+85561 777 090
Logo
ចង់រកខុនដូទំនើបល្បីជាងគេនៅភ្នំពេញគួរមើលគម្រោងដែលកំពុងពេញនិយមទាំងនេះ
Updated on: July 7, 2023, 4:43 a.m.
Published on: July 4, 2023, 8:47 a.m.

ចង់រកខុនដូទំនើបល្បីជាងគេនៅភ្នំពេញគួរមើលគម្រោងដែលកំពុងពេញនិយមទាំងនេះ


ការ​អភិវឌ្ឍ​ផ្នែក​លំនៅ​ឋាន​មាន​សន្ទុះ​ខ្លាំង​ទៅ​លើ​ប្រភេទ​គម្រោង​ផ្ទះ​បុរី និង​ខុន​ដូ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​គម្រោង​ផ្ទះ​បុរី​ដែល​កាន់តែ​ឃ្លាត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​ក្រុងភ្នំពេញ ។ ខាងក្រោម​នេះ​ជា​ជម្រើស​ខុន​ដូ​នៅ​កណ្តាល​ក្រុង​ដែល​កំពុង​លេចធ្លោ​ជាងគេ​​សម្រាប់​លោក​អ្នក​ដែល​កំពុង​ស្វែងរក​ខុន​ដូ​បែប​ប្រណីត ទាំង​ការ​រចនា ទេសភាព​ជុំវិញ សុវត្ថិភាព និង​តម្លៃ​សមរម្យ ៖

គម្រោង LE CONDÉ BKK1

ស្ថិតនៅទីតាំងយុទ្ធសាស្រ្តប្រកបដោយសក្ដានុពលក្នុងសង្កាត់បឹងកេងកង១ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់រាជធានីភ្នំពេញ ប្រជុំទៅដោយបណ្តុំស្ថានទូត អង្គការអន្តរជាតិ រួមទាំងបណ្តាក្រុមហ៊ុនពហុជាតិជាច្រើនទៀត ពិសេសទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីគម្រោង LE CONDÉ BKK1

អ្វីដែលកាន់តែទាក់ទាញជាងនេះទៅទៀតគឺនៅគ្រប់យូនីតទាំងអស់សុទ្ធសឹងតែបានបំពាក់ដោយបច្ចេកវិទ្យាស្មាតហូម ដែលប្រព័ន្ធលំនៅឋានឆ្លាតវៃនេះនឹងផ្សារភ្ជាប់ទៅនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលអនុញាតឱ្យម្ចាស់លំនៅឋានធ្វើការគ្រប់គ្រង និងបញ្ជាឧបករណ៍ក្នុងផ្ទះពីចម្ងាយដូចជា ការគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ ការបិទបើកអំពូលភ្លើង ការកំណត់ម៉ោងរោទិ៍សម្រាប់ការងារផ្ទះ និងបច្ចេកវិទ្យាសន្សំសំចៃថាមពលដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុចប៊ូតុងនៅលើទូរស័ព្ទតែប៉ុណ្ណោះ ។

គម្រោង Time Square 306

គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់បឹងកេងកងដែលជា​សហគមន៍​​កណ្តាល​នៃ​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​គម្រោង​ខុន​ដូ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ជាមួយនឹង​សហគ្រាស​ចម្រុះ​ជាតិ​សាសន៍ និង​ហាង​តូច​ធំ​ជា​ច្រើន ។ Time Square 306 ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​រស់នៅ​លំដាប់​ខ្ពស់ និង​ការ​រស់នៅ​បែប​ទំនើប ។

គម្រោង Vue Aston 

Vue Aston ខុន​ដូ​ថ្មី​ទំនើប​បែប​ស៊ី​វី​ល័យ ស្ថិតនៅ​ទីតាំង​កោះន​រា​ណ៍​ក្បែរ​កោះ​ពេជ្រ ដែលមានទេសភាព​មាត់ទន្លេ និង​ជា​តំបន់​ពាណិជ្ជកម្ម សំបូរ​ទៅ​ដោយ ភោជនីយដ្ឋាន ហាង​កាហ្វេ សាលារៀន គ្រឹះស្ថាន​ហិរញ្ញវត្ថុ ស្ថានទូត ​។​ល​។

គម្រោង J Tower 3 Condominium 

គម្រោងថ្មីមួយនេះស្ថិតនៅភាគខាងត្បូងបឹងកេងកង1ដែលសាងសង់ដោយអ្នកអភិវឌ្ឍន៍ជប៉ុនដែលអាចទុកចិត្តបាន និងមានបទពិសោធន៍ខ្ពស់ ជាមួយកម្ពស់77ជាន់ ត្រូវបានកំណត់ថាជាអគារខ្ពស់បំផុតមួយក្នុងប្រទេសកម្ពុជា ។ 𝐉-𝐓𝐎𝐖𝐄𝐑 𝟑 មានបន្ទប់ធំទូលាយ 3 បន្ទប់គេង មានទំហំសុទ្ធ 𝟏𝟔𝟔𝐦² - 𝟏𝟕𝟖𝐦² និងទិដ្ឋភាពល្អបំផុត ! កក់បន្ទប់របស់អ្នកក្នុងអំឡុងពេល 𝐩𝐫𝐞-𝐬𝐚𝐥𝐞𝐬 ថ្ងៃនេះដើម្បីទទួលបានការផ្តល់ជូនពិសេសៗជាច្រើនទៀត ។

សម្រាប់លោកអ្នកដែលកំពុងស្វែងរកនូវលំនៅឋានបែបទំនើបដែលមានតម្លៃសមរម្យដូចជាផ្ទះបុរី ខុនដូជាដើមកុំភ្លេចចូលរួមព្រឹត្តិការណ៍ពិព័រណ៍លំនៅឋានធំជាងគេនៅប្រទេសកម្ពុជាដែលនឹងធ្វើឡើងនាថ្ងៃទី១២-១៣ សីហា នៅសាលពិព័រណ៍កោះពេជ្រ ។

គម្រោងផ្ទះបុរី ខុនដូ និងអ្វីផ្សេងៗជាច្រើនទៀត ដោយមានការបញ្ចុះតម្លៃ និងការបន្ថែមកាដូជាច្រើន ព្រឹត្តិការណ៍នេះនាំមកជូនដោយក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh ដែលលោកអ្នកអាចចូលរួមបានដោយស៊េរី ! សម្រាប់ព័ត៌មានបន្ថែមសូមអំពីការចុះឈ្មោះសូមទំនាក់ទំនងទូរស័ព្ទលេខ 092 92 1000 ឬចូលចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម ៕

 

Comments