+85561 777 090
Logo

Editorial content

វិធីថែរក្សា និងគ្រប់គ្រងអចលនទ្រព្យរបស់អ្នក ក្នុងកំឡុងពេលនៃការផ្ទុះឡើងនៃជំងឺ COVID-19
Updated on: June 6, 2022, 5:06 p.m.
Published on: March 30, 2020, 8:47 a.m.
Home & Living
Property Buyers & Sellers Advice

វិធីថែរក្សា និងគ្រប់គ្រងអចលនទ្រព្យរបស់អ្នក ក្នុងកំឡុងពេលនៃការផ្ទុះឡើងនៃជំងឺ COVID-19


ការផ្ទុះឡើងនៃជំងឺ COVID-19 បានបង្ខំឱ្យប្រជាជនភាគច្រើននៅទូទាំងពិភពលោកស្នាក់នៅក្នុងផ្ទះក្នុងរយៈពេលវែង និងមិនដឹងដល់ពេលណាឡើយ - នេះជាស្ថានភាពមួយដែលធ្វើឱ្យមានសម្ពាធពិសេស ទៅលើទីតាំងនៃអចលនទ្រព្យ។ ដូច្នេះ មិនថាអ្នកជួលទីតាំងរបស់អ្នក ឬមានទីតាំងជាកម្មសិទ្ធផ្ទាល់របស់ខ្លួន មានអចលនទ្រព្យតែមួយ ឬមានច្រើន ការយកចិត្តទុកដាក់ទៅលើអចលនទ្រព្យទាំងនោះ វាមានសារៈសំខាន់ណាស់ក្នុងពេលបច្ចុប្បន្ននេះ។

ជាពិសេសជាងនេះទៅទៀត គឺការសម្រេចចិត្តដែលសំខាន់ចាំបាច់ដូចជា៖ “តើអ្នកណាអាចចូលប្រើប្រាស់អគារ និង គ្រឿងបរិក្ខាររបស់ខ្ញុំ?” “តើខ្ញុំឆ្លើយតបយ៉ាងដូចម្តេចចំពោះការសង្ស័យថាមានការចម្លងរោគ?” “តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីថែរក្សាអគាររបស់ខ្ញុំឱ្យដំណើរការ និងការពារខណៈដែលកម្លាំងពលកម្មរបស់ខ្ញុំ ភាគច្រើននៅផ្ទះ?” ហើយទីបញ្ចប់ “តើអ្វីជាកន្លែងដែលបង្ហាញពីសហគមន៍របស់យើង អំពីក្រុមហ៊ុន និងគុណតម្លៃរបស់យើង?”

CBRE ដែលជាក្រុមហ៊ុនប្រឹក្សា និងគ្រប់គ្រងអចលនទ្រព្យ មើលខុសត្រូវអគារមួយចំនួននៅទូទាំងប្រទេសកម្ពុជា រួមជាមួយអគារការិយាល័យរាប់លានម៉ែត្រការ៉េ ផ្ទះល្វែង និងខុនដូនៅទូទាំងប្រទេសចិន អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិក។ ពួកគាត់ក៏មានមជ្ឈមណ្ឌលប្រចាំតំបន់នៅអាស៊ីអាគ្នេយ៍ ដែលប្រធានផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិមានទំនាក់ទំនងយ៉ាងទៀងទាត់។ ការចែករំលែកព័ត៌មាន / បទពិសោធ និងរួមគ្នាបង្កើតផែនការ និងនីតិវិធី ជាពិសេសនៅក្នុងគ្រាលំបាកនេះពីពួកគាត់ បានផ្តល់មេរៀនដ៏មានតម្លៃនៅពីក្រោយអនុសាសន៍របស់ខ្ញុំ។

ការគ្រប់គ្រងអចលនទ្រព្យ

វិធីល្អបំផុតដើម្បីរក្សាកន្លែងរបស់អ្នកឱ្យមានសុវត្ថិភាព គឺរក្សាមនុស្សដែលមានមេរោគនៅផ្ទះ។ មានវិធីជាច្រើនដើម្បីឆ្លើយតបបញ្ហានេះ រួមមានការត្រួតពិនិត្យសីតុណ្ហភាព និងឧបករណ៍ទំនើបផ្សេងទៀត ដែលអាចដំឡើងជាអចិន្រ្តៃយ៍នៅក្នុងទីតាំង។ លើសពីនេះទៅទៀត ក៏មានជម្រើសដែលមានតម្លៃទាប ដូចជាការបង្កើនផ្លាកសញ្ញានៅច្រកចូល ដើម្បីរម្លឹកប្រជាជនឱ្យស្នាក់នៅផ្ទះប្រសិនបើមានជំងឺ ដាក់កម្រិតភ្ញៀវទេសចរ និងតំឡើងស្ថានីយ៍ត្រួតពិនិត្យសីតុណ្ហភាពដោយខ្លួនឯង។

ផែនការសម្រាប់ការបិទទីតាំងទាក់ទងនឹងការប៉ះពាល់

អាចនឹងជួបប្រទះករណីសង្ស័យ ឬករណីឆ្លង នៅក្នុងទីតាំងណាមួយរបស់អ្នក។ ជាជាងរង់ចាំដល់ពេលវាកើតឡើង យើងត្រូវចេះថ្លឹងថ្លែង ហើយរៀបចំផែនការជាលាយលក្ខណ៍អក្សរ និងអប់រំអ្នកគ្រប់គ្រងទីតាំងអគារ បុគ្គលិក និងអ្នកផ្គត់ផ្គង់របស់អ្នកឱ្យសកម្ម។ ត្រូវអោយពួកគាត់យល់អំពីចំណេះដឹងទាក់ទងនឹង អ្វីដែលត្រូវធ្វើជាមួយបុគ្គលម្នាក់ៗ? តើធ្វើដូចម្តេចដើម្បីបំបែកពួកគេ? តើធ្វើដូចម្តេចដើម្បីឱ្យពួកគេទៅផ្ទះដោយសុវត្ថិភាព? តើត្រូវចាត់វិធានការអ្វីខ្លះ? ប្រសិនបើអ្នកគិតអំពីរឿងទាំងអស់នេះ ហើយសរសេរវាជាមុន (ធ្វើការជាមួយអ្នកជំនាញច្បាប់ អ្នកជំនាញធនធានមនុស្ស ម្ចាស់អគារ និងអ្នកពាក់ព័ន្ធសំខាន់ៗ) អ្នកនឹងកាត់បន្ថយហានិភ័យ និងកាត់បន្ថយក្ដីបារម្ភនៅពេលព្រឹត្តិការណ៍ទាំងនេះកើតឡើង។

ធ្វើការសំអាតជាញឹកញាប់

ការបង្កើនការលាងសំអាត មានអត្ថប្រយោជន៍ដល់ការគ្រប់គ្រងឆ្លង ហើយគួរតែត្រូវបានអនុវត្តជាវិធានការបង្ការ។ យើងមិនចាំបាច់បាញ់សំលាប់មេរោគប្រចាំថ្ងៃទេ ប៉ុន្តែត្រូវចាំថា មេរោគអាចរស់នៅលើផ្ទៃរហូតដល់ 3 ថ្ងៃ; ការបង្កើនការសម្អាត នឹងជួយកាត់បន្ថយការប៉ះពាល់ពីមេរោគសម្រាប់អ្នក។ សម្អាតឱ្យបានញឹកញាប់ជាពិសេសនៅកន្លែងរួម។ នៅពេលដែលពិភពលោកបើកអាជីវកម្មឡើងវិញ យើងគួរតែរំពឹងថា នឹងមានការសំអាតកាន់តែច្រើន។

ការគ្រប់គ្រងថាមពល និងគ្រប់គ្រងថ្លៃដើម

ឥឡូវនេះ ជាពេលវេលាដែលត្រូវប្រយ័ត្នប្រយែងជាងមុន សម្រាប់ការចំណាយលើថាមពល ពីព្រោះជាទូទៅ វាអាចចំណាយអស់ ៤០% ទៅ ៥០% នៃថ្លៃដើមសម្រាប់ផ្គត់ផ្គង់អគាររបស់អ្នក។ អ្នកមិនត្រូវការប្រព័ន្ធគ្រប់គ្រងអគារទំនើបអ្វីទេ ប៉ុន្តែអ្នកគួរតែមើលឧបករណ៍ខ្លះដោយយកចិត្តទុកដាក់។ គួរធានាថា អំពូលភ្លើង និងម៉ាស៊ីនត្រជាក់ត្រូវបានបិទពេលដែលមិនប្រើប្រាស់ រក្សាការថែរក្សាជាពិសេសលើប្រព័ន្ធម៉ាស៊ីនត្រជាក់ ដើម្បីធានានូវគុណភាពខ្យល់ និងប្រសិទ្ធភាពនៃការដំណើរការ។

មើលថែទាំអ្នកផ្គត់ផ្គង់ឱ្យបានល្អ

អ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារ កំពុងមានសារៈសំខាន់ចំពោះការបន្តអាជីវកម្ម ជាពិសេសអ្នកសំអាត។ អតិថិជនរបស់យើងមួយចំនួន បានណែនាំយើងឱ្យធ្វើការជាមួយអ្នកផ្គត់ផ្គង់ឱ្យប្រាកដថា ពួកគេរក្សាបុគ្គលិក និងរក្សាសមត្ថភាព ទោះបីជាទីតាំងនោះបានបិទ ឬបើកដំណើរការអោឱ្យប្រើប្រាស់តែផ្នែកខ្លះ។ អតិថិជនទាំងនេះយល់ថា ដៃគូអ្នកផ្គត់ផ្គង់របស់ពួកគេ ប្រតិបត្តិការនៅលើការចំណេញតិចតួច ហើយនិយោជិករបស់ពួកគេ ធ្វើប្រតិបត្តិការការចំណេញរឹតតែតិចតួច ដោយគ្មានការផ្តល់ជាសុវត្ថិភាពអ្វីទាំងអស់។ យើងជឿជាក់ថា អតិថិជនទាំងនេះ នឹងត្រូវបានបម្រើយ៉ាងល្អសម្រាប់សកម្មភាពទាំងនេះ។

ទាញយកអត្ថប្រយោជន៍ពីពេលវេលារង់ចាំ ដើម្បីត្រៀមបើកឡើងវិញ

គ្រប់គម្រោងទីតាំងទាំងឡាយបានពន្យាពេលគម្រោង និង កំពុងរង់ចាំចុងសប្តាហ៍នៅពេលដែលអគារនោះទំនេរ។ អ្នកត្រូវរៀបចំផែនការធ្វើការសម្រាប់ពេលនេះអោឱ្យត្រឹមត្រូវ។ ឥឡូវនេះ គឺជាឱកាសរបស់អ្នកសម្រាប់គម្រោងទាំងនេះ។ យើងកំពុងធ្វើការជាមួយអតិថិជនដើម្បីបញ្ចប់គម្រោងដែលបានពន្យាពេល ត្រូវការធ្វើការផ្លាស់ប្ដូរ និងត្រូវការជួសជុល។ អ្នកគួរដាក់ឧបករណ៍ដែលមានប្រសិទ្ធិភាពថាមពលកាន់តែច្រើន។ ក្រុមការងាររបស់យើងនៅក្នុងប្រទេសចិន បានដឹងថា ការពន្យាពេលនៃការថែទាំនៅលើឧបករណ៍ចាស់ មិនអាចឆ្លើយតបទៅនឹងតម្រូវការ HVAC ដែលត្រូវការពឹងផ្អែកទៅលើវាខ្លាំងជាងមុននោះឡើយ ដូច្នេះយើងកំពុងខិតខំជួសជុល និងធ្វើឱ្យប្រសើរឡើង។

ការទំនាក់ទំនង

រក្សាឱ្យទាន់ពេលវេលានូវព័ត៌មានទាន់ហេតុការណ៍ តាមកាសែតក្នុងស្រុកទាំងអស់ និងនាយកដ្ឋានរដ្ឋាភិបាល ដើម្បីឱ្យអ្នកដឹងពីការផ្លាស់ប្តូរណាមួយដែលប្រហែលជាត្រូវបានអនុវត្ត។ រក្សាបុគ្គលិករបស់អ្នក អតិថិជនអ្នក និងអ្នកជួល ឱ្យដឹងនូវព័ត៌មានទាំងនេះ។ ប៉ុន្តែគួរតែកំណត់នូវបណ្តាញទំនាក់ទំនងផងដែរ ហើយកុំអោឱ្យមាននូវព័ត៌មានមិនពិត ដែលអាចបង្កើតឱ្យមានភាពច្របូកច្របល់នូវក្នុងការងារ។

អនាគតថ្មីនៃភាពធម្មតា

នៅពេលអ្នកមានគម្រោងបើកជាថ្មី និយោជិក អតិថិជន និងអ្នកផ្គត់ផ្គង់របស់អ្នក នឹងមានការរំពឹងទុកថ្មី ពីរបៀបដំណើរការសំអាត និងគ្រប់គ្រងកន្លែងទីតាំងរបស់អ្នក។ នៅពេលដំណាលគ្នា អ្នកផ្គត់ផ្គង់ម្ចាស់ដី និងក្រុមថែទាំ កំពុងគ្រប់គ្រងការកើនឡើងនៃចំនួនការងារ។ អ្នកគួរពិចារណាផ្តោតលើចំនុច៣៖

  1. ប្រតិបត្ដិការ៖ ពិនិត្យ និងសាកល្បងប្រព័ន្ធនៅក្នុងអគារសំខាន់ៗ ដើម្បីធានាថា អគារមានសុវត្ថិភាព និងមានផាសុកភាពនៅពេលអ្នកត្រលប់មកកាន់កាប់វិញ។
  2. ការរៀបចំផែនការផ្តល់សេវាកម្ម៖ អនុញ្ញាតឱ្យអ្នកផ្តល់សេវាសំអាត អាហារបំប៉នសុខភាព HVAC ជាដើមមានពេលវេលាគ្រប់គ្រាន់ ដើម្បីធានាថា ពួកគេអាចនាំក្រុមរបស់ពួកគេត្រឡប់មកកន្លែងវិញ និងប្រតិបត្តិការពេញលេញ។
  3. ការគ្រប់គ្រងការផ្លាស់ប្តូរ៖ ធានាថាអ្នកកាន់កាប់ទីតាំង ដឹងអំពីអ្វីដែលបានធ្វើ តើមានអ្វីខុសពីគ្នា និងការការពារអ្វីខ្លះដែលត្រូវការដើម្បីរក្សាឱ្យមានសុខភាពល្អ។ រៀបចំខ្សែទូរស័ព្ទដើម្បីទទួលយកសំណួររបស់ពួកគេ។

Comments