+85561 777 090
Logo
មាន​លុយ​ល្មម​ៗ​ចង់​រស់នៅ​កណ្តាល​ក្រុង​អាច​ពិចារណា​មើល​គម្រោង​ទាំង​៤​នេះ
Updated on: July 22, 2022, 7:41 a.m.
Published on: July 21, 2022, 9:49 a.m.

មាន​លុយ​ល្មម​ៗ​ចង់​រស់នៅ​កណ្តាល​ក្រុង​អាច​ពិចារណា​មើល​គម្រោង​ទាំង​៤​នេះ


ទន្ទឹមនឹងការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ជាពិសេសវិស័យអចលនទ្រព្យដែលកំពុងមានសន្ទុះកាន់តែ​ខ្លាំងឡើងៗធ្វើឱ្យមានកំណើនការអភិវឌ្ឍលំនៅឋានកាន់តែច្រើនដើម្បីផ្គត់ផ្គង់សម្រាប់តម្រូវការជាក់ស្តែង ។ សម្រាប់ការអភិវឌ្ឍផ្នែកលំនៅឋានមានសន្ទុះខ្លាំងទៅលើប្រភេទគម្រោងផ្ទះបុរី និងខុនដូ ប៉ុន្តែអ្វីដែលគួរឱ្យកត់​សម្គាល់នោះគឺគម្រោងផ្ទះបុរីដែលកាន់តែឃ្លាតកាន់តែឆ្ងាយទៅៗពីក្រុងភ្នំពេញ ។

ដូច្នេះជម្រើសដែលល្អបំផុត​សម្រាប់ការរស់ក្នុងទីក្រុងភ្នំពេញគឺការរស់នៅខុនដូ ដែលមានតម្លៃប្រហាក់ប្រហែលទៅ​នឹង​គម្រោង​ផ្ទះបុរី តែផ្តល់អត្ថប្រយោជន៍បានច្រើនជាងផ្ទះបុរីដែលនៅឆ្ងាយក្រុង ។ ​​​​​​​​​​​​​តើគម្រោងខុនដូណាខ្លះដែល​មាន​ទីតាំង​ស្ថិត​នៅ​កណ្តាលក្រុង ហើយមានតម្លៃសមរម្យ? តោះមកមើល​គម្រោង​ទាំង​នោះជា​មួយ Realestate.com.kh ទាំងអស់គ្នា ៖

គម្រោង Parc 21 Residence (ទីតាំង ៖ បឹងត្របែក, តម្លៃចាប់ពី $7x,xxx, មានបង់រម្លស់) 

គម្រោង Parc 21 Residence កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់អ្នកស្វែង​រកលំនៅឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយ​សក្ដានុពល​ដ៏ច្រើន ដោយមានចម្ងាយត្រឹម១០នាទីប៉ុណ្ណោះពីផ្សារទំនើបដ៏ល្បីឈ្មោះជាច្រើនក្នុងរាជធានីភ្នំពេញ មានដូចជាផ្សារ AEON 1, The Bridge Shopping Mall និង ផ្សារទំនិញរួចពន្ធ ក្រោមដីក្នុងអគារ Naga World ។ 

គម្រោង Morgan EnMaison (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី $8x,xxx, មានបង់រម្លស់)

គម្រោងនេះនៅជាប់នឹងមាត់ទន្លេមេគង្គ ដែលស្ថិតនៅកណ្ដាលរាជធានី ហើយក៏ជាគម្រោងដំបូងគេបង្អស់​នៅកម្ពុជា​ដែលលោកអ្នកអាចទស្សនាដងទន្លេមេគង្គរួមជាមួយទេសភាពនៃទីក្រុងភ្នំពេញ ។ ជាមួយនឹង Morgan EnMaison SMART LOFT ដែលជាប្រភេទខុនដូទំនើបមានឡៅតឿ រចនាម៉ូតដ៏ប្រណីត បែបស៊ីវិល័យ សក្ដិសមបំផុត​សម្រាប់​គ្រួសារ​​តូចដែលចង់រស់នៅក្នុងបរិយាកាសប្រកបដោយផាសុកភាព ។

គម្រោង Vue Aston (ទីតាំង ៖ ច្បាអំពៅ, តម្លៃចាប់ពី $7x,xxx, មានបង់រម្លស់)

Vue Aston ខុនដូថ្មីទំនើបបែបស៊ីវីល័យ ស្ថិតក្បែរកោះពេជ្រ ទេសភាពមាត់ទន្លេ ទីតាំងនៅលើ​កោះ​នរាណ៍​​ក្បែរកោះពេជ្រ ដែលជាតំបន់ពាណិជ្ជកម្ម សំបូរទៅដោយ ភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថានទូត ផ្សេងៗ...។ល។

គម្រោង Orkide The Royal Condominium (ទីតាំង ៖ ផ្លូវ2004, តម្លៃចាប់ពី $7x,xxx, មានបង់រម្លស់)

គម្រោងនេះកំពុងមានភាពលេចធ្លោយ៉ាងខ្លាំង ដោយស្ថិតនៅតាមបណ្តោយផ្លូវ2004 ក្បែរសាលាអន្តរជាតិ Northbridge តែម្តង ។ បង់មុខត្រឹមតែ 10% លោកអ្នកអាចកាន់សោចូលរស់នៅបានតែម្តង និងក្លាយជាម្ចាស់ខុនដូប្រណីត Orkide The Royal Condominium ភ្លាមៗតែម្តង ។ ក្នុងនោះមានទាំង​ការបញ្ចុះ​តម្លៃថែម​ជូនជាពិសេស និងអាចបង់រម្លស់ជាមួយធនាគារបានថែមទៀតផង ៕

Comments