+85561 777 090
Logo
ដាក់ផ្ទះ និងខុនដូលក់ឬជួលតែគ្មានអ្នកចាប់អារម្មណ៍មកសាកក្បាច់ពិសេស4នេះ
Updated on: January 24, 2023, 10:24 a.m.
Published on: January 24, 2023, 10:24 a.m.

ដាក់ផ្ទះ និងខុនដូលក់ឬជួលតែគ្មានអ្នកចាប់អារម្មណ៍មកសាកក្បាច់ពិសេស4នេះ


ចំពោះម្ចាស់ផ្ទះមានបំណងចង់ដាក់លក់ ឬជួលផ្ទះរបស់ខ្លួន ក្រៅពីទីតាំងអំណោយផលល្អហើយនោះ ការ​តុប​តែង​ផ្ទះ​ក៏ជាចំណែកមួយដ៏សំខាន់ក្នុងទាក់ទាញអ្នកជួល ឬអតិថិជនដែលចង់ទិញផ្ទះរបស់លោកអ្នក ។ ដូច្នេះដើម្បីឱ្យផ្ទះ ឬអចលនទ្រព្យដែលលោកអ្នកដាក់លក់ ឬជួលមានអ្នកចាប់អារម្មណ៍ ថ្ងៃនេះ Realestate.com.kh សូមលើក​យក​ចំណុច​ខ្លះៗ​ដែលអាចកែកុនផ្ទះលក់ ឬជួលរបស់លោកអ្នកមានភាពទាក់ទាញ ៖

ទី១-រចនាប័ទ្មដែលទាក់ទាញ

មុននឹងសម្រេចតុបតែងលម្អផ្ទៃខាងក្នុងផ្ទះលោកអ្នកត្រូវជ្រើសរើសម៉ូតដែលគេពេញនិយមព្រោះថា រចនាផ្ទៃ​ខាង​ក្នុង​ដើរ​តួរយ៉ាងសំខាន់ តួយ៉ាងមនុស្សមួយចំនួនចូលចិត្តម៉ូតបែបសម័យ​ទំនើបដោយមាន​មូលដ្ឋានគ្រឹះ​នៃក្បាច់​បុរាណ​ជាដើម។ ដូចនេះការសម្រេចចិត្តជ្រើសរើសប្រភេទនៃម៉ូតរចនាបថណាមួយ គឺវាសំខាន់ដោយសារ ការបន្ថែមពណ៌ ពន្លឺ និងគ្រឿងសង្ហារឹមនឹងត្រូវធ្វើឡើងឲ្យស្របនឹងរចនាបថដែលម្ចាស់ផ្ទះបានជ្រើសរើស ។

ទី២-គឿងសង្ហារឹម

ប្រាកដណាស់ ការបន្ថែមនូវគ្រឿងសង្ហារឹមដែលរាប់បញ្ចូលទាំងគ្រែ សាឡុង សំភារៈផ្ទះបាយ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ជាដើម វាពិតជាផ្នែកមួយទាក់ទាញអ្នកជួល ប៉ុន្តែចំណុចសំខាន់មួយ ទៀតផងដែរ ប្រសិនបើមាន​ការ​បំពាក់​​​​ឧបករណ៍សុវត្ថិភាពដូចជា៖ កាមេរ៉ាសុវត្ថិភាព កណ្តឹង ប្រព័ន្ធសម្រាប់ការពារ​អគ្គិភ័យវាពិតជា​ល្អប្រសើរ​យ៉ាង​ខ្លាំងទាំងខ្លួនអ្នកជាម្ចាស់ផ្ទះ និងអ្នកជួលផងដែរ ។

ទី៣-បន្ថែមធម្មជាតិ

ពន្លឺ រចនាបទគឺជាភាពទាក់ទាញ ហើយអ្វីដែលខ្វះមិនបានគឺធម្មជាតិ ព្រោះថារុក្ខជាតិក៏ផ្តល់ឲ្យ​បរិយាកាស​ក្នុងផ្ទះ​ទាំងមូលមានភាពស្រស់ស្រាយនិងមានអត្ថប្រយោជន៍ដល់សុខភាពផងដែរ ។ លោកអ្នកអាចដាក់រុក្ខជាតិ​ដែលអាចធន់​​នឹងម្លប់បានហើយដាក់នៅក្នុងបន្ទប់គេង បន្ទប់ទទួលភ្ញៀវ បន្ទប់ទឹកជាដើម ។

ទី៤-ពន្លឺផ្សេងៗដែលមាននៅក្នុងបន្ទប់

ពន្លឺភ្លើងនៅក្នុងផ្ទះពិតជាគ្រឿងលំម្អដែលធ្វើឲ្យបរិយាកាសរបស់លោកអ្នកមានភាពស្រស់ស្រាយ ដូចនេះការប្រើ​ប្រាស់​អំពូល និងពណ៌ត្រូវតែប្រាកដថាវាពិតជាធ្វើឲ្យការរស់នៅប្រចាំថ្ងៃទទួលបានផាសុកភាព ។ សព្វថ្ងៃអំពូល​ភ្លើងពណ៌ LED ត្រូវបានគេប្រើប្រាស់យ៉ាងច្រើន វាមានច្រើនពណ៌ និងអាចប្តូរពណ៌បានដោយខ្លួនឯងផងដែរ ៕

ចំណុចទាំង៤ខាងលើនេះជាគន្លឹះបន្ទាប់បន្សំសម្រាប់លោកអ្នកដែលជាម្ចាស់ផ្ទះ និងខុនដូ សម្រាប់ដាក់ជួល ឬលក់​ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៅកាន់អតិថិជនរបស់លោកអ្នក ប៉ុន្តែក្នុងករណីដែលលោកអ្នកពិបាកក្នុងការស្វែង​រកអតិថិជនសម្រាប់ជួល ឬទិញអចលនទ្រព្យរបស់លោកអ្នកនោះ លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុន​ Realestate.com.kh បានដោយក្រុមហ៊ុននឹងធ្វើការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ថែមទាំងអាចផ្តល់អតិថិជនទាំងក្នុង និងក្រៅស្រុកជូនលោកអ្នកបានថែមទៀតផង ៕

Comments