+85561 777 090
Logo
លក់ដីឡូត៍ក្លាយជាអ្នកមាន ! នេះជាតិចនិកទិញដីពុះឡូត៍លក់ដាច់ស្ទើរតែគ្រប់គម្រោង
Updated on: June 7, 2022, 12:39 a.m.
Published on: July 5, 2021, 6:47 a.m.

លក់ដីឡូត៍ក្លាយជាអ្នកមាន ! នេះជាតិចនិកទិញដីពុះឡូត៍លក់ដាច់ស្ទើរតែគ្រប់គម្រោង


ទន្ទឹមនឹងវិស័យអចលនទ្រព្យកំពុងមានការពេញនិយមពីសំណាក់វិនិយោគិនក្នុង និងក្រៅស្រុកកំពុងវិនិយោគជាបន្តបន្ទាប់លើអចលនវត្ថុ១ប្រភេទគឺ «ដីឡូត៍» ដែលកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ពីព្រោះតែការវិនិយោគលើដីធ្លីអាចធ្វើឱ្យអ្នកវិនិយោគទទួលបានប្រាក់ចំណេញច្រើន ។ ដូច្នេះដើម្បីវិនិយោគលើដីឡូត៍ឱ្យទទួលបានប្រាក់ចំណេញវិញច្រើន តើគួរធ្វើបែបណាខ្លះ?

មុននឹងដាក់ទុនវិនិយោគលើដីធ្លីឱ្យចំណេញពិតប្រាកដនោះគួរសាកសួរឱ្យអស់ពីលទ្ធភាពនូវតំបន់ដែលយើងទិញដីនោះថា នឹងមានគម្រោងអភិវឌ្ឍន៍នៅពេលអនាគតដែរឬទេ ទាំងគម្រោងរបស់រដ្ឋាភិបាល ក៏ដូចជាគម្រោងធំៗរបស់ក្រុមហ៊ុនឯកជនជាដើម ។

ការដាក់ទុនវិនិយោគលើដីធ្លីវាប្រសើរជាងការដាក់លុយក្នុងធនាគារដើម្បីបានការប្រាក់ព្រោះថា ការដាក់លុយវិនិយោគដី ប្រសើរជាងដាក់លុយក្នុងធនាគារ ព្រោះតម្លៃដីធ្លីបានកើនឡើងជាលំដាប់ ហើយក្នុងរយៈពេលដូចគ្នាក្នុងការដាក់ទុនជាមួយដី និងដាក់លុយក្នុងធនាគារនោះ ។

ការដាក់លុយក្នុងធនាគារនឹងទទួលបានអាត្រាប្រាក់ខ្ពស់ ប៉ុន្តែជាក់ស្ដែងបើយើងទិញដីមួយកន្លែងត្រឹមជាង១ម៉ឺនដុល្លារក្នងពេលបច្ចុប្បន្ន ប៉ុន្តែតម្លៃដីនេះនឹងកើនឡើងដល់១០ម៉ឺនដុល្លារនៃតម្លៃដីដែលមាននាពេលបច្ចុប្បន្ន ប៉ុន្តែបើយកលុយ ១ម៉ឺនដុល្លារនោះដាក់ក្នុងធនាគារដែលមានអត្រាការប្រាក់តែប្រមាណ១០ភាគរយក្នុងមួយឆ្នាំ នោះ១០ឆ្នាំ បានត្រឹមតែ២ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះទាំងការទាំងដើម ។

ចង់ទិញដីដើម្បីបានចំណេញ គួរងាកទៅរកតំបន់ជាយក្រុង មិនគួររកទិញនៅក្បែរក្រុងឬនៅកណ្ដាលក្រុងនោះឡើយព្រោះថា ដីនៅកណ្ដាលក្រុងនិងនៅក្បែរៗក្រុង វាមានតម្លៃខ្ពស់និងឡើងជិតដល់កំពូលហើយ ដូច្នេះអ្នកទិញគេមិនទិញទុកលក់ចំណេញទៀតទេ គឺគេទិញដើម្បីអភិវឌ្ឍន៍ ។ សម្រាប់អ្នកចង់ទិញដីទុកលក់ចំណេញវិញ គួររកដីកន្លែងណាដែលមានតម្លៃទាប និងឱកាសនៃការអភិវឌ្ឍន៍ខ្ពស់ ដូច្នេះដីនៅជាយៗក្រុងគឺមានឱកាសខ្ពស់ ក្នុងការពង្រីកការអភិវឌ្ឍន៍នៅថ្ងៃខាងមុខ ៕

Comments