+85561 777 090
Logo
លក់ដីឬផ្ទះដោយខ្លួនឯង និងលក់តាមរយៈភ្នាក់ងារ តើមួយណាលឿនជាង?
Updated on: January 3, 2023, 8:26 a.m.
Published on: January 3, 2023, 8:26 a.m.

លក់ដីឬផ្ទះដោយខ្លួនឯង និងលក់តាមរយៈភ្នាក់ងារ តើមួយណាលឿនជាង?


ប្រសិនបើអ្នកកំពុងស្វែងរកទិញដី ផ្ទះ ឬអចលនទ្រព្យណាមួយអ្នកអាចទៅរកភ្នាក់ងារអចលនទ្រព្យឱ្យជួយអ្នក នោះអ្នកអាចទិញបានលឿន និងតាមតម្រូវការរបស់អ្នក ។ វាមិនខុសគ្នាទេ ប្រសិនបើអ្នកចង់ដាក់លក់ ឬជួល​អចល​ន​ទ្រព្យ​ អ្នកក៏អាចទៅរកភ្នាក់ងារអចលនទ្រព្យឱ្យជួយអ្នកបានដែរ ។​ ទោះយ៉ាងណា ប្រសិន​បើអ្នក​មិន​ត្រូវ​ការ​ជំនួយពីក្រុមហ៊ុនទាំងនេះទេ អ្នកអាចធ្វើការងារនេះដោយខ្លួនឯងក៏បាន ។ ​ 

ប៉ុន្តែតើអ្នកបានពិចារណាច្បាស់លាស់ពីគុណសម្បត្តិរវាងធ្វើការដោយខ្លួនឯង និងការជួល​ក្រុមហ៊ុន​ភ្នាក់ងារ​ឱ្យជួយ​លក់ជូនដែរឬទេ? ខាងក្រោមជាចំណុចខ្លះៗថា តើអ្នកគួរជ្រើសរើស ជម្រើសណា​មួយក្នុង​ចំណោម​ជម្រើស​ទាំងពីរ ។ 

*ហេតុអ្វីគួរប្រើភ្នាក់ងារឱ្យជួយលក់អចលនទ្រព្យរបស់លោកអ្នក? 
ទី១-លក់លឿន

ភ្នាក់ងារមានភ្ញៀវក្នុងដៃស្រាប់ ហើយពួកគេងដឹងថា ភ្ញៀវបែបណាត្រូវការអចលនទ្រព្យប្រភេទណា ។ វាមិនមែន​ជារឿង​លំបាកខ្លាំងនោះទេក្នុងការលក់ដី ឬផ្ទះរបស់អ្នកឱ្យបានឆាប់រហ័ស ។ ភ្នាក់ងារមានបណ្តាញក្រុមហ៊ុមការងារ ដែលពួកគេទាំងអស់បានធ្វើការជាមួយគ្នាដើម្បីជំរុញការលក់ដី ឬផ្ទះរបស់អ្នកឱ្យបានលឿងបំផុត ។ (ទាក់ទងភ្នាក់ងារទិញ-លក់ឬជួលអចលនទ្រព្យឥតគិតថ្លៃ)

ទី២-ភ្នាក់ងារវិជ្ជាជីវៈមានជំនាញលក់

ប្រសិនបើម្ចាស់អចលនទ្រព្យគ្មានជំនាញលក់អាចធ្វើឱ្យអ្នកទិញដឹងបានយ៉ាងច្បាស់ថា អ្នក​លក់​អាច​មាន​ចំណុច​ខ្សោយ ។ អ្នកលក់អាចត្រង់ពេក ឬលាក់បាំងច្រើនពេកដែលទាំងនេះ​អាច​ធ្វើឱ្យរាំង​ស្ទះ​ដល់​ដំណើរ​ការ​នៃការ​លក់ ។ ប៉ុន្តែអ្នកជំនាញអាចធ្វើការនេះបានយ៉ាងល្អដោយសារពួកគេដឹងពីអ្វីដែលអតិជនត្រូវការ និងដឹងអ្វី​ដែល​អ្នក​លក់​ចង់​បាន ។ ដូច្នេះអ្នកជំនាញនឹងនិយាយតែព័ត៌មានដែលចាំបាច់ប៉ុណ្ណោះដើម្បីជំរុញការលក់ជោគជ័យ ។ 

ទី៣-ចៀសវាងអារម្មណ៍ក្នុងការលក់

អ្នកលក់អាចនឹងសម្រេចចិត្តបដិសេធនៅពេលដែលអ្នកទិញឱ្យតម្លៃទាបនៅពេលការចរចាដំបូង ប៉ុន្តែភ្នាក់ងារ​អាច​មាន​​វិធីសាស្រ្តក្នុងការចរចាតម្លើងតម្លៃបាន ។ ការសម្រេចចិត្ត ដោយមិនមានភ្នាក់ងារ​អាចនឹង​ធ្វើឱ្យម្ចាស់​អចលន​ទ្រព្យ​បដិសេធដោយសារតែតម្លៃផ្តល់ឱ្យមិនស្របនឹងអ្វីដែលខ្លួនចង់បាន ។ ជាធម្មតា​អ្នកទិញ​តែងតែចង់​បានតម្លៃ​ទាប រីឯអ្នកលក់តែងតែចង់បានតម្លៃខ្ពស់ ដូច្នេះការសម្រេចចិត្តដោយអារម្មណ៍អាច​ធ្វើឱ្យការលក់មិន​ទទួលបាន​ជោគជ័យ​នោះទេ ។

ទី៤-ចំណេញពេលវេលា

មិនថាអ្នកជាអ្នកធ្វើការ ម្ចាស់ក្រុមហ៊ុន ឬប្រកបអាជីវកម្មណាមួយក៏ដោយ អ្នកប្រហែលជាមានពេលវេលា​តិចតួច​បន្ទាប់​ពី​ការងារ។ ដូច្នេះអ្នកមិនអាចឈប់ធ្វើការងាររបស់អ្នកដើម្បីតែការលក់អចលនទ្រព្យរបស់អ្នកនោះទេ ។ មូលហេតុនេះហើយទើបភ្នាក់ងារជាជម្រើសដ៏ល្អបំផុតដែលអាចជួយសម្រួលពេលវេលាទាំងនេះជំនួសអ្នកបាន ។ 

ភ្នាក់ងារជាអ្នកតំណាងរបស់អ្នក នៅពេលអ្នកទិញសុំមើលផ្ទះរបស់អ្នក ហើយនៅពេលដែលអ្នករវល់​ភ្នាក់ងារ​របស់​អ្នក​អាចតំណាងឱ្យអ្នកក្នុងការចរចាលក់អចលនទ្រព្យនោះឱ្យអ្នកបាន ។

ទី៤-ភ្នាក់ងារមានរបៀបលក់ និងបណ្តាញលក់

ប្រសិនបើអ្នកមានបណ្តាញលក់ នោះប្រហែលជាមានអ្នកចាប់អារម្មណ៍ទិញផ្ទះរបស់អ្នកច្រើន ។ ប៉ុន្តែអ្នកមិន​មានទេ ។ ចំណែកភ្នាក់ងារអចលនទ្រព្យដែលជាអ្នកប្រឡូកក្នុងវិស័យនេះ ពួកគេស្គាល់អ្នកមនុស្ស​ច្រើនមាន​បណ្តាញ និងមានទិន្នន័យរបស់អ្នកចង់ទិញផ្ទះច្រើនជាងអ្នក ។ នេះហើយជាមូលហេតុ ដែលអ្នកអាចលក់ផ្ទះ​ដ៏មានប្រសិទ្ធ​ភាព​តាមរយៈក្រុមហ៊ុនភ្នាក់ងារ ។​

ទី៥-ជំនាញចរចា

បើអ្នកមិនចេះចរចា អ្នកអាចបាត់បង់ឱកាសលក់ ។ អ្នកទិញខ្លះបន្ទាបតម្លៃផ្ទះរបស់អ្នក ប៉ុន្តែមិនមែនមានន័យថា ពួកគេ​មិនចង់ទិញនោះទេ ។ ភ្នាក់ងារអចលនទ្រព្យអាចតំណាងម្ចាស់អចលនទ្រព្យ​ដើម្បីចរចាតម្លៃតាមដែល​អ្នកចង់​បាន ដោយសារតែភ្នាក់ងារនោះមានបទពិសោធន៍ចរចាតម្លៃផ្ទះក្នុងស្ថានភាពជាច្រើនមកហើយ។ ការចរចា​របស់របស់ភ្នាក់ងារ តែងតែមានប្រសិទ្ធិភាព។ 

ទី៦-ជួយបំពេញចន្លោះប្រហោងរបស់ផ្ទះ

ម្ចាស់ផ្ទះអាចនឹងមើលរំលងភាពចន្លោះប្រហោងផ្សេងៗនៅក្នុងផ្ទះ ដែលកត្តានេះអាចធ្វើឱ្យ ឱកាសក្នុងការលក់​ចេញ​របស់អ្នកចុះទាប ឬអាចលក់បានតម្លៃទាប។ ប៉ុន្តែការធ្វើការងារជាមួយភ្នាក់ងារ អាចជួយអ្នកឱ្យមើលឃើញ​ចន្លោះបញ្ហាទាំងនោះបាន ហើយអ្នកអាចកែលម្អមុននឹងដាក់ផ្ទះលក់ ។ បន្ថែមលើសពីនេះអ្នកអាចអ្នកតុបតែង ឬឱ្យក្រុមហ៊ុន​លាងសម្អាតមុននឹងដាក់លក់ផងដែរ ។ ទាំងនេះសុទ្ធជាគន្លឹះខ្លីៗ ដែលជួយឱ្យអ្នកអាចលក់ផ្ទះបាន​ក្នុងតម្លៃខ្ពស់ និងបង្កើនឱកាសក្នុងការលក់ចេញដ៏មានប្រសិទ្ធិភាព ។ 

ទី៧-បញ្ហាផ្លូវច្បាប់

នេះជាចំណុចសំខាន់បំផុតនៅក្នុងប្រតិបត្តិការទិញលក់អចលនទ្រព្យ។ ក្នុងការងារអនុវត្តជាក់ស្តែង បញ្ហាផ្លូវច្បាប់​ទាក់​ទង​នឹងវិស័យអចលនទ្រព្យមានភាពចំរូងចំរាស់ជាខ្លាំង ប្រសិនបើមិនមានការគិត​គូធ្វើតាមអ្វីដែលច្បាប់​តាំង​ពី​ដំបូង ។ នៅក្នុងប្រទេសកម្ពុជាបញ្ហាដី និងផ្ទះមានច្រើន ដោយសារតែអ្នកលក់ និងអ្នកទិញមិនសូវមានការ​យល់​ដឹង​ផ្នែកច្បាប់។ សម្រាប់ភ្នាក់ងារអចលនទ្រព្យ គេមានការហ្វឹកហាត់ទាក់ទងនឹងនីតិវិធីច្បាប់ និងបញ្ញត្តិនានា ដើម្បីការពារបញ្ហានៅពេលខាងមុខ ។

*បើសិនខ្ញុំលក់ដីឬផ្ទះដោយខ្លួនឯង តើអាចចំណេញអ្វីខ្លះ? 

ប្រសិនបើអ្នកសម្រេចចិត្តលក់ផ្ទះរបស់អ្នក​ដោយខ្លួនឯង​ អ្នកនឹងចំណេញផ្នែកហិរញ្ញវត្ថុ ដោយសារ​អ្នកនឹង​មិន​ចំណាយ​លើថ្លៃកម្រៃជើងសារ ដែលមានន័យថា​អ្នកនឹងមិនបង់ថ្លៃសេវាកម្ម៣ភាគរយទៅឱ្យភ្នាក់ងារលក់ឡើយ ។ 

ប៉ុន្តែអ្នកត្រូវប្រាកដថា អ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការងារនេះ ។ ផ្ទុយមកវិញ​ ប្រសិនបើអ្នកមិន​ចង់​រវល់​ជាមួយ​នឹងការងារនេះទេ អ្ន​កអាចប្រើប្រាស់សេវាកម្មពីភ្នាក់ងារទិញលក់អចលនទ្រព្យ ៕

Comments