+85561 777 090
Logo
ច្បាស់៣ចំណុចនេះវិនិយោគដីធ្លីលុយចូលគ្រាក់ៗ
Updated on: January 5, 2023, 3:46 a.m.
Published on: January 5, 2023, 3:46 a.m.

ច្បាស់៣ចំណុចនេះវិនិយោគដីធ្លីលុយចូលគ្រាក់ៗ


បច្ចុប្បន្នការវិនិយោគលើវិស័យដីធ្លី ត្រូវបានគេមើលឃើញថាជាប្រភពចំណូលសំខាន់ដ៏ធំ ដោយសារតែអ្នក​វិនិ​យោគ​​មានឱកាសទទួលបានការចំណេញប្រាក់យ៉ាងច្រើន ។ ប៉ុន្តែការវិនិយោគមួយចំនួនក៏ទទួលបរាជ័យផងដែរ ដោយ​​សារតែកត្តាផ្សេងៗ ។ អ្នកជំនាញមួយចំនួនបានផ្តល់​យោបល់ដើម្បី​ជួយបង្ហាញផ្លូវដល់​អ្នកដែលមាន​បំណង​វិនិយោគ​ក្នុងវិស័យដីធ្លីឲ្យទទួលបានជោគជ័យ ៖

ទី១. ឈ្វេងយល់តម្រូវការទីផ្សារ និងវិភាគស្ថានភាពទីផ្សារ

ក្នុងវិស័យអចលនទ្រព្យតម្រូវការទីផ្សារមានការផ្លាស់ប្តូរគ្រប់ពេលទៅតាមការវិវឌ្ឍនៃស្ថានភាពសង្គមជាតិមួយ ។ អ្នក​ដែលមានបំណងវិនិយោគក្នុងវិស័យអចលនទ្រព្យ គប្បីសិក្សាស្វែងយល់ឲ្យបានច្បាស់ពីរបត់សេដ្ឋកិច្ច និងតម្រូវ​ការទាំងក្នុងពេលបច្ចុប្បន្ន និងប្រមើលមើលទៅក្នុងអនាគតផងដែរ។ អាចនិយាយម្យ៉ាងទៀតថា ជាការ​ស្វែង​យល់ពីអ្វីដែលអតិថិជនត្រូវការ ហើយព្យាយាមបំពេញតម្រូវការនោះ។

នៅពេលដែលអ្នកស្វែងយល់បានច្បាស់ទាក់ទងនឹងតម្រូវការទីផ្សារហើយ អ្នកត្រូវវិភាគស្ថាន​ភាពនោះ​ឲ្យបាន​ត្រឹម​ត្រូវ​មុនចាប់ផ្តើមហក់ប្រឡូកចូលវិស័យដីធ្លី។ ការស្វែងយល់ និងការវិភាគនេះ អាចជួយឲ្យ​អ្នក​ចៀសផុត​ពីការ​ផ្អើលតាមគ្នា ដែលជាហេតុធ្វើឲ្យដីរបស់អ្នកកប់ចោល និងជួយឲ្យអ្នកអាចមើលឃើញឱកាសល្អមុនអ្នកដទៃ។

ចំណុចនេះក៏មានន័យថា ​ការទិញលក់ដីធ្លីមិនមែនជាស្រមើស្រមៃ ។ ឧទាហរណ៍ជាក់ស្តែង យើងឃើញ​កំណើន​ភ្ញៀវ​ទេសចរត្រូវការកន្លែងស្នាក់អាស្រ័យដែលមានបំពាក់ដោយបរិក្ខារទំនើប អ្នកវិនិយោគជាច្រើនបាន​ចាប់ផ្តើម​បង្កើ​ត​សណ្ឋាគារបែបទំនើប សម្រាប់បំពេញតាមតម្រូវការនេះ។​ នេះបញ្ជាក់ពីការមុន​វិនិយោគ​គេសិក្សា​ច្បាស់​ពី​តម្រូវ​ការទីផ្សារ និងវិភាគពីស្ថានភាព ដើម្បីទទួលបានប្រាក់ចំណេញ ។

ទី២. តាមដានការវិវឌ្ឍឲ្យបានជាប់លាប់

ភាពជោគជ័យ និងបរាជ័យនៃវិស័យអចលនទ្រព្យស្ថិតនៅលើការសម្រេចចិត្តបន្តិចបន្តួចប៉ុណ្ណោះ ។ ដូច្នេះដើម្បីធ្វើ​ការ​​សម្រេចចិត្តធ្វើអ្វីមួយឲ្យបានត្រឹមត្រូវ អ្នកគប្បីតាមដាន និងសិក្សាស្វែងយល់ពីលក្ខណៈអចលនទ្រព្យ ដើម្បីកុំ​ឲ្យធ្វើ​ឲ្យខ្លួនជាប់អន្ទាក់ការវិវឌ្ឍដ៏លឿននៃវិស័យនេះ ។

ទី៣. ផែនការវិនិយោគ

ចំណុចនេះ ជាចំណុចសំខាន់មួយដែលអ្នកវិនិយោគគួរយកចិត្តទុកដាក់ ។ វិនិយោគិនមាន​យុទ្ធសាស្រ្ត​ផ្សេងៗ​គ្នាចំពោះ​ការវិនិយោគរបស់ខ្លួន ។  មនុស្សមួយចំនួនទិញដីស្តុកទុក ដើម្បីរង់ចាំការអភិវឌ្ឍ ដែលធ្វើឲ្យតម្លៃដីរបស់​គេកើនឡើង​យ៉ាងខ្លាំង។ ការធ្វើបែបនេះ ទាមទារឲ្យអ្នករង់ចាំរយៈពេលយូរ ដើម្បីទទួលបានប្រាក់​ចំណេញ​មកវិញ ។ ដូច្នេះ អ្នកត្រូវពិចារណាពីលទ្ធភាពផ្ទាល់ខ្លួនឲ្យបានច្បាស់ថា តើអ្នកមានលទ្ធភាព​ទប់ទល់​ហានិភ័យ​បាន​យូរ​ប៉ុន​ណា​ជាដើម ។

លោក ច្រឹក សុខនីម ដែលជាប្រធានសមាគមអ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការវិនិ​យោគ​​​លើដីទំនេរ ក៏មានសក្តានុពលផងដែរ ដែលជនបរទេស ដែលដឹងពីគម្រោងមេនៃទីក្រុង បោះទុនទីញដីដើម្បីចំណេញក្នុងរយៈពេល៥ ទៅ១០ឆ្នាំ។ ដូច្នេះ អ្នកត្រូវមានផែនការសមស្របមួយ ដើម្បីវិនិយោគយ៉ាងដូចម្តេចដើម្បីចំណេញ ហើយត្រូវពិនិត្យមើលលទ្ធភាពដែលអ្នកអាចវិនិយោគផងដែរ ដើម្បីចៀសវាងហានិភ័យ ដែលអាចកើតមានឡើង ៕

Comments