តាមការលើកឡើងរបស់គេហទំព័រ International Living ដែលស្រាវជ្រាវពីការចូលនិវត្តន៍ សម្រាប់ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១២ ក្នុង ពិភពលោក ក្នុងចំណោមប្រទេសល្អបំផុតសម្រាប់អ្នកចូលនិវត្តន៍។
ស្របតាមទិន្នន័យដែលបានលើកឡើងខាងលើនេះ ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាកន្លែងដែលចំណាយប្រាក់តិចបំផុតសម្រាប់អ្នកចូលនិវត្តន៍ អស់រយៈពេល៤ឆ្នាំជាប់គ្នាមកហើយ។ គួរឲ្យចាប់អារម្មណ៍ផងដែរថា គេហទំព័រ Nine.com.au ក៏បានបង្ហាញទិន្នន័យប្រហាក់ប្រហែលគ្នាដែរថា កម្ពុជាគឺជាប្រទេសល្អបំផុតសម្រាប់អ្នកចូលនិវត្តន៍។
ដើម្បីអបអរសាទរដល់ដំណឹងល្អនេះ គេហទំព័រ Realestate.com.kh រីករាយនឹងនាំជូនអ្នកនូវអត្ថបទ ណែនាំនៅកម្ពុជា សម្រាប់អ្នកដែលមានបំណងមកកំសាន្តនៅពេលចូលនិវត្តន៍។
យើងក៏នឹងលើកឡើងអំពីអចលនទ្រព្យនៅកម្ពុជា អំពីការស្នើសុំទិដ្ឋាការ និងការធ្វើដំណើរកំសាន្ត។
ការជួលផ្ទះ
ការជួលកន្លែងស្នាក់នៅ មានតម្លៃទាបនៅឡើយនៅក្នុងប្រទេសកម្ពុជា។ អ្នកអាចជួលអាផាតមេន បែបអឺរ៉ុប ត្រឹមតម្លៃតែ ៣០០ ដុល្លារ ប៉ុណ្ណោះក្នុងមួយខែ ហើយកន្លែងស្នាក់អាស្រ័យនេះថែមទាំងមានទីតាំងនៅទីក្រុងថែមទៀត។ តម្លៃនោះ អាចមានទាបជាងនេះទៅទៀតទៅតាមតំបន់ផ្សេងៗ ដូចជាកំពត ក្រុងព្រះសីហនុ និងសៀមរាប។
សម្រាប់អ្នកដែលមានចំណូលថេរ អ្នកក៏អាចស្នាក់នៅកម្ពុជាយ៉ាងងាយស្រួលផងដែរ។ កន្លែងស្នាក់ទាំងនោះ សុទ្ធតែមានសេវាកម្មតាមតម្រូវការរបស់អ្នក ដូចជាសេវាកម្មសំអាត កន្លែងហាត់ប្រាណ និងកន្លែងហែលទឹក ជាដើម។ អ្នកក៏អាចរកបានបន្ទប់គ្រែមួយក្នុងតម្លៃ ប្រហែលចាប់ពី ៥០០ ដុល្លារ។ អ្នកអាចរកបានជម្រើសផ្សេងទៀត ដែលរួមមាន៖ ការជួលផ្ទះ វីឡា ឬខុនដូ ដែលអាចមានតម្លៃថ្លៃបន្តិច ប៉ុន្តែមានទីតាំងនៅជិតទីក្រុងជាង។
យើងមានការណែនាំដល់ជាជាចម្រើនដល់អ្នកទិញ ឬជួលផ្ទះ ដែលជាជនបរទេស ទាំងនៅនៅភ្នំពេញ នៅក្រុងព្រះសីហនុ និងសៀមរាប។ ការណែនាំទាំងនេះអាចប្រាប់អ្នកអំពីតម្លៃ ដែលស្របតាមស្តង់ដាទីកន្លែងស្នាក់នៅនីមួយៗ។
ទិដ្ឋាការ
ការស្នើសុំទិដ្ឋាការ មានលក្ខណៈងាយស្រួលណាស់នៅកម្ពុជា។ គេឃើញមានទិដ្ឋាការពិសេស សម្រាប់អ្នកដែលចូលនិវត្តន៍ទៀតផង។ នៅពេលអ្នកមកដល់ប្រទេសកម្ពុជា អ្នកត្រូវប្រាកដថា អ្នកទទួលបានទិដ្ឋាការកម្រិត E ប៉ុន្តែមិនមែនស្នើយកទិដ្ឋាការទេសចរណ៍ទេ។
បន្ទាប់មក អ្នកអាចស្នើសុំពន្យារទិដ្ឋាការ ER។ ខាងក្រោមនេះគឺជាលក្ខខណ្ឌដែលត្រូវបំពេញ៖
១. ត្រូវមានអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅ
២. មិនត្រូវជាបុគ្គលិកធ្វើការឡើយ
៣. ត្រូវតែអាចបញ្ជាក់បានថាអ្នកបានចូលនិវត្តន៍ ដោយមានឯកសារបញ្ជាក់ពីសុវត្ថិភាពសង្គម និងត្រូវតែមានថវិកាគ្រប់គ្រាន់ ដែលបញ្ជាក់ដោយធនាគារ ឬឯកសារថវិកាសម្រាប់អ្នកចូលនិវត្តន៍។
ការពន្យារតាមលក្ខខណ្ឌនេះ នឹងមានសុពលភាពរហូតដល់មួយឆ្នាំ។ តម្លៃនៃការពន្យារទិដ្ឋាការសម្រាប់ជនចូលនិវត្តន៍នោះ គឺដូចគ្នាទៅនឹងតម្លៃពន្យារទិដ្ឋាការធ្វើការងារ ដែលមានតម្លៃ ២៩០ ដុល្លារ ដោយអនុញ្ញាតឲ្យចេញចូលបានច្រើនដង។ អ្នកអាចទៅជួបភ្នាក់ងារធ្វើដំណើរនៅទីក្រុង ហើយគេនឹងជួយរត់ឯកសារឲ្យអ្នក។
ចំណីអាហារ
ទោះបីជាអ្នកចម្អិនអាហារខ្លួនឯង ឬញ៉ាំនៅភោជនីយដ្ឋានខាងក្រៅក៏ដោយ តម្លៃចំណាយទៅលើម្ហូបអាហារអស់មិនច្រើនប៉ុន្មានទេ។ សម្រាប់អាហារនៅភោជនីយដ្ឋានល្មមមួយ អ្នកចំណាយត្រឹមតែ ៤ ដុល្លារប៉ុណ្ណោះនៅទីក្រុងភ្នំពេញ។ បើនៅទីជនបទវិញ តម្លៃកាន់តែទាបជាងនេះទៅទៀត។ ខាងក្រោមនេះ គឺជាទំនិញទូទៅ និងតម្លៃជាមធ្យមនៅទីក្រុងភ្នំពេញ៖
១. នំប័ុងមួយដើម មានតម្លៃ ១.២៣ ដុល្លារ
២. ពងទា១២គ្រាប់ មានតម្លៃ ១.៦០ ដុល្លារ
៣. មាន់មួយគីឡូក្រាម មានតម្លៃ ៤.៤៧ ដុល្លារ
៤. ទឹកដោះគោមួយលីត្រ មានតម្លៃ ២.២៧ ដុល្លារ
៥. ឡាតេ ឬកាប៉ូឈីណូនៅហាងកាហ្វេ មានតម្លៃ ២.២០ ដុល្លារ
៦. ស្រាបៀមួយដបមានតម្លៃ១ដុល្លារ
ដូចដែលបានលើកឡើងខាងលើ ការចំណាយសម្រាប់ការស្នាក់នៅប្រចាំថ្ងៃ មិនសូវថ្លៃប៉ុន្មានទេ។ ប្រសិនបើអ្នកចង់រកអាហារ ទំនិញ និងហាង ដែលមានតម្លៃទាប អ្នកអាចទៅផ្សារលក់ទំនិញធម្មតានៅតំបន់នោះ។ ប៉ុន្តែអ្នកក៏អាចចូលទៅកាន់ហាងលក់ទំនិញ ដែលមានលក់ទំនិញក្នុងផ្សារទំនើបបានផងដែរ។ ហាងយីហោល្បីៗ ដូចជា៖ Circle K, Super Duper និងផ្សារ Aeon មានកំណើនយ៉ាងឆាប់រហ័សនៅកម្ពុជាផងដែរ។
ការរស់នៅដោយភាពរីករាយ
ការស្វែងរកសកម្មភាពមួយដែលយើងពេញចិត្ត មានលក្ខណៈងាយស្រួលណាស់នៅកម្ពុជា។ ប្រសិនបើអ្នកជាមនុស្សសកម្ម អ្នកអាចរកបានក្លឹបកីឡាជាច្រើន ដូចជា៖ ការរត់កីឡា ឬកីឡាវាយកូនបាល់ជាដើម។
ប្រសិនបើអ្នកចូលចិត្តជិះកង់ ឬជុសជុលម៉ូតូ កម្ពុជាជាកន្លែងដែលល្អបំផុត។ អ្នកអាចជិះកង់ពេញមួយឆ្នាំក៏បាន។
តើអ្នកជាមនុស្សចូលចិត្តធ្វើអំពើសប្បុរសធម៌មែនទេ? បើមែននោះ អ្នកអាចចូលរួមជាមួយអង្គការ ក្រៅរដ្ឋាភិបាលជាច្រើនផងដែរ។ ពួកគេត្រូវការអ្នកដើម្បីជួយដល់យុវវ័យក្នុងស្រុកផងដែរ។
ការធ្វើដំណើរ
ប្រសិនបើអ្នកជាអ្នកចូលនិវត្តន៍មកពីលោកខាងលិច ហើយអ្នកសម្រេចចិត្តរស់នៅកម្ពុជា អ្នកអាចធ្វើដំណើរបានយ៉ាងងាយស្រួល។ សំណាងល្អ កម្ពុជា ស្ថិតនៅចំកណ្តាល នៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍លើពិភពលោក។
ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ វៀតណាម សិង្ហបុរី ហុងកុង និងប្រទេសផ្សេងៗទៀត ក៏ស្ថិតនៅប្រទេសកម្ពុជាដែរ ហើយអ្នកអាចជិះយន្តហោះតែមួយភ្លែតក៏អាចទៅដល់ប្រទេស ទាំងនោះ។ ក្រៅពីនេះទៀតនៅមានប្រទេសចិន ឥណ្ឌា អូស្រា្តលី ជប៉ុន និងកូរ៉េខាងត្បូងផងដែរ ដែលទោះបីជាឆ្ងាយបន្តិចពីកម្ពុជា តែគេអាចទៅទីនោះបានយ៉ាងងាយ។
ការធ្វើដំណើរនៅជុំវិញប្រទេសកម្ពុជា មានលក្ខណៈជាការផ្សងព្រេង។ ដើម្បីទទួលបានពត៌មានកាន់តែច្បាស់ អ្នកអាចអានបន្ថែមការណែនាំអំពីទេសចរណ៍មកកាន់កម្ពុជា។
សុខុមាលភាព
ការព្យាបាលជម្ងឺនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈមានលក្ខណៈល្អប្រសើរ តែមានចំណុចខ្វះខាតមួយចំនួនដែរ។ ចំណុចល្អនោះគឺ៖
១. ថ្នាំសង្កូវមានតម្លៃអាចទទួលយកបាន ដែលអាចរកបាននៅស្ទើរតែគ្រប់ទីកន្លែង
២. ទៅជួបគ្រូពេទ្យដើម្បីព្យាបាលជំងឺទូទៅ ដូចជា៖ ផ្តាសាយ ឬឈឺពោះ មានភាពរហ័ស និងងាយស្រួល
៣. គ្លីនិក និងមន្ទីរពេទ្យមានឈ្មោះល្បី នៅទីក្រុងភ្នំពេញ មានគ្រូពេទ្យល្អ ដែលអាចនិយាយអង់គ្លេសបានល្អថែមទៀតផង។
៤. ប្រសិនបើអ្នកចង់ទៅព្យាបាលជាមួយគ្រូពេទ្យប៉ែកអឺរ៉ុប កម្ពុជាក៏មានគ្រូពេទ្យចុះអនុវត្តជាច្រើនផងដែរ។
គេក៏សង្កេតឃើញចំណុចដែលគួរកែលម្អផងដែរ ដោយសារតែប្រទេសនេះ នៅតែជាប្រទេសកំពុងអភិវឌ្ឍន៍៖
១. ចំពោះបញ្ហាធ្ងន់ធ្ងរ មនុស្សជាច្រើន រួមទាំងប្រជាពលរដ្ឋក្នុងស្រុកផង ជ្រើសរើសទៅព្យាបាលជំងឺនៅប្រទេសថៃ ឬសិង្ហបុរី។ ជាទូទៅ កម្រិតនៃការព្យាបាលនៅទីនេះល្អ និងមានតម្លៃថោកផងដែរ។
២. អ្នកត្រូវប្រាកដថា អ្នកបានជ្រើសរើសកន្លែងលក់ថ្នាំពេទ្យដែលគួរឲ្យទុកចិត្តបាន។ សុវត្ថិភាពជាសំខាន់។
ការពេញចិត្តនឹងរបៀបនៃការរស់នៅ
ជាចុងក្រោយ ប្រហែលជាការដើរគំសាន្តជាអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត។ មនុស្សជាច្រើនពាន់នាក់ជ្រើសរើសទៅបរទេសនៅពេលចូលនិវត្តន៍ជារៀងរាល់ឆ្នាំ។ ប្រសិនបើកម្ពុជា គឺជាកន្លែងដែលធ្វើឲ្យអ្នកសប្បាយចិត្ត អ្នកគួរជ្រើសរើសយកកម្ពុជា។
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
អត្ថបទដោយ
Comments