អ្នកជំនាញជាច្រើនតែងតែលើកឡើងប្រហាក់ប្រហែលគ្នាសម្រាប់អ្នកវិនិយោគក្នុងការទិញដីត្រូវពិចារណាលើទីតាំង ផ្លូវធំ និងស្ថិតក្នុងតំបន់សក្តានុពលជាដើម ។ ប៉ុន្តែក្រៅពីទីតាំងល្អហើយអ្វីដែលជាចំណុចសំខាន់មួយទៀតដែលអ្នកទិញត្រូវមើលនោះគឺរូបរាងនៃដី ព្រោះបើទិញចំដីដែលមានរូបរាងមិនល្អក៏ពិបាកប្រើប្រាស់ ឬលក់ចេញដូចគ្នា ។
បើតាមប្រភពលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងនូវរូបរាងដីចំនួន ដែលមិនមានភាពល្អប្រសើរសម្រាប់វិនិយោគ ព្រោះថាអាចពិបាកក្នុងការប្រើប្រាស់ទី១ និងទី២ គឺពុំសូវ ឬគ្មានអ្នកត្រូវការតែម្ដង ដែលជាហេតុនាំពិបាកក្នុងការលក់ចេញ ឬលក់បានតម្លៃទាបជាដើម។
ដីដែលមានរូបរាងមិនល្អ ឬមិនសមស្រមនោះរួមមាន ៖ ដីមានរាងកាច់កុងចុះឡើង ដីរាងអក្ស Z រាងអក្ស S ដីមានរាងម្ដុំលិច ម្ដុំកើតភ្ជាប់រកគ្នាតំណតូច ដីដែលមានក្បាលតូចខ្លួនវែងខ្លាំង ដីក្បាលធំខ្លួនខ្លី ឬដីឆកខាងនេះឆកខាងនោះជាដើម ដែលវាពិបាកក្នុងការអភិវឌ្ឍ ដូច្នេះអ្នកវិនិយោគបើអាចចៀសបានគួរតែចៀសទៅ ។ នេះជាការបន្ថែមរបស់លោក សន សៀប ។
លោកបន្ដថា រូបរាងដីដែលល្អ និងងាយស្រួលជាងគេ ហើយពិសេសនិយមជាងគេនោះគឺ ដីមានរាងចតុកោណកែង និងរាងការ៉េ ដែលមានទំហំសមស្រប (១០x៣០ម៉ែត្រ) ព្រោះយើងអាចប្រើប្រាស់ផ្ទៃដីបានទាំងស្រុងដែលងាយស្រួលក្នុងការអភិវឌ្ឍ។ បន្ទាប់មកទៀតគឺរាងសាមញ្ញ ដែលមានដូចជា រាងចតុកោណព្នាយ ឬរាងអក្ស L គឺអាចកែច្នៃប្រើប្រាស់បាន ប៉ុន្ដែនៅតែចាញ់រាងការ៉េ និងរាងចតុកោណកែង ៕
Comments