+85561 777 090
Logo
មិនមែន​មាន​លុយ​ចេះ​តែ​ទិញ​ទេ​ចង់​រកស៊ី​ដី​សល់​លុយ​ត្រូវ​ច្បាស់​៣​ចំណុច​នេះ
Updated on: June 20, 2022, 3:23 a.m.
Published on: June 20, 2022, 3:23 a.m.

មិនមែន​មាន​លុយ​ចេះ​តែ​ទិញ​ទេ​ចង់​រកស៊ី​ដី​សល់​លុយ​ត្រូវ​ច្បាស់​៣​ចំណុច​នេះ


ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ប្រភព​ចំណូល​សំខាន់​ដ៏​ធំ​ដោយសារ​តែ​អ្នក​វិនិយោគ​មានឱកាស​ទទួល​បានការ​ចំណេញ​ប្រាក់​យ៉ាងច្រើន ។ ប៉ុន្តែ​ការ​វិនិយោគ​មួយ​ចំនួន​ក៏​ទទួល​បរាជ័យ​ផង​ដែរ ដោយសារ​តែ​កត្តា​ផ្សេង​ៗ ។ អ្នកជំនាញ​មួយ​ចំនួន​បាន​ផ្តល់​យោបល់​ដើម្បី​ជួយ​បង្ហាញផ្លូវ​ដល់​អ្នក​ដែល​មាន​បំណង​វិនិយោគ ក្នុង​វិស័យ​ដីធ្លី​ឱ្យ​ទទួល​បាន​ជោគជ័យ ។ ថ្ងៃនេះ Realestate.com.kh នឹង​លើកយក​ចំណុច​សំខាន់​មួយ​ចំនួន​ដើម្បី​ជា​ជំនួយ​គំនិត​បន្ថែម​សម្រាប់​លោក​អ្នក​ដែល​ចង់​វិនិយោគ​លើ​ដីធ្លី ៖

ទី​១. ឈ្វេងយល់​ឱ្យ​បាន​ច្បាស់​ពី​តម្រូវការ​ទីផ្សារ និង​វិភាគ​ស្ថានភាព​ទីផ្សារ

ក្នុង​វិស័យ​អចលនទ្រព្យ​តម្រូវការ​ទីផ្សារ​មានការ​ផ្លាស់​ប្តូរ​គ្រប់ពេល​ទៅ​តា​មកា​រវិ​វ​ឌ្ឍ​នៃ​ស្ថានភាព​សង្គម​ជាតិ​មួយ ។ អ្នក​ដែល​មាន​បំណង​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ គប្បី​សិក្សា​ឈ្វេងយល់​ឱ្យ​បាន​ច្បាស់​ពីរ​បត់​សេដ្ឋកិច្ច និង​តម្រូវការ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ប្រមើល​មើលទៅ​ក្នុង​អនាគត​ផង​ដែរ ។ អាច​និយាយ​ម្យ៉ាងទៀត​ថា ជា​ការ​ឈ្វេងយល់​ពី​អ្វី​ដែល​អតិថិជន​ត្រូវការ ហើយ​ព្យាយាម​បំពេញតម្រូវការ​នោះ ។

នៅ​ពេល​ដែល​អ្នក​ឈ្វេងយល់​បាន​ច្បាស់​ទាក់ទង​នឹង​តម្រូវការ​ទីផ្សារ​ហើយ អ្នក​ត្រូវ​វិភាគ​ស្ថានភាព​នោះ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ចាប់ផ្តើម​ហក់​ប្រឡូក​ចូល​វិស័យ​ដីធ្លី ។ ការ​ឈ្វេងយល់ និង​ការ​វិភាគ​នេះ​អាច​ជួយ​ឱ្យ​អ្នក​ចៀស​ផុត​ពី​ការ​ផ្អើល​តាម​គ្នា​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ដី​របស់​អ្នក​កប់​ចោល និង​ជួយ​ឱ្យ​អ្នក​អាច​មើលឃើញ​ឱកាសល្អ​មុន​អ្នក​ដទៃ ។ ចំណុច​នេះ​ក៏​មាន​ន័យ​ថា ការ​ទិញ​លក់​ដីធ្លី​មិនមែន​ជា​ស្រមើស្រមៃ ។

ឧទាហរណ៍​ជាក់ស្តែង ៖ យើង​ឃើញ​កំណើន​ភ្ញៀវ​ទេសចរ​ត្រូវការ​កន្លែង​ស្នាក់​អាស្រ័យ​ដែល​មាន​បំពាក់​ដោយ​បរិក្ខារ​ទំនើប អ្នក​វិនិយោគ​ជា​ច្រើន​បាន​ចាប់ផ្តើម​បង្កើត​សណ្ឋាគារ​បែប​ទំនើប​សម្រាប់​បំពេញ​តាម​តម្រូវការ​នេះ ។ នេះ​បញ្ជាក់​ពី​ការ​មុន​វិនិយោគ​គេ​សិក្សា​ច្បាស់​ពី​តម្រូវការ​ទីផ្សារ និង​វិភាគ​ពី​ស្ថានភាព​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ ។

ទី​២. តាមដាន​កា​រវិ​វ​ឌ្ឍ​ឱ្យ​បាន​ជាប់លាប់

ភាព​ជោគជ័យ និង​បរាជ័យ​នៃ​វិស័យ​អចលនទ្រព្យ​ស្ថិត​នៅ​លើ​ការ​សម្រេចចិត្ត​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ដូច្នេះ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ឱ្យ​បាន​ត្រឹមត្រូវ អ្នក​គប្បី​តាមដាន និង​សិក្សា​ឈ្វេងយល់​ពី​លក្ខណៈ​អចលនទ្រព្យ ដើម្បី​កុំឱ្យ​ធ្វើ​ឱ្យ​ខ្លួន​ជាប់អន្ទាក់​កា​រវិ​វ​ឌ្ឍ​ដ៏​លឿន​នៃ​វិស័យ​នេះ ។

ទី​៣. មាន​ផែនការ​វិនិយោគ​ឱ្យ​បាន​ច្បាស់លាស់

ចំណុច​នេះ ជា​ចំណុច​សំខាន់​មួយ​ដែល​អ្នក​វិនិយោគ​គួរ​យកចិត្តទុកដាក់ ។ វិនិយោគិន​មាន​យុទ្ធសាស្ត្រ​ផ្សេង​ៗ​គ្នា​ចំពោះ​ការ​វិនិយោគ​របស់​ខ្លួន ។ មនុស្ស​មួយ​ចំនួន​ទិញ​ដី​ស្តុក​ទុក ដើម្បី​រង់ចាំ​ការ​អភិវឌ្ឍ ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​របស់​គេ​កើនឡើង​យ៉ាង​ខ្លាំង ។ ការ​ធ្វើ​បែប​នេះ​ទាមទារ​ឱ្យ​អ្នក​រង់ចាំ​រយៈពេល​យូរ ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​មក​វិញ ។ ដូច្នេះ អ្នក​ត្រូវ​ពិចារណា​ពី​លទ្ធភាព​ផ្ទាល់ខ្លួន​ឱ្យ​បាន​ច្បាស់​ថា តើ​អ្នកមាន​លទ្ធភាព​ទប់ទល់​ហានិភ័យ​បាន​យូរ​ប៉ុនណា​ជាដើម ។

លោក ច្រឹ​ក សុខ​នី​ម ដែល​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា ការ​វិនិយោគ​លើ​ដី​ទំនេរ ក៏​មាន​សក្តានុពល​ផង​ដែរ ដែល​ជនបរទេស ដែល​ដឹង​ពី​គម្រោង​មេ​នៃ​ទីក្រុង បោះទុន​ទី​ញ​ដី​ដើម្បី​ចំណេញ​ក្នុង​រយៈពេល​៥ ទៅ​១០​ឆ្នាំ​។ ដូច្នេះ អ្នក​ត្រូវ​មាន​ផែនការ​សម​ស្រប​មួយ ដើម្បី​វិនិយោគ​យ៉ាងដូចម្តេច​ដើម្បី​ចំណេញ ហើយ​ត្រូវ​ពិនិត្យ​មើល​លទ្ធភាព​ដែល​អ្នក​អាច​វិនិយោគ​ផង​ដែរ ដើម្បី​ចៀសវាង​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង ៕

Comments