+85561 777 090
Logo
៣ចំណុចគួរពិចារណា មុននឹងសម្រេចចិត្តទិញផ្ទះក្នុងបុរី
Updated on: June 7, 2022, 2:53 a.m.
Published on: July 21, 2020, 3:13 a.m.

៣ចំណុចគួរពិចារណា មុននឹងសម្រេចចិត្តទិញផ្ទះក្នុងបុរី


នាពេលបច្ចុប្បន្ននេះ លោកអ្នកក៏បានដឹងហើយថា មានគម្រោងសាងសង់បុរី ផ្ទះល្វែង និងវីឡាជាច្រើនកំពុងតែអភិវឌ្ឍ និងដាក់នៅលើទីផ្សារយ៉ាងហូរហែរ ក៏ប៉ុន្តែពេលខ្លះលោកអ្នកនឹងពិបាកសម្រេចថា គួរតែជ្រើសរើសលំនៅឋានបែបណាដែលល្អ ស័ក្ដិសម និងផ្តល់អត្ថប្រយោជន៍ទៅថ្ងៃខាងមុខ ។

អ្វីដែលសំខាន់នោះគឺលោកអ្នកត្រូវសួរខ្លួនឯងសិនថា តើគួរតែទិញលំនៅឋានសម្រាប់ធ្វើអ្វី? សម្រាប់ស្នាក់នៅ សម្រាប់ធ្វើអាជីវកម្ម ឬ ក៏សម្រាប់វិនិយោគ។ ហើយចំណុចសំខាន់ដែលលោកអ្នកគួរតែមើលនៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋាននោះ គឺមានទីធ្លាធំទូលាយ ដោយគម្រោងអភិវឌ្ឍន៍អាចនឹងត្រូវបានបម្រុងទុកសម្រាប់ធ្វើជា ឧទ្យាន សួនកុមារ ផ្សារ និងហាងលក់រាយ និងសុវត្ថិភាពការពារខ្ពស់។ ទាំងអស់នេះគឺជាអ្វីដែលលោកអ្នកគួរតែជ្រើសរើស និងសម្រេចចិត្តទិញគម្រោងអភិវឌ្ឍន៍លំនៅឋាន ហើយអ្វីដែលសំខាន់និងជាកត្តាចាំបាច់សម្រាប់លោកអ្នកត្រូវតែដឹង និងគួរតែពិចារណាមុននឹងទិញលំនៅឋានឱ្យត្រូវនឹងក្តីប្រាថ្នានោះ លោកអ្នកគួរតែសម្លឹងមើលទៅលើកត្តាចំនួន៣ធំៗ ដែលមានដូចខាងក្រោម ៖

១. ទីតាំងគម្រោង

យើងទាំងអស់គ្នាសុទ្ធសឹងតែដឹងហើយថា ទីតាំងគឺជាចំណុចសំខាន់ក្នុងការជ្រើសរើស ឬ វិនិយោគទៅលើអចលនទ្រព្យនីមួយៗ ហើយលោកអ្នកអាចជ្រើសរើសទីតាំងដែលលោកអ្នកពេញចិត្ត និងផ្តល់អាទិភាពក្នុងការរស់នៅ ដូចជា ជិតកន្លែងធ្វើការ ផ្សារ ឬជិតសាលារៀនកូនៗ ឬ ស្ថិតនៅក្បែរតំបន់ពាណិជ្ជកម្មផ្សេងៗ។ ហើយមួយវិញទៀតលោកអ្នកក៏ជ្រើសរើស និងសម្លឹងមើលបន្ថែមនូវភាពរីកចម្រើននៅតំបន់នោះ។ ជានិច្ចកាល តំបន់ដែលទើបតែអភិវឌ្ឍថ្មីតែងតែផ្តល់ឱកាសនូវផលចំណេញ លឿនជាងតំបន់ដែលបានអភិវឌ្ឍរួចហើយ។

២.ប្រវត្តិក្រុមហ៊ុន និងបទពិសោធ

យើងគប្បីគួរតែសិក្សាពីម្ចាស់គម្រោងមានជីវប្រវត្តិ និងស្នាដៃយ៉ាងដូចម្តេច? ចំណុចនេះអាចធ្វើឱ្យយើងស្វែងយល់អំពីទំនួលខុសត្រូវរបស់ក្រុមហ៊ុន។ ជាក់ស្តែងយើងសម្គាល់ឃើញ មានគម្រោងមួយចំនួន មានតែច្បាប់សាងសង់ ប៉ុន្តែពុំមានវិញ្ញាបនបត្រអភិវឌ្ឍន៍គម្រោងនោះទេ ដែលធ្វើឱ្យគម្រោងនេះមិនមានលក្ខណៈស្របច្បាប់ពេញលេញ។ ហើយយើងក៏ត្រូវតែពិនិត្យមើលបន្ថែមទៀតថា គម្រោងនេះមានផ្តល់ជូននៅកម្មសិទ្ធប្លង់រឹងជូនពេលបញ្ចប់ការសាងសង់នេះដែរឬទេ? ហើយយើងក៏ត្រូវសិក្សាអំពីកុងត្រាទិញ-លក់របស់ក្រុមហ៊ុនផងដែរ។

៣.គុណភាពសំណង់ និងគម្រោង

គម្រោងមេដែលរចនាបានល្អ ពិតជាផ្តល់នៅគុណតម្លៃបន្ថែមនាពេលអនាគត។ ចំពោះសំណង់ផ្ទះដែលរឹងមាំ និងមានស្តង់ដារធ្វើឱ្យការរស់នៅប្រកបទៅដោយផាសុកភាព។ ហើយលោកអ្នកក៏ត្រូវមើលបន្ថែមថា តើនឹងមានផ្តល់អ្វីខ្លះដែលបន្ថែមជូនដល់អតិថិជន ដូចជា សម្ភារក្នុងផ្ទះ គ្រឿងបរិក្ខារក្នុងបុរី សេវាកម្មគ្រប់គ្រងថែរក្សាទូទៅ និងសេវាកម្មគ្រប់គ្រងសន្តិសុខ។

កត្តា ៣ធំៗដែលបានរៀបរាប់ខាងលើនេះ គឺជាចំណុចសំខាន់ដែលលោកអ្នកគួរពិចារណា មុនពេលទិញអចលនទ្រព្យនៅក្នុងបុរី ហើយចំណុចសំខាន់នោះនឹងធ្វើឱ្យការទិញ ឬ ការវិនិយោគលើអចលនទ្រព្យរបស់លោកអ្នកនឹងទទួលបានផលចំណេញនាពេលអនាគតផងដែរ ហើយយើងខ្ញុំក៏សូមណែនាំនូវគម្រោង អារ៉ាតា ហ្កាដិន រ៉េស៊ីដិនស៏ (ARATA Garden Residences) ដែលជាគម្រោងបុរីជប៉ុន ដោយមានទីតាំង និងធ្វើដំណើរត្រឹមតែ ៥នាទីពីផ្សារ​ទំនើប​ម៉ាក្រូ និងអ៊ីអន២ តែប៉ុណ្ណោះ ហើយគម្រោងនេះស្ថិតនៅក្បែរតំបន់ពាណិជ្ជកកម្មផ្សេងៗជាច្រើនថែមទៀតផង។

សូមទស្សនាវីដេអូណែនាំខាងក្រោមនេះ៖

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅលេខ៖ 023 900 661 / 023 900 771។

Comments