+85561 777 090
Logo
តំបន់ខ្លឹម ! បើចង់ទិញដីទុកចំណេញខ្ពស់គួរមើលតំបន់១នេះ
Updated on: January 2, 2023, 9:27 a.m.
Published on: January 2, 2023, 9:27 a.m.

តំបន់ខ្លឹម ! បើចង់ទិញដីទុកចំណេញខ្ពស់គួរមើលតំបន់១នេះ


ការវិនិយោគលើដីធ្លីបច្ចុប្បន្នកំពុងតែមានភាពពេញនិយមដោយសារតែតម្រូវការប្រើប្រាស់ដីធ្លីកំពុងតែមានការកើនឡើងខ្លាំង ហើយអាចហុចផលចំណេញខ្ពស់សម្រាប់អ្នកវិនិយោគដែលអាចទិញបានដីស្ថិតនៅទីតាំងល្អ ។ ជាពិសេសតំបន់ដែលនៅក្បែររាជធានីភ្នំពេញដែលអ្នកវិនិយោគមិនគួរមើលរំលង ។

មុខព្រួញសំខាន់ដែលល្អសម្រាប់ការវិនិយោគលើដីធ្លីសម្រាប់រយៈពេលខាងមុខគឺតំបន់ទិសខាងត្បូងរាជធានីភ្នំពេញ​ដែល​ជាទីកន្លែងរីកចម្រើនខ្លាំងនៅថ្ងៃក្រោយ ។ ទិសខាងត្បូងរាជធានីភ្នំពេញនឹងអភិវឌ្ឍន៍ខ្លាំងដោយសារទីនោះ​គឺជាតំបន់​ដែល​អភិវឌ្ឍន៍ថ្មី ដូច្នេះអ្នកដែលចង់ទិញដីឥឡូវ ហើយចង់ចំណេញ៥ទៅ១០ឆ្នាំក្រោយគឺអាចពិចារណាទិញនៅទិស​ខាងត្បូងរាជធានីភ្នំពេញល្អបំផុត ។

ក្រៅពីតំបន់ខាងត្បូង ចំពោះដីដែលនៅខាងលិចក្រុង​ក៏ជាដីដែលអភិវឌ្ឍន៍ដែរព្រោះថា នៅទីនោះ​សម្បូរ​ទៅដោយរោចក្រ តំបន់​ឧស្សាហកម្ម និងជាតំបន់លំនៅឋានផងដែរ ។ តែបើលោកអ្នក​ចង់សាង​សងផ្ទះ​រស់នៅ​បែប​ទំនើប តំបន់​ដែល​មិនគួរ​មើលរំលងគឺតំបន់ខាងជើង ​ព្រោះនៅតំបន់នោះមានផ្សារទំនើបធំជាច្រើន ។

តំបន់ភាគខាងត្បូងរាជធានីភ្នំពេញបច្ចុប្បនុ្នកំពុងមានការ​រីកចម្រើនខ្លាំង​ដោយសារ​តំបន់នោះមានគម្រោង​ធំៗ​ដូច​ជា ផ្សាទំនើប ជីប ម៉ុង, ផ្សារទំនើប ប៉េង ហ៊ួត, ផ្សារទំនើប អ៊ីអនទី៣, បុរីតូចធំ គម្រោងព្រលានយន្ដហោះភ្នំពេញថ្មី ផ្លូវ​ក្រវាត់​ក្រុងជាដើម ៕

Comments