+85561 777 090
Logo
ចង់រកខុនដូបែបទំនើបទិញភ្លាមកាន់សោចូលនៅភ្លែតគួរមើល5គម្រោងនេះ
Updated on: September 1, 2022, 10:12 a.m.
Published on: September 1, 2022, 10:07 a.m.

ចង់រកខុនដូបែបទំនើបទិញភ្លាមកាន់សោចូលនៅភ្លែតគួរមើល5គម្រោងនេះ


One Park (ទីតាំង ៖ ដូនពេញ,តម្លៃចាប់ពី ៖ $27x,xxx)

គម្រោងនេះបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែមិថុនា ឆ្នាំ2019 ហើយបានក្លាយទៅជាទីសម្គាល់ថ្មី​មួយនៃ​ទីក្រុងភ្នំពេញ។ ជាមួយនឹងទីតាំងដ៏ប្រណីតស្ថិតនៅក្នុងតំបន់ស្នូលនៃទីក្រុងរណបភ្នំពេញ ស៊ីធី សេនធ័រ (Phnom Penh City Center) គម្រោង វ័ន្តផាក់ ហ៊ុមព័ទ្ធទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ គោលដៅ​កម្សាន្តដ៏សម្បូរបែប ក៏ដូចជាអគាររដ្ឋាភិបាល មជ្ឈមណ្ឌលសុខភាព និងស្ថាប័នអប់រំជាច្រើនទៀត ដែល​មាន​ចម្ងាយត្រឹមតែ5នាទី ពីគម្រោងនេះ ។ បន្ថែមពីលើនេះទៀត ម្ចាស់អាផាតមិននឹងទទួលបាន​បទពិសោធន៍​រស់នៅ​ដ៏រីករាយជាមួយនឹងអាងហែលទឹក កន្លែងហាត់ប្រាណ អាងត្រាំទឹក “Jacuzzi” កន្លែងក្មេងលេង និងសេវាកម្មជាច្រើន​ទៀត។ អានបន្ថែម

J Tower 2 (ទីតាំង ៖ បឹងកេងកង1 ,តម្លៃចាប់ពី ៖ 18x,xxx)

ស្ថិតក្នុងសង្កាត់បឹងកេងកង1 អគារខុនដូ J Tower 2 មានកម្ពស់43ជាន់ត្រូវបានរចនា និងសាងសង់​ស្របតាម​ស្តង់ដារ​ជប៉ុន ដើម្បីផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពងាយស្រួល ។ យូនីតនីមួយៗ​បំពាក់​​ដោយគ្រឿងសង្ហារឹមទំនើបៗទាន់សម័យ ។ លក្ខណៈ​ពិសេស​របស់​អគារ​គឺ​គ្មាន​គូប្រៀប​ ដោយលោកអ្នកអាច​ចូលទស្សនាកន្លែងហាត់ប្រាណដោយឥតគិតថ្លៃ, កន្លែងចតរថយន្តធំទូលាយ, កន្លែងប្រដាល់, ហាងកាហ្វេ, អាង​ហែល​ទឹកលើអាកាស និងស្កាយបារ ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យ​នៃទីក្រុងភ្នំពេញ និងតំបន់ជុំវិញ។ អានបន្ថែម

The Peninsula Private Residences (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី ៖ $15x,xxx)

គម្រោងនេះបានសាងសង់រួចរាល់ជាស្ថាពរ ដែលផ្តល់នូវការ​រស់នៅ​ជាមួយ​បទ​ពិសោធន៍​ថ្មី អម​ដោយ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ទីក្រុង និង​សេវាកម្ម​ រួម​ជាមួយការ​កំសាន្ត​ជា​ច្រើន​មាន​ដូច​ជា ៖ កន្លែង​ហាត់ប្រាណ, សូ​ណា, សួនច្បារ និង​អាង​ហែល​ទឹក ។ល។ កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ម្ចាស់​លំនៅ​ឋាន​គម្រោង​មាន​ចំណតរថយន្ត៥ជាន់ ដែល​ជាចំណត​ស្វ័យប្រវត្តិ ។ អានបន្ថែម

R&F City (ទីតាំង ៖ ផ្លូវ60ម៉ែត្រ, តម្លៃចាប់ពី ៖ $10x,xxx)

R&F City គឺជា​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ថ្មី​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌមានជ័យ ផ្នែក​ខាងត្បូង នៃ​ក្រុងភ្នំពេញ​។ តំបន់​ជុំវិញ​គម្រោង​នេះ​គឺ​កំពុង​តែ​ត្រូវ​បាន​អភិវឌ្ឍន៍​ឱ្យ​ក្លាយជា​តំបន់​លំនៅ​ឋាន និង ពាណិជ្ជកម្ម ជាមួយនឹង​ការ​អភិវឌ្ឍ​អគារ​ខ្ពស់​ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រណីត​មួយ​ចំនួន រួម​ទាំង​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន​សែន (​ផ្លូវ​60​ម៉ែត្រ​), មហាវិថី​ព្រះ​មុនី​វង្ស​ដែល​ជា​មហាវិថី​សំខាន់ និង​អម​ទៅ​ដោយ​ស្ថានទូត​នានា​ក៏​ស្ថិត​នៅ​ក្បែរ​មួយ​នេះ​ផង​ដែរ ។ អានបន្ថែម

Orkide The Royal Condominium (ទីតាំង ៖ ផ្លូវ2004 សែនសុខ, តម្លៃចាប់ពី ៖ $7x,xxx)

គម្រោង​នេះ​កំពុង​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង ដោយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​2004 ក្បែរ​សាលា​អន្តរជាតិ Northbridge តែ​ម្តង ។ បង់​មុខ​ត្រឹមតែ 10% លោក​អ្នក​អាច​កាន់​សោ​ចូល​រស់នៅ​បាន​តែ​ម្តង និង​ក្លាយជា​ម្ចាស់​ខុន​ដូ​ប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាម​ៗ​តែ​ម្តង ។ ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចុះតម្លៃ​ថែម​ជូន​ជា​ពិសេស និង​អាច​បង់​រម្លស់​ជាមួយ​ធនាគារ​បាន​ថែម​ទៀត​ផង ។ អានបន្ថែម

Comments