ការទិញខុនដូមិនថាសម្រាប់ការរស់នៅ ឬវិនិយោគនោះទេ អ្វីដែលលោកអ្នកត្រូវពិចារណាឱ្យបានល្អិតល្អន់មុនគេគឺទីតាំងដែលខុនដូនោះឋិតនៅ ។ អ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើនបានបង្ហាញនូវទីតាំងសក្តានុពលមួយចំនួនដែលអ្នកចង់វិនិយោគខុនដូមិនគួរមើលរំលងដោយទីតាំងទាំងនោះមានដូចជា តំបន់បឹងកេងកង និងតំបន់កោះនរា ឬត្រើយម្ខាងចំនៀរជ្រោយចង្វារជាដើម ។
*តំបន់បឹងកេងកង
សម្រាប់ជនបរទេសដែលគេជ្រើសរើសខុនដូតែម្ដងភាគច្រើនកម្រមើលរំលងតំបន់បឹងកេងកងណាស់ ដោយសារនៅតំបន់បឹងកេងកងប្រជុំទៅដោយអាជីវកម្មបបូរហូរហៀរច្រើន ។ ដែលចំណុចទាំងនេះហើយគឺផ្តល់ភាពងាយស្រួលសម្រាប់ការចេញចូលរបស់ភ្ញៀវបរទេស ។ ដោយឡែកសម្រាប់តម្លៃជួលវិញ ខុនដូតំបន់បឹងកេងកងគឺមានតម្លៃជួលថ្លៃជាងគេ ប៉ុន្ដែតម្លៃខុនដូក៏ខ្ពស់ជាងគេផងដែរ ។
ប៉ុន្តែប្រសិនបើចង់រកខុនដូនៅតំបន់បឹងកេងកងដែលអាចជឿទុកចិត្តបានតើត្រូវជ្រើសរើសគម្រោងខុនដូណាដែលល្អសម្រាប់ការរស់ និងវិនិយោគ?
Time Square 302 ដែលគេស្គាល់ថា Time Square 6 ដែលជាគម្រោងទីប្រាំមួយ និងចុងក្រោយបំផុតដែលអភិវឌ្ឍន៍ឡើងដោយ Mega Kim World Corp. ជាមួយនឹងកំណត់ត្រានៃគម្រោងជោគជ័យចំនួនប្រាំនៅក្នុងរាជធានីភ្នំពេញ ។
Time Square 302 រួមបញ្ចូលគ្នានូវការរស់នៅក្នុងទីក្រុងសហសម័យ ជាមួយនឹងបរិក្ខារទំនើបៗទាំងអស់ ។ នៅលើដំបូលជាន់ទី 48 អ្នកនឹងឃើញកន្លែងហាត់ប្រាណ ស្ទូឌីយ៉ូយូហ្គា កន្លែងហាត់ប្រាណ អាងហែលទឹក និងសួនច្បារអាកាស ។ល។
លើសពីនេះ នៅជាន់ទី 37 អ្នកនឹងឃើញបន្ទប់វាយកូនហ្គោល កន្លែងលេងកូនហ្គោលសិប្បនិម្មិត បន្ទប់កាហ្វេ/កន្លែងលេងកម្សាន្ត បន្ទប់ក្មេងលេង បន្ទប់ប្រជុំ បន្ទប់កុន ខារ៉ាអូខេ និងកន្លែងអង្គុយលំហែ ។
Le Condé BKK1 គឺជាអគារប្រើប្រាស់ចម្រុះកម្ពស់៤៣ជាន់ ដែលបើកដំណើរការដោយក្រុមហ៊ុន Wangfu International Real Estate Development Co., Ltd ។
គម្រោងនេះត្រូវបានគេកំណត់ថាជាអគារខុនដូនិមិត្តរូបមួយនៅកណ្តាលរាជធានីភ្នំពេញនៃតំបន់បឹងកេងកង១ (BKK1) ដែលនៅជិតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន សាលារៀន អង្គការអន្តរជាតិ និងភោជនីយដ្ឋានដ៏ប្រណិតៗ ។
Le Condé BKK1 ផ្តល់នូវសេវាកម្ម និងបរិក្ខារទំនើបៗជាច្រើន ដើម្បីគាំទ្រដល់ភាពស្ងប់ស្ងាត់នៃការរស់នៅប្រកបដោយគុណភាពរបស់អ្នករស់នៅ រួមមាន GF a Spacious Lobby, BKK Avenue Retail Store, Boutique Reading Space, អាងហែលទឹក, កន្លែងហាត់ប្រាណ, សួនកុមារ, សួនច្បារលើអាកាស, សួនច្បារលំហែកម្សាន្ត, កន្លែងបំពេញការងារ, Sky Bar, អាងហែលទឹកលើអាកាស ។
តំបន់នេះក៏ជាកន្លែងរបស់ស្ថានទូតអន្តរជាតិជាច្រើន សាលារៀន កន្លែងថែទាំសុខភាព កន្លែងស្នាក់នៅខ្ពស់ ហើយត្រឹមតែ 10 នាទីពីផ្សារទំនើបលំដាប់កំពូលរបស់ប្រទេស (Aeon Mall) ។
*តំបន់កោះនរា
កោះនរា ជាទីក្រុងរណបដែលរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍ ហើយគ្រាន់តែហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងរណបមួយនេះបានចំណាយថវិកាប្រមាណជាង៣០០លានដុល្លារអាមេរិក និងគ្រោងចំណាយខ្ទង់រយលានដុល្លារអាមេរិកបន្ថែមដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយក្រុមហ៊ុនអភិវឌ្ឍន៍នឹងអភិវឌ្ឍន៍ទៅជាទីក្រុងឆ្លាតវៃ ។ តំបន់កោះនរាជាតំបន់ដែលកំពុងទទួលបានការអភិវឌ្ឍជាខ្លាំងដែលទាក់ទាញវិនិយោគិនជាច្រើនបន្តបន្ទាប់គ្នាសម្រុកអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធ និងប្រភេទលំនៅឋាន ។
ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងអស់ឃើញមានគម្រោង Vue Aston ដែលជាគម្រោងអភិវឌ្ឍន៍ខុនដូទំនើបថ្មីជាប់មាត់ទន្លេនៅក្នុងរាជធានីភ្នំពេញ ។ មិនតែប៉ុណ្ណោះក្រោយគម្រោងស្ពានតភ្ជាប់កោះពេជ្រទៅកាន់កោះនរាត្រូវបានបញ្ចប់ជាស្ថាពរនា តំបន់នេះនឹងវិវត្តខ្លួនទៅជាទីក្រុងរណបថ្មីមួយក្នុងទីក្រុងភ្នំពេញ ហើយទន្ទឹមគ្នានេះដែរ អ្នករស់នៅក្នុងគម្រោង Vue Aston នឹងកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទីប្រជុំជនកណ្ដាលក្រុង ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ។
ប៉ុន្តែក្នុងនោះផងដែរ គម្រោង Morgan EnMaison ដែលមានទីតាំងស្ថិតនៅជាប់មាត់ទន្លេមេគង្គដូចគ្នា ដែលអ្នករស់នៅអាចរីករាយនឹងទេសភាពដ៏ស្រស់ត្រកាល និងខ្យល់អាកាសបរិសុទ្ធ ។ វាត្រូវបានសាងសង់ឡើងដោយ Morgan Group ដែលជាអ្នកអភិវឌ្ឍដែលមានបទពិសោធន៍ និងអាចជឿទុកចិត្តបានខ្ពស់ ដោយទទួលបានជោគជ័យលើគម្រោងជាច្រើនដូចជា Morgan Tower, Morgan Park Villa, Morgan Champs-Elysees ជាដើម ។
Morgan EnMaison មានលក្ខណៈពិសេសប្រភេទ Loft-Duplex ទំនើប បន្ទប់ស្ទូឌីយោទាន់សម័យ បន្ទប់គេងមួយ បន្ទប់គេងពីរ បន្ទប់គេងបី និងយូនីត Penthouse ដ៏ប្រណិត ។ គ្រឿងបរិក្ខារផ្តាច់មុខរួមមាន ចំណតទូក, ឧទ្ធម្ភាគចក្រ កន្លែងហាត់ប្រាណ ដែលមានឧបករណ៍ទំនើបៗ Sky Bar លើអាកាស ទេសភាពសួនច្បារ និងកន្លែងផ្សេងៗទៀតជាច្រើន ៕
Comments