+85561 777 090
Logo
ប្រយ័ត្នវ័ណ្ឌក ! កុំខ្វារ.ករឿងបង់រម្លស់ឱ្យសោះបើស្ថិតក្នុងស្ថានភាពបែបនេះ
Updated on: November 16, 2023, 7:34 a.m.
Published on: November 15, 2023, 6:42 a.m.

ប្រយ័ត្នវ័ណ្ឌក ! កុំខ្វារ.ករឿងបង់រម្លស់ឱ្យសោះបើស្ថិតក្នុងស្ថានភាពបែបនេះ


នៅក្នុងពេលដែលស្ថានភាពអចលនទ្រព្យមិនល្អ អ្នកវិនិយោគមិនគួរខ្ចីលុយធនាគារ ឬបង់រម្លស់ឡើយ ដោយសារនៅក្នុងអំឡុងពេលនេះ តម្លៃអចលនវត្ថុមួយចំនួនគឺមានកំណើនយឺត បើធៀបទៅនឹងស្ថានភាពធម្មតា ។ នេះបើតាមការលើកឡើងរបស់លោក សន សៀប ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានលើកឡើងដូច្នេះថា «ពីមុនយើងទិញបង់រម្លស់កំណើនអចលនទ្រព្យកើន ដូច្នេះហើយទោះបីយើងបង់លុយទៅអ្នកអភិវឌ្ឍ ឬធនាគារ យើងនៅតែសល់លុយអ៊ីចឹង ។ ប៉ុន្ដែអីឡូវនេះដោយសារផ្ទះច្រើន តម្រូវការឡើងអត់ទាន់ ផ្ទះអត់ឡើងថ្លៃច្រើនទេ វាអាចឡើងតិចៗ ដោយក្រោមអត្រាការប្រាក់ អ៊ីចឹងវាមានបញ្ហាពេលយើងទិញបង់រម្លស់ ។ ពេលយើងបង់ឱ្យធនាគារ ឬម្ចាស់បុរីគឺបង់ច្រើនជាងថ្លៃជួល នោះនឹងជួបវិបត្ដិសាច់ប្រាក់ ។ បើមានសាច់ប្រាក់វាអត់អីទេ តែបើអត់មានសាច់ប្រាក់នឹងពិបាកជាទម្ងន់» ។

លោក សន សៀប បានបន្ដទៀតថា «ខ្ញុំគិតថាមិនគួរបង់រម្លស់ទេ នៅក្នុងស្ថានភាពអត់ឡើងថ្លៃ ឬឡើងតិចតួច តែគួរលុយដែលមានទៅវិនិយោគកន្លែងណាដែលតម្លៃមានការកើនឡើងវិញ ឬមួយដាក់ចង់ការ ឬដាក់ធនាគារ ដើម្បីបានការប្រាក់ត្រឡប់មកវិញ។ ប៉ុន្ដែបើអចលនទ្រព្យនោះនៅមានឱកាសឡើងច្រើន យើងបង់រម្លស់បាន»។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានសង្កត់ធ្ងន់ថា អលនទ្រព្យគឺជាទ្រព្យនៅពេលយើងលក់ទៅវិញបានចំណេញ ឬជួលបានចំណូលលើលពីការប្រាក់ដែលបង់ទៅឱ្យធនាគារ ឬម្ចាស់គម្រោង ។ ហើយអចលនទ្រព្យគឺជាបំណុលនៅពេលដែលវានៅតែជាបន្ទុកឲ្យយើងក្នុងបង់ប្រាក់ឱ្យគេ ឬបង់រម្លស់ជាប្រចាំ ៕

Comments