+85561 777 090
Logo
ដី​ឡើងថ្លៃ ! ដី​នៅ​ផ្លូវជាតិ​លេខ​៣​កំពុង​ត្រូវប៉ាន់​ខ្លាំង​សម្រាប់​អចលនទ្រព្យ​១​នេះ
Updated on: June 1, 2022, 5:35 p.m.
Published on: May 3, 2022, 8:49 a.m.

ដី​ឡើងថ្លៃ ! ដី​នៅ​ផ្លូវជាតិ​លេខ​៣​កំពុង​ត្រូវប៉ាន់​ខ្លាំង​សម្រាប់​អចលនទ្រព្យ​១​នេះ


សក្តានុពល​នៃ​វិស័យ​ដីធ្លី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​កំពុង​មាន​សន្ទុះ​ខ្លាំង​បើ​ធៀប​ទៅ​នឹង​តំបន់​ផ្សេង​ៗ ។ តម្លៃ​ដីធ្លី​ក្នុង​ចំណុច​ផ្លូវជាតិ​លេខ​៣​ហាក់​មានការ​ប្រែប្រួល​ខ្លាំង ស្រប​ពេល​ដែល​លំហូរ​គម្រោង​សាងសង់ ឧស្សាហកម្ម រោងចក្រ សហគ្រាស ធុន​តូច​ធំ បុរី សាងសង់​បន្តកន្ទុយ​គ្នា​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​មានការ​កើនឡើង ។

ក្នុង​នោះ​ផង​ដែរ អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​បាន​បង្ហាញ​អំពី​តំបន់​ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​សាងសង់​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ចន្លោះ​៥​ទៅ​៦​ម៉ឺន​ដុល្លារ គឺ​នៅ​តំបន់​ក្បែរ​ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​-​កំពត​) ។
លោក​ឧកញ៉ា គី​ម ហ៊ា​ង អ្នកជំនាញ​អចលនទ្រព្យបានឱ្យ​ដឹង​ថា បច្ចុប្បន្ន​តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​តំបន់​ផ្លូវជាតិ​លេខ​៣​គឺ​មាន​តម្លៃ​សមរម្យ​ដែល​នេះ​ជា​កត្តា​អំណោយផល​ខ្ពស់​សម្រាប់​អ្នក​វិនិយោគ​អចលនទ្រព្យ​ដែល​ចង់​សាងសង់​លំនៅ​ឋាន​លក់​ដែល​មាន​តម្លៃ​ត្រឹម​៥​ទៅ​៦​ម៉ឺន​ដុល្លារ ។

បច្ចុប្បន្ន​នេះ លំនៅ​ឋាន​លក្ខណៈ​ផ្ទះ​ជាប់​ដី​កំពុង​តែ​មាន​តម្រូវការ​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នេះ​ជា​ឱកាស​បំផុត​សម្រាប់​អ្នក​វិនិយោគ​អចលនទ្រព្យ​ប្រភេទ​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ទាប​អាច​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​តម្រូវការ​លំនៅ​ឋាន​នេះ ៕

Comments