+85561 777 090
Logo
ធ្លាប់តែជាដីវាលស្រែពេលនេះដី២តំបន់នេះក្នុងខេត្តកំពង់ស្ពឺកំពុងត្រូវប៉ាន់ខ្លាំង
Updated on: June 6, 2022, 8:48 p.m.
Published on: November 11, 2021, 8:26 a.m.

ធ្លាប់តែជាដីវាលស្រែពេលនេះដី២តំបន់នេះក្នុងខេត្តកំពង់ស្ពឺកំពុងត្រូវប៉ាន់ខ្លាំង


ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបង្ហាញសកម្មភាពយ៉ាងសកម្មចំពោះគម្រោងកែលម្អហេដ្ឋរចនាសម្ព័ន្ធនានានៅទូទាំងប្រទេសដើម្បីជំរុញ និងទាក់ទាញការវិនិយោគរួមទាំងវិស័យអចលនទ្រព្យផងដែរដែលជាការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចដោយក្នុងនោះខេត្តកំពង់ស្ពឺកំពុងតែក្លាយជាគោលដៅដ៏មានប្រជាប្រិយភាព ។

ខេត្តកំពុងស្ពឺដែលធ្លាប់តែជាខេត្តមួយសម្បូរដីវាលស្រែដើមត្នោតដុះពាសវាលពាសកាល ប៉ុន្តែនាពេល​បច្ចុប្បន្នខេត្តមួយនេះបានប្រែក្លាយខ្លួនទៅជាខេត្តសរសៃរឈាមសេដ្ឋកិច្ចមួយដ៏សំខាន់របស់កម្ពុជា ។ មិនតែប៉ុណ្ណោះដោយសារតែមានសក្តានុពលបានធ្វើឱ្យខេត្តកំពុងស្ពឺទាក់ទាញគម្រោងវិនិយោគធំៗជាច្រើនដែលធ្វើឱ្យតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺកើនឡើងជាបន្តបន្ទាប់ ។

មានវិនិយោគិនជាច្រើនបានបោះទុកជាបន្តបន្ទាប់លើវិស័យអចលនទ្រព្យជាពិសេសដីធ្លីនៅតាមបណ្តោយផ្លូវដែលមានសក្តានុពលទាំងប៉ុន្មាន ។ ចំពោះផ្លូវជាតិលេខ៤៤ ចាប់ពីទីរួមខេត្តកំពង់ស្ពឺទៅកាន់​ភ្នំឪរ៉ាល់ដោយនៅលើផ្លូវជាតិលេខ៤៤មានគម្រោងអភិវឌ្ឍឧស្សាហកម្មដូចជាតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុនវិនិយោគចិនប្រមាណ៦៦ហិកតា ។ បើយើងទៅមើលជាក់ស្ដែង យើងឃើញមានរោងចក្រផ្សេងៗទៀតជាច្រើនទៀតគឺសុទ្ធតែនៅជុំវិញផ្លូវជាតិលេខ៤៤ទាំង ។

សម្រាប់ផ្លូវជាតិលេខ៥១ សេដ្ឋីជំនួញអ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ចេញកញ្ចប់ថវិការមួយចំនួន​ធំដើម្បី​វិនិយោគ​តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ហិកតា ក្នុងទំហំវិនិយោគប្រមាណ ៥០លានដុល្លារអាមេរិក នៅខេត្តដ៏មានប្រជាប្រិយមួយនេះ ស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ហើយក៏បានចាប់ផ្ដើមដំណើរការសាងសង់មួយរយៈពេលមកហើយ ។

តាមប្រភពលោក គីម ហេង ដែលជាអ្នកលក់ដីឡូត៍នៅតំបន់ផ្លូវជាតិលេខ៥១បានឱ្យដឹងថា ចំពោះដីដែល​មានទំហំធំៗ ហើយនៅជាផ្លូវជាតិលេខ៥១នេះមានតម្លៃចាប់ពី ២០០ដុល្លារអាមេរិកឡើង​នៅក្នុង​មួយម៉ែត្រការ៉េ និងទៅមុខទៀតអាចកើនដល់ ៣០០-៤០០ ដុល្លារអាមេរិក ព្រោះមានរោងចក្រ​ធំៗកំពុងដំណើរការសាងសង់ ដូចជាគម្រោងរោងចក្រតម្លើងម៉ូតូហុងដារ និងសួនឧស្សាហកម្មរបស់​កាណាឌីយ៉ា

ខេត្តកំពង់ស្ពឺគឺជាទីតាំងមួយល្អសំរាប់ឧស្សាហកម្មរោងចក្រ និងអនុគ្រោះពីធម្មជាតិផងដែរ ។ ជាក់ស្ដែង កំឡុងពេលគ្រោះទឹកជំនន់កាលពីខែតុលា ក្នុងឆ្នាំ២០២០ កន្លងទៅផ្លូវ និងតំបន់ជុំវិញនេះមិនទទួលរងការលិចទឹក ឬខូចខាតអ្វីឡើយដែលវាជាកត្តាជម្រុញមួយបូករួមជាមួយគម្រោងធំៗជាច្រើនទៀតនោះបានទាញឱ្យតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺកាន់តែត្រូវប៉ាន់ឡើងថ្លៃជាបន្តបន្ទាប់ ៕

លោកអ្នកអាចព្រឹក្សាយោបល់អំពីការ ទិញ លក់ និងជួល អចលនទ្រព្យនានាបានគ្រប់ពេលដោយគ្រាន់តែទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបានតាមរយៈប៊ូតុងខាងក្រោម !!!

Comments