+85561 777 090
Logo
គម្រោងកំពុងលេចធ្លោទាំង10ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ
Updated on: July 26, 2022, 6:59 a.m.
Published on: July 22, 2022, 9:55 a.m.

គម្រោងកំពុងលេចធ្លោទាំង10ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ


ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង​ៗ​ធ្វើ​ឱ្យ​មាន​កំណើន​ការ​អភិវឌ្ឍ​លំនៅ​ឋាន​កាន់តែ​ច្រើន​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តម្រូវការ​ជាក់ស្តែង ។ សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​លំនៅ​ឋាន​មាន​សន្ទុះ​ខ្លាំង​ទៅ​លើ​ប្រភេទ​គម្រោង​ផ្ទះ​បុរី និង​ខុន​ដូ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​គម្រោង​ផ្ទះ​បុរី​ដែល​កាន់តែ​ឃ្លាត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​ក្រុងភ្នំពេញ ។

ខាងក្រោម​នេះ​ជា​ជម្រើស​ខុន​ដូ​នៅ​កណ្តាល​ក្រុង​ដែល​កំពុង​លេចធ្លោ​ជាងគេ​ទាំង​១០​សម្រាប់​លោក​អ្នក​ដែល​កំពុង​ស្វែងរក​ខុន​ដូ​បែប​ប្រណីត ទាំង​ការ​រចនា ទេសភាព​ជុំវិញ សុវត្ថិភាព និង​តម្លៃ​សមរម្យ ៖

10- គម្រោង The Peninsula Private Residences (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $15x,xxx)

ការ​រស់នៅ​ជាមួយ​បទ​ពិសោធន៍​ថ្មី អម​ដោយ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ទីក្រុង និង​សេវាកម្ម​រួម​ជាមួយ ការ​កំសាន្ត​ជា​ច្រើន​មាន​ដូច​ជា ៖ កន្លែង​ហាត់ប្រាណ សូ​ណា សួនច្បារ និង​អាង​ហែល​ទឹក ។ កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ម្ចាស់​លំនៅ​ឋាន​គម្រោង​មាន​ចំណតរថយន្ត ៥ ជាន់ ដែល​ជា ចំណត​ស្វ័យប្រវត្តិ ។

9- គម្រោង R&F City (​ទីតាំង ៖ ផ្លូវ​60​ម៉ែត្រ​, តម្លៃ​ចាប់ពី $10x,xxx)

R&F City គឺជា​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ថ្មី​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌមានជ័យ ផ្នែក​ខាងត្បូង នៃ​ក្រុងភ្នំពេញ​។ តំបន់​ជុំវិញ​គម្រោង​នេះ​គឺ​កំពុង​តែ​ត្រូវ​បាន​អភិវឌ្ឍន៍​ឱ្យ​ក្លាយជា​តំបន់​លំនៅ​ឋាន និង ពាណិជ្ជកម្ម ជាមួយនឹង​ការ​អភិវឌ្ឍ​អគារ​ខ្ពស់​ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រណីត​មួយ​ចំនួន រួម​ទាំង​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន​សែន (​ផ្លូវ​60​ម៉ែត្រ​), មហាវិថី​ព្រះ​មុនី​វង្ស​ដែល​ជា​មហាវិថី​សំខាន់ និង​អម​ទៅ​ដោយ​ស្ថានទូត​នានា​ក៏​ស្ថិត​នៅ​ក្បែរ​មួយ​នេះ​ផង​ដែរ ។


8- គម្រោង Time Square 306 (​ទីតាំង ៖ បឹង​កេងកង​១, តម្លៃ​ចាប់ពី $9x,xxx)

គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​សហគមន៍​ដ៏​មាន​សក្ដានុពល​មួយ ដែល​ស្ថិត​នៅ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ រួម​ជាមួយនឹង​គម្រោង​ខុន​ដូ មជ្ឈមណ្ឌល​ផ្សារ​ទំនើប​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ជាមួយនឹង​សហគ្រាស​ចម្រុះ​ជាតិ​សាសន៍ និង​ហាង​តូច​ធំ​ជា​ច្រើន ។ Time Square 306 ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​រស់នៅ​លំដាប់​ខ្ពស់ និង​ការ​រស់នៅ​បែប​ទំនើប ។

7- គម្រោង Morgan EnMaison | Smart Loft (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $8x,xxx)

គម្រោង​នេះ​នៅ​ជាប់​នឹង​មាត់ទន្លេ​មេគង្គ ដែល​ស្ថិត​នៅ​កណ្ដាល​រាជធានី ហើយ​ក៏​ជា​គម្រោង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​លោក​អ្នក​អាច​ទស្សនា​ដង​ទន្លេមេគង្គ​រួម​ជាមួយ​ទេសភាព​នៃ​ទីក្រុង​ភ្នំពេញ ។ ជាមួយនឹង Morgan EnMaison SMART LOFT ដែល​ជា​ប្រភេទ​ខុន​ដូ​ទំនើប​មាន​ឡៅតឿ រចនា​ម៉ូត​ដ៏​ប្រណីត បែប​ស៊ី​វិ​ល័យ សក្ដិ​សម​បំផុត​សម្រាប់​គ្រួសារ​តូច​ដែល​ចង់​រស់នៅ​ក្នុង​បរិយាកាស​ប្រកបដោយ​ផា​សុខភាព ។

6- គម្រោង Orkide The Royal Condominium (​ទីតាំង ៖ ផ្លូវ​2004, តម្លៃ​ចាប់ពី $7x,xxx)

គម្រោង​នេះ​កំពុង​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង ដោយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​2004 ក្បែរ​សាលា​អន្តរជាតិ Northbridge តែ​ម្តង ។ បង់​មុខ​ត្រឹមតែ 10% លោក​អ្នក​អាច​កាន់​សោ​ចូល​រស់នៅ​បាន​តែ​ម្តង និង​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាម​ៗ​តែ​ម្តង ។ ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចុះតម្លៃ​ថែម​ជូន​ជា​ពិសេស និង​អាច​បង់​រម្លស់​ជាមួយ​ធនាគារ​បាន​ថែម​ទៀត​ផង ។

5- គម្រោង Parc 21 Residence (​ទីតាំង ៖ បឹង​ត្របែក​, តម្លៃ​ចាប់ពី $7x,xxx)

គម្រោង ផាក ២១ រេ​ស៊ី​ឌិន កំពុង​ទទួល​បានការ​គាំទ្រ និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ស្វែងរក​លំនៅ​ឋាន​បែប​ប្រណីត ដោយសារ​តែ​គម្រោង​នេះ​មាន​ទីតាំង​ដ៏​ល្អ និង​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ដ៏​ច្រើន ដោយ​មាន​ចម្ងាយ​ត្រឹម​១០​នាទី​ប៉ុណ្ណោះ​ពី​ផ្សារ​ទំនើប​ដ៏​ល្បីឈ្មោះ​ជា​ច្រើនក្នុង​រាជធានី​ភ្នំពេញ មាន​ដូច​ជា​ផ្សារ AEON 1, The Bridge Shopping Mall និង ផ្សារ​ទំនិញ​រួច​ពន្ធ ក្រោម​ដី​ក្នុង​អគារ Naga World ។

4- គម្រោង Vue Aston (​ទីតាំង ៖ ច្បា​អំពៅ​, តម្លៃ​ចាប់ពី $7x,xxx)

Vue Aston ខុន​ដូ​ថ្មី​ទំនើប​បែប​ស៊ី​វី​ល័យ ស្ថិត​ក្បែរ​កោះ​ពេជ្រ ទេសភាព​មាត់ទន្លេ ទីតាំង​នៅ​លើ​កោះន​រា​ណ៍​ក្បែរ​កោះ​ពេជ្រ ដែល​ជា​តំបន់​ពាណិជ្ជកម្ម សំបូរ​ទៅ​ដោយ ភោជនីយដ្ឋាន ហាង​កាហ្វេ សាលារៀន គ្រឹះស្ថាន​ហិរញ្ញវត្ថុ ស្ថានទូត ផ្សេង​ៗ...​។​ល​។

3- គម្រោង WorldBridge Sport Village (​ទីតាំង ៖ ជ្រោយចង្វារ​, តម្លៃ​ចាប់ពី $6x,xxx)

មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​យ៉ាង​សម្បូរ​បែប​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ ស្ពាន ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ មន្ទីរពេទ្យ សាលារៀន​ជាតិ និង​អន្តរជាតិ ក្លឹ​ប​ហាត់ប្រាណ កន្លែង​វាយ​កូន​ហ្គោ​ល​លំដាប់​ផ្កាយ​៥ និង ផ្សេង​ៗ​ទៀត​។ គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម និង លំនៅ​ឋាន​ដ៏​ធំ​ស្កឹមស្កៃ​ទំនើប​ដំបូង​គេ​បង្អស់​មួយ​នេះ​នឹង​ផុស​រូបរាង​ឡើង​នៅ​ក្នុង​ទីក្រុង​នាគ​សម្តេច​តេ​ជោ​សែន ភាគ​ខាងជើង​រាជធានី​ភ្នំពេញ និង​ត្រៀម​សម្រាប់​ការ​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

2- គម្រោង One 70 Condo (​ទីតាំង ៖ ដូនពេញ​, តម្លៃ​ចាប់ពី $5x,xxx)

ជា​ខុន​ដូ​ឯកជន​ដ៏​ប្រណីត​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ ដែល​ជា​តំបន់​ដែល​មាន​ភាព​រុងរឿង​បំផុត​លើ​មហាវិថី​ព្រះ​មុនី​វង្ស ។ គម្រោង One 70 Condo នេះ​ស្ថិត​នៅ​ជិត​ផ្សារ​ទំនើប​, អាហារ​ដ្ឋា​ន​, មជ្ឈមណ្ឌល​កំសាន្ត និង​កីឡា ដោយ​គ្រាន់តែ​ចំណាយពេល​ត្រឹមតែ 5 នាទី​ប៉ុណ្ណោះ ជាមួយនឹង EDEN GARDEN មជ្ឈមណ្ឌល​ផ្សារ​ទំនើប ផ្សារ​ទំនើប ជីប​ម៉ុង រោងកុន LEGEND និង PPCC ទីលាន​វាយ​កូន​ហ្គោ​ល​។

1- គម្រោង Residence H Sen Sok (​ទីតាំង ៖ សែន​សុខ​, តម្លៃ​ចាប់ពី $4x,xxx)

គម្រោង​នេះ​មា​នទី​តាំងនៅ​ក្នុង​ខណ្ឌ​សែន​សុខ ដែល​ជា​តំបន់​ដែល​មាន​សក្តានុពល​ខ្លាំង និង​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ ថែម​ទាំង​នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​តំបន់​ពាណិជ្ជកម្ម និង​អាជីវកម្ម​សំខាន់​ៗ​ផ្សេង​ៗ​ទៀត ៕

Comments