+85561 777 090
Logo
ចេះតែ៣ក្បាច់នេះអាចទិញផ្ទះក្នុងក្តីស្រម៉ៃហើយបញ្ចុះតម្លៃពីខ្ពស់មកទាបបានទៀត
Updated on: June 4, 2022, 10:00 p.m.
Published on: July 5, 2021, 8:49 a.m.

ចេះតែ៣ក្បាច់នេះអាចទិញផ្ទះក្នុងក្តីស្រម៉ៃហើយបញ្ចុះតម្លៃពីខ្ពស់មកទាបបានទៀត


ជាធម្មតាសម្រាប់ការទិញ-លក់តែងតែប្រព្រឹត្តទៅរវាងភាគីអ្នកទិញ និងភាគីអ្នកលក់ដោយភាគីដែលជាអ្នកទិញតែងតែចង់បានការបញ្ចុះតម្លៃពីខ្ពស់មកទាប រីឯអ្នកលក់វិញតែងតែចង់បានចំណេញច្រើន ដូច្នេះពួកគេត្រូវប្រើតិចនិក និងភាពប៉ិនប្រសព្វក្នុងការចចារទិញ-លក់ដើម្បីអាចសម្រេចគោលដៅរបស់ពួកគេរៀងៗខ​្លួន ។

ជាក់ស្តែដូចជាការទិញ-លក់ផ្ទះជាដើមហាក់មានការលំបាកបន្តិចសម្រាប់ការទិញ-លក់ពីព្រោះតម្លៃផ្ទះមានតម្លៃថ្លៃដល់ទៅរាប់ម៉ឺនដុល្លារ ដូច្នេះហើយត្រូវទាមទារភាពប៉ិនប្រសព្វក្នុងការចចារដើម្បីអាចទទួលបានការបញ្ចុះតម្លៃ ។ ខាងក្រោមនេះជាតិចនិកពិសេសក្នុងការចចារតម្លៃអចលនទ្រព្យបានក្នុងតម្លៃធូរថ្លៃបំផុត ៖

ទី១-អ្នកត្រូវរកបញ្ហារបស់ផ្ទះឱ្យបានច្រើន

លោក ដូណាល់ ត្រាំ បានលើកឡើងថា បើអ្នកចេះមើលបញ្ហារបស់អចលនទ្រព្យនោះអ្នកនឹងរកឃើញនូវឱកាសជាច្រើនដែលកើតពីបញ្ហាទាំងនោះ ។ ដោយមុននឹងទិញផ្ទះអ្នកត្រូវរកបញ្ហាដែលមានសម្រាប់ផ្ទះដែលអ្នកចង់ទិញរួចយកមកតថ្លៃជាមួយម្ចាស់ផ្ទះ នោះអ្នកនឹងអាចចចារតម្លៃបានកាន់តែមានប្រសិទ្ធិភាព ។

ទី២-អ្នកត្រូវចេះសុំពីម្ចាស់ផ្ទះ

នៅពេលលោកអ្នកកំពុងចរចាទិញផ្ទះ តិចនិកនេះមិនបានជួយបន្ទាបតម្លៃផ្ទះដែលគេដាក់លក់ដោយផ្ទាល់នោះទេតែអ្វីដែលជាចំណុចពិសេសនៃតិចនិកនេះគឺវាបានជួយធ្វើឱ្យតម្លៃផ្ទះលក់នោះទាបជាងមុនដោយអ្នកលក់មិនដឹងខ្លួន ។

ទី៣-អ្នកត្រូវដកឃ្លាពីការទិញដើម្បីរង់ចាំឱកាស

តិចនិកមួយនេះគឺចង់សំដៅទៅលើឱកាស «ទិញនៅពេលគេចង់លក់ លក់នៅពេលដែលគេចង់ទិញ» ។ ដោយតិចនិកនេះតម្រូវឲ្យលោកអ្នកស្វែងរកវិធីសាស្ត្រ ឬចចារដើម្បីទិញអចលនទ្រព្យធ្វើយ៉ាងណាឱ្យពេលវេលានៃការបង់មានរយៈពេលយូរ ហើយអត្រាការប្រាក់ទាប ៕

ចុចអាន ៖ បង់រំលស់បែបឆ្លាតវ៉ៃ ! បង់រំលស់តាមវិធីនេះបានផ្ទះនៅហើយចំណេញច្រើនមុខមកវិញទៀត

ចុចអាន ៖ មុនសម្រេចចិត្តទិញផ្ទះឆ្លើយ៤សំណួរនេះសិនកុំឱ្យទិញហើយត្រដាបត្រដួសនៅពេលក្រោយ

Comments