ក្នុងការទិញដីឡូត៍មិនមែនសុទ្ធតែអាចសម្រេចបានជោគជ័យដោយងាយៗនោះទេ បើទោះជាអ្នកមានលុយសម្រាប់ចំណាយក្នុងការទិញក៏ដោយពីព្រោះថា មានប្រជាពលរដ្ឋជាច្រើននាក់មកហើយដែលធ្លាប់មានបញ្ហាជាមួយនឹងការទិញដីឡូត៍រហូតខាត់បង់ទាំងពេលវេលា និងប្រាក់កាក់ដែលខ្លួនរកបានដោយលំបាក ដោយទិញដីរួចហើយបែរជាត្រូវមានបញ្ហាដោះស្រាយមិនចេះចប់មិនចេះហើយទៅវិញ ។
ប៉ះល្បិចអ្នកលក់ដីឡូតិ៍ខ្យល់
ពួកគេប្រើប្រាស់គម្រោងអ្នកដ៏ទៃមកធ្វើទីផ្សារដោយប្រាប់ថាជាដីរបស់ក្រុមហ៊ុន ឬគម្រោងរបស់ពួកគេ។ ពួកគេមិនមានក្រុមហ៊ុនច្បាស់លាស់តែមានក្រុមការងារច្រើន និងមានជាការិយាល័យបណ្តោះអាសន្ន។ អ្នកចាញ់បោកអ្នកលក់ដីឡូតិ៍ខ្យល់អាចមកពីមិនបានធ្វើការស្វែងរយល់ស៊ីជម្រៅពីគម្រោងពិសេសអ្នកធ្វើការនៅក្រៅប្រទេស (ដូចជាប្រទេសកូរ៉េជាដើម)។
ដំណោះស្រាយ៖
អ្នកទិញមិនត្រូវជឿដោយគ្រាន់តែឃើញតាមរយៈការផ្សព្វផ្សាយតាមហ្វេកប៊ុកនោះឡើយ។ អ្នកត្រូវដឹងពីប្រវត្តិក្រុមហ៊ុន និងភាពស្របច្បាប់របស់ក្រុមហ៊ុន និងកម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យនោះ។
ករណីបើអ្នកមិនសូវយល់ដឹងពីទីផ្សារ អ្នកត្រូវស្វែងរកការប្រឹក្សាយោបល់ជាមួយភ្នាក់ងារ អចលនទ្រព្យ ឬអ្នកជំនាញមុននឹងសម្រេចចិត្តទិញ។
Comments