ខុនដូជាច្រើនមានទីតាំងនៅក្នុងទីក្រុង ហើយខ្លះទៀតកំពុងបង្កើតនូវភាពងាយស្រួលក្នុងការរស់នៅដោយមិន បារម្ភអំពីបញ្ហាការកកស្ទះជាដើម ។ ប្រសិនបើលោកអ្នកកំពុងពិចារណាក្នុងការទិញខុនដូដែលមានសក្តានុពល និងផ្តល់ភាពងាយស្រួលសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នក ថ្ងៃនេះ realestate.com.kh នឹងបង្ហាញអំពីក្តីសុខ៥យ៉ាងសម្រាប់ការរស់នៅខុនដូ ៖
ទី១-ជួយសន្សំពេលវេលាងាយស្រួលក្នុងការធ្វើការ
ជាធម្មតាគម្រោងខុនដូនីមួយៗត្រូវបានអ្នកវិនិយោគមួយចំនួនសាងសង់ភាគច្រើនស្ថិតនៅកណ្តាលរាជធានីភ្នំពេញដើម្បីជាការងាយស្រួលក្នុងការធ្វើដំណើរទៅមកក្នុងរាជធានីភ្នំពេញដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកកន្លែងធ្វើការ ដែលវាខុសប្លែកពីគម្រោងផ្ទះបុរីមួយចំនួនដែលត្រូវរសាត់អណ្តែតកាន់តែឆ្ងាយទៅៗពីកណ្តាលក្រុង ។
២-ផ្តល់អារម្មណ៍នៃការរស់នៅបែបឯកជន និងស៊ីវិល័យ
សម្រាប់លោកអ្នកដែលមានបំណងក្នុងការរស់នៅតាមបែបផែនជីវិតស៊ីវិល័យ និងប្រកបដោយឯកជនភាព ខុនដូ ជាជម្រើសសាកសមល្អបំផុតសម្រាប់លោកអ្នក ដោយហេតុថា ខុនដូ ងាយស្រួលរស់នៅមិនមានការរំខានពីបរិស្ថានខាងក្រៅនោះឡើយ ។
៣-សុវត្ថិភាពខ្ពស់
គម្រោងខុនដូជាច្រើនដែលកំពុងបង្ហាញខ្លួននៅក្នុងរាជធានីភ្នំពេញគឺតែងតែផ្តោតសំខាន់លើបញ្ហាសុវត្ថិភាពជាចំបងដោយអ្នកអភិវឌ្ឍន៍ទាំងនោះមានផ្តល់ជូននូវសន្តិសុខការពារយាមកាម២៤ម៉ោងក្នុង១សប្តាហ៍ដែលផ្តល់សុវត្ថិភាពខ្ពស់សម្រាប់អ្នករស់នៅខុនដូ ។
៤-ទីតាំងល្អ
ចំណុចសំខាន់របស់គម្រោងខុនដូជាច្រើនគឺផ្សារភ្ជាប់ទៅនឹងតំបន់ និងទីតាំងរបស់ខ្លួនដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការធ្វើដំណើរដូចជា ជិតផ្សារទំនើប, តំបន់កំសាន្ត, ភោជនីយដ្ឋាន ។ល។
៥-មិនពិបាកក្នុងការជួសជុល
ខុសប្លែកពីគម្រោងផ្ទះនានា ការស្នាក់នៅខុនដូគឺផ្តល់ភាពងាយស្រួលដោយមិនបារម្ភអំពីការជួសជុលនានាដែលកើតមានឡើងព្រោះថា ម្ចាស់គម្រោងខុនដូមានផ្តល់មកជាមួយនឹងសេវាកម្មជួលជុលរួចជាច្រើនករណីដែលមានតម្រូវការណាមួយពីអតិថិជនដោយមិនធ្វើឱ្យអតិថិជនពិបាកក្នុងការដើររកជាងនានាមកជួសជុល ។
តើអ្នកគួរជ្រើសរើសគម្រោងខុនដូមួយណាល្អ និងមានចំណុចពិសេសទាំងនោះ?
គម្រោង Orkide The Royal Condominium ដែលកំពុងមានភាពលេចធ្លោយ៉ាងខ្លាំង ដោយស្ថិតនៅតាមបណ្តោយផ្លូវ2004 ក្បែរសាលាអន្តរជាតិ Northbridge តែម្តង ។ បង់មុខត្រឹមតែ 10% លោកអ្នកអាចកាន់សោចូលរស់នៅបានតែម្តង និងក្លាយជាម្ចាស់ខុនដូប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាមៗតែម្តង ។ ក្នុងនោះមានទាំងការបញ្ចុះតម្លៃថែមជូនជាពិសេស និងអាចបង់រម្លស់ជាមួយធនាគារបានថែមទៀតផង ។
Comments