ការអភិវឌ្ឍផ្នែកលំនៅឋានមានសន្ទុះខ្លាំងទៅលើប្រភេទគម្រោងផ្ទះបុរី និងខុនដូ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺគម្រោងផ្ទះបុរីដែលកាន់តែឃ្លាតកាន់តែឆ្ងាយទៅៗពីក្រុងភ្នំពេញ ។ ខាងក្រោមនេះជាជម្រើសខុនដូនៅកណ្តាលក្រុងដែលកំពុងលេចធ្លោជាងគេទាំង5សម្រាប់លោកអ្នកដែលកំពុងស្វែងរកខុនដូបែបប្រណីត ទាំងការរចនា ទេសភាពជុំវិញ សុវត្ថិភាព និងតម្លៃសមរម្យ ៖
គម្រោង J Tower 3 Condominium (ទីតាំង ៖ បឹងកេងកង១, តម្លៃចាប់ពី $33x,xxx)
គម្រោងថ្មីមួយនេះស្ថិតនៅភាគខាងត្បូងបឹងកេងកង1ដែលសាងសង់ដោយអ្នកអភិវឌ្ឍន៍ជប៉ុនដែលគួរឱ្យទុកចិត្ត និងមានបទពិសោធន៍ខ្ពស់ ជាមួយកម្ពស់77ជាន់ ត្រូវបានកំណត់ថាជាអគារខ្ពស់បំផុតមួយក្នុងប្រទេសកម្ពុជា ។ 𝐉-𝐓𝐎𝐖𝐄𝐑 𝟑 មានបន្ទប់ធំទូលាយ 3 បន្ទប់គេង មានទំហំសុទ្ធ 𝟏𝟔𝟔𝐦² - 𝟏𝟕𝟖𝐦² និងទិដ្ឋភាពល្អបំផុត ! គម្រោងចុងក្រោយរបស់អ្នកអភិវឌ្ឍន៍ត្រូវបានលក់អស់ក្នុងរយៈពេល 6 សប្តាហ៍ ។ កក់បន្ទប់របស់អ្នកក្នុងអំឡុងពេល 𝐩𝐫𝐞-𝐬𝐚𝐥𝐞𝐬 ថ្ងៃនេះដើម្បីទទួលបានការផ្តល់ជូនពិសេសៗជាច្រើនទៀត ។
គម្រោង The Peninsula Private Residences (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី $15x,xxx)
ការរស់នៅជាមួយបទពិសោធន៍ថ្មី អមដោយទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុង និងសេវាកម្មរួមជាមួយ ការកំសាន្តជាច្រើនមានដូចជា ៖ កន្លែងហាត់ប្រាណ សូណា សួនច្បារ និងអាងហែលទឹក ។ កាន់តែមានភាពងាយស្រួលសម្រាប់ម្ចាស់លំនៅឋានគម្រោងមានចំណតរថយន្ត៥ជាន់ ដែលជាចំណតស្វ័យប្រវត្តិ ។
គម្រោង Time Square 306 (ទីតាំង ៖ បឹងកេងកង១, តម្លៃចាប់ពី $9x,xxx)
គម្រោងនេះស្ថិតនៅក្នុងតំបន់សហគមន៍ដ៏មានសក្ដានុពលមួយ ដែលស្ថិតនៅកណ្តាលនៃរាជធានីភ្នំពេញ រួមជាមួយនឹងគម្រោងខុនដូ មជ្ឈមណ្ឌលផ្សារទំនើប, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាមួយនឹងសហគ្រាសចម្រុះជាតិសាសន៍ និងហាងតូចធំជាច្រើន ។ Time Square 306 ត្រូវបានរចនាឡើងសម្រាប់ការរស់នៅលំដាប់ខ្ពស់ និងការរស់នៅបែបទំនើប ។
គម្រោង Morgan EnMaison | Smart Loft (ទីតាំង ៖ ជ្រោយចង្វារ, តម្លៃចាប់ពី $8x,xxx)
គម្រោងនេះនៅជាប់នឹងមាត់ទន្លេមេគង្គ ដែលស្ថិតនៅកណ្ដាលរាជធានី ហើយក៏ជាគម្រោងដំបូងគេបង្អស់នៅកម្ពុជាដែលលោកអ្នកអាចទស្សនាដងទន្លេមេគង្គរួមជាមួយទេសភាពនៃទីក្រុងភ្នំពេញ ។ ជាមួយនឹង Morgan EnMaison SMART LOFT ដែលជាប្រភេទខុនដូទំនើបមានឡៅតឿ រចនាម៉ូតដ៏ប្រណីត បែបស៊ីវិល័យ សក្ដិសមបំផុតសម្រាប់គ្រួសារតូចដែលចង់រស់នៅក្នុងបរិយាកាសប្រកបដោយផាសុខភាព ។
គម្រោង Vue Aston (ទីតាំង ៖ ច្បាអំពៅ, តម្លៃចាប់ពី $7x,xxx)
Vue Aston ខុនដូថ្មីទំនើបបែបស៊ីវីល័យ ស្ថិតក្បែរកោះពេជ្រ ទេសភាពមាត់ទន្លេ ទីតាំងនៅលើកោះនរាណ៍ក្បែរកោះពេជ្រ ដែលជាតំបន់ពាណិជ្ជកម្ម សំបូរទៅដោយ ភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថានទូត ផ្សេងៗ...។ល។
គម្រោង Orkide The Royal Condominium (ទីតាំង ៖ ផ្លូវ2004, តម្លៃចាប់ពី $7x,xxx)
គម្រោងនេះកំពុងមានភាពលេចធ្លោយ៉ាងខ្លាំង ដោយស្ថិតនៅតាមបណ្តោយផ្លូវ2004 ក្បែរសាលាអន្តរជាតិ Northbridge តែម្តង ។ បង់មុខត្រឹមតែ 10% លោកអ្នកអាចកាន់សោចូលរស់នៅបានតែម្តង និងក្លាយជាម្ចាស់ខុនដូប្រណីត 𝐎𝐫𝐤𝐢𝐝ē 𝐓𝐡𝐞 𝐑𝐨𝐲𝐚𝐥 𝐂𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦 ភ្លាមៗតែម្តង ។ ក្នុងនោះមានទាំងការបញ្ចុះតម្លៃថែមជូនជាពិសេស និងអាចបង់រម្លស់ជាមួយធនាគារបានថែមទៀតផង ។
Comments