+85561 777 090
Logo
ឆ្កឹះឱ្យឡើងថ្លៃ ! 3ក្បាច់កែប្រែពីដីដែលអត់ប្រយោជន៍ទៅជាដីដែលឡើងថ្លៃត្រូវប៉ាន់
Updated on: October 17, 2023, 10:18 a.m.
Published on: October 17, 2023, 10:18 a.m.

ឆ្កឹះឱ្យឡើងថ្លៃ ! 3ក្បាច់កែប្រែពីដីដែលអត់ប្រយោជន៍ទៅជាដីដែលឡើងថ្លៃត្រូវប៉ាន់


ស្របពេលដែលវិស័យអចលនទ្រព្យកំពុងមានសន្ទុះប្រជាប្រិយជាពិសេសដីធ្លីដែលកំពុងត្រូវប៉ាន់សម្រាប់ការអភិវឌ្ឍលើសំណង់លំនៅឋាន ខុនដូ រោងចក្រ ឃ្លាំង ជាដើម ។ ប៉ុន្តែសម្រាប់លោកអ្នកដែលមានដីហើយទុកចោលមិនធ្វើអ្វី​សោះនោះក៏មិនអាចធ្វើឱ្យដីនោះត្រូវប៉ាន់សម្រាប់ការវិនិយោគដើម្បីទទួលបានផលចំណេញនោះដែរ ។ ថ្ងៃនេះ Realestate.com.kh នឹងណែនាំគន្លឹះ៣ដែលអាចកែច្នៃដីរបស់លោកអ្នកឱ្យមានតម្លៃជាងមុន ៖

1). ដាំដំណាំ

ប្រសិនបើដីមិនស្ថិតនៅតំបន់អភិឌ្ឍន៍ ម្ចាស់ណាស់ដីនឹងមិនងាយឡើងថ្លៃ និងលក់បានថ្លៃនោះទេ ។ ប៉ុន្ដែដើម្បីកុំឲ្យដីនៅទំនេរចោល យើងអាចកែច្នៃដីនោះទៅជាកន្លែងដាំដុះដំណាំសក្ដានុពលដើម្បីប្រមូលផលបាន ។ ព្រោះវិធីសាស្ដ្រនេះក៏អាចជួយយើងឲ្យរកចំណូលបានបន្ថែមពីលើតម្លៃដី និងអាចធ្វើឲ្យដីមានអ្នកចាប់អារម្មណ៍ជាមុនផងដែរ ។

2). ប្រែទៅជាកន្លែងកម្សាន្ត 

ការអភិវឌ្ឍជាកន្លែងកម្សាន្ដក៏ធ្វើឱ្យតម្លៃដីមានការកើនឡើងមួយកម្រិតទៀតផងដែរ ដោយសារតែមានចរន្ដមនុស្សមកកម្សាន្ដច្រើន ។ ជាក់ស្ដែងដូចជា ការកែច្នៃទៅជារមណីយដ្ឋានដោយធ្វើសួន​កម្សាន្ដ​បែប​ធម្មជាតិ​ ឬជាលំនៅឋាន​លំហែកាយបែប​បុរាណ​ប្រកប​ដោយ​ផាសុកភាពដែលវាអាចទាញមនុស្សគ្រប់ទិញទីទៅលេងកម្សាន្ដធ្វើឱ្យតម្លៃដីរបស់លោកអ្នកអាចនឹងមានការកើនឡើងតម្លៃ ។

3). អភិវឌ្ឍន៍ជាលំនៅឋាន

អ្នកវិនិយោគមិនតិចនោះទេនៅស្រុកខ្មែរ ដែលទិញដីហើយទុកចោល រង់ចាំដីឡើងថ្លៃដើម្បីលក់យកចំណេញរួចយើងលុយដែលលក់បាននេះទៅវិនិយោគនៅកន្លែងថ្មីទៀត ។ ប៉ុន្ដែក៏ឃើញមានអ្នកវិនិយោគខ្លះ ក៏បានអភិវឌ្ឍន៍ដីធម្មតាទៅជាដីដែលមានសក្ដានុពលសម្រាប់សាងសង់លំនៅឋាន តាមរយៈការអភិវឌ្ឍផ្សារ ប្រព័ន្ធទឹកភ្លើង ផ្លូវ និងកន្លែងកម្សាន្ដផ្សេងៗ ជាហេតុធ្វើឲ្យដីរបស់ពួកគេកាន់តែមានតម្លៃ និងទាក់ទាញជាងមុន ។ ឯកអ្នកខ្លះទៀតដែលមានលទ្ធផលខ្លាំង បានកែច្នៃដីដែលខ្លួនបានទិញនោះទៅជាដីលំនៅឋានសម្រាប់សាងសង់ផ្ទះល្វែង បុរី ឬខុនដូជាដើម ៕

Comments