាពីផលប្រយោជន៍រយៈ ពេលវែងនៃការវិនិយោគរបស់ពួកគេ។ កំហុសឆ្គងទូទៅមួួយដែលអ្នកវិនិយោគថ្មីៗបានធ្វើគឺទទួលយកកាធានាលើការជួលត្រ លប់ ដែលបានផ្តល់ជូនជាយោង  (Reference point) ដើម្បីគណនាប្រាក់ចំណូលត្រលប់វិញរបស់ពួកគេ។ នៅពេលអ្នកលក់ក្នុងតម្លៃពេញ ១០០%  ពិតណាស់ អ្នកនៅតែអាចផ្តល់ជូន ១០% នៃប្រាក់ចំណូលត្រលប់ក្នុងរយៈពេល៣ឆ្នាំ និងនៅតែទទួល បានប្រាក់ចំណេញច្រើនសន្ធឹកសន្ធាប់។ ចំណុចចុងក្រោយអ្នកទិញត្រូវតែពិចារណាថាតើអ្នកអភិវឌ្ឍន៍ ឫក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យរបស់ពួកគេពិតជាមាន សមត្ថភាព និងធនធានក្នុងការចាង់ចែងត្រឹមត្រូវយលើអចលនទ្រព្យនិងការពារអ្នកជួលអចលនទ្រព្យក្នុងអំឡុងពេលមាន ការធានាជូននោះ។ស្វែងរកបទពិសោធន៍នៃការប្រតិបត្តិការគ្រប់គ្រងអចលនទ្រព្យ ជាមួយភាពជោគជ័យកន្លងមកនៅក្នុង ទីផ្សារ ក្នុងស្រុក។ ប្រសិនបើធាតុទាំងនេះមិនបានបង្ហាញ អភិវឌ្ឍន៍អាចតំឡើងថ្លៃអចលនទ្រព្យដើម្បីរួមបញ្ចូលក្នុងការធានា ជួលបន្ថែមលើ "ថ្លៃដើម" នៃការលក់អចលនទ្រព្យរបស់ពួកគេ។លោក  Yap "ដូច្នេះ ត្រូវត្រួតពិនិត្យពីសុពលភាពនៃកិច្ចសន្សាធានាលើប្រាក់ចំណូលនៃការជួលត្រលប់ និងគុណភាពនៃការ គ្រប់គ្រង ហើយប្រសិនបើអាច ពិនិត្យពីរបៀបគ្រប់គ្រងនិងការរៀបចំហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។" ជាចុងក្រោយ "គិតក្នុងចិត្ត ជានិច្ចថាខុនដូថ្មីគឺងាយស្រួលក្នុងការថែរក្សា ប៉ុន្តែក្នុងរយៈពេល ៥ឆ្នាំនឹងមានភាពខុសប្លែកគ្នា ជាពិសេសប្រសិនបើក្រុម ហ៊ុនមិនបានរៀបចំចំណែកហិរញ្ញវត្ថុដាច់ដោយឡែលសម្រាប់ការថែរក្សា។" លោក Liew បញ្ជាក់ថា "ភាពដែលអាចទុកចិត្តបាន និងវត្តមានអ្នកអភិវឌ្ឍន៍នៅកម្ពុជាគឺពិតជាមានសារៈសំខាន់ ដែលភាគ ច្រើននៃ ការធានាលើប្រាក់ចំណូលពីការជួលត្រលប់បានត្រឹមតែតវ៉ាបន្ទាប់ពីការអភិវឌ្ឍន៍បានបញ្ចប់។ នេះធ្វើការធានាលើ ប្រាក់ចំណូលពីការជួលត្រលប់ជាជម្រើសដែលមានភាពទាក់ទាញមួយ។"លោក Ea បន្តទៀតថា "នៅពេលទីផ្សារមានវ័យចំណាស់ ខ្ញុំសង្ឃឹមថានឹងឃើញអ្នកអភិវឌ្ឍន៍ចាប់អារម្មណ៍តិចតួចលើកាជួល ត្រលប់ និងបង្កើតភាពស្មើគ្នារវាងអ្នកទិញក្នុងស្រុក ដែលនឹងរស់នៅក្នុងលំនៅដ្ឋាន ធៀបទៅនឹងអ្នកដែលទិញសុទ្ធសាត ក្នុងការវិនិយោគ។"ស្វែងរកការជជែកដេញដោលរវាងភាគីទាំងសង់ខាងជុំវិញ ការធានាប្រាក់ចំណូលពីការជួលត្រលប់ ការធានាលើការជួលគឺ មានសារៈសំខាន់សម្រាប់វិនិយោគិនដែលត្រូវការការធានាថ្មីភ្លាមៗក្នុងការវិនិយោគរបស់ពួកគេ ទោះជាយ៉ាងណា ការធានា គឺល្អដូចភាពខ្លាំងនៃក្រុមហ៊ុនដែលផ្តល់ជូន។
Tips to help you improve the health of your household budget
Tips to help you improve the health of your household budget
June 6, 2022, 5:07 p.m.
Realestate News
Home & Living
Wondering where to start?Realestate.com.kh has created the following guide to creating and sticking with a monthly budget and we have even created an online Budget Planner to help you – Click Here to see it! We believe every Cambodian should be able to afford a home and this is our way of helping you to keep more money in your pocket and getting a handle on your finances so that you can make your new home a reality. Get on the Realestate.com.kh Budget Planner today. But first of all, check out: “A Very Simple Guide to Managing your Household Budget” After you read that guide, read on...Here are some tips to help your household budget become more accurate and effective:Keep a record of everything and anything you spend over a 30 day period. It’s amazing to see what you actually spend your money on. This needs to be a family effort with everybody’s spending included in the household budget, HONESTLY!It’s better to overestimate than underestimate your expenses whenever you make your household budget. This way you are pleasantly surprised by any miscalculations.Be organised — don’t guess the figures. Rely on bills and take note of all transactions during your day. You need to know exactly how much you have, down to the last cent.Regularly review your bank records alongside your estimated household budget.Become a conscious spender by making a list BEFORE you do any shopping and STICK TO IT. Buy only what you need.Compare prices before buying large items and never buy on impulse.Live simply — the simpler you keep your spending habits, the more money you will have to pay off your mortgage, save for a new home or spend on your children. You might even be happier…Once you do start saving money, make sure you make the most of it by speaking to your bank manager or financial adviser.Keep your new savings in a bank account where you can’t access it from the ATM! Don’t let impulse spending spoil your new household budget.If you follow these simple guidelines, you should have more money for that new home or rainy day.  Want to learn more about improving your household budget?  Check another useful blog post on Realestate.com.kh relevant to budgets: “A Very Simple Guide to Managing your Household Budget” Or get straight onto the Realestate.com.kh Budget Planner now!!
A Very Simple Guide to Managing your Household Budget
A Very Simple Guide to Managing your Household Budget
June 6, 2022, 5:07 p.m.
Realestate News
Home & Living
Property Buyers & Sellers Advice
Nobody likes to think about money! But, in order to save for your new home, you will need to budget. And this budget only gets harder as your family grows. Wondering where to start? Realestate.com.kh has created the following guide to creating and sticking with a monthly budget and we have even created an online Budget Planner to help you – Click Here to see it! We believe every Cambodian should be able to afford a home and this is our way of helping you to keep more money in your pocket and getting a handle on your finances so that you can make your new home a reality.How to budget for a home using the Realestate.com.kh Budget Planner:The following are a few basic budget tips to help keep more money in your pocket and get a handle on your household finances. 1. First of all, list your monthly income — including everything that earns you money. List all of the costs you have to pay each month — Including rent, power, gas, car repayments, school uniforms, food etc. In short, anything that is a necessity in your and your family’s life. 2. List all of the costs you can avoid from the previous list — this includes all things that are not necessary in your life, including entertainment, take away food, fancy new clothes, travel etc. This represents your “expendable income”: money that doesn’t always need to be spent! It is very important that you and your family are honest about what you don’t really need, if you are serious about saving.Now that you have defined what you HAVE TO PAY and what YOU LIKE TO PAY each month, you can control your budget for the next month by reducing your expendable income spending.3. Subtract your necessary costs from your total income to see what remains for the next month’s budget. This figure is the amount of money you can potentially save each month if you control your spending habits. Completing this exercise should help you review your spending patterns and make better financial decisions. The better your budget, the more control you can have over your monthly savings.   Want to learn more about improving your household budget? Check another useful blog post on Realestate.com.kh relevant to budgets: “Tips to help you improve the health of your household budget”Or get straight onto the Realestate.com.kh Budget Planner now!!