+85561 777 090
Logo
តើគួរលក់ផ្ទះដោយខ្លួនឯង ឬលក់តាមរយៈភ្នាក់ងារអចលនទ្រព្យ?
Updated on: June 7, 2022, 5:08 a.m.
Published on: September 5, 2019, 3:49 a.m.

តើគួរលក់ផ្ទះដោយខ្លួនឯង ឬលក់តាមរយៈភ្នាក់ងារអចលនទ្រព្យ?


សកម្មភាពមើលអចលនទ្រព្យនៅប្រទេសថៃ

ប្រសិនបើអ្នកកំពុងស្វែងរកទិញផ្ទះ ឬអចលនទ្រព្យណាមួយ អ្នកអាចទៅរកភ្នាក់ងារ អចលនទ្រព្យឲ្យជួយអ្នក នោះអ្នកអាចទិញបានលឿន និងតាមតម្រូវការរបស់អ្នក។ 

វាមិនខុសគ្នាទេ ប្រសិនបើអ្នកចង់ដាក់លក់ ឬជួលផ្ទះ អ្នកក៏អាចទៅរកភ្នាក់ងារអចលនទ្រព្យឲ្យជួយអ្នកបានដែរ។​ ទោះយ៉ាងណា ប្រសិនបើអ្នកមិនត្រូវការជំនួយពីក្រុមហ៊ុនទាំងនេះទេ អ្នកអាចធ្វើការងារនេះដោយខ្លួនឯងក៏បាន។​ 

ប៉ុន្តែតើអ្នកបានពិចារណាច្បាស់លាស់ពីគុណសម្បត្តិរវាងការធ្វើការដោយខ្លួនឯង និងការជួលក្រុមហ៊ុនភ្នាក់ងារជាមុនសិនហើយឬនៅ? ខាងក្រោមជាចំណុចខ្លះៗថាតើអ្នកគួរជ្រើសរើស ជម្រើសណាមួយក្នុងចំណោមជម្រើសទាំងពីរ។ 

បើសិនខ្ញុំលក់ផ្ទះដោយខ្លួនឯង តើអាចចំណេញអ្វីខ្លះ? 

ប្រសិនបើអ្នកសម្រេចចិត្តលក់ផ្ទះរបស់អ្នក​ដោយខ្លួនឯង​ អ្នកនឹងចំណេញផ្នែកហិរញ្ញវត្ថុ ដោយសារអ្នកនឹងមិនចំណាយលើថ្លៃកម្រៃជើងសារ ដែលមានន័យថា​អ្នកនឹងមិនបង់ថ្លៃ សេវាកម្ម ៣ ភាគរយទៅឲ្យភ្នាក់ងារលក់ឡើយ។ 

ប៉ុន្តែអ្នកត្រូវប្រាកដថា អ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការងារនេះ។ ហើយម្យ៉ាងទៀត អ្នកប្រហែលជាមិនត្រូវការលក់បន្ទាន់នោះទេ។ 

ផ្ទុយមកវិញ​ ប្រសិនបើអ្នកមិនចង់រវល់ជាមួយនឹងការងារនេះទេ អ្ន​កអាចប្រើប្រាស់សេវាកម្មពីភ្នាក់ងារទិញលក់អចលនទ្រព្យ។ 

ហេតុអ្វីគួរប្រើភ្នាក់ងារអចលនទ្រព្យ? 

ភ្នាក់ងារនាំភ្ញៀវមើលអចលនទ្រព្យ

  • លក់លឿន

ភ្នាក់ងារមានភ្ញៀវក្នុងដៃស្រាប់ ហើយពួកគេងដឹងថា ភ្ញៀវបែបណាត្រូវការអចលនទ្រព្យប្រភេទណា។ វាមិនមែនជារឿងលំបាកខ្លាំងនោះទេក្នុងការលក់ផ្ទះរបស់អ្នកឲ្យបានឆាប់រហ័ស។ ភ្នាក់ងារមានបណ្តាញក្រុមហ៊ុមការងារ ដែលពួកគេទាំងអស់បានធ្វើការជាមួយគ្នា​ ដើម្បីជំរុញការលក់ផ្ទះរបស់អ្នកឲ្យបានលឿងបំផុត។ 

  • ភ្នាក់ងារជំនាញមានជំនាញលក់

ប្រសិនបើម្ចាស់គ្មានជំនាញលក់​ អាចធ្វើឲ្យអ្នកទិញដឹងបានយ៉ាងច្បាស់ថា អ្នកលក់អាចមានចំណុចខ្សោយ។ អ្នកលក់អាចត្រង់ពេក ឬលាក់បាំងច្រើនពេក ដែលទាំងអាចធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃការលក់។ ប៉ុន្តែអ្នកជំនាញអាចធ្វើការនេះបានយ៉ាងល្អពួកគេដឹងពីអ្វី ដែលអតិជនត្រូវការ និងដឹងអ្វីដែលអ្នកលក់ចង់បាន។  ដូច្នេះអ្នកជំនាញនឹងនិយាយតែ ព័ត៌មាន ដែលចាំបាច់ប៉ុណ្ណោះដើម្បីជំរុញការលក់ជោគជ័យ។ 

  • ជៀសវាងអារម្មណ៍ក្នុងការលក់

អ្នកលក់អាចនឹងសម្រេចចិត្តបដិសេធនៅពេលដែលអ្នកទិញឲ្យតម្លៃទាបនៅពេលការចរចាដំបូង ប៉ុន្តែភ្នាក់ងារអាចមានវិធីសាស្រ្តក្នុងការចរចាតម្លើងតម្លៃបាន។ ការសម្រេចចិត្ត ដោយមិនមានភ្នាក់ងារអាចនឹងធ្វើឲ្យម្ចាស់អចលនទ្រព្យបដិសេធដោយសារតែតម្លៃផ្តល់ឲ្យមិនស្របនឹងអ្វីដែលខ្លួនចង់បាន។ នៅក្នុងទីផ្សារជាក់ស្តែងអ្នកទិញច្រើនចង់បានតម្លៃខ្ពស់ រីឯអ្នកទិញច្រើនតែចង់បានតម្លៃទាប។ ដូច្នេះការសម្រេចចិត្តដោយអារម្មណ៍អាចធ្វើឲ្យការលក់មិនទទួលបានជោគជ័យនោះទេ។

  • ចំណេញពេលវេលា

មិនថាអ្នកជាអ្នកធ្វើការ ម្ចាស់ក្រុមហ៊ុន ឬប្រកបអាជីវកម្មណាមួយក៏ដោយ អ្នកប្រហែលជាមានពេលវេលាតិចតួចបន្ទាប់ពីការងារ។ ដូច្នេះអ្នកមិនអាចឈប់ធ្វើការងាររបស់អ្នក ដើម្បីតែការលក់ផ្ទះរបស់អ្នកនោះទេ។ មូលហេតុនេះហើយទើបភ្នាក់ងារជាជម្រើសដ៏ល្អបំផុត ដែលអាចជួយសម្រួលពេលវេលាទាំងនេះជំនួសអ្នក។ 

ភ្នាក់ងារជាអ្នកតំណាងរបស់អ្នកនៅពេលអ្នកទិញសុំមើលផ្ទះរបស់អ្នក ហើយនៅពេល ដែលអ្នករវល់ ភ្នាក់ងាររបស់អ្នកអាចតំណាងឲ្យអ្នកក្នុងការចរចាលក់ផ្ទះនោះឲ្យអ្នកបាន។

  • ភ្នាក់ងារមានរបៀបលក់ និងបណ្តាញលក់

ប្រសិនបើអ្នកមានបណ្តាញលក់ នោះប្រហែលជាមានអ្នកចាប់អារម្មណ៍ទិញផ្ទះរបស់អ្នកច្រើន។ ប៉ុន្តែអ្នកមិនមានទេ។ ចំណែកភ្នាក់ងារអចលនទ្រព្យ ដែលជាអ្នកប្រឡូកក្នុងវិស័យនេះ ពួកគេស្គាល់អ្នកមនុស្សច្រើនមានបណ្តាញ និងមានទិន្នន័យរបស់អ្នកចង់ទិញផ្ទះច្រើនជាងអ្នក។នេះហើយជាមូលហេតុ ដែលអ្នកអាចលក់ផ្ទះដ៏មានប្រសិទ្ធភាពតាមរយៈក្រុមហ៊ុនភ្នាក់ងារ។​

  • ជំនាញចរចា

ការសហការ

បើអ្នកមិនចេះចរចា អ្នកអាចបាត់បង់ឱកាសលក់។ អ្នកទិញខ្លះបន្ទាបតម្លៃផ្ទះរបស់អ្នក ប៉ុន្តែមិនមែនមានន័យថាពួកគេមិនចង់ទិញនោះទេ។ ភ្នាក់ងារអចលនទ្រព្យអាចតំណាងម្ចាស់អចលនទ្រព្យដើម្បីចរចាតម្លៃតាមដែលអ្នកចង់បាន ដោយសារតែភ្នាក់ងារនោះមានបទពិសោធន៍ចរចាតម្លៃផ្ទះក្នុងស្ថានភាពជាច្រើនមកហើយ។ ការចរចារបស់របស់ភ្នាក់ងារ តែងតែមានប្រសិទ្ធិភាព។ 

  • ជួយបំពេញចន្លោះប្រហោងរបស់ផ្ទះ

ម្ចាស់ផ្ទះអាចនឹងមើលរំលងភាពចន្លោះប្រហោងផ្សេងៗនៅក្នុងផ្ទះ ដែលកត្តានេះអាចធ្វើឲ្យ ឱកាសក្នុងការលក់ចេញរបស់អ្នកចុះទាប ឬអាចលក់បានតម្លៃទាប។ ប៉ុន្តែការធ្វើការងារជាមួយភ្នាក់ងារ អាចជួយអ្នកឲ្យមើលឃើញចន្លោះបញ្ហាទាំងនោះបានណ ហើយអ្នក អាចកែលម្អមុននឹងដាក់ផ្ទះលក់។ 

បន្ថែមលើសពីនេះអ្នកអាចអ្នកតុបតែង ឬឲ្យក្រុមហ៊ុនលាងសម្អាតមុននឹងដាក់លក់ផងដែរ។ ទាំងនេះសុទ្ធជាគន្លឹះខ្លីៗ ដែលជួយឲ្យអ្នកអាចលក់ផ្ទះបានក្នុងតម្លៃខ្ពស់ និងបង្កើនឱកាសក្នុងការលក់ចេញដ៏មានប្រសិទ្ធិភាព។ 

  • បញ្ហាផ្លូវច្បាប់

នេះជាចំណុចសំខាន់បំផុតនៅក្នុងប្រតិបត្តិការទិញលក់អចលនទ្រព្យ។ ក្នុងការងារអនុវត្តជាក់ស្តែង បញ្ហាផ្លូវច្បាប់ទាក់ទងនឹងវិស័យអចលនទ្រព្យមានភាពចំរូងចំរាស់ជាខ្លាំង ប្រសិនបើមិនមានការគិតគូធ្វើតាមអ្វីដែលច្បាប់តាំងពីដំបូង។ នៅក្នុងប្រទេសកម្ពុជាបញ្ហាដី និងផ្ទះមានច្រើន ដោយសារតែអ្នកលក់ និងអ្នកទិញមិនសូវមានការយល់ដឹងផ្នែកច្បាប់។ សម្រាប់ភ្នាក់ងារអចលនទ្រព្យ គេមានការហ្វឹកហាត់ទាក់ទងនឹងនីតិវិធីច្បាប់ និងបញ្ញត្តិនានា ដើម្បីការពារបញ្ហានៅពេលខាងមុខ៕ 

ប្រសិនបើលោកអ្នកត្រូវការភ្នាក់អចលនទ្រព្យជំនាញ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 

Comments